BOSBA TV

BOSBA TV

แชร์

Bosba TV ជាស្ថាប័នព័ត៌មានប្រកាន់ខ្ជាប់នៅសីលធម៌វិជ្ជាជីវ:
ទំនាក់ទំនង 0964733396/ 0184733376.

Watch Khmer movie and Khmer video online for free, Thai lakorn, Thai Boran Chinese movies, Korean drama, Khmer CTN comedy, Khmer karaoke and much more ...

19/09/2026

លោក ជុំ ហាក់ តំណាងអោយលោកអគ្គនាយក ហេង សំណាង បានយកថវិកាមូលនិធិបុស្បាធីវី 20 ម៉ឺនរៀល ដើម្បីចូលបុណ្យ ម្តាយបង្កេីត របស់លោក ឆេង ភាក់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៦ ។យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំអង្គភាពសារព័ត៍មានបុស្បាធីវី ព្រមទាំងជាសមាជិក សមាជិកា ក្រុមការងារនៃអង្គភាពសារព័ត៌មានបុស្បាធីវីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដែលលោក ឆេង ភាក់ សមាជិកក្រុមការងារបុស្បារធីវី បានបាត់បង់នៅម្តាយបង្កេីតជាទីស្រឡាញ់ជារៀងរហូត។ សូមវិញ្ញាណក្ខន្ធម្តាយបង្កើតរបស់លោក ឆេង ភាក់ទៅកាន់សុខគតិភព នាលោកខាងមុខ។ សូមអរគុណ

18/09/2026

ព័ត៌មានបឋម៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉ក បន្តឈ្លោះប្រកែកគ្នាខ្លាំង
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូ និងរ៉ឺម៉កឋិតនៅលើផ្លូវ កែវចិន្តា សង្កាតជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយមានការសម្របសម្រួលពីសមត្ថកិច្ចក្នុងមូលដ្ឋាន ប៉ុន្តែភាគីទាំងពីរនៅតែមិនអាចព្រមព្រៀងគ្នាបាន។
តាមការរាយការណ៍ សូម្បីតែសមត្ថកិច្ចបានយកថវិកាផ្ទាល់ខ្លួនចេញពីហោប៉ៅ ដើម្បីជួយសម្របសម្រួលក៏ដោយ ក៏ភាគីពាក់ព័ន្ធនៅតែមិនព្រមព្រៀងគ្នា។
ព័ត៌មានលម្អិតបន្ថែម នឹងផ្សាយជូននៅពេលក្រោយ។

18/09/2026

នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៨:១៨នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និងរថយន្ត នៅលើដង ផ្លូវជាតិលេខ៦A។
ក្នុងហេតុការណ៍នេះ មានជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយក រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីរង់ចាំការសាកសួរ និងដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

17/09/2026

ប្រសិនបើបងប្អូនណា ដែលបានស្គាល់ ម្ចាស់ម៉ូតូអាគប់ស្ករ ដែលមានផ្លាកលេខ( ភ្នំពេញ 1E-2051) ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបងប្រុសម្នាក់របួសបាក់ដងកាំបិតខាងស្ដាំ ។ ក្រោយពីបានបង្កគ្រោះថ្នាក់ភ្លាមរួច ក៏ត្រូវបានក្រុមគ្រួសារមកជម្លៀសយកជនបង្កចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។ បើតាមការបញ្ជាក់របស់ជនរងគ្រោះ គឺម្ចាស់ម៉ូតូប្រហែលជារស់នៅក្នុងភូមិត្រពាំងវែងក្បែរកន្លែងកើតហេតុ។នេះឯង ដោយសារតែពេលកើតហេតុភ្លាមៗ មានបងប្អូនមកជម្លៀសយកចេញពីទីនោះភ្លាមៗតែម្ដង។ ដែលបានកើតឡើងនៅលើផ្លូវបេតុង ជិតប៉ុស្តិ៍ប៉ូលីសត្រពាំងវែង ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សូមសមត្ថកិច្ចអាជ្ញាធរ ជាពិសេស មេប៉ុស្តិ៍ត្រពាំងវែង មេត្តាជួយរកយុត្តិធម៌និងស្រាវជ្រាវរកជនបង្កដើម្បីមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ផង។ ជាចុងក្រោយជនរងគ្រោះសូមធ្វើការអំពាវនាវ និងសំណូមពរទៅដល់លោកស្នងការនគរបាល ខេត្តកណ្ដាល ដែលមាន ឯកឧត្តម ឈឿន សុចិត្រ្ត ស្នងការនគរបាល ខេត្តកណ្ដាល មេត្តជួយរកយុត្តិធម៌ជូនជនរងគ្រោះផង សូមអរគុណ

16/09/2026

លោក Nauman ដែលជាជនជាតិប៉ាគីស្ថាន បានចាញ់បោកជនជាតិប៉ាគីស្ថានដូចគ្នា ដោយជឿទុកចិត្ត លើជនជាតិដូចគ្នា ក៏បានប្រគល់ប៉ាស្ព័រនិងលុយ 1,420 ដុល្លារដើម្បីរត់ការបន្តទិដ្ឋការវីសាជូនគាត់ តែលទ្ធផលមិនបានធ្វើ វីសារ ជូនគាត់ទេ ហេីយ ទាក់ទងមិនបានទៀត ប៉ាស្ព័រក៏មិនប្រគល់ជូនគាត់វិញ ហើយលុយក៏មិនប្រគល់ជូនគាត់វិញទៀត ទុកប៉ាស្ព័ររបស់គាត់រហូតដល់ផុតកំណត់ទិដ្ឋការវីសារ។ ទេីបគាត់សម្រេចចិត្តពឹងពាក់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យដឹងឮដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ជូនគាត់ផង។ ដោយសារតែបច្ចុប្បន្នគាត់ភ័យខ្លាចសមត្ថកិច្ចអន្តោប្រវេសន៍ចាប់ខ្លួនដោយសារតែក្នុងខ្លួនគាត់គ្មានប៉ាស្ព័រ នៅក្នុងដៃ គ្មានអីបង្ហាញជូនសមត្ថកិច្ច។ 16.09.2026

16/09/2026

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៧នាទីព្រឹក ត្រូវនឹងថ្ងៃអង្គារ មានករណីជនសង្ស័យពីរនាក់ធ្វើសកម្មភាព ឆក់ខ្សែកពីអ៊ំស្រីម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ២១A ស្ថិតនៅម្តុំភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

15/09/2026

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឱ្យយុវសិស្សម្នាក់រងរបួសបាក់ជើងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ កើតហេតុនៅលើបណ្ដោយផ្លូវព្រៃសក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង 6:45 នាទីនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2026

14/09/2026

កំពត! គណបញ្ជាការឯកភាពឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត បានចេញនូវសេចក្តីជូនដំណឹង ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឃុំអង្គភ្នំតូច ដែលមានសត្វគោ សត្វក្របី ប្រលែងចោលអោយសុីស្រូវពាសវាល ពាសកាល មេត្តាបញ្ឈប់ជាបន្ទាន់ ចាប់ពីថ្ងៃជូនដំណឹងតទៅ ខណដែលស្រូវរបស់ប្រជាពលរដ្ឋកំពុងតែជួបបញ្ហារាំងស្ងួតខ្វះទឹកជាច្រើនខែ ទើបតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ ធ្វើអោយស្រូវរបស់ប្រជាកសិករអាចលូតលាស់ឡើងវិញ ដូច្នោះចំពោះគ្រួសារណាដែលមិនបានអនុវត្តន៍តាមសេចក្តីសំរេចខាងលើ អាជ្ញាធរសហការជាមួយសមត្តកិច្ច និងអញ្ជើញម្ចាស់សត្វគោ ក្របីនោះទៅបង់ផាកពិន័យនៅសាលាឃុំ ដោយតំរូវអោយបង់ ៥០០០០០រៀល(ហាសិបមុឺនរៀល)ក្នុងមួយក្បាល។
សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើងនិងអនុវត្តន៍តាមការជូនដំណឹងរបស់គណបញ្ជការឯកភាពឃុំអង្គភ្នំតូចពុំខានឡើយ៕

13/09/2026

លោក ជុំ ហាក់ តំណាងអោយលោកអគ្គនាយក ហេង សំណាង បានយកថវិកាមូលនិធិបុស្បាធីវី 20 ម៉ឺនរៀល ដើម្បីចូលបុណ្យ ឪពុកបង្កើត របស់លោក ជៀម សាន់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ ។យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំអង្គភាព ព្រមទាំងជាសមាជិក សមាជិកា ក្រុមការងារនៃអង្គភាពសារព័ត៌មានបុស្បាធីវី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដែលលោក ជៀម សាន់ សមាជិកក្រុមការងារបុស្បារធីវី បានបាត់បង់នៅឪពុកជាទីស្រឡាញ់ជារៀងរហូត។ សូមវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់លោកទៅកាន់សុខគតិភព នាលោកខាងមុខ។ សូមអរគុណ

12/09/2026

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តក្រុងមួយគ្រឿងបានបុករះចូលផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ต้องการให้บุคคลสาธารณะของคุณขึ้นเป็นอันดับหนึ่งในหมวด บุคคลสาธารณะ ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Wat Phraya Krai, Bang Kho Laem
Bangkok
10120

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BOSBA TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Bangkok.