Py Pech Shop

Py Pech Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Py Pech Shop, Public Figure, komboul, Phnom Penh.

23/10/2025

ស្នេហា បែបមនុស្សយល់គ្នា 🤍
- បងធ្វើការងាររបស់បង
- អូនធ្វើកាងាររបស់អូន
- មិនរករឿងច្រើនហើយយល់ពីគ្នា ផ្ដល់សិទ្ធិសេរីភាព និងស្មោះត្រង់ចំពោះគ្នា ពេលទំនេរផ្ដល់ពេលវេលា បង្កើតអនុស្សាវរីយន៍ល្អៗជាមួយគ្នា មានបញ្ហាអ្វីយើងវែកញែករកមតិរួម…🥰🤍

23/10/2025

“ចូលចិត្តជីវិតឯករាជ្យ”
តែក៏នៅត្រូវការមនុស្សម្នាក់ ដែលតែងតែនៅក្បែរយើងគ្រប់ពេល❤️

20/10/2025

“មានក៏ដោយ ក្ររក៏ដោយ ត្រូវចាំពាក្យទាំងនេះ”
១- ពិបាកយ៉ាងណា ក៏ត្រូវតែទ្រាំដែរ
ជួបឧបសគ្គជារឿងធម្មតា នៅពេលដែលអ្នកទ្រាំវាផុតហើយ អ្នកនឹងដឹងថា រឿងទាំងនោះគ្រាន់តែជាអតីតកាល គ្រាន់តែជាយល់សប្តិ

២- ខ្លួនអន់ប៉ុនណា ក៏ត្រូវមានទំនុកចិត្តដែរ
ទោះបីជាពេលនេះយើងធ្លាក់ខ្លួនប៉ុនណាក៏ដោយ តែក្នុងខ្លួនត្រូវតែមានទំនុកចិត្តជានិច្ច។ ត្រូវគិតថា ថ្ងៃក្រោយយើងអាចនឹងមានជាងនេះ ស្អាតជាងនេះ ជោគជ័យជាងនេះ។

៣- មានប៉ុនណាក៏ត្រូវដាក់ខ្លួនដែរ
កុំដោយសារតែយើងរកបានច្រើនជាងគេ មិនឱ្យតម្លៃការងារអ្នកដទៃ។ យើងខំប្រឹង ដើម្បីជីវភាពដូចតែគ្នាទេ ទោះមានប៉ុនណា ក៏ត្រូវគោរព ឱ្យតម្លៃអ្នកដទៃដែរ។

-WERead

20/10/2025

កុំភ្លើតភ្លើនឈ្លក់នឹងសម្ភារនិយម និងលង់ខ្លួនតាមទំនើបភាពសង្គមជ្រុលហួសហេតុពេក…❤️✨

18/10/2025

🗣️ នៅពេលដែលខ្លួនក្រ 📚✍🏻
ក្រៅពីប្រឹងរកលុយ ត្រូវធ្វើរឿងទាំងនេះទៀត

1- រៀនពីចំណេះដឹងហិរញ្ញវត្ថុ៖

ពេលគ្មានលុយរឹតតែត្រូវរៀន រៀនសន្សំ រៀនវិនិយោគ
រៀនបែកចែកប្រាក់ចំណូល។

2- ហាត់ប្រាណថែសុខភាព៖

កុំចាំដល់ពេលខ្លួនមានបាន ទើបស្រលាញ់សុខភាព
ត្រូវទម្លាប់ហាត់ប្រាណ និងហូបចុកឱ្យបានល្អចាប់ពី
ថ្ងៃនេះតទៅ។

3- ថែរក្សាផ្លូវចិត្តឱ្យល្អ៖

មិនថាមាន ឬក្រទេ ផ្លូវចិត្តសំខាន់ជាងអ្វីទាំងអស់ បើផ្លូវចិត្ត
ទ្រុឌទ្រោមហើយ ថ្ងៃក្រោយមានលុយក៏គ្មានន័យដែរ។

4- ស្គាល់កាលៈទេសៈ៖

បើរកលុយបានប្រឹងរក
បើរកលុយមិនបាន នៅផ្ទះកំដរក្រុមគ្រួសារ
កុំពិបាកចិត្ត កុំស្មុគស្មាញច្រើន។📖✍🏻

18/10/2025

ជំងឺធ្លាក់ទឹកចិត្ត​💔ខុសពីការពិបាកចិត្តធម្មតា អ្នកធ្លាក់ទឹកចិត្តមិនមែនជាមនុស្សសម្តែងចង់បានការយកចិត្តទុកដាក់នោះទេ​។ 🙏សូមកុំសេីច​ ឬ រេីសអេីងអ្នកមានជំងឺផ្លូវចិត្តអី។ 🙏សូមជួយលេីកទឹកចិត្ត​ និងគាំទ្រពួកគាត់ឲ្យតស៊ូទៅមុខទៀត។

18/10/2025

ស្នេហា ❤️

ស្នេហាមិនមែនជារឿងរំភើបបណ្តោះអាសន្នទេ ប៉ុន្តែជាអារម្មណ៍ដែលកើតពីការយល់ចិត្តគ្នា និងការអត់ធ្មត់។
ស្នេហាពិតប្រាកដមិនចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់រងទុក្ខទេ ប៉ុន្តែចង់ឃើញគេសប្បាយរីករាយមានក្ដីសុខ ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ។

ស្នេហាមិនមែនត្រឹមតែពាក្យ "ខ្ញុំស្រឡាញ់អ្នក" ប៉ុន្តែជាសកម្មភាពតូចៗដែលបង្ហាញថា
👉 អ្នកមានន័យសម្រាប់ខ្ញុំ
👉 ខ្ញុំយល់ចិត្តអ្នក
👉 ខ្ញុំគាំទ្រអ្នកទោះក្នុងពេលពិបាកបំផុត

ពេលស្នេហាធ្វើឲ្យអ្នកឈឺចាប់ ត្រូវចេះដោះលែងនិងរៀនសូត្រពីវា។
បើស្នេហាធ្វើឱ្យអ្នកសប្បាយចិត្ត សូមរក្សាវាឲ្យបានយូរគង់វង្ស។
ស្នេហាគឺមិនមែនរឿងដែលត្រូវបានស្វែងរក ប៉ុន្តែជារឿងដែលត្រូវតែសាងសង់ជាមួយចិត្តស្មោះ និងការយល់ចិត្ត។ 💞

#ស្នេហា #សេចក្តីស្រឡាញ់ពិតប្រាកដ #អារម្មណ៍ពីបេះដូង

18/10/2025

មិនមែនខ្ញុំគ្មានជម្រើសទេ តែខ្ញុំពេញចិត្តនឹងជ្រើសអ្នក តែគ្រប់យ៉ាង បែរជាទទួលបានមកវិញនូវការខកចិត្ត 😔

18/10/2025

ចូលចិត្តបោះតង់ តែខ្លាចខ្មោច👻👻⛺️

Photo: from Facebook

18/10/2025

ចុងសប្តាហ៍មួយទាំងមូលគួរណាស់តែមានអ្នក Date ផឹកកាហ្វេ ☘️☕️🌿

18/10/2025

ជាមនុស្សស្រី គួរតែមានគុណលក្ខណៈខ្លះៗទាំងនេះ៖ 💖

1. **ការស្រលាញ់ខ្លួនឯង** – ស្គាល់តម្លៃខ្លួនឯង និងមិនអោយអ្នកណាមកប៉ះពាល់ដល់សេចក្តីសុខផ្លូវចិត្ត។
2. **ភាពជឿជាក់លើខ្លួនឯង** – មិនខ្លាចបរាជ័យ និងមានភាពអត់ធ្មត់ក្នុងអ្វីដែលធ្វើ។
3. **ភាពសុភាពរាបសា និងគោរពអ្នកដទៃ** – ដឹងថាតើពេលណាគួរនិយាយ និងពេលណាគួរស្តាប់។
4. **ភាពឯករាជ្យ** – អាចរស់ដោយជើងខ្លួនឯង មានគំនិត និងសម្រេចចិត្តដោយខ្លួនឯង។
5. **ភាពសប្បុរស និងចិត្តល្អ** – មិនស្អប់មនុស្សដទៃ និងស្រឡាញ់ជួយអ្នកនៅជុំវិញ។
6. **ភាពឆ្លាតវៃ និងចេះរៀនបន្ត** – ចេះអភិវឌ្ឍខ្លួន និងមិនឲ្យជីវិតឈប់នៅទីតែមួយ។
7. **ភាពអត់ធ្មត់ និងអំណត់** – ដឹងរង់ចាំ និងដោះស្រាយបញ្ហាដោយសុខស្ងប់។
8. **ភាពស្មោះត្រង់ និងទំនួលខុសត្រូវ** – មានសេចក្តីស្មោះសម្រាប់ខ្លួនឯង និងអ្នកជិតខាង។
9. **ភាពថែរក្សាផ្លូវកាយនិងផ្លូវចិត្ត** – ធ្វើអោយខ្លួនស្អាតទាំងខាងក្រៅ និងខាងក្នុង។
10. **ភាពមានគោលដៅក្នុងជីវិត** – ដឹងថាខ្លួនចង់ធ្វើអ្វី និងដើរទៅរកសុបិនរបស់ខ្លួន។

Credit: @អារម្មណ៍ខ្ញុំ

Want your public figure to be the top-listed Public Figure in Phnom Penh?
Click here to claim your Sponsored Listing.

Category

Website

Address


Komboul
Phnom Penh
08305