K-win Reading BooKs
Real estate អចលនទ្រព្យ G.w
10/06/2021
Phnom penh view
06/12/2020
ទម្លាប់១០យ៉ាង ដែលជួយឲ្យខួរក្បាលអ្នកកាន់តែវៃឆ្លាត
-------------
ទស្សនៈទូទៅយល់ឃើញថា មនុស្សចាស់មិនអាចធ្វើអ្វីបានច្រើន ដើម្បីបង្កើនប្រាជ្ញាឲ្យដូចក្មេងនោះទេ ឯអ្នកខ្លះទៀតយល់ថាភាពឆ្លាត និងមិនសូវឆ្លាតរបស់មនុស្ស គឺត្រូវបានកំណត់តាំងពីកំណើតមកម្ល៉េះ។
តែពេលនេះ ជំនឿខាងលើត្រូវគេចាត់ទុកថា ជាការយល់ខុសទាំងស្រុង ដែលផ្ទុយទៅវិញភាពវៃឆ្លាតកើតចេញពីទម្លាប់ ឬសកម្មភាពប្រចាំថ្ងៃដែលខ្លួនប្រព្រឹត្ត។ ទម្លាប់ ជាផ្នែកមួយនៃការរស់នៅរបស់មនុស្សប្រចាំថ្ងៃ ដែលជួយឲ្យពួកគេរក្សាបាននូវការចងចាំល្អ បន្ថយភាពភ្លេចភ្លាំង និងកាន់តែវិវឌ្ឍខ្លួនបានច្រើនជាងមុន។ ទម្លាប់ប្រចាំថ្ងៃ១០យ៉ាងខាងក្រោម ត្រូវអ្នកជំនាញមើលឃើញថា បានក្លាយជាគ្រឿងជួយបង្កើនប្រាជ្ញា ឬចងចាំល្អជាងសកម្មភាពផ្សេងៗ។
១. អានឲ្យបានទៀតទាត់
ការអានសៀវភៅ ការសែត ទស្សនាវដ្ដី បានទៀងទាត់គឺជួយឲ្យអ្នកបង្កើនប្រាជ្ញា ការចងចាំសំខាន់ជាងគេបំផុត ដោយអាននូវប្រធានបទខុសៗគ្នាតាមចំណងចំណូលចិត្តពិសេសរឿងព្រេង វិទ្យាសាស្ត្រ ជីវប្រវត្តិ ឬរឿងប្លែកៗជាដើម។ ការអាននោះទៀតសោត ត្រូវចាត់ទុកវាជាការកម្សាន្តអារម្មណ៍ អានបែបសប្បាយៗ។
២. រៀនលេងឧបករណ៍តន្ត្រី
ឧបករណ៍ភ្លេង គេបង្កើតឡើងសម្រាប់ការកម្សាន្ត លំហែខួរក្បាលពេលទំនេរ។ អ្នកជំនាញនិយាយថា តន្ត្រីជាកម្លាំងចលករមួយ ជួយដាស់ខួរក្បាលស្មារតីមនុស្សឲ្យងើបឡើងពីភាពស្ពឹកស្រពន់ ទទួលយកអ្វីថ្មីៗ។ ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ទាំងការស្ដាប់ និងលេងតន្ត្រី សុទ្ធតែបានជួយបង្កើនសមត្ថភាពការចងចាំ។ ប្រសិនបើអ្នកអាចលេងឧបករណ៍ភ្លេងណាមួយ វានឹងបង្រៀនអ្នកឲ្យចេះអត់ធ្មត់ លះបង់ ឬយកចិត្តទុកដាក់កាន់តែខ្លាំង។
៣. ធ្វើសមាធិទៀតទាត់
ការសមាធិ ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ កាត់បន្ថយស្ត្រេស មិនគិតច្រើនរវើរវាយ ឬផ្ដោតទៅមុខបានវែងឆ្ងាយ។ ពេលខួរក្បាលជម្រះអស់ភាពហ្មងសៅមានពីមុននានា នោះវានឹងចាប់យក ឬរៀនអ្វីដែលថ្មី ប្លែកបានយ៉ាងរលូន។ អ្នកជំនាញផ្ដល់ដំបូន្មានឲ្យគ្រប់គ្នាធ្វើសមាធិ យ៉ាងហោចណាស់ ១០ទៅ១៥នាទី ក្នុងមួយថ្ងៃ។
៤. ហ្វឹកហាត់ខួរក្បាល
ការហ្វឹកហាត់ខួរក្បាលគឺ ត្រូវធ្វើតាមរយៈការគិតក្នុងល្បែងល្បងប្រាជ្ញា ដោះប្រស្នា ឬលេងហ្គេមជាដើម ព្រោះសកម្មភាពទាំងនេះដូចជាសំលៀងប្រាជ្ញាឲ្យកាន់តែមុតស្រួចដូច្នោះដែរ ពិសេសគិតបានលឿន និងឆ្លើយតបរហ័សពេលស្ថិតក្នុងស្ថានភាពមួយ។
៥. ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណ ធ្វើឲ្យសុខភាពរាងកាយ និងខួរក្បាលល្អ បត់បែនលឿនគ្រប់កាលៈទេសៈ។ ហាត់ប្រាណបានទៀងទាត់ ធ្វើឲ្យពួកវាដើរត្រូវតួនាទី កាត់បន្ថយភាពតានតឹង និងគេងបានលក់ស្រួល។ ក្រុមវេជ្ជបណ្ឌិតបកស្រាយថា ចរន្តឈាមហូរទៅកាន់ខួរក្បាលបានល្អ មានន័យថាជួយបង្កើនមុខងារខួរក្បាលយ៉ាងមានប្រសិទ្ធភាព។
៦. រៀនភាសាថ្មី
ការរៀនភាសាថ្មី មិនមែនជាកិច្ចការងាយស្រួលឡើយ ប៉ុន្តែវាមានគុណសម្បត្តិច្រើនរាប់មិនអស់ ពិសេសធ្វើឲ្យអ្នកឆ្លាតជាងមុន។ ដំណើរការរៀនភាសាថ្មី តែងតែឆ្លងកាត់ការវិភាគសំណង់ប្រយោគ វេយ្យាករណ៍ និងពាក្យថ្មី ដែលវានឹងជួយពង្រឹងសមត្ថភាពខួរក្បាល និងការគិត។ ការរកឃើញមួយទៀតគឺ ការចេះភាសាច្រើន ធ្វើឲ្យអ្នកពូកែរៀបចំផែនការ សម្រេចចិត្តបានល្អិតល្អន់ និងដោះស្រាយបញ្ហាបានល្អ។
៧. កត់ត្រាអារម្មណ៍ អ្នកជួបរាល់ថ្ងៃ
ការសរសេរធ្វើឲ្យអ្នកទទួលបានផលប្រយោជន៍ជាច្រើនសម្បើមដូចជា ពង្រឹងការគិត សមត្ថភាពចងចាំ ការបង្កើតថ្មី ស្រមើស្រមៃ និងការយល់ដឹងជាច្រើនទៀត។
៨. ធ្វើដំណើរទៅកាន់ទីកន្លែងថ្មីៗ
ការធ្វើដំណើរមិនត្រឹមតែបំបាត់ភាពអផ្សុកទេ តែវាមានគុណសម្បត្តិរាប់មិនអស់ ពិសេសបង្កើនភាពវៃឆ្លាតតាមរយៈរឿងរ៉ាវថ្មីៗ ជួបមនុស្សប្លែកៗ របៀបរបបរស់នៅ អាហារ វប្បធម៌ និងសង្គមថ្មីផ្សេងទៀត ដែលលោកអ្នកមិនធ្លាប់បានដឹងពីមុន។
៩. រៀនចម្អិនអាហារប្លែកៗ
ការចម្អិនអាហារគឺ ជាគំនិតច្នៃប្រឌិតថ្មីមួយទៀត ដែលគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ខ្ពស់។ ការចម្អិន ធ្វើឲ្យអ្នករៀនបានកិច្ចការជាច្រើនក្នុងពេលតែមួយ និងអាចធ្វើការសម្រេចចិត្តបានលឿន។ ជំនាញទាំងអស់នេះ ពេលទទួលបានធ្វើឲ្យអ្នកកាន់តែឆ្លាតជាងមុន។
១០. ចូលរួមសកម្មភាពកីឡា
ការចូលរួមសកម្មភាពនេះមិនត្រឹមតែជួយឲ្យសាច់ដុំរឹងមាំនោះទេ តែថែមទាំងឲ្យខួរក្បាលវ័យឆ្លាតទៀតផង។ ការលេងកីឡាបានទៀងទាត់ ធ្វើឲ្យខួរក្បាលបត់បែនលឿន គិតរហ័ស សមត្ថភាព និងមានទំនុកចិត្តជាងមុន។សូមអរគុណ
25/07/2020
វិឡាកូនកាត់ ផ្លូវជាតិលេខ៣
I miss you
Everyday I wish you were here with me. Its hurts that you can't be. If i could turn back the hand of time, you'll still be mine.
Everyday I wish i could have known you better, So I cherish the time we had together, instead of thinking of you been gone, while I'm here all alone.
Everyday I wish i could call you, So that i could have someone to talk to, but someone took you away from me and all I could say is "Rest In Peace." 😔😔😔
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Phnom Penh
855