NETH Reading
សួស្តី ប្រិយមិត្តទាំងឡាយ...🖐
នឹងនាំមកជូនលោកអ្នកនូវព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ។ 😇 “Khmer News • Breaking News • Fast News Update”
30/09/2026
កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍ ក្នុងនាមជា «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេ នៅអាស៊ី ប្រចាំឆ្នាំ២០២៦» ហើយនេះជាឆ្នាំទី៥ហើយ ដែលកម្ពុជាទទួលបានពានរង្វាន់ថ្នាក់តំបន់នេះពី World Travel Awards។ ក្រសួងទេសចរណ៍បានថាត់ទុកថាការទទួលស្គាល់នេះ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់កម្ពុជា ដែលស្តែងចេញពី សក្តានុពលទេសចរណ៍ដ៏សម្បូរបែប។
ប្រភព៖ ស៊ីស៊ីថាមស៍
30/09/2026
ប្រាក់ខែគោល «កម្មករ និយោជិត» សម្រាប់ឆ្នាំថ្មី ២០២៧ ឡើងដល់ ២១២ដុល្លារ ពោលគឺឡើងថែម ២ដុល្លារ
ប្រភព៖ ស៊ីស៊ីថាមស៍
30/09/26 កងរាជអាវុធហត្ថ ត្រៀមរួចរាល់ទទួលពាក្យពីយុវជន ដើម្បីចូលបំពេញ «កាតព្វកិច្ចយោធា»
ប្រភព៖ ស៊ីស៊ីថាមស៍
30/09/2026
ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើត នឹងត្រូវជួបគ្នាជាថ្មី នៅកីឡដ្ឋាន Kai Tak Sports Park លើទឹកដីហុងកុង នារសៀលម៉ោង៤ ថ្ងៃពុធនេះ ដើម្បីស្វែងរកក្រុមលេខ១ប្រចាំពូល B ឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ពូល A ក្នុងពានរង្វាន់ FIFA ASEAN Cup 2026 (Division 2)។
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
30/09/2026
⛅ ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae) បានថយឥទ្ធិពល ហេីយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖
* នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៣°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
* តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣១°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
* តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។
ប្រភព៖ CNC
30/09/2026
ខេត្ត៦របស់ថៃ រួមទាំងក្រុងអាយុធ្យា ប្រឈមជន់លិចដោយសារការបង្កើនការបញ្ចេញទឹកពីទំនប់ ចៅប្រាយ៉ា
ថៃ៖ អាជ្ញាធរធនធានទឹកជាតិថៃ (ONWR) នៅថ្ងៃពុធ ទី៣០ ខែកញ្ញា នេះ បានចេញការប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីកម្រិតទឹកជំនន់បានហក់ឡើងខ្លាំង រហូតតម្រូវឱ្យមានការបង្កើនល្បឿនបញ្ចេញទឹកចេញពីទំនប់ ចៅប្រាយ៉ា (Chao Phraya)។ លំហូរទឹកដ៏សន្ធឹកសន្ធាប់នេះ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់ពលរដ្ឋថៃក្នុងតំបន់ និងប្រឈមនឹងការលិចលង់ខេត្តចំនួន៦ នៅភាគកណ្តាលប្រទេស រួមទាំងក្រុងអាយុធ្យា (Ayutthaya)។
ប្រភព៖ ស៊ីស៊ីថាមស៍
30/09/2026
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃបានដឹកបញ្ជូនជនជាប់ឃុំចំនួន ១ ៨៣៧នាក់ពីពន្ធនាគាររាជធានីភ្នំពេញPJ នៅទីតាំងចាស់ ទៅឃុំបន្តនៅទីតាំងថ្មីស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយជោគជ័យ និងសុវត្ថិភាព នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះ។
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
29/09/2026
មន្ទីរបរិស្ថានសម្តែងការសោកស្តាយ ខណៈដើមឈើធំៗនៅភ្នំឱរ៉ាល់បន្ត «បាត់ខ្លួនសល់តែគល់»
កំពង់ស្ពឺៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ បានអះអាងថា លោកមានការសោកស្តាយចំពោះការបាត់បង់ដើមឈើធំៗដែលត្រូវបានគេលួចកាប់បំផ្លាញ ហើយនឹងធ្វើការស្រាវជ្រាវស្វែងរកជនប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
ការអះអាងនេះធ្វើឡើងនៅក្នុងលិខិតមួយនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះ ដែលជាការបំភ្លឺជាសាធារណៈចំពោះសារព័ត៌មាន និងប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ លោក តាន់ គឹមសួរ ដែលបានធ្វើការចោទប្រកាន់លោកថា មិនបានឆ្លើយតប និងសហការទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់។
នាពេលថ្មីៗនេះ លោក តាន់ គឹមសួរ បានលើកឡើងថា លោកបានព្យាយាមផ្ញើព័ត៌មាន និងស្នើសុំកិច្ចសហការទប់ស្កាត់បទល្មើសព្រៃឈើជាមួយលោក ច័ន្ទថេត ថានរៈ តាមបណ្ដាញទំនាក់ទំនងសង្គម ប៉ុន្តែលោក ច័ន្ទថេត ថានរៈ បានគ្រាន់តែមើលសារ (Seen) ហើយមិនបានឆ្លើយតប។
លោកគឹមសួរ បានគូសបញ្ជាក់ថា៖«រាល់ពេលខ្ញុំដាក់លិខិតស្នើសុំកិច្ចសហការ លោកតែងតែឱ្យខ្ញុំទាក់ទងទៅក្រសួងបរិស្ថាន ដូច្នេះ ខ្ញុំសុំសួរលោកថា បើរាល់ករណីបទល្មើសដែលកើតមានឡើងនៅដែនសមត្ថកិច្ចរបស់លោក ខ្ញុំត្រូវទាក់ទងទៅសុំកិច្ចសហការពីក្រសួងបរិស្ថានដដែល តើត្រូវចាំបាច់អីមានមន្ទីរបរិស្ថាន?»។
បើតាមលោកគឹមសួរ ដើមឈើធំៗរាប់ពាន់ដើមត្រូវបានកាប់ផ្តួល ហើយប្រសិនបើការទប់ស្កាត់មិនមានប្រសិទ្ធភាពទេនោះ ដើមឈើជាច្រើនពាន់ដើមទៀតក៏អាចប្រឈមនឹងការបាត់បង់ដូចគ្នា ដែលបញ្ហានេះមិនមែនជារឿងតូចតាចឡើយ។
ក្រសួងបរិស្ថាននាពេលកន្លងមកបានអំពាវនាវឱ្យមានការចូលរួមសហការរបស់សហគមន៍ក្នុងការការពារធនធានធម្មជាតិ ហើយក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបចំពោះព័ត៌មានដែលរាយការណ៍ពីបទល្មើស។
លោកគឹមសួរ ក៏បានស្នើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ពិនិត្យជាក់ស្តែងទៅលើការអនុវត្តការងាររបស់មន្ត្រីថ្នាក់មូលដ្ឋាន និងប្រសិទ្ធភាពនៃការឆ្លើយតបចំពោះព័ត៌មានដែលសហគមន៍ និងសង្គមស៊ីវិលបានផ្តល់ជូន។
ទោះយ៉ាងណា តាមរយៈលិខិតបំភ្លឺនោះ លោក ច័ន្ទថេត ថានរៈ បានអះអាងងថា កន្លងមក មន្ទីរបរិស្ថានខេត្ត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឱរ៉ាល់ សហគមន៍ តំបន់ការពារធម្មជាតិ ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការអភិរក្សអន្តរជាតិ (CI) អ្នកសារព័ត៌មាន និងក្រុមការងារលោក តាន់ គីមសួរផងដែរ ដោយបានចុះការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ «ដោយមិនមានការលើកលែងសោះឡើយ»។
លិខិតបំភ្លឺដដែលនេះបានសរសេរថា៖«មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ពិតជាមានការសោកស្តាយចំពោះការបាត់បង់ដើមឈើ ដែលលោក តាន់ គឹមសួរ បានលើកឡើងថា ធ្លាប់បានឃើញ និងថតរូបជាមួយ ដែលជនខិលខូចបានលួចកាប់។ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹងបន្តនីតិវិធីស្រាវជ្រាវស្វែងរកជនប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមក អនុវត្តន៍តាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
29/09/2026
ជាថ្មីម្តងទៀត អ្នកការទូតថៃប្រចាំអង្គការសហប្រជាជាតិបានជំរុញឱ្យកម្ពុជាកុំយកបញ្ហាព្រំដែនទៅលើកឡើងនៅវេទិកាអន្តរជាតិ និងបានអះអាងថា ថៃគោរពបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ខណៈពលរដ្ឋកម្ពុជាប្រមាណ ២០,០០០នាក់ នៅតែបន្តជម្លៀសខ្លួនដោយសារការកាន់កាប់របស់យោធាថៃ។
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
29/09/2026
Breaking News 🚨
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ប្រភព៖ ក្រសួងការពារជាតិ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
3, 1 Sukhumvit Road, เขต คลองตัน, Khlong Toei
Bangkok
10110
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ NETH Readingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา