Family Health Development

Family Health Development

Share

FHD is local NGO focusing on social protection to poor people and marginal poor. FHD is managing 3 projects, SKY, I-HoP &I-SAF

Photos from Family Health Development's post 21/05/2026

ក្រោមការឧបត្ថម្ភថវិកាពីកម្មវិធីមូលនិធិជំនាញ (SDF) អង្គការអភិវឌ្ឃន៍សុខភាពគ្រួសារ (FHD) បានរៀបចំបណ្តុះបណ្តាលជំនាញរៀបចំផែនការអាជីវកម្ម ដល់សហគមន៍ប្រកបអាជីវកម្មខ្នាតតូច នៅក្នុងខេត្តកោះកុង និងខេត្តកណ្ដាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ដោយទទួលបានលទ្ធផលល្អ និងជោគជ័យ ក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

01/05/2026

មតិលោកស្រីឆោម សុខា ក្រោយឆ្លងវគ្គបណ្តះបណ្តាល...

Photos from Family Health Development's post 30/04/2026

ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធីមូលនិធិជំនាញ អង្គការ អ.ស.គ. បានរៀបចំវគ្គមានបណ្តុះបណ្តាលមួយដល់សហគមន៏ នៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ខេត្តកណ្តាលនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលបានដំណើរការប្រកបដោយប្រសិទ្ធិភាប ដោយមានអ្នកចូលរួម៣៧នាក់ ដើម្បីអោយអ្នករកសុីសេដ្ធកិច្ចក្រៅប្រព័ន្ធយល់កាន់តែច្បាស់ និងចេះផែនការអាជីវកម្មខ្នាតតូចរបស់ខ្លួន។…

Photos from Family Health Development's post 30/04/2026

ក្រោមជំនួយឧបត្ថម្ភផ្នែកថវិការពីកម្មវិធីមូលនិធិជំនាញ អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារបានសហការជាមួយមន្ទីរកសិកម្មខេត្តកណ្តាល បានរៀបចំ និងផ្តល់បណ្តុះបណ្តាលមួយស្តីពីផែនការភិវឌ្ឍអាជីវកម្មខ្នាតតូចជូនសហគមន៍រកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦ នៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល នែខេត្តកណ្តាល។ វគ្គនេះមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ចំនួន៣៧នាក់។

Photos from Family Health Development's post 02/04/2026

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២៦ អង្គការ អ.ស.គ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីគំរោងផែនការអភិវឌ្ឍអាជីវកម្មខ្នាតតូច ដល់អ្នករកសុីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រពន្ធ័ នៅក្នុងស្រុកស្រែអំបិល នៃខេត្តកោះកុង។ វគ្គនេះប្រព្រឹត្តទៅដោយមានការចូលយ៉ាងសកម្មពីសំណាក់ស្ត្រី៣៦នាក់ និងបុរស២១ (សរុប ៥៧នាក់)។ សូមអរគុណមូលនិធិពីកម្មវិធីមូលនិធិជំនាញ (SDF) ដែលបានគាំទ្រថវិកា…

Photos from Family Health Development's post 26/03/2026

ដោយមានការឧបត្ថម្ភថវិកាពីកម្មវិធីមូលនិធិជំនាញ(SDF) អង្គការ អ.ស.គ បានរៀបចំវគ្គបណ្តះបណ្តាលរយៈពេលបីថ្ងៃមួយសំដៅលើកកម្ពស់សមត្ថភាពអ្នកដឹកនាំសហគមន៍ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វគ្គនេះធ្វើឡើងនៅថ្ងៃទី២៣ ដល់២៥ខែមិនាឆ្នាំ២០២៦ ក្រោមប្រធានបទផែនការអាជីវកម្ម ទៅលើសហគមន៍ស្វាយប្រទាល ដោយមានសិក្ខាកាមចូលរួមចំនូន៣៧នាក់ ក្នុងនោះមានស្រី១៩នាក់…

Photos from Family Health Development's post 12/03/2026

ដោយមានការឧបត្ថម្ភថវិកាពីកម្មវិធីមូលនិធិជំនាញ(SDF) អង្គកាអភិវឌ្ឍន៍សុខភាពគ្រួសារបានបើកវគ្គបណ្តុះបណ្តាលដល់សហគមន៍ជ្រោយស្វាយសំដៅលើកកម្ពស់ការរកសុីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ខែមិនា២០២៦។ សិក្ខាកាមទាំងអស់ទទួលបានសមត្ថភាពបន្ថែមដើម្បីជម្រុញមុខរបររបស់គាត់…

Photos from Family Health Development's post 14/02/2026

នៅថ្ងៃទី១២ដល់១៤ ខែកុម្ភៈឆ្នាំ២០២៦ អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ បានបណ្តុះបណ្តាល ដល់សហគមន៍ដែលមានអាជីវកម្មខ្នាតតូច ចំនួន២៥នាក់ អំពីការអភិវឌ្ឍន៍ និងផែនការអាជីវកម្ម ក្រោមការចូលរួមជាគណអធិបតីរបស់លោកមេឃុំជ្រោយស្វាយដែលមានទីតាំងនៅទីស្នាក់ការសហគមន៍ជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង

04/02/2026

នារសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីនាយិការអង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ រួមជាមួយលោកស្រីនាយិការអង្គការភ្នំស្រី និងមន្រ្តីអង្គការនានា បានចូលរួមក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីកម្មវិធីថ្មីៗ និងការអនុវត្តគោលការណ៍បច្ចេកទេសប័ណ្ណជំនាញ ដែលបានរៀបចំទ្បើងដោយមូលនិធិអភិវឌ្ឍន៍ជំនាញ។ អង្គសិក្ខាសាលាមានគោលបំណងណែនាំ និងតម្រង់ទិសដល់ដៃគូអនុវត្តកម្មវិធីប័ណ្ណជំនាញប្រកបដោយប្រសិទ្ធភាព រួមទាំងការយល់ដឹងអំពីទិដ្ឋភាពទូទៅនៃកម្មវិធី ណែនាំអំពីប្រព័ន្ធ និងយន្តការប្រតិបត្តិនានារបស់កម្មវិធីប័ណ្ណជំនាញ។

Photos from Family Health Development's post 04/12/2025

នៅថ្ងៃទី២.៣ ខែ១២.២០២៥ លោកស្រីគង់ គន្ធានាយិការអង្គការអភិវឌ្ឍន៍សុខភាពគ្រួសារបានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីសមិទ្ធិផលការងារបណ្តាញអង្គការសង្គមសុីវិលថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ ដែលគាំទ្រដោយអង្គភាពCCC។

Want your business to be the top-listed Health & Beauty Business in Phnom Penh?
Click here to claim your Sponsored Listing.

Address


Room 211, #34D, Street 371, Treatment I Village, Sangkat Steung Meanchey I, Khan Meanchey
Phnom Penh
12352