Politikoffee
We drink coffee, discuss politics & blog opinion. We cultivate a participant political culture in KH. Politikoffee is derived from "politics and coffee."
HISTORICAL BACKGROUND:
Having learned that most Cambodian youths have spent most of their time on entertaining programs, alcohol consumption, and paying little attention to sociopolitical developments after graduating from college, Ou Ritthy established a youth-led group called Politikoffee in July 2011. Simply put, Politikoffee gathers youth at coffee shops every Saturday afternoon to drink coff
11/03/2025
[English Below] - ក្រុមយុវជនស្ម័គ្រចិត្ត #កាហ្វេនយោបាយ មានកិត្តិយសដោយបានចូលរួមកម្មវិធីអាហារពេលព្រឹកជាមួយ លោកឯកអគ្គរដ្ឋទូត ដេរិច យីប និងក្រុមការងារស្ថានទូតអូស្ត្រាលី នៅនិវាសនដ្ឋានរបស់លោក។
ពួកយើងបានពិភាក្សាអំពីបញ្ហារបស់យុវជនកម្ពុជា និងទស្សនៈរបស់ពួកគេលើការវិវត្តន៍នយោបាយ ព្រមទាំងបញ្ហាប្រឈមនិងឱកាសក្នុងផ្នែកសង្គម-សេដ្ឋកិច្ច។ បន្ថែមពីនេះ ពួកយើងក៏បានលើកឡើងពីតួនាទីសំខាន់របស់អូស្ត្រាលី ក្នុងការជំរុញលំហសង្គមស៊ីវិលឱ្យកាន់ធំទូលាយ និងបង្កើនការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម និងនយោបាយនៅកម្ពុជាផងដែរ។
ទោះបីជាកាហ្វេនយោបាយ មានសុទិដ្ឋិនិយមលើដំណើរប្រជាធិបតេយ្យកម្ពុជា យើងនៅបន្តសេចក្តីតាំងចិត្តឥតងាករេ ក្នុងការជំរុញយុវជនឲ្យចូលរួមសកម្មភាពសង្គម និងនយោបាយ។
---
Today, had the distinct honor of having a breakfast discussion with H.E. Derek Yip, the Australian Ambassador to Cambodia, and the embassy colleagues at his residence.
We discussed pressing issues facing Cambodian youth, exploring their perspectives on political development, as well as socio-economic challenges and opportunities. Importantly, we highlighted the important role of in promoting open and fostering youth’s civic and political engagement in .
Despite cautious optimism about Cambodia’s democratic journey, remains unwavering in its commitment to engaging youth in civic and political life.
(English below)
សូមអរគុណដល់ Politikoffee សម្រាប់ការពិភាក្សាអាហារពេលព្រឹកដ៏គួរឱ្យចាប់អារម្មណ៍មួយ អំពីបំណងប្រាថ្នារបស់យុវជនកម្ពុជា ទំនាក់ទំនងរវាងអូស្ត្រាលី និងកម្ពុជា និងសារៈសំខាន់នៃការបើកចំហលំហសង្គមស៊ីវិល កិច្ចសន្ទនានយោបាយ និងគំនិតថ្មីៗ។
------------------
Thank you Politikoffee for a fascinating breakfast discussion about the aspirations of young Cambodians, relations between Australia and Cambodia, and the importance of open civic space, political dialogue and the contest of ideas.
10/02/2025
ការតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន - ប្រធានបទទីប្រាំបួន 📣
ក្រោយពីក្រុមកាហ្វេនយោបាយបានរៀបចំកម្មវិធីចែករំលែកអំពី ការជជែកដេញដោលតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន នៅខេត្តកំពត ខេត្តសៀមរាប និងខេត្តបាត់ដំបង យុវជនបានបន្សល់ការសាកល្បងក្នុងការជជែកដេញដោលមតិលើប្រធានបទផ្សេងៗជាច្រើន ដែលនេះជាប្រធានបទមួយដែលយុវជន ពីរក្រុម មកពីខេត្តបាត់ដំបងបានបកស្រាយ។
អ្នកតំណាងមតិស្រប និងមតិជំទាស់កំពុងជជែកដេញដោលគ្នានៅលើប្រធានបទ៖ «ប្រជាពលរដ្ឋជាឬសគល់នៃបញ្ហាសម្រាម»។
✏️ ចំណាំ ៖ ប្រធានបទ និងទឡ្ហីករណ៍របស់អ្នកជជែកវែកញែក គឺធ្វើឡើងដោយការចាត់តាំងក្នុងគោលបំណងនៃការអប់រំតែប៉ុណ្ណោះ។ វាមិនឆ្លុះបញ្ចាំងអំពីគោលគំនិតផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។ សូមអរគុណ។
វគ្គជជែកដេញដោលនេះ ត្រូវបានធ្វើឡើងក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការតម្លាភាពកម្ពុជា។
ℹ️តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#កាហ្វេនយោបាយ
26/01/2025
កាហ្វេនយោបាយ សូមអរគុណលោក អូន ឆេងប៉រ អ្នកស្រាវជ្រាវនៃវេទិកាអនាគត និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមពិភាក្សាប្រធានបទស្តីពី «អំណាចធុនកណ្ដាល និងរដ្ឋសាស្ត្រផ្នែកបច្ចេកវិទ្យា៖ ករណីវៀតណាម»។
ℹ️ តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
21/01/2025
នៅរសៀលថ្ងៃសៅរ៍នេះ #កាហ្វេនយោបាយ នឹងរៀបចំវេទិកាមួយ ក្រោមប្រធានបទស្តីពី «អំណាចធុនកណ្ដាល និងរដ្ឋសាស្ត្រផ្នែកបច្ចេកវិទ្យា៖ ករណីវៀតណាម»។
- វាគ្មិន ៖ លោក អូន ឆេងប៉រ អ្នកស្រាវជ្រាវនៃវេទិកាអនាគត
- ចុះឈ្មោះចូលរួម ៖ https://forms.gle/kwFdrkJ4JEPQkc3D6
វេទិកាកាហ្វេនយោបាយនេះ នឹងជជែកដេញដោលលើអនុប្រធានបទដូចខាងក្រោម៖
- អ្វីទៅជា«អំណាចធុនកណ្ដាល»? អ្វីទៅជា«រដ្ឋសាស្ត្រផ្នែកបច្ចេកវិទ្យា»?
- ធាតុផ្សំសំខាន់ៗនៃរដ្ឋសាស្ត្រផ្នែកបច្ចេកវិទ្យារបស់វៀតណាម។
- កត្តាចម្បងៗជម្រុញរដ្ឋសាស្ត្រផ្នែកបច្ចេកវិទ្យានៅវៀតណាម។
- មេរៀនដកស្រង់សម្រាប់ រដ្ឋអំណាចធុនកណ្ដាល និងបណ្ដារដ្ឋកំពុងលូតលាស់អំណាចដទៃ។
ℹ️ តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
19/01/2025
ការតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន - ប្រធានបទទីប្រាំបី 📣
ក្រោយពីក្រុមកាហ្វេនយោបាយបានរៀបចំកម្មវិធីចែករំលែកអំពី ការជជែកដេញដោលតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន នៅខេត្តកំពត ខេត្តសៀមរាប និងខេត្តបាត់ដំបង យុវជនបានបន្សល់ការសាកល្បងក្នុងការជជែកដេញដោលមតិលើប្រធានបទផ្សេងៗជាច្រើន ដែលនេះជាប្រធានបទមួយដែលយុវជន ពីរក្រុម មកពីខេត្តបាត់ដំបងបានបកស្រាយ។
អ្នកតំណាងមតិស្រប និងមតិជំទាស់កំពុងជជែកដេញដោលគ្នានៅលើប្រធានបទ៖ «រដ្ឋាភិបាលគួរផ្តោតរឿងសេដ្ឋកិច្ច ជាជាងបរិស្ថាន ប្រសិនបើចង់អភិវឌ្ឍលឿន»។
💡ចំណាំ ៖ ប្រធានបទ និងទឡ្ហីករណ៍របស់អ្នកជជែកវែកញែក គឺធ្វើឡើងដោយការចាត់តាំងក្នុងគោលបំណងនៃការអប់រំតែប៉ុណ្ណោះ។ វាមិនឆ្លុះបញ្ចាំងអំពីគោលគំនិតផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។ សូមអរគុណ។
វគ្គជជែកដេញដោលនេះ ត្រូវបានធ្វើឡើងក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការតម្លាភាពកម្ពុជា។
ℹ️តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#កាហ្វេនយោបាយ
( Opinion Vlog )
នេះគឺជាវីដេអូប្លុក មានចំណងជើងថា៖ «ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា» វីដេអូប្លុកនេះត្រូវបានផលិតដោយក្រុមនិសិត្សដែលសិក្សានៅសកលវិទ្យាល័យ ក្រោមការបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រពន្ធ័ផ្សព្វផ្សាយ និងព័ត៌មាន។ វីដេអូនេះត្រូវបានផលិតឡើងក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
រាល់ខ្លឹមសារនៅក្នុងវីដេអូនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ម្ចាស់ជំនួយឡើយ។
This Opinion Vlog titled: “Youth’s Participation in Promoting LGBTQ+ rights,” is produced by a group of University students participating in training in “Media and Information Literacy” conducted by Politikoffee. This vlog is produced with financial support from the United States Agency for International Development (USAID).
The content of this video does not necessarily reflect the views of the donor.
#ក្រុមយុវជនកាហ្វេនយោបាយ
27/12/2024
📣 [វគ្គបណ្ដុះបណ្ដាលយុវជន #នៅភ្នំពេញ] 📣
#កាហ្វេនយោបាយ នឹងមានវគ្គបណ្ដុះបណ្ដាលស្ដីពី៖ «សុវត្ថិភាពឌីជីថល និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច ក្នុងរាជធានីភ្នំពេញ។
គោលបំណងនៃកម្មវិធីយុវជនស្ដីអំពី “សុវត្ថិភាពឌីជីថល និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ”៖
- ផ្ដល់ឲ្យអ្នកចូលរួមអាចយល់ដឹងពីការគំរាមគំហែងសុវត្ថិភាពឌីជីថល និង ការការពារគណនីរបស់ខ្លួនឲ្យមានប្រសិទ្ធភាព
- ផ្ដល់ឲ្យអ្នកចូលរួមអាចដឹងពីការកំណត់អត្តសញ្ញាណព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម
- ផ្ដល់ឲ្យអ្នកចូលរួមអាចយល់ដឹងពី របៀបនៃការឆ្លើយតបទៅនឹងការគំរាមគំហែងតាមអនឡាញ និងដឹងអំពីការស្វែងរកជំនួយ ដោះស្រាយបញ្ហាទាំងនោះ
🌐ដើម្បីដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់មួយនេះ៖ https://docs.google.com/forms/d/e/1FAIpQLSdrKGQaXWHSsMUHqGeZgePegudppjT4jbH9ToSchH1nrFvqyQ/viewform
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងក្រោមគម្រោងពង្រឹងសិទ្ធិអំណាចស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ ដែលទទួលការគាំទ្រឧបត្ថម្ភដោយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID តាមរយៈអង្គការតម្លាភាពកម្ពុជា (TIC) ។
✏️សម្គាល់៖ ក្រុមការងារនឹងផ្តល់ជូនអាហារសម្រន់ និងអាហារពេលថ្ងៃត្រង់សំរាប់អ្នកចូលរួមដោយឥតគិតថ្លៃ។
ℹ️តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#កាហ្វេនយោបាយ
25/12/2024
#កាហ្វេនយោបាយ នឹងរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ៖ «កិច្ចសន្ទនា The QUAD៖ ការឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់កម្ពុជាលើសន្តិសុខក្នុងតំបន់» ចាប់ពីម៉ោង ៨:៣០ ដល់ ១១:៣០ នាទីព្រឹក។
វេទិកាយើងខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោកបណ្ឌិត ស៊ឺន សំ។
ខាងក្រោមនេះជាចំណុចសំខាន់ៗដែលនឹងត្រូវបានជជែកវែកញែក៖
- ចំណុចផ្អែមនៃភូមិសាស្ត្រនយោបាយរបស់កម្ពុជា៖ ជាស្ពានរវាងចិន និង The QUAD
- ចក្ខុវិស័យរបស់ The QUAD សម្រាប់ "សេរី និងបើកចំហ" ឥណ្ឌូប៉ាស៊ីហ្វិក៖ តួនាទីអ្វីសម្រាប់កម្ពុជា?
- ភាពស្អិតរមួតរបស់កម្ពុជាជាមួយចិន៖ តើវាផ្ទុយនឹងផែនការយុទ្ធសាស្ត្ររបស់ The QUAD ដែរឬទេ?
- សម្លឹងទៅមុខ៖ តើកម្ពុជាអាចដើរតួនាទីតុល្យភាពក្នុងអនាគតរបស់ឥណ្ឌូប៉ាស៊ីហ្វិកបានទេ?
🌐តំណរភ្ជាប់ចុះឈ្មោះ៖ https://forms.gle/1uEJZupcyZNkpGr28
📍ទីតាំង៖ Palm Cafe Toul Kok, #48 St. 289 វិថី សម្ដេច ប៉ែននុត ទល់មុខ ក្រសួងសុខាភិបាល (Map: https://maps.app.goo.gl/v1fNwL1wP57141rS6 )
កិច្ចពិភាក្សានេះត្រូវបានគាំទ្រថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិក USAID តាមរយៈ អង្គការតម្លាភាពកម្ពុជា ។
ℹ️តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#ក្រុមកាហ្វេនយោបាយ
24/12/2024
#កាហ្វេនយោបាយ សូមថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ូ វណ្ណ: ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមជាវាគ្មិនកិត្តិយសសម្រាប់កិច្ចពិភាក្សានៅក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខដែលស្រពិចស្រពិល៖ ទស្សនៈវិស័យកម្ពុជាបន្ទាប់ នៅក្នុងរដ្ឋបាលប្រធានាធិបតីអាណត្តិថ្មី លោក ដូណាល់ ត្រាំ»។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមអរគុណដល់វត្តមានលោក លោកស្រី ព្រមទាំងប្អូនៗសិស្សនិសិ្សត ដែលបានចូលរួមកិច្ចពិភាក្សាមួយនេះ។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការតម្លាភាពកម្ពុជា។
#កាហ្វេនយោបាយ
19/12/2024
#កាហ្វេនយោបាយ នឹងរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ៖ «ដំណើរឆ្ពោះទៅមុខដែលស្រពិចស្រពិល៖ ទស្សនៈវិស័យកម្ពុជាបន្ទាប់ នៅក្នុងរដ្ឋបាលប្រធានាធិបតីអាណត្តិថ្មី លោក ដូណាល់ ត្រាំ» ចាប់ពីម៉ោង ៨:៣០ ដល់ ១១:៣០ នាទីព្រឹក។
វេទិកាយើងខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោកបណ្ឌិត រ៉ូ វណ្ណ:។
ខាងក្រោមនេះជាចំណុចសំខាន់ៗដែលនឹងត្រូវបានជជែកវែកញែក៖
- សិល្បៈនៃការធ្វើតុល្យភាពរវាង ប្រទេសចិន និងសហរដ្ឋអាមេរិក
- រវាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ តើពិតជាជម្រើសឬទេ?
- ការប្រៀបធៀបទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក
- ការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃ សន្ដិសុខសាយប័រ និងសន្ដិសុខជាតិ
📍 តំណរភ្ជាប់ចុះឈ្មោះ៖ https://forms.gle/bZMZJr7yvUUFmS1m9
🗺 ទីតាំង៖ Palm Cafe Toul Kok, #48 St. 289 វិថី សម្ដេច ប៉ែននុត ទល់មុខ ក្រសួងសុខាភិបាល (Map: https://maps.app.goo.gl/v1fNwL1wP57141rS6 )
កិច្ចពិភាក្សានេះត្រូវបានគាំទ្រថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិក USAID តាមរយៈ អង្គការតម្លាភាពកម្ពុជា ។
ℹ️ តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#ក្រុមកាហ្វេនយោបាយ
18/12/2024
📣[ការតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន - ប្រធានបទទីប្រាំពីរ]📣
ក្រោយពីក្រុមកាហ្វេនយោបាយបានរៀបចំកម្មវិធីចែករំលែកអំពី ការជជែកដេញដោលតស៊ូមតិដើម្បីលើកកម្ពស់ផ្នត់គំនិតយុវជន នៅខេត្តកំពត ខេត្តសៀមរាប និងខេត្តបាត់ដំបង យុវជនបានបន្សល់ការសាកល្បងក្នុងការជជែកដេញដោលមតិលើប្រធានបទផ្សេងៗជាច្រើន ដែលនេះជាប្រធានបទមួយដែលយុវជន ពីរក្រុម មកពីខេត្តបាត់ដំបងបានបកស្រាយ។
អ្នកតំណាងមតិស្រប និងមតិជំទាស់កំពុងជជែកដេញដោលគ្នានៅលើប្រធានបទ៖
“ប្រទេសអាចជឿនលឿនអភិវឌ្ឍ លុះត្រាតែមានការចូលរួមរបស់យុវជននៅគ្រប់វិស័យ”។
💡ចំណាំ ៖ ប្រធានបទ និងទឡ្ហីករណ៍របស់អ្នកជជែកវែកញែក គឺធ្វើឡើងដោយការចាត់តាំងក្នុងគោលបំណងនៃការអប់រំតែប៉ុណ្ណោះ។ វាមិនឆ្លុះបញ្ចាំងអំពីគោលគំនិតផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។ សូមអរគុណ។
វគ្គជជែកដេញដោលនេះ ត្រូវបានធ្វើឡើងក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការតម្លាភាពកម្ពុជា។
ℹ️តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com
#កាហ្វេនយោបាយ
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Phnom Penh