PSR GROUP
Car sales representative
21/05/2026
រូបមន្តជីវិតប្រៀបដូចជាកាំជណ្តើរ
ក្នុងដំណើរជីវិតរបស់ខ្ញុំ វាបានធ្វើអោយខ្ញុំសង្ខេបចេញជារូបមន្តនៃជីវិត ដែលប្រៀបដូចជាកាំជណ្តើរដូចនៅក្នុងរូបភាព។ មនុស្សម្នាក់មិនអាចឡើងទៅដល់លទ្ធផលធំៗក្នុងជីវិតបានភ្លាមៗទេ ប៉ុន្តែត្រូវឆ្លងកាត់ជំហានតូចៗជាបន្តបន្ទាប់។ ជីវិតគឺជាការកសាង មិនមែនជាការរង់ចាំសំណាងនោះទេ។
រូបមន្តនេះមានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះវាបង្ហាញថា លទ្ធផលជីវិតមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការសម្រេចចិត្តតូចៗ ដែលយើងធ្វើជារៀងរាល់ថ្ងៃ។
ដំបូងគេ “Daily actions” ឬសកម្មភាពប្រចាំថ្ងៃ គឺជាចំណុចចាប់ផ្តើម។ ការអានសៀវភៅ ១០នាទីក្នុងមួយថ្ងៃ ការហាត់ប្រាណ ការគិតវិជ្ជមាន ការគោរពពេលវេលា ឬការនិយាយល្អជាមួយអ្នកដទៃ ទាំងនេះសុទ្ធតែជាសកម្មភាពតូចៗ។ បើទោះបីវាមើលទៅធម្មតា ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើជីវិតរយៈពេលវែង។
បន្ទាប់មក នៅពេលដែលសកម្មភាពទាំងនេះត្រូវបានធ្វើម្ដងហើយម្ដងទៀត វានឹងក្លាយជា “Repeated behaviors” ឬអាកប្បកិរិយាដែលកើតឡើងជាបន្តបន្ទាប់។ ខួរក្បាលមនុស្សចូលចិត្តអ្វីដែលធ្វើដដែលៗ ដូច្នេះអ្វីដែលយើងអនុវត្តជាប្រចាំ នឹងចាប់ផ្តើមក្លាយជាផ្នែកមួយនៃជីវិត។
ក្រោយមក អាកប្បកិរិយាដែលធ្វើជាបន្តបន្ទាប់ នឹងបង្កើតជា “Habits” ឬទម្លាប់។ ទម្លាប់ល្អ អាចជួយមនុស្សម្នាក់ឱ្យរីកចម្រើន ខណៈទម្លាប់អាក្រក់ អាចបំផ្លាញអនាគតបានដោយមិនដឹងខ្លួន។ មនុស្សជោគជ័យភាគច្រើន មិនមែនពឹងផ្អែកលើកម្លាំងចិត្តតែម្តងម្កាលទេ ប៉ុន្តែពឹងផ្អែកលើទម្លាប់ល្អដែលពួកគេរក្សាទុកជាប្រចាំ។
បន្ទាប់ពីទម្លាប់ វានឹងបង្កើតជា “Character/Attitudes” ឬចរិត។ មនុស្សដែលមានចរិតអត់ធ្មត់ និងមានវិន័យ ជាទូទៅនឹងក្លាយជាមនុស្សមានទំនួលខុសត្រូវ និងមានទស្សនៈវិជ្ជមាន។ ផ្ទុយទៅវិញ មនុស្សដែលរស់នៅជាមួយទ៊ចរិតអវិជ្ជមាន ក៏អាចក្លាយជាមនុស្សងាយខឹង អស់សង្ឃឹម ឬខ្វះការគ្រប់គ្រងខ្លួនឯងផងដែរ។
ចុងក្រោយ “Life outcomes” ឬលទ្ធផលជីវិត គឺជាផលសរុបនៃអ្វីដែលយើងបានធ្វើរាល់ថ្ងៃ។ ជោគជ័យ សុខភាពល្អ ទំនាក់ទំនងល្អ ការរីកចម្រើនក្នុងអាជីព និងសេចក្តីសុខក្នុងជីវិត មិនមែនកើតឡើងភ្លាមៗទេ ប៉ុន្តែវាគឺជាលទ្ធផលនៃសកម្មភាព និងទម្លាប់តូចៗ ដែលបានបន្តអស់រយៈពេលយូរ។
ដូច្នេះ ប្រសិនបើយើងចង់ផ្លាស់ប្តូរជីវិត យើងមិនចាំបាច់ចាប់ផ្តើមពីអ្វីធំដុំទេ។ យើងគ្រាន់តែចាប់ផ្តើមកែប្រែ “សកម្មភាពប្រចាំថ្ងៃ” តូចៗរបស់យើងប៉ុណ្ណោះ។ ព្រោះនៅទីបំផុត អ្វីដែលយើងធ្វើជាប្រចាំ នឹងក្លាយជាអ្វីដែលយើងជា។
ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះមានប្រយោជន៍សម្រាប់ជីវិតមនុស្សទាំងអស់។
Life by Dr.Serath
DONE
18/05/2026
ហេតុអ្វីបានជារថយន្តចិន លក់ចេញវិញអាចខាតច្រើនជាងរថយន្តជប៉ុន? 🇨🇳📉
នេះជាសំណួរដ៏ក្តៅគគុកដែលអ្នកទិញរថយន្តគ្រប់រូបតែងតែលើកយកមកវែកញែក។ បើតាមទិន្នន័យទីផ្សាររថយន្តមួយទឹក (Used Cars) បច្ចុប្បន្ន រថយន្តចិនពិតជាមានអត្រាធ្លាក់ថ្លៃ លឿន និងខាតច្រើនជាងរថយន្តជប៉ុនពិតមែន។
តើមកពីមូលហេតុបច្ចេកទេស ឬ គុណភាព និងសេដ្ឋកិច្ចអ្វីខ្លះ? នេះជាការពិតនៅពីក្រោយរឿងនេះ៖ 🚗💥
🟡 ១. ឡានចិនមានទម្រង់ដូច "ទូរស័ព្ទស្មាតហ្វូន" (Tech Depreciation)
រថយន្តចិនជំនាន់ថ្មី (ជាពិសេសឡាន EV និង Plug-in Hybrid) ដើរដោយប្រព័ន្ធកុំព្យូទ័រ និង Software ជាចម្ងាយ។
ក្រុមហ៊ុនចិនអភិវឌ្ឍលឿនណាស់ ពួកគេ Upgrade បច្ចេកវិទ្យា និងបញ្ចេញម៉ូដែលថ្មីរៀងរាល់ ១ ទៅ ២ ឆ្នាំម្តង។ នៅពេលម៉ូដែលថ្មីចេញមក មាន Option ទំនើបជាង ធ្វើឱ្យម៉ូដែលមុនក្លាយជា "ស៊េរីចាស់" ភ្លាមៗ នាំឱ្យតម្លៃធ្លាក់ចុះលឿន ដូចទូរស័ព្ទដៃដែរ។ ខណៈឡានជប៉ុន ៥ ទៅ ៧ ឆ្នាំ ទើបដូរម៉ូដែលម្តង ធ្វើឱ្យស៊េរីចាស់ៗនៅតែរក្សាតម្លៃបានល្អជាង។
🟡 ២. សង្គ្រាមតម្លៃពីក្រុមហ៊ុនផលិត (The Price War)
នេះជាកត្តាទីផ្សារពិតស្តែង។ ក្រុមហ៊ុនឡានចិនប្រជែងគ្នាយ៉ាងខ្លាំង ដោយជារឿយៗពួកគេតែងតែ "បញ្ចុះតម្លៃឡានថ្មី" ខ្លាំងៗដើម្បីដណ្តើមម៉ូយ។ នៅពេលឡានថ្មីស្រឡាងធ្លាក់ថ្លៃ វានឹងរុញច្រានឱ្យតម្លៃឡានមួយទឹក (Used Cars) ម៉ាកដដែលនោះ ត្រូវតែបង្ខំចិត្តទម្លាក់ថ្លៃឱ្យទាបជាងហ្នឹងឆ្ងាយ ទើបអាចលក់ចេញរួច។
🟡 ៣. ភាពមិនទាន់ច្បាស់លាស់នៃ "អាយុកាលអាគុយ" និងគ្រឿងបន្លាស់
អ្នកទិញឡានជជុះតែងតែមានចិត្តរារែករឿងអាគុយ (Battery Health) របស់ឡានអគ្គិសនីចិន ដោយសារវាមិនទាន់មានទិន្នន័យ ឬបទពិសោធន៍ ប្រើប្រាស់យូរឆ្នាំ (រាប់សិបឆ្នាំ) ច្បាស់លាស់ដូចម៉ាស៊ីនសាំងជប៉ុនឡើយ។
ម្យ៉ាងទៀត ការបារម្ភរឿងភាពសម្បូរបែបនៃគ្រឿងបន្លាស់ និងសេវាកម្មក្រៅផ្លូវការ (Garage ខាងក្រៅ) ធ្វើឱ្យតម្រូវការទិញឡានចិនជជុះមានតិចជាងឡានជប៉ុន។ កាលណាអ្នកទិញមានតិច (Low Demand) តម្លៃឡានដឹងតែធ្លាក់ចុះ។
មួយវិញទៀត បើតម្លៃឡានមួយទឹកនៅក្រោមឡានចេញថ្មីតិចតួច ប្រាកដណាស់ថាគេនឹងថែមលុយទិញអាថ្មីហើយ។ ព្រោះឡានថ្មីនឹងទទួលបានការ Update ថ្មី ចុងក្រោយ។
🟡 ៤. ទំនុកចិត្តលើម៉ាកសញ្ញា (Brand Trust & Legacy)
ក្រុមហ៊ុនជប៉ុនដូចជា Toyota ឬ Honda បានចំណាយពេល ៣០ ទៅ ៥០ ឆ្នាំ ដើម្បីសាងទំនុកចិត្តលើទីផ្សារ កសាងបណ្តាញគ្រឿងបន្លាស់នៅគ្រប់ខេត្តក្រុង និងបង្ហាញពីភាពធន់នៃម៉ាស៊ីន។ ទំនុកចិត្តនេះដើរតួដូចជា "មាស" ដែលធ្វើឱ្យមនុស្សងាយស្រួលទិញ និងហ៊ានដេញថ្លៃគ្នា។
ចំណែករថយន្តចិន ទើបតែមកដល់ទីផ្សារក្នុងស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដូច្នេះពួកគេត្រូវការពេលបន្ថែមទៀតដើម្បីសាងទំនុកចិត្តកម្រិតនេះ។ តែទោះជាយ៉ាងណា សន្ទុះនៃទីផ្សារឡានចិន នៅតែហក់ឡើងខ្ពស់ដែរនៅឆ្នាំ 2026នេះ។
⭐ បន្ថែមពី Reangsey Auto៖
🔸បើអ្នកទិញឡានដោយគិតពី "ផលចំណេញសេដ្ឋកិច្ចពេលលក់ចេញវិញ និងភាពងាយស្រួលថែទាំ"៖ រថយន្តជប៉ុននៅតែជាជម្រើសមានសុវត្ថិភាពខ្ពស់។
🔸បើអ្នកទិញឡានដើម្បី "បម្រើជីវិតរស់នៅ បទពិសោធន៍បើកបរទំនើប សន្សំសំចៃប្រេង/ភ្លើងប្រចាំថ្ងៃ" និងគិតថាទិញជិះវែងឆ្ងាយមិនគិតរឿងលក់វិញ៖ រថយន្តចិនផ្តល់នូវគុណប្រយោជន៍ ខ្ពស់ធៀបនឹងតម្លៃទិញដំបូង។
👉ចុះបងប្អូនវិញ មុននឹងទិញឡាន តើបងប្អូនគិតពី "រឿងខាតពេលលក់វិញ" ឬគិតពី "ភាពស្រួល និងទំនើបពេលកំពុងជិះ" ជាចម្បង? Comment វែកញែកខាងក្រោមមក! 👇
🔸 ខ្ញុំសូមអធ្យាស្រ័យទុកជាមុន បើការសរសេររបស់ខ្ញុំមានការខ្វះខាត ឬខុសត្រង់ណា សូមបងប្អូនជួយណែនាំផង។ 😊🙏
#ឡានចិនលក់ខាតច្រើន #ហាងឆេងឡាន #រថយន្តចិនVsរថយន្តជប៉ុន #ចំណេះដឹងឡាន
18/05/2026
ពីមុនផ្សឹង ឥឡូវផ្សេង!!
នៅលើបណ្តាញសង្គមពិភពលោកកំពុងឃើញគេផុសផ្សាយរូបភាពប្រៀបធៀបនេះដោយសរសេរថា«Two handshakes, two eras — and one powerful lesson about the rise and fall of global influence»(ការចាប់ដៃគ្នាពីរលើក,យុគសម័យពីរខុសគ្នា — និងមេរៀនដ៏មានឥទ្ធិពលមួយអំពីការងើបឡើង និងការធ្លាក់ចុះនៃឥទ្ធិពលសកល)។
នៅក្នុងទសវត្សរ៍ឆ្នាំ1980 នៅពេលដែលមេដឹកនាំអាមេរិកនិងចិនបាន ជួបគ្នា រូបភាពនាពេលនោះបានបង្ហាញនូវសាច់រឿងយ៉ាងច្បាស់ថា៖ សហរដ្ឋអាមេរិកឈរនៅចំណុចកណ្ដាលនៃអំណាចពិភពលោក ចំណែកឯប្រទេសចិនវិញបានចូលមកក្បែរដោយកាយវិការគោរពនិងប្រុង ប្រយ័ត្នបំផុត។ វ៉ាស៊ីនតោនគឺជាកម្លាំងដ៏មានឧត្តមភាព ទាំងផ្នែកសេដ្ឋកិច្ច យោធា និងការទូត។ ប្រធានាធិបតីអាមេរិកបានកាន់ជាប់នូវទំនុកចិត្តនៃប្រជាជាតិមួយដែលជាអ្នកកំណត់សណ្ដាប់ធ្នាប់ពិភពលោក។
ពោលគឹកាលនោះចិនទើបតែចាប់ផ្ដើមនយោបាយ បើកចំហ(Open Door Policy)ក្រោមការដឹកនាំរបស់តេង ស៊ាវពីង។ នៅពេលនោះ ចិនត្រូវការបច្ចេកវិទ្យា និងការវិនិយោគពីខាងលិច ដូច្នេះកាយវិការ«គោរពនិងប្រុង ប្រយ័ត្ន»គឺជារឿងពិតជាក់ស្ដែងដើម្បីផលប្រយោជន៍ជាតិ។
ខ្លឹមសារនេះរំលឹកយើងថា"គ្មានអំណាចណាស្ថិតស្ថេរជារៀងរហូតឡើយ"។ សណ្ដាប់ធ្នាប់ពិភពលោកមានការវិវឌ្ឍជានិច្ច។ អាមេរិកដែលធ្លាប់តែជាអ្នកបញ្ជា ឥឡូវនេះត្រូវរៀនរស់នៅក្នុងពិភពលោកដែលមានប៉ូលអំណាចច្រើន ។
រូបភាពប្រៀបធៀបនេះបានរំលេចយ៉ាងច្បាស់ពីភាពខុសគ្នារវាង "ពិភពលោកដែលអាមេរិកជាធំ"នាពេលមុន និង"ការងើបឡើងនៃមហាអំណាចចិន" ដែលកំពុងផ្លាស់ប្តូរតុល្យភាពអំណាចនៅពេលបច្ចុប្បន្ន។
Dongfeng Truck
📳 Telegram: t.me/RITH_PSR
📞 077766997 | 010766997 | 0887669978
🎁 សូមអរគុណ
15/06/2025
បំផ្លាញខ្លួនឯងមួយថ្ងៃបន្តិចៗ 🔥
1- ខ្ជិល - ខ្ជិលធ្វើឱ្យអ្នកស្រួល តែក៏ជាអ្វីដែលបំផ្លាញអ្នកមិនដឹងខ្លួនដែរ
2- ពន្យារពេល - បើថ្ងៃនេះមិនធ្វើ អ្នកនឹងគ្មានឱកាសធ្វើវាជារៀងរហូត
3- លេស - អ្នកណាក៏មានហេតុផលដែរ តែហេតុផលទាំងនោះគ្រាន់តែជាលេស
4- គ្មានវិន័យ - ម៉្ងៃកាត់ ម៉្ងៃកោរ ធ្វើអ្វីក៏មិនបានសម្រេចដែរ
5- ខ្លាច - រឿងអ្វីក៏មានលើកទីមួយដែរ បើមិនធ្វើថ្ងៃនេះ ថ្ងៃក្រោយគង់តែជួបដដែល។
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Phnom Penh