BMC post

BMC post

Share

កម្រងព័ត៌មានជាតិ អន្តរជាតិ និងពីនេះពីនោះ

Photos from BMC post's post 31/05/2026

ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់លើជនគ្រប់រូបក្នុងប្រទេស អនុវត្តដោយស្មើភាព តម្លាភាព និងយុត្តិធម៌ (កុំថាឡើយអ្នកលួចដូង)

កំពត : ដើម្បីឲ្យអស់មន្ទិល ថ្ងៃទី៣១ ឧសភា ២០២៦ ក្រោយឧមត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ចេញមុខមន្រ្តីក្រោមឱវាទ កាត់សៀលចូលលួចសម្ភារ:ក្នុងកាស៊ីណូទាំង៣២នាក់ លោកបន្ថែមថា«ក្របខណ្ឌអ្នកទាំងនោះនឹងត្រូវលុបចេញដែរ» ។

Photos from BMC post's post 31/05/2026

ប៉ោយប៉ែត រយៈ​ពេល​២ថ្ងៃ​កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​...
ព័ត៌មានលម្អិត👉www.nara-bmc.com.kh

Photos from BMC post's post 31/05/2026

✅ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បីចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ព័ត៌មានលម្អិត👉www.nara-bmc.com.kh

Photos from BMC post's post 28/05/2026

ចាប់បានហើយ !!! ក្រុមក្មេងទំនើងដេញកាប់ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនោះ ...
👉ព័ត៌មានលម្អិត : www.nara-bmc.com.kh

Photos from BMC post's post 27/05/2026

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាក​ការងារ​ចំពោះ វរៈសេនីយ៍ឯក​ ចាន់​ សុធី​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដេីម្បី​បន្តនីតិវិធី​តាម​ច្បាប់​។

Photos from BMC post's post 26/05/2026

ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ខុសច្បាប់របស់យោធាថៃ ... 👉ព័ត៌មានលម្អិត ក្នុងខំមិន

Photos from BMC post's post 26/05/2026

✅ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា"

សង្ខេប 👉 ព័ត៌មានលម្អិត www.nara-bmc.com.kh

❤️ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។

❤️ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

❤️ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។

✅ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល ១ (មួយ) ឆ្នាំម្តងៗ។
លក្ខខណ្ឌនិងបែបបទនៃការពន្យារពេល ត្រូវកំណត់ដោយអនុក្រឹត្យ។

✅ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជី ជំរឿនកាតព្វកិច្ចយោធា។ ការធ្វើជំរឿន ១៧ (ដប់ប្រាំពីរ) ឆ្នាំឡើងទៅ។

ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវ ការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។

លក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ និងការអនុវត្តកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ។

❤️❤️❤️ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជា ជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួន បានតាមការកំណត់។

❤️ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដូចខាងក្រោម៖

- ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុង
កាលៈទេសៈដែលប្រទេសមានសន្តិភាព។

- ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ១០ ០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេស។

Photos from BMC post's post 23/05/2026

✅សូមអបអរសាទរ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម គង់ គឹមនី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។

Photos from BMC post's post 23/05/2026

✅បែកធ្លាយ​ អនុក្រឹត្យ​ បញ្ចប់មុខ​តំណែង​ លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី​ និង​ លោកឧត្ដមសេនីយ៍ត្រី​ ហែម​ បូណារ៉ែល​ ពី​ មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគីរី​ ។

13/05/2026

សំណងរដ្ឋប្បវេណីត្រូវបានទទួល និងបន្តទោសព្រហ្មទណ្ឌតាមមាត្រាច្បាប់.

www.nara-bmc.com.kh

បាត់ដំបង : ករណីកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីចុងខែមីនា ឆ្នាំ២០២៦ គ្រួសារជនរងគ្រោះ បានទទួលថវិកាចំនួន ៨ម៉ឺនដុល្លារ ក្រោមការចរចា និងសម្របសម្រួលជាច្រើនថ្ងៃ។ អ្នករថយន្តបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបន្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង។សូមបញ្ជាក់ឲ្យច្បាស់ថា ទោះជនបង្កបានសងលុយទៅក្រុមគ្រួសាររងគ្រោះក៏ដោយ តែជនបង្កកំពុងបន្តជាប់ឃុំទទួលទោសតាមច្បាប់ដដែល។

Want your business to be the top-listed Media Company in Poipet?
Click here to claim your Sponsored Listing.

Telephone

Address


Poi Pet Banteaymeanchey Province
Poipet
PUBLISHER:+85568999769