Manan

Manan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Manan, Digital creator, 1280 Peachtree Street NE, Atlanta, GA.

04/13/2026

ឡានអគ្គិសនីខ្មែរធ្វើបានមុនចិន-អាមេរិកទៅទៀត ! ស្ដាយណាស់ដែលយើងទុកមនុស្សពូកែចោល ការពិតបច្ចេកវិទ្យាឡានអគ្គិសនីល្បីៗលើលោកឥឡូវ គឺកូនខ្មែរផលិតបានតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ។
លោកពូ ញាន ផល្លឹក គឺជាធនធានមនុស្សដ៏កម្រដែលបានផលិតឡានអគ្គិសនីម៉ាក "អង្គរ" តាំងពីយូរមកហើយ តែបែរជាគ្មានអ្នកជួយលើកស្ទួយ រហូតដល់បច្ចេកវិទ្យាខ្លះត្រូវគេយកទៅប្រើលើឡានចិន និងអាមេរិកបាត់អស់។
ឥឡូវលោកពូកាន់តែចាស់ហើយ តែលោកនៅតែមានមហិច្ឆតាចង់ផលិតឡានដែលបើកបានទាំងលើគោក ក្នុងទឹក និងហោះលើអាកាសបានទៀតផង ដូច្នេះសង្ឃឹមថានឹងមានអ្នកជួយជ្រោមជ្រែងឱ្យស្នាដៃកូនខ្មែរមួយនេះបានលេចរូបរាងឡើង កុំឱ្យបាត់បង់មនុស្សមានសមត្ថភាព។

04/11/2026

ផឹកទឹកដោះគោចំពេលកំពុងមករដូវ ក៏បែកពពុះមាត់ផុតចោលប្ដីភ្លាមៗទាំងដែលទើបរៀបការបានតែជាង ១ ខែ ! មិនគួរឱ្យជឿសោះ ប្ដីប្រពន្ធមួយគូនៅក្រុងប៉ោយប៉ែតទើបរៀបការថ្មីថ្មោងមិនដែលឈឺអីសោះ ស្រាប់តែប្រពន្ធផឹកទឹកដោះគោរួចក៏មានអាការៈប្រ-កា-ច់និងផុតចោលប្ដី កាលពីព្រឹកថ្ងៃទី ៨ ខែមេសា។ បុរសជាប្ដីប្រាប់ថាពួកគាត់ផឹកទឹកដោះគោហ្នឹងជាមួយគ្នាទាំងពីរនាក់ទេ តែប្ដីគ្រាន់តែចូលពេទ្យមានអាការៈស្រាល ចំណែកប្រពន្ធចៃដន្យចំពេលមករដូវផងក៏ធ្វើទុក្ខចុកខ្លាំងរហូតដល់ផុតដង្ហើម ធ្វើឱ្យគ្រួសារដែលទើបតែការបានបន្តិចសោះត្រូវមកបែកបាក់គ្នាគួរឱ្យអាណិតខ្លាំងណាស់។

04/01/2026

ទីបំផុតកូនលោកផ្កាយ ១ ចូលសារភាពហើយ រៀបរាប់ហេតុការណ៍បុកជាក់ស្ដែង !

កូនលោកផ្កាយ ១ បើក Mercedes បុកស្លាប់ ៦ នាក់ ត្រូវឪពុកម្ដាយនាំខ្លួនមកប្រគល់ឱ្យសមត្ថកិច្ចហើយ នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ យុវជនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្ត Mercedes GT53 បង្កគ្រោះថ្នាក់ចរាចរណ៍បុកជនរងគ្រោះស្លាប់រហូតដល់ ៦ នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានឪពុកម្ដាយនាំខ្លួនចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ។

ពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរចម្លើយដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលនេះគឺជាដំណឹងដ៏ល្អ និងជាពន្លឺយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះទាំងអស់ដែលបានបាត់បង់សមាជិកគ្រួសារយ៉ាងអាណោចអាធម៌បំផុតកាលពីពេលកន្លងទៅ។ បន្ទាប់ពីមានការតាមដាន និងការរង់ចាំយ៉ាងអន្ទះសាពីសំណាក់មហាជនគ្រប់ទិសទី ទីបំផុតជនបង្ករូបនេះត្រូវមកតតាំងចំពោះមុខច្បាប់ដើម្បីទទួលខុសត្រូវលើទង្វើរបស់ខ្លួនឱ្យបានសមរម្យបំផុត។

04/01/2026

មហាជនគ្រប់គ្នារើសអើងជនល្មើសរូបនេះណាស់ តែមេគុកព្រៃសបែរជាបង្ហាញទឹកចិត្តមេត្តា ចង់ជួយអប់រំកូនលោកផ្កាយ ១ ជំនួសឪពុកវិញ! ខណៈដែលលោកផ្កាយ ១ ស៊ីវ សុជាតិ កំពុងតែព្យាយាមលាក់កូន និងមិនចេះប្រដៅកូនឱ្យមកទទួលខុសត្រូវរឿងបុកស្លាប់ ៦ នាក់ ស្រាប់តែលោកមេគុកព្រៃសបានចេញមកបញ្ចេញមតិយ៉ាងកក់ក្ដៅទៅកាន់ជនល្មើសរូបនេះ។ លោកបានប្រាប់ទៅជនបង្កថា បើឪពុកម្ដាយឯងមិនចេះប្រដៅក្មួយទេ ក្មួយឯងគួរតែចូលខ្លួនមកចុះ ចាំពូអ្នកជួយអប់រំ និងកែប្រែចរិតក្មួយជំនួសវិញនៅក្នុងគុកព្រៃស ដើម្បីឱ្យក្មួយក្លាយជាមនុស្សល្អចេះដឹងខុសត្រូវជាងមុន។

04/01/2026

សៀមចប់ហើយ! មិននឹកស្មានសោះថាខ្មែរយើងអាចធ្វើរឿងអស្ចារ្យបែបនេះបាន ខណៈដែលបច្ចេកវិទ្យាស្រាបៀរទឹកពុះនេះសៀមគ្មានថ្ងៃចេះធ្វើតាមឡើយ ហើយបើមានសង្គ្រាមជុំទី ៣ មែន សង្ឃឹមថានឹងយកវាទៅបាញ់សៀមឱ្យស្រវឹងងា-ប់អស់តែម្ដង!

លោក ឡាយ ប៊ុនឡេង ដែលជាអ្នកផលិតមាតិកាតាមបណ្ដាញសង្គម ក៏បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនផលិតស្រាបៀរហនុមាន ដែលផលិតប្រភេទគ្រាប់ដាក់ក្នុងទឹកពុះ ក៏ដូចជាអ្នកផ្សព្វផ្សាយមួយចំនួនដែលហ៊ានទទួលយកផលិតផលនេះមកប្រូម៉ូត។

លោកបានបញ្ជាក់ថាគ្រឿងស្រវឹងប្រភេទថ្មីនេះ គឺជាគំរូមិនល្អសម្រាប់ក្មេងៗសិស្សសាលា ព្រោះវាមានភាពងាយស្រួលក្នុងការលួចដាក់តាមខ្លួនមកញ៉ាំក្នុងម៉ោងរៀន ដែលបណ្ដាលឱ្យស្រវឹងខូចអនាគតបាន ដូច្នេះលោកបានស្នើឱ្យអាណាព្យាបាលត្រូវតាមដានកូនចៅឱ្យជិតស្និទ្ធ ហើយអ្នកលក់ក៏ត្រូវមានវិធានការទប់ស្កាត់មិនឱ្យលក់ជូនក្មេងមិនទាន់គ្រប់អាយុផងដែរ ដើម្បីកុំឱ្យបច្ចេកវិទ្យាថ្មីនេះក្លាយជាគ្រឿងបំផ្លាញក្មេងៗទៅវិញ។

04/01/2026

ពុទ្ធោអើយស្លុតចិត្តណាស់ ការពិតគឺប៉ូលិសចរាចរណ៍ជាអ្នកបើកដៃឱ្យជនល្មើសរត់គេចខ្លួនសោះ! តាមសំណេររបស់លោក ផែង វណ្ណៈ បានទម្លាយថាប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបង គឺជាអ្នកជំនាញខាងកែសំណុំរឿង ដែលកាលពីថ្ងៃមុនធ្លាប់បានជួយបិទបាំងថៅកែផ្សារទំនើប ហេង ឆៃលី នៅក្រុងបាត់ដំបង ដែលបើកឡានបុកស្ត្រីម្នាក់ស្លាប់ ដោយដូរដាក់អ្នកផ្សេងឱ្យមកទទួលទោសជំនួសថៅកែដែលជាជនបង្កទៅវិញ។

ដោយឡែកក្នុងករណីឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបើករថយន្តបុកមនុស្សស្លាប់រហូតដល់ ៦ នាក់នេះ ប្រធានការិយាល័យចរាចរណ៍ដដែលរូបនេះ មិនព្រមស្នើសុំគោលការណ៍តាមចាប់ក្នុងករណីបទល្មើសជាក់ស្ដែងទេ បែរជាធ្វើលិខិតអញ្ជើញជនសង្ស័យទៅវិញ ដើម្បីកែសំណុំរឿងពីបទល្មើសជាក់ស្ដែងឱ្យទៅជាបទល្មើសស្រាវជ្រាវ រួចបញ្ជូនទៅតុលាការឱ្យចប់ភារកិច្ចរបស់ខ្លួនតែម្ដង។

ឥឡូវនេះថ្នាក់ដឹកនាំកំពូលៗ និងមហាជនទូទាំងប្រទេសកំពុងតែតាមដានមើលយ៉ាងខ្លាំងថា តើលោកប្រធានការិយាល័យរូបនេះមានក្បាច់អ្វីមកកែសំណុំរឿងឱ្យកូនលោកផ្កាយ ១ រូបនេះទៀតដែរឬទេ។

03/31/2026

សមត្ថភាពលើសអ្នកភ្នែកភ្លឺ! ប្ដីប្រពន្ធពិការភ្នែក តស៊ូរហូតឈ្នះអាហារូបករណ៍ទៅរៀនថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី!

នេះគឺជាគំរូនៃការតស៊ូដ៏អស្ចារ្យបំផុត! ទោះបីជាមានពិការភាពភ្នែកទាំងសងខាងក៏ដោយ ក៏ប្ដីប្រពន្ធមួយគូនេះមិនដែលបោះបង់ក្ដីស្រមៃឡើយ រហូតទទួលបានអាហារូបករណ៍ Australia Awards ទៅរៀននៅសកលវិទ្យាល័យល្បីនៅអូស្ត្រាលី។

ពួកគាត់បានបង្ហាញឱ្យឃើញថា ពិការភាពមិនមែនជាឧបសគ្គនៃចំណេះដឹងឡើយ។ មិនខុសអ្វីពីប្ដីប្រពន្ធពិការភ្នែកទាំងគូរ ដែលមានសមត្ថភាពបញ្ចូលច្រើនប្រភេទនោះទេ ថ្វីពិការភ្នែកពិតមែន តែមិនរុញរាជំនះឧបសគ្គទាំងឡាយ រហូតបង្កើតគ្រសារដ៏មានសុភមង្គល ។

03/31/2026

រឹបអូសលុយគ្រប់ប្រពន្ធ និងសង្សារទាំងអស់ មកទិញអាវុធការពារជាតិ កូនខ្មែរគាំទ្រទេ ? អនុប្រធានគយកោះកុង លាក់លុយពុករលួយនៅប្រពន្ធទី៧ ជាង ១លានដុល្លារ ចុះទម្រាំប្រពន្ធ ៦នាក់ទៀត?

ស្អុយធំហើយលើកនេះ! ACU បានលាតត្រដាងរឿងរ៉ាវអនុប្រធានគយកោះកុង ដែលមានប្រពន្ធដល់ទៅ ៧នាក់ និងមានគណនីធនាគាររាប់សិប។ លុយពុករលួយដែលរកឃើញនៅប្រពន្ធទី៧ តែម្នាក់ឯង គឺលើសពី ១លានដុល្លារទៅហើយ។ មហាជនសង្ឃឹមថា ACU នឹងបន្តស៊ើបអង្កេតដល់ប្រពន្ធទី១ ដល់ទី៦ ទៀត ដើម្បីយកលុយជាតិមកប្រើប្រាស់ជាប្រយោជន៍វិញ។

03/31/2026

ដូចការសង្ស័យមែន កូនលោកផ្កាយ១បាត់ខ្លួនហើយ ! កូនបាត់ខ្លួន ម្ដាយរវល់ ឪពុកថាមិនដឹងរឿង សេនារីយ៉ូដដែលៗរបស់គ្រួសារលោកផ្កាយ ១ បន្ទាប់ពីកូនបើក Mercedes បុកស្លាប់ ៦ នាក់

ការចូលខ្លួនបំភ្លឺរបស់លោក ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៣០ មីនា បានធ្វើឱ្យមហាជនកាន់តែហួសចិត្ត បន្ទាប់ពីលោកអះអាងថា រហូតមកដល់ពេលនេះ កូនប្រុសបង្កហេតុឈ្មោះ ស៊ីវ ជ័យសិដ្ឋ នៅតែបាត់ខ្លួនរកមិនឃើញឡើយ ក្រោយផ្ដាច់ជីវិតមនុស្ស ៦ នាក់។

អ្វីដែលកាន់តែចម្លែកនោះ គឺលោកបានរុញឱ្យទៅសួរភរិយាដែលធ្វើដំណើរជាមួយកូនថាជាអ្នកដឹងរឿងច្បាស់ ប៉ុន្តែបែរជាប្រកាសថាភរិយាលោក "កំពុងមានធុរៈ" មិនទាន់អាចចូលមកបំភ្លឺបានទៅវិញ។ ចំពោះការបកស្រាយដែលមើលទៅដូចជាការទិញពេលវេលាបែបនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងច្បាស់ថា មិនទាន់អាចយកជាការ ឬជាផ្លូវការបានឡើយ គឺត្រូវរង់ចាំរហូតដល់ភរិយារបស់លោកចូលខ្លួនមកបញ្ជាក់ផ្ទាល់ ទើបអាចកំណត់បានច្បាស់ថាអ្នកណាជាអ្នកកាន់ចង្កូតពិតប្រាកដដែលបានសម្លាប់មនុស្សរះពេញផ្លូវបែបនេះ។

03/31/2026

អ្នកមានកូនតូចស៊ែរបន្ទាន់! កូនក្អកខ្លាំងដល់ហូរឈាមតាមច្រមុះ និងដាច់សរសៃភ្នែក ព្រោះមេឃក្ដៅខ្លាំងពេក !

អាណាព្យាបាលគ្រប់រូបសូមប្រុងប្រយ័ត្នឱ្យមែនទែន! ក្នុងខែដែលអាកាសធាតុក្ដៅខ្លាំងនេះ បើឃើញកូនមានអាការៈក្អក ក្ដៅខ្លួន ឬឈឺគ្រាប់ភ្នែក សូមប្រញាប់បញ្ជូនទៅពេទ្យជាបន្ទាន់។ កុំធ្វេសប្រហែសឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យកូនដាច់សរសៃភ្នែកតូចៗ ឬស្រវាំងភ្នែកបើកមិនរួច ដូចករណីដែលម្ដាយម្នាក់ទើបតែជួបផ្ទាល់នេះ។

03/31/2026

អត់រួចខ្លួនទេ ឪពុកប្រយត្នអស់ផ្កាយ ! សម្ដេចចេញបញ្ជាក្ដៅឱ្យតាមចាប់កូនផ្កាយ១ បុកគេស្លា-ប ៦នាក់ ត្រូវអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់បំផុត!

មហាជនកំពុងតាមដានមើលយ៉ាងកៀកកិត បន្ទាប់ពីសម្ដេចមហាបវរធិបតី បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវរកអ្នកបើកបរពិតប្រាកដដែលបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅស្រុកមោងឫស្សី។ សម្ដេចបានសង្កត់ធ្ងន់ថា គ្មានការលើកលែងឡើយចំពោះអ្នកដែលអាងគ្រួសារជាមន្ត្រី ឬបើកបរក្រោមស្ថានភាពស្រវឹងបំពានច្បាប់បែបនេះ។

Want your business to be the top-listed Media Company in Atlanta?
Click here to claim your Sponsored Listing.

Category

Telephone

Address

1280 Peachtree Street NE
Atlanta, GA
30309