Moder Moto
L
មេីលលេងៗទៅអ្នកមិនទាន់មានBA🥺🫵
ចប់ហេីយមេៗអេីយ ពូៗលេងមកដល់កន្លែងម៉ង😌🥲
Malay mxking 🖤🌃
11/07/2024
សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង
លោកសំ ចំរើន សហមេធាវីការពារសិទ្ធិក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
ដើមបូព៌ា
លប់ទៅគេហទំព័រ / កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង
លោកសំ ចំរើន សហមេធាវីការពារសិទ្ធិក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
ចុះផ្សាយនៅថ្ងៃ៖ 04/07/2024 - 09:15
កែប្រែថ្ងៃទី៖ 04/07/2024 - 10:14
១៤ នាទី
ស្តាប់ - ០២:៥៤
ដោយ៖
អោ ស្រីពេជ្រ
ផ្សាយពាណិជ្ជកម្ម
មេធាវីមួយរូបនៃក្រុមមេធាវីការពារសិទ្ធិក្រុមសកម្មជនចលនាមាតាធម្មជាតិលោកសំ ចំរើន បានលើកឡើងនៅថ្ងៃទី៤ កក្កដានេះថា ក្រុមមេធាវីនឹងមានជំនួបជាមួយកូនក្តីក្នុងពេលឆាប់ៗនេះដើម្បីជជែកពីលទ្ធភាពប្តឹងឡើងទៅឧទ្ធរណ៍។ មូលហេតុ គឺមកពីពួកគេមិនអាចទទួលយកបានជាដាច់ខាតនូវសាលក្រមដែលសម្រេចដោយតុលាការជាន់ទាប។ តែ លោកមេធាវីសំ ចំរើននៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើក្រុមមេធាវីនឹងត្រូវសម្រេចប្តឹងឧទ្ធរណ៍ដោយរបៀបណានោះ ដោយសារតែពួកគេនៅមិនទាន់បានជួបជាមួយកូនក្តី។
គួរដឹងថា ការដាក់ពាក្យបណ្តឹងឧទ្ធរណ៍នឹងត្រូវធ្វើទៅតាមនីតិវិធីច្បាប់ដែលអនុញ្ញាតឱ្យជនជាប់ចោទមានសិទ្ធិប្តឹងឧទ្ធរណ៍រយៈពេល១ខែក្រោយការប្រកាសសាលក្រមនៅតុលាការជាន់ទាប។ បើតាមលោកមេធាវី សំ ចំរើន ក្រុមមេធាវីការពារសិទ្ធិក្រុមសកម្មជនមាតាធម្មជាតិកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅជួបកូនក្តី ពីព្រោះពួកគេកំពុងត្រូវបានឃុំនៅក្នុងពន្ធធនាគារខុសៗ។
ទោះយ៉ាងណា មេធាវីដដែលរូបនេះអះអាងនឹងព្យាយាមទៅជួបក្រុមសកម្មជនចលនាមាតាធម្មជាតិឱ្យបាននៅក្នុងសប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកបានដំណឹងច្បាស់លាស់ពីការឃុំខ្លួនពួកគេ។ សូមរំព្ញកថាកាលពីថ្ងៃទី២ កក្កដា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ៨ឆ្នាំ ក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវ រស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀតគឺ កញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។
ការកាត់ទោសក្រុមសកម្មជនបរិស្ថានទាំងនេះ បាននាំមកនូវប្រតិកម្មយ៉ាងព្រោងព្រាតពីបណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិធំៗ រួមទាំងគណបក្សប្រឆាំងក្នុងស្រុកមួយចំនួនដោយពួកបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិសម្តែងមតិដោយអហិង្សា។ ក្នុងថ្ងៃទី ៤ កក្កដានេះ អង្គការក្នុងស្រុកចំនួន ៥៣ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចាត់ទុកការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិជាការបំបិទសំឡេងសកម្មជនបរិស្ថាន និងជាការគំរាមកំហែងដល់សន្តិសុខជាតិដែលជារឿងគួរឱ្យអាម៉ាសសម្រាប់ប្រព័ន្ធយុត្តិធម៌ និងសម្រាប់ជាតិកម្ពុជា។ ប្រតិកម្មទាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណាឆ្លើយតបថា កុំយកសេរីភាពបញ្ចេញមតិទៅលាយឡំជាមួយអំពើហិង្សា ត្បិតថាសេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ៕
ចុះផ្សាយនៅថ្ងៃ៖ 04/07/2024 - 09:15
ពួកម៉ាក់ស្មោះត្រង់បំផុតនៅពេលដែរយេីងលំបាក😊❤️
Admin: Pu Lim
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Bangkok