R-FiX
1. Motorcycle's new technology and features sharing.
2. Motorcycle's parts supply.
23/03/2021
សូមអនុវត្តតាមវិធានការណ៍ក្នុងការការពារ និងកាត់ផ្ដាច់ការចម្លងជម្ងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីអោយកម្ពុជាឆ្លងផុត និងបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍20កុម្ភៈក្នុងពេលឆាប់ៗនេះ។
សូមប្រកាន់ខ្ជាប់ក្នុងការការពារខ្លួនពីកូវីដ១៩ ដោយគោរពនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
26/07/2020
ដើម្បីអោយម៉ូតូមានអាយុកាលយូរអង្វែង សូមធ្វើការត្រួតពិនិត្យ និងថែទាំម៉ូតូរបស់អ្នកអោយបាទៀងទាត់ និងត្រឹមត្រូវ។ 🙂
01/07/2020
វគ្គទាំង4របស់ម៉ាស៊ីនចំហេះក្នុងប្រើសាំង តើវគ្គនីមួយៗមានដំណើរការយ៉ាងដូចម្ដេច? គ្រឿងបង្គុំនីមួយៗមាននាទីអ្វី និងធ្វើការយ៉ាងដូចម្ដេច? សូមពិនិត្យនិងស្វែងយល់ទាំងអស់គ្នា😊
ម៉ាស៊ីនចំហេះក្នុងគឺជាកម្លាំងស្នូលដែលអោយយានយន្តដំណើរការទៅមុខបាន។🛵🚙
ម៉ាស៊ីនចំហេះក្នុងដែលប្រើពិស្តុងគឺមានច្រើនប្រភេទអាស្រ័យទៅលើការតំរៀបសឺមីរបស់វាដូចជា In-line, V-type, Radial ជាដើម។
តែទៅបីជាការតំរៀបយ៉ាងម៉េចក៏ដោយ គោលការណ៍ធ្វើការរបស់វាគឺត្រូវគោរពតាមយន្តការណ៍ដូចគ្នាគឺពិស្តុងឡើងចុះក្នុងសឺមីក្នុងមួយខួបមាន4វគ្គ។
1. វគ្គបឺតបញ្ចូល: ពិស្តុងធ្វើចលនាពីលើចុះក្រោម (ស៊ូប៉ាប់ខ្យល់បើក ស៊ូប៉ាប់ភ្លើងបិទ) ដើម្បីបឺតរឺស្រូបយកល្បាយសាំងចូលក្នុងបន្ទប់ចំហេះតាមផ្លូវបឺតបញ្ចូល។
2. វគ្គសង្កត់បង្រួម: ពិស្តុងធ្វើចលនាពីក្រោមឡើងលើ (ស៊ូប៉ាប់ទាំងពីរបិទ) ដើម្បីបំណែនល្បាយសាំងរហូតដល់ចំណុចផុតលើ (TDC)។
3. វគ្គផ្ទុះឆេះ: ពេលពិស្តុងឡើងដល់ចំណុចផុតលើ (ស៊ូប៉ាប់ទាំងពីរបិទ) ប៊ូស៊ីអោយផ្កាភ្លើងដើម្បីអោយល្បាយសាំងផ្ទុះឆេះបង្កើតបានជាសម្ពាធក្នុងការរុញច្រានពិស្តុងចុះក្រោម ត្រង់វគ្គនេះគេអាចហៅម្យ៉ាងទៀតបានថាវគ្គផលិតកម្លាំង។
4. វគ្គបញ្ចេញផ្សែង: ពិស្តុងធ្វើចលនាពីក្រោមឡើងលើ (ស៊ូប៉ាប់ខ្យល់បិទ ស៊ូប៉ាប់ភ្លើងបើក) ដើម្បីរុញសំណល់ផ្សែងបន្ទាប់ពីការឆេះអោយចេញទៅក្រៅតាមរយៈស៊ូប៉ាប់ភ្លើង។
ដល់ត្រង់នេះគេហៅថាមួយខួប បន្ទាប់ពីនេះគឺចូលទៅវគ្គទី1វិញ។
19/06/2020
គូស្នេហ៍លានឆ្នាំរវាងបុរសពិស្តុង (Mr. Piston) និងកញ្ញាសឺមី (Miss. Cylinder) 😁
ពួកគាត់ជាតួឯកនៃគ្រឿងបង្គុំម៉ាស៊ីនចំហេះក្នុង។ ពិស្តុងធ្វើចលនាឡើងចុះក្នុងសឺមីដែលមានការជំរុញពីកម្លាំងនៃការផ្ទុះឆេះរបស់ល្បាយសាំង បង្កើតបានជាចលនារង្វិល។
18/06/2020
សូមថ្វាយព្រះពរបវរមហាប្រសើរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត🙏
ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៨៤ យាងចូល ៨៥ ព្រះវស្សា
សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ🙏
16/06/2020
នេះគឺជាគ្រឿងបង្គុំសំខាន់ៗរបស់ម៉ាស៊ីនចំហេះក្នុង (ប្រើសាំង)។
តើម៉ាស៊ីនចំហេះក្នុងដំណើរការបានយ៉ាងដូចម្ដេច? តើគ្រឿងបង្គុំនីមួយៗរបស់វាមានមុខងារយ៉ាងដូចម្ដេចខ្លះ? បច្ចុប្បន្នម៉ាស៊ីនចំហេះក្នុងកំពុងតែប្រើយ៉ាងទូលំទូលាយក្នុងការបំពាក់ទៅលើយាន្តជំនិះដូចជាឡាន ម៉ូតូជាដើម។
ដោយសារតែឧស្ម័នក្រោយការផ្ទុះឆេះបានធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដូច្នេះនៅថ្ងៃណាមួយម៉ាស៊ីនចំហេះក្នុងនឹងត្រូវកាត់បន្ថយក្នុងការប្រើប្រាស់ដោយជំនួសវិញដោយម៉ូទ័រអគ្គិសនី។
14/06/2020
មួកសុវត្ថិភាពសម្រាប់សុភាពនារី និងសុភាពបុរស ជាពិសេសសម្រាប់ Couple Riders 🛵 😚
មិនប៉ះពាល់ដល់សុខភាពស្បែកក្បាលរបស់លោកអ្នក។
មានលក់នៅ R-FiX នំនាក់ទំនងទូរស័ព្ទលេខ:
Cellcard: 061 844 422
Smart: 087 616 208
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Pousat
15254
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |