IlearnIshare

IlearnIshare

Share

Touch through the senses and the heart to see the beauty and the best

05/29/2026
05/23/2026

#ផ្លូវចិត្តរឹងមាំតាមមធ្យោបាយពីរ Chanleap Tun

05/22/2026

✅ វិធីធ្វើជីអកម៉ូនសម្រាប់ជំនួួយការលូតលាស់ដំណាំ

👉 គ្រឿងផ្សំ:
- ពងមាន់ ៣ គ្រាប់
- ស្ករអំពៅ ១ស្លាបព្រាបាយ (បើប្រើស្ករអំពៅពណ៌ត្នោតកាន់តែល្អ)
- ទឹកដោះគោស្រស់ ១ប្រអប់ (ម៉ាកណាក៏បាន)
- ទឹកដោះគោជូរ ១ស្លាបព្រាបាយ
- សំបកដប 1

👉របៀបធ្វើ
1. ចាក់ទឹកដោះគោស្រស់ចូលទៅក្នុងដប
2. បន្ទាប់មកដាក់ស្ករអំពៅ ១ស្លាបព្រាបាយចូល
3. ចាក់ទឹកដោះគោជូរ ១ស្លាបព្រាបាយចូលបន្ត
4. គោះពងមាន់ ៣ គ្រាប់ដាក់តាមក្រោយ
5. បិទ​គម្រប​ហើយ​ក្រឡុក ឲ្យសព្វ​ទុក​រយៈពេល ៣ ថ្ងៃ​ទើបយក​ទៅប្រើ។

💦 វិធីប្រើ៖ ទឹកអរម៉ូន 2 ស្លាបព្រាបាយ លាយជានទឹក 15លីត្រ ស្រោចតាមគល់ដំណាំ 3-5 ថ្ងៃម្តង អ័រម៉ូនស៊ុតជំរុញការចេញផ្កា និងផ្លែ។ អ័រម៉ូនទឹកដោះគោស្រស់ធ្វើឱ្យបន្លែធ្វើឲ្យឈើហូបផ្លែមានរសជាតិផ្អែម និងមានរសជាតិឆ្ងាញ់។ ប្រភព៖ ឆ្លៀតដាំ

05/20/2026

05/19/2026

#ត្រូវដឹងមុនបើក

05/12/2026

👉 វិធីបាញ់ជី NPK លើស្លឹកដំណាំឱ្យបានផលល្អ៖
✅ ជ្រើសជីសមស្រប គឺពពួកជី NPK ដែលសម្រាប់ប្រើបាញ់លើស្លឹកនឹងមានសារធាតុ NPK សមស្រប។ លាយជី 10 ទៅ 20 ក្រាម ជាមួយទឹកស្អាត 1 លីត្រ (ប្រហែល 1–2% ជាតិសារធាតុរាវ)។
⏰ ពេលវេលាបាញ់
- ដំណាក់កាលលូតលាស់របស់ដំណាំដែល ជួយឲ្យដំណាំរឹងមាំ។
- ដំណាក់កាលចេញផ្កា (Panicle initiation) ឬមុនចេញផ្កា – ជួយឲ្យចេញផ្កាល្អ។
- ដំណាក់កាលបំពេញគ្រាប់ (Grain filling) ឬកកើតផ្លែដើម្បីបង្កើនទិន្នផល និងគុណភាព។
- ពេលវេលាល្អក្នុងការបាញ់គឺព្រឹកមុនថ្ងៃរះ ឬល្ងាច (កុំបាញ់ពេលក្តៅខ្លាំង)
✅ វិធីបាញ់
- ប្រើម៉ាស៊ីនបាញ់ ឬបាញ់ដោយដ្រូន និងបាញ់ទាំងខាងលើ និងខាងក្រោមស្លឹក។
- ការបាញ់លើស្លឹក មិនអាចជំនួស ការប្រើជីក្នុងដីបានទេ។
- កុំបាញ់ពេលភ្លៀង ឬខ្យល់ខ្លាំង។
- កុំលាយជីខ្លាំងពេក ដើម្បីជៀសវាងការរលាកស្លឹក។
- សូមកុំលាយជីគ្រាប់ NPK សម្រាប់ដាក់ក្នុងដី មកប្រើជាជីបាញ់លើស្លឹក ព្រោះមានប្រសិទ្ធភាពទាប។
ហេតុអ្វីត្រូវបាញ់ជីលើស្លឹក?

1️⃣ ផ្តល់ជាតិចិញ្ចឹមដល់ដំណាំបានរហ័ស។
2️⃣ ជួយកែសម្រួលការខ្វះជាតិចិញ្ចឹម។
3️⃣ ជួយពេលដំណាំមានស្ថានភាពស្ត្រេស (រាំងស្ងួត ទឹកជំនន់ ដីខ្សោយ)។
4️⃣ ជួយបន្ថែមជីដើម្បីបង្កើនផលដំណាំ។

អត្ថបទ៖ ផេកកសិ

02/11/2026

"នាង​រត់​រក​អ្នក មេ​ខាត​លក្សណ៍​រត់​រក​អា​បាក់ទន្សា" មាន​អត្ថន័យ​សំដៅ​លើ​ការ​ចាប់​គូ ឬ​ការ​សេពគប់​គ្នា​រវាង​មនុស្ស​ដែល​មាន​ចរិត លក្ខណៈ ឬ​ឋានៈ​ស្រដៀង​គ្នា។ គេ​ច្រើន​ប្រើ​ពាក្យ​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ក្នុង​សង្គម​ថា "មនុស្ស​ប្រភេទ​ណា នឹង​រត់​ទៅ​រក​មនុស្ស​ប្រភេទ​នោះ"។

១. នាង​រត់​រក​អ្នក

* នាង៖ សំដៅ​លើ​ស្ត្រី​ល្អ មាន​ចរិត​ថ្លៃថ្នូរ ឬ​ជា​កូន​គេ​មាន​ពូជ​មាន​ត្រកូល។
* អ្នក៖ សំដៅ​លើ​បុរស​ល្អ ឬ​មនុស្ស​ដែល​មាន​យសស័ក្តិ​សមរម្យ។
* អត្ថន័យ៖ មនុស្ស​ល្អ ថ្លៃថ្នូរ មាន​ចំណេះដឹង តែងតែ​ងាក​ទៅ​រក​សេពគប់ ឬ​យក​គ្នា​ជា​គូ​ជាមួយ​នឹង​មនុស្ស​ដែល​ល្អ​ត្រឹមត្រូវ​ដូច​គ្នា។

២. មេ​ខាត​លក្សណ៍​រត់​រក​អា​បាក់ទន្សា

* មេ​ខាត​លក្សណ៍៖ សំដៅ​លើ​ស្ត្រី​ដែល​មាន​ចរិត​មិន​ល្អ មិន​មាន​សីលធម៌ ឬ​មិន​ចេះ​គិតគូរ (ពាក្យ "ខាត​លក្សណ៍" មាន​ន័យ​ថា​អាប់​រាសី ឬ​គ្មាន​លក្ខណៈ​សម្បត្តិ​ជា​ស្ត្រី​ល្អ)។
* អា​បាក់ទន្សា៖ សំដៅ​លើ​បុរស​ពាល បុរស​ខូច ឬ​អ្នក​ដែល​គ្មាន​អនាគត​ច្បាស់លាស់។
* អត្ថន័យ៖ មនុស្ស​ដែល​មាន​ចរិត​មិន​ល្អ ចូលចិត្ត​ដើរ​លេង​សប្បាយ​ភ្លើតភ្លើន ឬ​មិន​ខំ​រក​ស៊ី តែងតែ​ទាក់ទាញ​គ្នា ឬ​ទៅ​សេពគប់​ជាមួយ​មនុស្ស​ដែល​មាន​ចរិត​ដូច​គ្នា​នោះ​ដែរ។

សរុបសេចក្តី

សុភាសិត​នេះ​ចង់​ដាស់តឿន​ថា ការ​ផ្គូផ្គង​គ្នា (មិន​ថា​ជា​មិត្តភក្តិ ឬ​ប្តី​ប្រពន្ធ) គឺ​ជា​រឿង​ធម្មជាតិ​ដែល​ធាតុ​ដូច​គ្នា​តែង​ទាញ​រក​គ្នា។ បើ​យើង​ចង់​ជួប​មនុស្ស​ល្អ យើង​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ជា​មុន​សិន។

អត្ថបទ - FEELING BROKEN

Want your business to be the top-listed Media Company in Austin?
Click here to claim your Sponsored Listing.

Category

Website

Address


16760 Ranald W Reagan Boulevard, App1717, Leander
Austin, TX
78641