Chea Nitha

Chea Nitha

แชร์

addicted to cats ≽^•⩊•^≼ ♡

29/08/2020

❤️ គួរអោយតម្លៃលើពេលវេលា ❤️
សិស្សភាគច្រើនដែលបានឈានជើងចូលដល់ថ្នាក់ទី១២ ជួនកាលក៏កាន់តែខិតខំរៀនសូត្រជាង ថ្នាក់ទី១០ ១១ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ តែមួយចំនួនទៀតក៏មានការចាប់ផ្តើមងាករេបែកឆ្វេង អ្នកខ្លះមានស្នេហាក៏ច្របូកច្របល់លាយឡំក្នុងវ័យសិក្សា ឯ អ្នកខ្លះទៀតក៏យកភាពខ្ជិលច្រអូលមកធ្វើជារនាំងបាំងបិទជិតនូវសេចក្តីល្ងង់ខ្លៅរបស់ខ្លួន។ ចូរចាំថាគ្មានអ្វីដែលអាចរីកចម្រើនទៅមុខដោយគ្មានការខិតខំព្យាយាមនោះទេ ហើយក៏មិនគួរណាបណ្តែតបណ្តោយអោយខ្លួនលង់គិតថា សល់ពេលវេលាវែងឆ្ងាយទៀតដែរ ។ នេះជាឧបសគ្គដ៏ធំបំផុតរបស់បងៗទី១២។ ក្រៅពីនេះ យើងគប្បីព្យាយាមបំពេញរាល់ចំណុចខ្វះខាតរបស់ខ្លួន ថាតើយើងខ្សោយមុខវិជ្ជាណា ត្រូវការអ្វីបន្ថែមដើម្បីកុំអោយការសិក្សារបស់យើងមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ។ បើខំយ៉ាងហោចណាស់ត្រូវខំពីដើមឆ្នាំ ពេលដ៏ល្អបំផុតនោះគឺកំឡុងពេលវ៉ាកងនេះ មិនមែនតែជិតដល់ទើបខំនោះទេ( គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន) ។ ជាទូទៅការសិក្សាប្រៀបដូចជាការអានសៀវភៅមួយក្បាលអញ្ជឹងដែរ បើកាលណាយើងអោយតម្លៃទៅលើសៀវភៅនោះយើងនឹងរក្សាមើលថែវាមិនអោយបាត់ឬរហែកនោះឡើយ មិនតែប៉ុណ្ណោះបើសិនជាយើងបង្ខំអានដើម្បីតែដល់ចុងបញ្ចប់នៃទំព័រនោះយើងនឹងមិនអាចទទួលបាននូវខ្លឹមសាររបស់វាថាវាមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណានោះទេ ។
# ធ្វើអ្វីត្រូវធ្វើអោយហើយ កុំចាំស្អែក 😉❤️️

25/08/2020

😁😹ធ្លាប់ទេ?😂❤️

29/03/2020

#អត្ថបទស្នេហ៍ "ស្រលាញ់មនុស្សម្នាក់នៅថ្ងៃនេះ"

ធ្លាប់ស្រលាញ់មនុស្សម្នាក់តែរារែកចិត្តព្រោះគេធ្លាប់មានអតីតកាលមិនល្អដែរទេ? រឺធ្លាប់ត្រូវបានគេបដិសេធដោយសារអ្នកធ្លាប់មានប្រវត្តិមិនល្អដែរទេ?ខ្ញុំជឿថាមានមនុស្សមួយចំនួនស្ថិតក្នុងកាលៈទេសៈទាំងពីរនេះ។ខ្ញុំដឹងថាវាពិតជាពិបាកក្នុងការសម្រេចចិត្តប៉ុន្តែអ្នកត្រូវសួរខ្លួនឯងថា"តេីអ្វីទៅដែលធ្វេីអោយអ្នកស្រលាញ់គេ? តេីគេនៅតែរក្សាភាពមិនល្អដូចពីមុននោះទៀតដែរទេ? តេីខ្ញុំរស់នៅជាមួយអតីតកាលរបស់គេរឺរស់នៅជាមួយបច្ចុប្បន្នកាលរបស់គេអោយប្រាកដ?"
តាមពិតទៅគ្រប់គ្នាសុទ្ធតែមានអតីតកាលអ្នកណាក៏ធ្លាប់ខុសឆ្គងតែសំខាន់គេពេលនេះនិងគេពីមុនមិនដូចគ្នាទៀតទេ។អ្នកក៏មិនបានស្រលាញ់គេពីមុនហេីយអ្នកក៏មិនអាចទៅរស់នៅជាមួយគេពីមុនដែរព្រោះគេពីមុនបានផ្លាស់ប្ដូរហេីយ។អ្នកស្រលាញ់គេនៅថ្ងៃនេះហេីយអ្នកក៏កំពុងនៅជាមួយគេក្នុងថ្ងៃនេះដូច្នេះហេីយគ្មានហេតុផលអីដែលអ្នកត្រូវយកទោសអូសដំណេីរអតីតកាលមិនល្អរបស់គេផងដែរ។"បេីយេីងស្រលាញ់មនុស្សម្នាក់ ព្រោះគេជាគេក្នុងថ្ងៃនេះហេតុអ្វីយេីងត្រូវឈឺចាប់ពីអតីតកាលមិនល្អរបស់គេ?" សូមចាប់ផ្ដេីមបង្កេីតក្ដីស្រលាញ់ថ្មីស្នាមញញឹមថ្មីជាមួយគ្នាជារៀងរហូត❤💍💑

#ទំព័រជីវិតនិងស្នេហា

29/03/2020

សូមរំខានបន្តិច 😁☹️មានធ្លាប់នឹកអនុប្រធានថ្នាក់ម្នាក់នេះទេ ?😒

Photos from Chea Nitha's post 27/02/2020

mood ❤️☺️

12/01/2020

គ្មានការជ្រើសរើសណាដែលយើងអាចកំណត់បាន ថា ត្រូវឬខុសនោះទេ តែ អ្វីដែលខុសនោះ គឺការដែលគ្មានទំនួសខុសត្រូវចំពោះជម្រើសរបស់ខ្លួន។ 😊😊

12/01/2020

#អ្នកណាខ្លះចូលចិត្តអានសៀវភៅ
ហើយសៀវភៅប្រភេទអ្វីដែរ 😊

04/05/2019

ល្ងង់មិនមែនជាបញ្ហានោះទេ តែអ្វីដែលជាបញ្ហានោះគឺច្រឡំថា ខ្លួនឯងចេះ។

04/05/2019

រៀនដើម្បីរស់ឬរស់ដើម្បីតែរៀន។

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

ที่อยู่


Bangkok