GoVg
ក្មេងស្រុកស្រែ តែមានស្នេហ៍ស្មោះ�
��
03/07/2024
ជាមួយ 𝙉𝙖𝙣𝙜 𝙀𝙕 – ខ្ញុំទើបតែត្រូវបានទទួលស្គាល់ថាជាអ្នកគាំទ្រកំពូលម្នាក់ក្នុងចំណោមអ្នកគាំទ្រកំពូលរបស់គាត់! 🎉
02/07/2024
29/06/2024
៣ឆ្នាំយ៉ាងម៉េច? ៥ឆ្នាំយ៉ាងម៉េច? ៧ឆ្នាំយ៉ាងម៉េច? ១០ឆ្នាំយ៉ាងម៉េច? ១២ឆ្នាំយ៉ាងម៉េច? មិនថាប៉ុន្មានឆ្នាំទេ បែកគឺបែកហើយ បាត់បង់ គឺបាត់បង់ហើយ មិនបាច់ប្រកែក មិនបាច់ឃាត់ មិនបាច់លន់តួឱ្យអ្នកណានៅ មិនបាច់ហាមមិនឱ្យអ្នកណាទៅ តែដល់ពេល គ្រប់យ៉ាងសល់ត្រឹមអតីតកាល មានឈ្មោះត្រឹមមនុស្សធ្លាប់ស្គាល់តែប៉ុណ្ណោះ !
ខ្ញុំធ្លាប់ជាមនុស្សដែលខ្លាចការបាត់បង់បំផុត ខ្លាចមនុស្សសំខាន់ចាកចេញ ខ្លាចមនុស្សដែលខ្ញុំស្រឡាញ់ទុកខ្ញុំចោល ប៉ុន្តែមិនថាខ្ញុំខ្លាចប៉ុនណាទេ បើគេអស់ចិត្ត គេក៏ចាកចេញ គេមិនស្រឡាញ់ គេក៏មិនខ្វល់ ទោះខំឃាត់គេឱ្យនៅក៏មិនបាន ហាមគេកុំទៅ ក៏ចុងក្រោយ គេនៅតែចាកចេញ!
បែកបាក់ប៉ុន្មានដង បាត់បង់ប៉ុន្មាននាក់ ពេលនេះវាលែងសំខាន់សម្រាប់ខ្ញុំហើយ អ្នកណាចង់ទៅ ឬអ្នកណាចង់នៅក៏ជារឿងធម្មតា អ្វីដែលអាចធ្វើបាននោះគឺ បើគេនៅត្រូវថែរក្សាពេលវេលាក្បែរគ្នាឱ្យបានល្អ ធ្វើល្អឱ្យអស់ពីចិត្តទៅ ហើយបើគេចង់ចាកចេញ ក៏ជូនពរគេទៅ យ៉ាងណា រក្សាពេលវេលា និងការចងចាំល្អៗ ពេលមានគ្នានៅក្បែរ ពេលដែលបាត់បង់ បែកបាក់ ចាកចេញក៏គ្មានអ្វីត្រូវស្ដាយក្រោយដែរ ...!
មកដល់ពេលនេះ មិនថាជាមួយអ្នកណា មិនថាចំពោះរឿងណាទេ ខ្ញុំអូខេគ្រប់យ៉ាង ខ្ញុំមិនស្ដាយនឹងរឿងដែលកន្លង ហើយក៏មិនស្ដាយនឹងការបាត់បង់ដែរ ព្រោះក្នុងពេលកន្លងមក គឺខ្ញុំបានធ្វើល្អបំផុតហើយ តែបើនៅមិនល្អសម្រាប់នរណាម្នាក់ ខ្ញុំក៏មិនដឹងថា បែបណា ទើបល្អសមចិត្តទេ ព្រោះលទ្ធភាពខ្ញុំមានត្រឹមប៉ុណ្ណឹង មិនថាបែបណា ខ្ញុំយល់ច្បាស់ណាស់គឺ មានជួប មានបែក វាជារឿងធម្មតាទេ ខ្ញុំមិនគិតថា នឹងឱបក្រសោប គឺឃាត់អ្នកណាទុកដែរ ចង់ទៅ ឬនៅ ខ្ញុំព្រមតាមជានិច្ច ...!
….
______________________________________________
#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី
#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណាDanaTry
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Bangkok