Cam-Rudn University
គេហទំព័រផ្លូវការរបស់និស្សិតខ្មែរនៅសាកលវិទ្យាល័យ RUDN
តើអ្វីជាមុខវិជ្ជា «ការផ្សាយពាណិជ្ជកម្មនយោបាយ»?
មុខវិជ្ជា «ការផ្សាយពាណិជ្ជកម្មនយោបាយ - Political Advertising» ស្ដាប់ទៅហាក់បីដូចជាប្លែកបន្តិចសម្រាប់អ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ក៏ដូចជាអ្នកសិក្សាជំនាញផ្សេងៗ។ ជាការពិតមុខវិជ្ជាមួយនេះទើបតែមានភាពទូលំទូលាយនៅសម័យទំនើបនេះតែប៉ុណ្ណោះ និងគេសម្គាល់មើលឃើញថា មុខវិជ្ជានេះមានវត្តមានចំពោះតែប្រទេសសេរីនិយមតែប៉ុណ្ណោះ ជាពិសេសប្រទេសដែលមានប្រព័ន្ធនយោបាយ ឬប្រកាន់នូវរបបប្រធានាធិបតីនិយម ដូចជាសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ជាដើម។ មុខវិជ្ជានេះដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធនាការបោះឆ្នោត ដោយចូលរួមជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់បេក្ខភាពប្រធានាធិបតីទៅកាន់អ្នកបោះឆ្នោត (ពលរដ្ឋ)។
នៅប្រទេសកម្ពុជា នៅមិនទាន់មានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសម្រាប់អ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយនៅឡើយទេ។
14/10/2022
ការធានាការពារនូវសន្តិសុខ និងសុវត្ថភាពសម្រាប់និស្សិត បុគ្គលិក និងសាស្ត្រាចារ្យ ដោយទ្វារចូលសាកលវិទ្យាល័យមានបំពាក់ដោយម៉ាស៊ីនស្កែនអាវុធ ធាតុផ្ទុះ និងអាវុធផ្សេងៗដែលបង្ករឲ្យមានគ្រោះថ្នាក់ និងប្រព័ន្ធកាមេរ៉ាស្កែនផ្ទៃមុខចេញ-ចូលសាកលវិទ្យាល័យ។ ដើម្បីចេញ-ចូលសាកលវិទ្យាល័យ និស្សិតម្នាក់ៗត្រូវស្កែនផ្ទៃមុខខ្លួនឯងដោយកាមេរ៉ាទ្វារ កាមេរ៉ាចាប់បានផ្ទៃមុខ និងប្រព័ន្ធស្គាល់ផ្ទៃមុខនិស្សិតរូបនោះ ថាពិប្រាកដជានិស្សិតរបស់សាកលវិទ្យាល័យនេះ ទើបទ្វារបើកឲ្យធ្វើដំណើរចូល ឬចេញ។ នេះការបង្ការមិនឲ្យមនុស្សចម្លែកក្លាយបន្លំអាចចូលមកក្នុងសាកលវិទ្យាល័យ។
🏛 RUDN University
02/10/2022
សាកលវិទ្យាល័យមិត្តភាពនៃប្រជាជនរុស្ស៊ី
ដំណើរការសិក្សាជំនាញ ហិរញ្ញវត្ថុអន្តរជាតិ - International Finance នៅប្រទេសរុស្ស៊ី
លោក កៅ ម៉េងហេងលី ជានិស្សិតឆ្នាំទី២ (សិក្សាកម្មវិធីភាសាអង់គ្លេស) ដោយសិក្សាលើមុខជំនាញ ហិរញ្ញវត្ថុអន្តរជាតិ International Finance នៅសាកលវិទ្យាល័យ Financial University រដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។
លោក ចូលមកចែករំលែកអំពីការទទួលបាននូវអាហារូបករណ៍ ដំណើរការសិក្សាលើមុខជំនាញនេះ និងចំណេះដឹងខ្លះៗទាក់ទងជាមួយវិស័យហិរញ្ញវត្ថុអន្តរជាតិ៕
ដំណើរការសិក្សាជំនាញ សំណង់ស៊ីវិល - Civil Engineering នៅប្រទេសរុស្ស៊ី
លោក ថុង ប៊ុនញ៉ក់ ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញ សំណង់ស៊ីវិល នៅសាកលវិទ្យាល័យមិត្តភាពនៃប្រជាជនរុស្ស៊ី នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។
កិច្ចពិភាក្សានេះ យើងនឹងចែករំលែកអំពីដំណើរនៃការសិក្សាលើមុខជំនាញ សំណង់ស៊ីវិល - Civil Engineering។
https://www.youtube.com/watch?v=IgaWidpmRa4&t=162s
12/06/2022
អបអរសាទរទិវានៃប្រទេសរុស្ស៊ី 🎉
С Днём России! 🎉
08/03/2022
អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា! សូមជូនពរដល់នារីគ្រប់រូបប្រកបដោយសុភមង្គល
От всей души поздравляем вас с самым нежным праздником – 8 Марта!
05/03/2022
សាកលវិទ្យាល័យមិត្តភាពនៃប្រជាជនរុស្ស៊ី ជាសាកលវិទ្យាល័យពហុជំនាញមួយនៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។ សាកលវិទ្យាល័យត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៃសហភាពសូវៀត និងទីស្តីការគណៈរដ្ឋមន្ត្រីនៃសហភាពសូវៀត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៦០ ដែលមានឈ្មោះផ្លូវការថា សាកលវិទ្យាល័យមិត្តនៃប្រជាជន។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៦១ សាកលវិទ្យាល័យត្រូវបានប្ដូរឈ្មោះជាលើកទី២ ដោយប្រើប្រាស់ឈ្មោះរបស់លោក Patrice Lumumba (នាយករដ្ឋមន្ត្រីទី១នៃសាធារណៈរដ្ឋកុងហ្គោ បន្ទាប់ពីទទួលបានឯករាជនៅឆ្នាំ១៩៦០)។ បន្ទាប់មកសាកលវិទ្យាល័យត្រូវបានប្ដូរឈ្មោះជាលើកទី៣ ដោយប្ដូរមកជាឈ្មោះផ្លូវការថា សាកលវិទ្យាល័យមិត្តនៃប្រជាជនរុស្ស៊ី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៦២ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាធិការបច្ចុប្បន្ននេះគឺ Oleg Aleksandrovich ។
សាកលវិទ្យាល័យបានចូលរួមក្នុងគម្រោង 5-100 គឺជាគម្រោងដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៃសាកលវិទ្យាល័យឈានមុខគេរបស់រុស្ស៊ីក្នុងចំណោមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងអប់រំឈានមុខគេរបស់ពិភពលោក។
សាកលវិទ្យាល័យសព្វថ្ងៃត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសរុស្ស៊ី ដែលមានចំនួននិស្សិតបរទេសកំពុងសិក្សាច្រើនជាងគេ។ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ ដោយមានប្រមាណជិត២០រូប។ និស្សិតខ្មែរសិក្សានៅសាកលវិទ្យាល័យនេះ រួមមានសិក្សាទៅលើជំនាញដូចជា៖ វិស្វករសំណង់ស៊ីវិល វិទ្យាសាស្ត្របរិស្ថាន វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Ulitsa Miklukho-Maklaya, 6
Moscow
117198