COMFREL
សូមតាមដាន COMFREL ដើម្បីទទួលបានព័ត៌មាន និងការពិភាក្សាអំពីការបោះឆ្នោត នយោបាយ និងព្រឹត្តិការណ៍ថ្មីៗ...
COMFREL has its origins in the Task Force on Cambodia, which came together to provide an independent, non-partisan domestic monitoring team for the May 1993 UNTAC elections and worked in close collaboration with the relevant international organizations throughout Cambodia in order to monitor the electoral process, before, during and after polling day. In 1995, a decision was made to establish COMF
18/05/2026
លោកស្រី ណូអេមី ប៉័ងតា លេខាទី១ នៃស្ថានទូតបារាំងប្រចាំកម្ពុជាទទួលបន្ទុកកិច្ចការនយោបាយ និងសារព័ត៌មានបានបញ្ជាក់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាបារាំងនឹងផ្តល់សិទ្ធិឱ្យកម្ពុជា និងថៃចូលពិនិត្យរាល់ឯកសារពាក់ព័ន្ធទាំងអស់ទាក់ទងនឹងព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ ការបញ្ជាក់របស់លោកស្រី ណូអេមី ប៉័ងតាដូចនេះ ធ្វើឡើងនៅក្រោយជំនួបរវាងលោកឯកអគ្គរដ្ឋទូតបារាំង អូលីវីយេ រីស្ហា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ប្រភព RFI Khmer: https://shorturl.at/UYlRV
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ តើអ្នកប្រកបរបរសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធមានបញ្ហាប្រឈមបែបណាខ្លះ អំឡុងពេលប្រងឥន្ទនៈឡើងថ្លៃ?
វាគ្មិនកិត្តិយស៖
1. អ្នកស្រី ឆាន ចន្នី ប្រធានសហជីពកម្ពុជាប្រចាំនៅក្រុមហ៊ុន យីដា (កាត់ដេរ) ខូ.អិលធីឌី
2. លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ការអប់រំពលរដ្ឋ
#ខុមហ្រ្វែល
18/05/2026
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ប្រភព Thmey Thmey: https://shorturl.at/UX8eq
18/05/2026
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថាការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជានៅស្ថាប័នរដ្ឋ ជាពិសេសនៅក្រសួងការពារជាតិចុងក្រោយនេះគឺ «បង្រួមក្បាល ពង្រីកខ្លួន» ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែង។ តាមរយៈកំណែទម្រង់នេះ និងបើតាមលោក ហ៊ុន ម៉ាណែត ក្រសួងការពារជាតិគ្រោងលុបចោលការិយាល័យ នាយកដ្ឋាន និងប្រភេទទ័ពមួយចំនួន។ នៅចំពោះមុខនៃការធ្វើកំណែទម្រង់នៅក្រសួងការពារជាតិនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រូវការខ្លួនធំ រឹងមាំ និងរស់រវើក ពោល មិនមែនខ្លួនធំដោយមានសុទ្ធតែខ្លាញ់នោះទេ ៕
ប្រភព RFI Khmer: https://shorturl.at/AI4mP
18/05/2026
ក្រុមពិសេសនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (CATF) បានឆ្មក់ចូលទីតាំងចំនួនពីរនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីកាលពីថ្ងៃសៅរ៍ ដោយបានចាប់ខ្លួនជនបរទេសចំនួន ១០៤នាក់ ក្នុងនោះមានស្ត្រី ៧នាក់ បន្ទាប់ពីមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត។
ប្រភព Kiripost Khmer: https://shorturl.at/NaEsh
18/05/2026
ក្រុមចលនាមាតាធម្មជាតិបានឱ្យដឹងថា គិតត្រឹមរយៈពេល ៦ខែនៃយុទ្ធនាការ «សរសេរដើម្បីសិទ្ធិ» របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) មានសំបុត្រគាំទ្រជាង ២០ម៉ឺនសំបុត្រ ត្រូវបានផ្ញើមកពីយុវជនតាមបណ្តាប្រទេសនានាលើសាកលលោក។ ជាសារគាំទ្រដល់សកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារ។ ការផ្ញើសារពីយុវជនគ្រប់ទិសទី គាំទ្រដល់ក្រុមយុវជនចលនាមាតាធម្មជាតិ ធ្វើឡើងនៅក្នុងយុទ្ធនាការ ដែលត្រូវបានកំណត់ធ្វើរយៈពេល ១ឆ្នាំ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ស្តីពីការបង្ហាញពីសាមគ្គីភាព និងប្រឆាំងចំពោះអំពើអយុត្តិធម៌។
ប្រភព RFI Khmer: https://shorturl.at/AjCZJ
17/05/2026
ជួបគ្នាជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត »នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ តើអ្នកប្រកបរបរសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធមានបញ្ហាប្រឈមបែបណាខ្លះ អំឡុងពេលប្រងឥន្ទនៈឡើងថ្លៃ?
ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។
ហេតុអ្វីបានជាការចូលរួមរបស់ពលរដ្ឋមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ
#វីដេអូខ្លីពីVoC #ឆនសុគន្ធា
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ការអប់រំពលរដ្ឋ
#ខុមហ្រ្វែល
សេរីភាពសំឡេងសង្គមស៊ីវិលនៃដំណើរការប្រជាធិបតេយ្យ
#វីដេអូខ្លីពីVoC #នីសុខា
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ការអប់រំពលរដ្ឋ
#ខុមហ្រ្វែល
15/05/2026
លោក ឡុំ សែ តំណាងសហគមន៍ដីធ្លីឬស្សីស្រុក ក្នុងខេត្តព្រះវិហារ បាននិយាយថា ប៉ូលិសមូលដ្ឋានបានដាក់សម្ពាធលើលោកនៅថ្ងៃពុធ ឱ្យចុះហត្ថលេខាលើឯកសារមួយ ដែលសន្យាថានឹងបញ្ឈប់ការតវ៉ាក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយគ្រួសាររបស់ឧកញ៉ា ទ្រី ភាព។
ប្រភព CamboJa News: https://shorturl.at/IsG8P
15/05/2026
កម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ទៅកាន់ប្រាសាទព្រះវិហារជាលើកដំបូងក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានប្តូរវេនអាស៊ាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះឲ្យដឹងថា ការចុះសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពេលនេះជាការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ។
ប្រភព RFI Khmer: https://shorturl.at/SJiKs
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
#80F, Street 210, Sangkat Teuk Laak 3, Khan Toul Kork
Phnom Penh
855
Opening Hours
| Monday | 07:30 - 17:30 |
| Tuesday | 07:30 - 17:30 |
| Wednesday | 07:30 - 17:30 |
| Thursday | 07:30 - 17:30 |
| Friday | 07:30 - 17:30 |