KOEC

KOEC

Share

Register today https://koec.net/

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​នៅ​បរទេស​មាន​សំឡេង។ ចុះឈ្មោះថ្ងៃនេះ https://koec.net/

For the first time in history, Khmer people abroad have a voice.

10/11/2026

លោក សែម ឃឿន (Sam Khoeun) អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខ្មែរនៅក្រៅប្រទេស (KOEC) ចែករំលែកអំពីកាលវិភាគនៃការបោះឆ្នោត KOCA ដោយបង្ហាញពីដំណាក់កាលសំខាន់ៗ និងកាលបរិច្ឆេទសំខាន់ៗ ក្នុងដំណើរជាប្រវត្តិសាស្ត្រឆ្ពោះទៅរកការបង្កើតសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA)។

KOEC Vice President, Sam Khoeun shares an overview of the KOCA election timeline, highlighting key milestones and important dates in this historic journey toward establishing the Khmer Overseas Citizens Assembly.

10/11/2026

លោក ដាលី អ៊ុយ (Daly Uy) បេក្ខជនសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំតំបន់ភាគកណ្តាលសហរដ្ឋអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តសំខាន់ៗ អាទិភាព និងចក្ខុវិស័យរបស់លោក ក្នុងការបម្រើសហគមន៍ខ្មែរនៅក្រៅប្រទេស។

Mr. Daly Uy, a KOCA USA Central candidate, shares his key commitments, priorities, and vision for serving the Khmer diaspora.

10/11/2026

លោក ឡារី សុផន (Lary Sophorn) បេក្ខជនសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក បង្ហាញអំពីវិស័យផ្តោតសំខាន់ៗ អាទិភាព និងចក្ខុវិស័យរបស់លោក ក្នុងការបម្រើសហគមន៍ខ្មែរនៅក្រៅប្រទេស។

Mr. Lary Sophorn, a KOCA USA East Coast candidate, shares his key areas of focus, priorities, and vision for serving the Khmer diaspora.

10/11/2026

កញ្ញា សុខនិន ឈឿន (Soknin Chhoeun) បេក្ខជនសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក បង្ហាញអំពីអាទិភាពសំខាន់ៗ និងចក្ខុវិស័យរបស់កញ្ញា ក្នុងការបម្រើសហគមន៍ខ្មែរនៅក្រៅប្រទេស។

Miss Soknin Chhoeun, a KOCA USA East Coast candidate, outlines her key priorities and vision for serving the Khmer diaspora.

10/11/2026

ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) លោកស្រី មូរ សុខហួរ ថ្លែងសុន្ទរកថាស្តីពីការបង្កើតសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ។

KMD President Mu Sochua Delivers Remarks on the Historic Establishment of the Khmer Overseas Citizens Assembly (KOCA).

10/10/2026

រូបថតនេះគឺភ្ជុំបិណ្ឌធំនៅវត្តភ្នំសេរីថ្ងៃនេះ ១០ តុលា ២០២៦ :
✍️ពីឆ្វេងទៅស្តាំគឺអនុប្រធានKOEC បេក្ខជននៅអាមេរិកខាងកើត ប្រធានKMD បេក្ខជនសភាKOCAពីបារាំង និងបេក្ខជននៅសហរដ្ឋអាមេរិកកណ្តាល
#សភាពលរដ្ឋខ្មែរក្រៅប្រទេស

10/10/2026

🌷បុណ្យភ្ជុំបិណ្ឌ ១៥ រោច ខែភទ្របទ ព.ស. ២៥៧០ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំនឹងទៅធ្វើបុណ្យចំនួន២វត្ត។🌷

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃនេះ សូមគោរពជូនពរ លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ឱ្យជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។

ជាមួយគ្នានេះ សូមមេត្តាពិនិត្យមើលក្នុងប្រអប់សារ ដើម្បីស្វែងរកតំណភ្ជាប់សម្រាប់បោះឆ្នោត ហើយសូមចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយក្តីសាមគ្គី។

🙏🌷សូមអនុមោទនាបុណ្យកុសល និងសូមជូនពរបុណ្យភ្ជុំបិណ្ឌប្រកបដោយសេចក្ដីសុខ សុភមង្គល និងភាពរីករាយ! 🥰💐

10/10/2026

ងៃនេះ១០តុលា២០២៦ បងប្អូនបោះឆ្នោតសភាកូការួចហើយនៅ យើងនៅពេលតែ៤ថ្ងៃទៀតទេ🙏
www.koec.net
[email protected]

10/10/2026

គបខក KOEC សូមអបអរសាទរបុណ្យភ្ជុំបិណ្ឌ ១៥ រោច ខែភទ្របទ ព.ស.២៥៧០ ឬ ១១ តុលា ២០២៦

Want your school to be the top-listed School/college in Fall River?
Click here to claim your Sponsored Listing.

Category

Address


Fall River, MA
02720-02724

Alerts

Be the first to know and let us send you an email when KOEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Fall River.