Satay Plus
We are selling Satay Plus in New Zealand. The outlets include Bakeries, Takeaways, Restaurants and Home Customers.
Satay plus
12/02/2025
30/01/2025
Satay Plus at Fresh & Save, Manukau
27/11/2024
សេដ្ឋកិច្ច NZ បន្តចុះខ្សោយ ខណៈការអត់ការងារធ្វើកើនឡើង ។
យោងតាមទិន្នន័យថ្មីបានឱ្យដឹងថា សេដ្ឋកិច្ចនូវែលសេឡង់នៅតែធ្លាក់ចុះ ហើយភាពអត់ការងារធ្វើបន្តកើនឡើង។
របាយការណ៍សេដ្ឋកិច្ចប្រចាំត្រីមាសរបស់ Infometrics បង្ហាញថា សកម្មភាពសេដ្ឋកិច្ចមិនមានការកើនឡើងទេ ក្នុងរយៈពេលបីខែត្រឹមខែកញ្ញា បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបង្ហាញពីនិន្នាការចុះខ្សោយរយៈពេលវែង។
សេដ្ឋវិទូ Brad Olsen បាននិយាយថា ការចំណាយបានធ្លាក់ចុះ 2.8% នៅក្នុងត្រីមាសនេះ ដោយគ្រួសារនានាមានការ ប្រុងប្រយ័ត្នក្នុងការចំណាយ ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកបច្ចុប្បន្ន។ លោកបន្តថា មានការងារតិចជាងមុននៅទូទាំងប្រទេស ហើយអត្រាមានការងារធ្វើធ្លាក់ចុះ 0.5% ។
"យើងគិតថា ការបាត់បង់ការងារទំនងជានឹងបន្តមានឥទ្ធិពលដល់ការចំណាយរបស់មនុស្ស។ ទោះបីអត្រាការប្រាក់កាន់តែប្រសើរឡើង មនុស្សនៅមានការព្រួយបារម្ភអំពីការងាររបស់ពួកគេ ហើយ ប្រសិនបើភាពអត់ការងារធ្វើកាន់តែខ្ពស់ ពួកគេនឹងមិនចំណាយច្រើនទេ»។
លោក Olsen បាននិយាយថា សេដ្ឋកិច្ចជនបទស្ថិតនៅក្រោមសម្ពាធខ្លាំងបំផុត ដោយសារតែផលិតកម្មនៅក្នុងវិស័យកសិកម្មកំពុងទទួលរងផលប៉ះពាល់។ សកម្មភាពសេដ្ឋកិច្ចនៅតាមខេត្ត និងតំបន់ជនបទបានធ្លាក់ចុះ 0.3% និង 0.4% គិតត្រឹមខែកញ្ញា ខណៈដែលតំបន់ទីក្រុងកើនឡើង 0.1% ។
"វិស័យកសិកម្ម និងផលិតកម្មដែលផ្អែកលើវិស័យកសិកម្ម បានស្ថិតនៅក្រោមសម្ពាធខ្លាំង។ ជាពិសេស ការផលិតផលិតផលឈើនៅទូទាំងប្រទេស ដែលកំពុងរងគ្រោះក្នុងត្រីមាសខែកញ្ញា យើងមានតម្លៃថាមពលខ្ពស់ខ្លាំងណាស់។ លោក Olsen បាននិយាយថា យើងមិនមានការផលិតច្រើនទេដោយសារថ្លៃដើមខ្ពស់ ដែលកម្រិតសកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់។
ប៉ុន្តែលោកបាននិយាយថា វិស័យកសិកម្មកំពុងតែចាប់ផ្តើមប្រសើរឡើង។ "យើងកំពុងមើលឃើញ តម្លៃទឹកដោះគោកាន់តែប្រសើរឡើង តម្លៃសាច់កាន់តែកើនឡើងទោះបីក្នុងកម្រិតទាប ប៉ុន្តែវិស័យព្រៃឈើនៅតែជាបញ្ហាប្រឈមនៅឡើយ។ យើងពិបាកបន្តិចនៅពេលនេះ ប៉ុន្តែប្រហែលជានឹងប្រសើរជាងនេះ ជាពិសេសជាមួយនឹងតម្លៃទឹកដោះគោក្រុមហ៊ុន Fonterra ដែលបានកើនឡើងនាពេលថ្មីៗនេះ។
"ផ្អែកលើកម្រិតផលិតកម្មបច្ចុប្បន្ន តម្លៃទឹកដោះគោនឹងផ្តល់ប្រហែល 18.1 ពាន់លានដុល្លារនៅទូទាំងប្រទេសក្នុងរដូវកាល បច្ចុប្បន្ន។ នោះជាចំនួន 3.4 ពាន់លានដុល្លារច្រើនជាងរដូវកាលមុន"។
News: RNZ
Satay Plus
18/11/2024
Fresh & Save , Manukau SATAY+
13/11/2024
ទីប្រឹក្សាអន្តោប្រវេសន៍ សន្យាផ្ដល់ការងារ ប្រសិនបើបង់ប្រាក់ប្រាំពីរម៉ឺនដុល្លារ។
ទីប្រឹក្សាអន្តោប្រវេសន៍ម្នាក់ ត្រូវបានកម្មករអន្តោប្រវេសន៍ថតសំឡេង ដោយបាននិយាយថា នឹងជួយឲ្យបានសិទ្ធិរស់នៅ តាមរយៈ ការងារក្លែងក្លាយ ប្រសិនបើបង់ប្រាក់ប្រាំពីរម៉ឺនដុល្លារ។ លោក រីឆាត វ៉ូ ដែលមកពីប្រទេសសិង្ហបុរីបានថតសំឡេងកិច្ចសន្ទនានេះ ជាមួយលោកស្រីទីប្រឹក្សា ហៃឌី។ លោកបាននិយាយថា លោកបានបង់ 18000 ដុល្លារ ទៅឲ្យលោកស្រី ហៃឌី ដើម្បីរៀបចំ ទិដ្ឋាការការងាររយៈពេល 5 ឆ្នាំជាមួយនិយោជកដែលច្បាប់ទទួលស្គាល់ ដើម្បីធ្វើជាអ្នកបើកបរនិងបុគ្គលិករដ្ឋបាលនៅក្រុមហ៊ុន Liberty Consulting Group នៅទីក្រុងអូកឡេន។ លោក វ៉ូ បានធ្វើការងារនេះនៅខែឧសភាឆ្នាំនេះ ប៉ុន្តែត្រូវបានបញ្ឈប់ 2 ខែក្រោយមក។
លោកស្រី ហៃឌី បាននិយាយថា ថូប៊ី ដែលជាប្ដីរបស់គាត់និងជាប្រធានក្រុមហ៊ុនខាងលើ អាចធានាលោក វ៉ូ ឲ្យបានសិទ្ធិរស់នៅ ប្រសិនបើបង់ប្រាក់ 110000 ដុល្លារ ប៉ុន្តែអាចចុះត្រឹមប្រាំពីរម៉ឺន ដុល្លារ បើលោក វ៉ូ បង់ដាច់ដោយឡែកសម្រាប់ថ្លៃសេវានិង ពន្ធរបស់ក្រុមហ៊ុនដែលជួលគាត់ធ្វើការ។ លោក ត្រូវបានណែនាំឲ្យរកការងារក្រោមតុ1ទៀតធ្វើ ដើម្បីបង្គ្រប់ប្រាក់ខែរបស់លោក ដែលធ្វើជាអ្នកគ្រប់គ្រងការអភិវឌ្ឍជំនួញ ដែលជាតួនាទីក្លែងក្លាយជាមួយក្រុមហ៊ុន។ លោកស្រី ហៃឌី បានណែនាំឲ្យលោក វ៉ូ បង់ប្រាក់ជា 5 ដំណាក់កាលរយៈពេល 2 ឆ្នាំ និងបង់ជាលុយសុទ្ធ ដើម្បីកុំឲ្យអាជ្ញាធរដឹង។ លោក វ៉ូ បានស្នើឲ្យមានកិច្ចសន្យាជាលាយលក្ខអក្សរ ប៉ុន្តែលោកស្រី ហៃឌី និយាយថាគាត់មិនអាចផ្ដល់កិច្ចសន្យាជាអក្សរបានទេ គ្រាន់តែជាកិច្ចសន្យាផ្ទាល់មាត់ ប៉ុណ្ណោះ។
ក្រោយពីធ្វើការបាន 2 ខែ ក្រុមហ៊ុនបានបញ្ឈប់លោក វ៉ូ ដោយ ប្រាប់លោកថា លោកធ្វើការមិនបានល្អ ហើយឲ្យលោកសរសេរ សំបុត្រលាលែង។ ក្នុងរយៈពេល 2 ខែនេះ ក្រៅពីការងារជាអ្នកទទួលភ្ញៀវនិងរដ្ឋបាល លោក វ៉ូ បានជូនកូនលោកស្រី ហៃឌី ទៅរៀននិងធ្វើការងារដោយមិនមានប្រាក់កម្រៃពេលល្ងាច ដូចជាទៅទទួលភ្ញៀវពីព្រលានយន្តហោះជាដើម។
លោក វ៉ូ បានត្រឡប់ទៅប្រទេសសិង្ហបុរីវិញជាមួយកូន 2 នាក់ របស់គាត់ដែលមានអាយុ 6 និង 12 ឆ្នាំ បន្ទាប់ពីបានដាក់ ពាក្យបណ្តឹងជាមួយអាជ្ញាធរផ្នែកទំនាក់ទំនងការងារ។ លោក ថូប៊ី និងលោកស្រី ហៃឌី បានបដិសេធការចោទប្រកាន់របស់ លោក វ៉ូ ថាមិនពិត។
ការលក់ការងារ ឬ យកកម្រៃជើងសារពីការផ្ដល់ការងារ និងការបោកបញ្ឆោតផ្នែកអន្តោប្រវេសន៍ គឺជាបទល្មើស។ បុគ្គលិកដែល ត្រូវបានបោកបញ្ឆោតឲ្យធ្វើការខុសពីលក្ខខណ្ឌវីសា ឬមិនបង់ពន្ធ អាចត្រូវបានបណ្ដេញចេញពីប្រទេស។
News: RNZ
Satay Plus
08/10/2024
Satay Plus
08/10/2024
At fresh & save , manukau, for wholesale contact us directly thanks
08/10/2024
Satay roll
Click here to claim your Sponsored Listing.
Website
Address
Auckland-Hamilton Mtwy, Auckland Central, Auckland
Auckland
1010