Geo-RS
RSGIS
09/04/2026
Cambodia Surface Temperature in April 2026
ប្រើប្រាស់រូបភាពផ្កាយរណបដើម្បីតាមដានវត្តមានកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងតែមានវិបត្តិសង្គ្រាម
11/03/2026
NDVI analysis for Kratie Province, Cambodia
01/03/2026
តើចម្ងាយពីអ៉ឺរ៉ងមកកម្ពុជាឆ្ងាយប៉ុនណា?
07/02/2026
ដ្រូន Vs ផ្កាយរណប សម្រាប់វិស័យត្រួតពិនិត្យផែនដី
១. ដ្រូន (Drones)
⭐ចំណុចខ្លាំង៖
-គុណភាពរូបភាពច្បាស់៖ អាចថតយករូបភាពដែលលម្អិតដល់កម្រិត សង់ទីម៉ែត្រ។
-មានភាពបត់បែន៖ អាចធ្វើការហោះហើរតាមតម្រូវការ (On-demand) ទៅតាមពេលវេលា ល្អសម្រាប់ការឆ្លើយតបភ្លាមៗដូចជាវាយតម្លៃការខូចខាត់ដោយគ្រោះធម្មជាតិ.......។
-សន្សំសំចៃការចំណាយសម្រាប់តំបន់តូចៗ៖ ចំណាយទាបសម្រាប់ប្រតិបត្តិការងារលើទំហំទីតាំងតូចៗ។
-អាចប្រតិបត្តិការក្រោមពពកដែលអាចទទួលបានគុណភាពរូបល្អ
⭐ចំណុចខ្សោយ៖
-គ្របដណ្ដប់តំបន់តូច៖ មានដែនកំណត់ដោយសារថ្ម និងចម្ងាយហោះហើរមានដែនកំណត់។ មិនសូវល្អសម្រាប់ការសិក្សាទៅលើដីផ្ទៃធំធំទូលាយ។
-ការគ្រប់គ្រងកម្រិតដោដោយច្បាប់៖ ត្រូវមានការនិអនុញ្ញាត្តនិងមានការហាមឃាត់ក្នុងតំបន់មួយចំនួន(ព្រលានយន្តហោះហោះ.....។
-អាស្រ័យលើអាកាសធាតុ៖ មិនអាចហោះហើរនៅពេលមានខ្យល់បក់ខ្លាំង ភ្លៀង ឬអ័ភ្រព។
២. ផ្កាយរណប (Satellites)
⭐ចំណុចខ្លាំង៖
-គ្របដណ្ដប់តំបន់ធំទូលាយ៖ អាចថតយករូបភាពនៃតំបន់ទាំងមូល ប្រទេស......។ ល្អសម្រាប់ការតាមដានបញ្ហាធំៗដូចជា ការបាត់បង់ព្រៃឈើ, បម្រែបម្រួលអាអាកាសធាតុ, ឬការអភិវឌ្ឍទីក្រុង។
-ភាពទៀងទាត់នៃការថតម្ដងហើយម្ដងទៀត៖ ផ្កាយរណបមានគន្លងដែលកំណត់ជាមុន ដែលអនុញ្ញាតឱ្យវាត្រឡប់មកថតយករូបភាពនៃទីតាំងជាក់លាក់ម្តងហើយម្តងទៀត។
-ឯករាជ្យភាពពីអាកាសធាតុ និងពន្លឺ៖ បច្ចេកវិទ្យាដូចជា រ៉ាដា អាចថតទំលុះពពក ភ្លៀង ឬថ្ងៃយប់បាន។ នេះធានាបាននូវការប្រមូលទិន្នន័យដោយមិនខកខាន។
-ការទាញយក៖ មានផ្កាយរណបប្រភេទច្បាស់កំរិតមធ្យមមួយចំនួនដែលបានដាក់អោយប្រើប្រាស់ទូទាំងពិភពលោកដោយមិនគិតកម្រៃ។
⭐ចំណុចខ្សោយ
-អាកាសធាតុ៖ ក៏នៅមានប្រភេទផ្កាយរណបមួយចំនួនដែលមានបញ្ហាផ្ដល់ជូននូវរូបភាពមិនសូវច្បាស់ដោយសារតែបាំងពពក
-កម្រិតភាពច្បាស់៖ ត្រូវចំណាយលុយច្រើនដើម្បីទិញយករូបភាពផ្កាយរណបដែលមានកម្រិតភាពច្បាស់ខ្ពស់។
-មិនអាចទាញយករូបភាពទៅតាមពេលវេលាដែលអ្នកត្រូវការប្រញ៉ាប់ភ្លាភ្លាមៗ ព្រោះវាមានគន្លងរបស់វាដែលតម្រូវអោយចាំរយះពេល ច្រើនថ្ងៃ រឺច្រើនសប្តាហ៍ដើម្បីវិលទៅថតកន្លែងដដែលវិញ។
25/01/2026
ដ្រូន (Drone) គឺជាយន្តហោះដែលគ្មានមនុស្សបើក។ វាអាច ហោះហើរដោយគ្មានមនុស្សបើកនៅក្នុងអាកាស ចំណែកឯផ្លូវហោះហើររបស់វាត្រូវបាន កំណត់កម្មវិធីដោយសូហ្វវែរ ឬ គ្រប់គ្រងដោយឧបករណ៍បញ្ជាពីចម្ងាយ។
*********************************************
ដ្រូនមានច្រើនប្រភេទ និងបានយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗមួយចំនួនដូចខាងក្រោម៖
-ដ្រូនសម្រាប់លេង(Toy Drones)៖ ជាប្រភេទដែលភាគច្រើនក្មេងៗយកទៅបង្ហោះលេងកំសាន្ត។
-ដ្រូនថតរូប/វីដេអូ (Photography/Videography Drones)៖ អាចថតរូប ឬវីដេអូជាកម្រិត HD, Full HD ឬ 4K។
-ដ្រូនប្រណាំង (Racing Drones)៖ ត្រូវបានប្រើប្រាស់នៅលើដីឯកជន ដែលមានការគ្រប់គ្រងយ៉ាងតឹងរឹងក្នុងគោលបំណងប្រណាំងប្រជែង បច្ចុប្បន្នមានក្លឹបជាច្រើនដែលបានបង្កើតឡើងដើម្បីដាក់អោយប្រកួតប្រជែងស្របច្បាប់។
-ដ្រូនយោធា (Military Drones)៖ជាដើមកំណើតនៃដ្រូនទាំងអស់ និងខុសពីប្រភេទដ្រូនស៊ីវិល។ វាត្រូវបានប្រើប្រាស់កាន់តែច្រើននៅក្នុងជម្លោះផ្សេងៗ ដំបូងឡើយសម្រាប់តែការត្រួតពិនិត្យ យោធាតែប៉ុណ្ណោះ ប៉ុន្តែឥឡូវអាចនិយាយបានថាជាប្រភេទអាវុធដ៏គួរឱ្យខ្លាច។
-ដ្រូនដឹកជញ្ជូន (Delivery Drones)៖ ជាដ្រូនប្រភេទដឹកជញ្ចូនរបស់របរពីកន្លែង១ទៅកន្លែង១ផ្សេងទៀត។
-ដ្រូនកសិកម្ម៖បំរើអោយវិស័យកសិកម្ម។
-ដ្រូនSurvey៖ ប្រើសម្រាប់ការវាស់វែង ប្រមូលទិន្នន័យពីទីវាល LiDAR.....
និងនៅមានដ្រូនដែលអាចបម្រើក្នុងវិស័យផ្សេងៗជាច្រើនទៀត។
*********************************************
ប្រវត្តិនៃការក៏កើត៖
-នីកូឡា តេសឡា បានពណ៌នាបំផុសគំនិតអំពីយន្តហោះប្រយុទ្ធដែលគ្មានមនុស្សបើកនៅឆ្នាំ១៩១៥។
-សហរដ្ឋអាមេរិកបានចាប់ផ្តើមអភិវឌ្ឍបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៦ បានបង្កើតយន្តហោះដែលគ្មានមនុស្សបើកដំបូងបង្អស់។
-ក្រោយមកមិនយូរប៉ុន្មាន កងទ័ពអាមេរិកបានផលិតយន្តហោះ Kettering Bug ។ ទន្ទឹមនិងនិងពេលអភិវឌ្ឍបច្ចេកវិទ្យានេះ នៅឆ្នាំ១៩៣០ កងទ័ពអាមេរិកបានចាប់ផ្តើមពិសោធន៍ជាមួយការបញ្ជាយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ Radio Controlled ដែលនាំឱ្យមានការបង្កើតដ្រូនឈ្មោះ Curtiss N2C-2 នៅឆ្នាំ១៩៣៧។
-ក្នុងអំឡុងសង្គ្រាមលោកលើកទី២ រេជីណាល់ដេនី បានបង្កើតយន្តហោះដែលគ្រប់គ្រងពីចម្ងាយដំបូងបង្អស់ដែលមានឈ្មោះថា Radioplane OQ-2។ នេះគឺជាការផលិតយន្តហោះគ្មានមនុស្សបើកច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក និងបានផ្គត់ផ្គង់សម្រាប់កងទ័ព។
-ម៉ាស៊ីនយន្តហោះ ត្រូវបានបញ្ច្រៀបចូលជាមួយនិងដ្រូនបន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងប្រភេទដូចជា Teledyne Ryan Fire bee I នៃឆ្នាំ១៩៥១។
-ការកើតឡើងនៃUAVs (ពេលនោះគេហៅថា RPVs) បានចាប់ផ្តើមនៅឆ្នាំ១៩៥៩ នៅពេលដែលមន្ត្រីកងអាកាសអាមេរិក មានការព្រួយបារម្ភអំពីការបាត់បង់អាយុជីវិតអ្នកបើកយន្តហោះរបស់ខ្លួននៅលើទឹកដីសត្រូវ។
22/01/2026
ផ្កាយរណប គឺជាវត្ថុមួយដែលធ្វើចលនាគន្លងជុំវិញវត្ថុមួយទៀតនៅក្នុងអវកាស។ មានផ្កាយរណបពីរប្រភេទផ្សេងគ្នា – ផ្កាយរណបធម្មជាតិ និងផ្កាយរណបមនុស្សបង្កើត។ ឧទាហរណ៍នៃផ្កាយរណបធម្មជាតិគឺ ផែនដី និងព្រះច័ន្ទ។ ផែនដីវិលជុំវិញព្រះអាទិត្យ ហើយព្រះច័ន្ទវិលជុំវិញផែនដី។ ចំណែក ផ្កាយរណបមនុស្សបង្កើត វិញ គឺជាម៉ាស៊ីនដែលត្រូវបានបាញ់បញ្ចូនទៅក្នុងអវកាស ហើយធ្វើចលនាគន្លងជុំវិញវត្ថុនៅក្នុងអវកាស។
ផ្កាយរណបដែលបង្កើតដោយមនុស្សមានរូបរាង និងទំហំផ្សេងៗគ្នា ហើយមានឧបករណ៍ជាច្រើនប្រភេទត្រូវបានដំឡើងនៅលើវា ដើម្បីបំពេញមុខងារផ្សេងៗគ្នាខណៈពេលស្ថិតនៅក្នុងអវកាស។ ផ្កាយរណបទាំងនេះត្រូវបានផលិតឡើងដោយវិស្វករ ហើយចំណាយពេលរហូតដល់ច្រើនខែ ច្រើនឆ្នាំដើម្បីផលិត។ ផ្កាយរណបទាំងនេះត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងជាច្រើនដង ដើម្បីធានាថាវាអាចតំណើរការបានរលូន។
**************************
មានផ្កាយរណបរាប់ពាន់កំពុងធ្វើចលនាគន្លងជុំវិញផែនដីពីលើយើងជារៀងរាល់ថ្ងៃ។ ហើយនឹងមានផ្កាយរណបថ្មីៗដ៏ទៃទៀតត្រូវបានបញ្ចូនទៅក្នុងអវកាសបន្ថែមទៀតនៅពេលបន្តបន្ទាប់។ ប៉ុន្តែមិនមែនផ្កាយរណបទាំងអស់ដូចគ្នាទេ ពួកវាត្រូវបានបញ្ជូនទៅក្នុងអវកាសសម្រាប់បេសកកម្មច្រើនប្រភេទ ដើម្បីជួយអោយយើងយល់កាន់តែច្បាស់អំពីសកលលោក ការពារផលប្រយោជន៍ជាតិ ទំនាក់ទំនង និងការកម្សាន្ត។ ផ្កាយរណបត្រូវបានចាត់ថ្នាក់ដោយផ្អែកលើគោលបំណង គន្លង និងមុខងាររបស់វា។ ខាងក្រោមនេះជាប្រភេទសំខាន់ៗ១ចំនួន៖
១. ផ្កាយរណបសម្រាប់ទំនាក់ទំនង
· គោលបំណង៖ ជួយសម្រួលទំនាក់ទំនងតាមវិទ្យុទូរគមនាគមន៍ដោយផ្ទេរសញ្ញាពីកន្លែងមួយនៅលើផែនដីទៅកន្លែងមួយទៀត។
· ឧទាហរណ៍៖ ការផ្សាយវិទ្យុទូរទស្សន៍ អ៊ីនធឺណិត សេវាទូរស័ព្ទ។
២. ផ្កាយរណបសម្រាប់អាកាសធាតុ
· គោលបំណង៖ ត្រួតពិនិត្យអាកាសធាតុរបស់ផែនដី។
· ឧទាហរណ៍៖ តាមដានព្យុះ សង្កេតស្ថានភាពបរិយាកាស និងព្យាករណ៍អាកាសធាតុ។
៣. ផ្កាយរណបសម្រាប់ស្វែងរកទិសដៅ
· គោលបំណង៖ ផ្តល់សេវាកម្មកំណត់ទីតាំង ស្វែងរកទិសដៅ និងពេលវេលា។
· ឧទាហរណ៍៖ ប្រព័ន្ធ GPS, GLONASS, Galileo, BeiDou។
៤. ផ្កាយរណបសង្កេតផែនដី
· គោលបំណង៖ សង្កេត និងត្រួតពិនិត្យផ្ទៃផែនដីសម្រាប់គោលបំណងបរិស្ថាន កសិកម្ម ទីក្រុង និងយោធា។
· ឧទាហរណ៍៖ Landsat, Sentinel, Terra។
៥. ផ្កាយរណបវិទ្យាសាស្ត្រ
· គោលបំណង៖ ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការពិសោធន៍នៅក្នុងអវកាស។
· ឧទាហរណ៍៖ កែវទស្សន៍អវកាសហាប់បល កែវទស្សន៍អវកាសចេមស៍វេប បេសកកម្មវិទ្យាសាស្ត្រផែនដី និងអវកាសផ្សេងៗ។
៦. ផ្កាយរណបឈ្លបយកការណ៍ (ចារកម្ម)
· គោលបំណង៖ ប្រមូលព័ត៌មានសម្ងាត់ និងទិន្នន័យចារកម្មសម្រាប់ការប្រើប្រាស់យោធា និងរដ្ឋាភិបាល។
· ឧទាហរណ៍៖ ការថតរូបភាព និងតាមដានរ៉ាដារ។
៧. ផ្កាយរណបស្វែងរកអវកាស
· គោលបំណង៖ ស្វែងរកតារានិករ ប្រមូលទិន្នន័យ និងផ្ទេរព័ត៌មានត្រឡប់មកផែនដីវិញ។
· ឧទាហរណ៍៖ ការស្វែងរកភព យានគន្លងព្រះច័ន្ទ រឺបេសកកម្មឆ្លងភព។
៨. CubeSats និង NanoSats
· គោលបំណង៖ ផ្កាយរណបតូចៗ ដែលមានតម្លៃទាប សម្រាប់ប្រើក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បង្ហាញបច្ចេកវិទ្យា ឬគោលបំណងអប់រំ។
· ឧទាហរណ៍៖ បេសកកម្មដែលដឹកនាំដោយសកលវិទ្យាល័យផ្សេងៗ។
ផ្កាយរណបគ្រប់ប្រភេទត្រូវបានរចនាឡើងសម្រាប់ភារកិច្ចជាក់លាក់ ហើយដំណើរការក្នុងគន្លងដែលសមស្របបំផុតសម្រាប់បេសកកម្មរបស់វា។
22/01/2026
សមាសធាតុនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
ប្រព័ន្ធ GIS ដែលដំណើរការបានល្អត្រូវមានសមាសធាតុសំខាន់ៗចំនួនប្រាំដូចខាងក្រោម៖
· ទិន្នន័យ
· ផ្នែករឹង (Hardware)
· ផ្នែកទន់ (Software)
· អ្នកប្រើប្រាស់/មនុស្ស
· វិធីសាស្ត្រ
25/11/2025
តើប្រទេសកម្ពុជានៅតំបន់ណាដែលសម្បូរមនុស្សរស់នៅច្រើនជាងគេ?
20/11/2025
Cambodia from space in 2025
04/10/2025
កោះច្រែងខេត្តក្រចេះមុន និងក្រោយទឹកលិច
-ឆ្នាំនេះទឹកលិចស្ទើរតែទាំងអស់នៃដីគោកនៅលើកោះ លើកលែងផ្លូវធ្វើតំណើរនិងទីទួលមួយចំនួន
-ប្រៀបធៀបទៅរដូវប្រាំងឃើញថានៅលើកោះមានតែទឹកតាមអូរ និងមួយចំនួនទៀតដែលជាកាបូមមកដាក់ដើម្បីធ្វើកសិកកម្ម
-សង្ឃឹមថាក្រោយភ្លៀងមេឃស្រឡះដោយរំពឹងថាទឹកជនទាំងនោះនិងនាំដីសណ្តរដែលមានជីវជាតិដែលបង្ករអោយបងប្អូនអាចបង្ករបង្កើនផលបានកាន់តែប្រសើរបន្ទាប់ពីទឹកបានស្រក
28/09/2025
ទីតាំងដីសម្រាប់ធ្វើកសិកម្មផ្សេងៗក្នុងខេត្តក្រចេះប្រហែលប្រមាណ២៧,៣១២.៣០ហិចតា ត្រូវបានប៉ាន់ស្មានថាគ្របដណ្តប់ដោយទឹកជន់លិចគិតក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ដោយផ្អែកទៅលើការសិក្សាតាមរយៈរូបភាពផ្កាយរណប
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Pathumthani
Rangsit
12120