File Documents
Sharing knowledge, documents, creativities
អបអរសាទរ កម្ពុជា ឈ្នះៗ
កម្ពុជា ប៉ះជាមួយ ម៉ង់កូលី
CAMBODIA 12:9 MONGOLIA-2
ABU ROBOCON 2025
24/08/2025
អបអរសាទរ កម្ពុជា ឈ្នះៗ
កម្ពុជា ប៉ះជាមួយ នេប៉ាល់
NEPAL 0:12 CAMBODIA
ABU ROBOCON 2025
24/08/2025
19/04/2025
រូបមន្តទឹកជ្រលក់ងាយៗ
#ទឹកត្រីកោះកុងម្ទេសខ្ចី
#ទឹកជ្រលក់បាយមាន់ហៃណាំ
#ទឹកត្រីកោះកុងម្ទេសទំ
#ទឹកជ្រលក់គោឡេីងភ្នំ
#ទឹកជ្រលក់ត្រីដុត
ប្រភព៖ SND Supply
12/01/2025
03/10/2024
01/05/2024
31/12/2023
ព្រះខ័នរាជ្យ
#រវាងព្រះខ័ននគរខ្មែរនិងព្រះខ័ននគរសៀម
១. តើព្រះខ័នរាជ្យខ្មែរ បច្ចុប្បន្ននៅនគរសៀមមែនឬទេ?
២. ឃើញព្រះខ័នរាជ្យដូចឃើញស្តេច អាចបញ្ជាសម្លាប់មុនកាត់ក្តីជាក្រោយ ជាការពិតមែនដែរឬទេ?
សំណួរទាំងពីរនេះជានិច្ចកាលត្រូវបានលើកឡើង បន្ទាប់ពីពួកគេបានអានឬស្តាប់អត្ថបទផ្សេងៗ ទាក់ទងនឹងព្រះខ័នរាជ្យ ជាពិសេសទាក់ទងនឹងព្រះខ័នជ័យស្រីឯនគរសៀម។ ដើម្បីជាប្រទីបដ៏មានពន្លឺចិញ្ចាចចិញ្ចែងភ្លឺស្វាងប្រៀបបាននឹងពន្លឺព្រះសូរិយារុងរោចបវររស្មី ឆ្ពោះទៅកាន់ការបកស្រាយសំណួរខាងលើ យើងគប្បីដឹងអត្ថន័យនៃពាក្យព្រះខ័នជាមុនសិន ។ ព្រះខ័ន ឬបើសរសេរអោយត្រឹមត្រូវតាមអក្ខរាវិរុទ្ធសំស្ក្រឹតថា "ព្រះខ័ឌ្គ" គឺជាសាស្ត្រាវុធប្រភេទដាវមួយប្រភេទមានមានមុខទាំងសងខាង គឺខុសចេញពីដាវឬកាំបិតទូទៅដែលមានមុខតែម្ខាង។ តាំងពីបុរាណមក ព្រះខ័នត្រូវបានប្រើប្រាស់ជានិមិត្តរូបនៃអំណាចរបស់់ព្រះរាជាធិរាជ។
#ព្រះខ័នរាជ្យនគរខ្មែរ
ព្រះខ័ឌ្គរាជ្យ ឬ ព្រះខ័ឌ្គជ័យ (ព្រះខ័នរាជ្យ)ជាឈ្មោះសស្ត្រា ១ ស្ថិតក្នុងចំណោមគ្រឿងរាជកកុធភណ្ឌ សម្រាប់ព្រះមហាក្សត្រខ្មែរ។ ដើម្បីប្រារព្ធព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រត្រូវមានគ្រឿងសម្រាប់រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ មានដូចជា ១. ព្រះមហាមកុដរាជ្យ ២. ព្រះវាលវិជនី ៣. ព្រះខ័នរាជ្យ ៤.ព្រះមហាស្វេត្រឆ័ត្រ ៥. ព្រះសុពណ៌បាទុការ ។ ដោយហេតុថាព្រះខ័នត្រូវបានរាប់បញ្ចូលក្នុងគ្រឿងរាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំងដោយត្រង់បានតែត្រូវបានរាប់ទៅជាគ្រឿងសម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់ កាលបើស្ដេចនឹងចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធធម្មតាឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ហើយត្រូវប្រើអាវុធប្រហារនោះ ទើបអាចប្រើព្រះខ័នរាជ្យប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស។
លក្ខណៈព្រះខ័នរាជ្យ : ផ្លែព្រះខ័នរាជ្យមានមុខទាំងសងខាងរាងប្រហែលនឹងស្លឹកស្រូវ ខ្នាតវាស់រួមពីដងដល់ចុងស្រោមមានប្រវែង១.០៨៧ម៉ែត្រ បណ្ដោយទាំងដងទាំងផ្លែប្រវែង១.០០៧ម៉ែត្រ បណ្ដោយផ្លែប្រវែង៧២សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង៦សង់ទីម៉ែត្រ បណ្ដោយដងប្រវែង២៨.៧សង់ទីម៉ែត្រ បណ្ដោយស្រោមប្រវែង៨០សង់ទីម៉ែត្រ និងទទឹងស្រោមប្រវែង០.៨៥សង់ទីម៉ែត្រ។ នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទ្រ គង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុះ ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ដោយត្បូងផ្សេងៗជាច្រើនគ្រាប់ ។ ស្រោមមាស មានរចនាសុះ រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ ព្រះរាម គង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ មានរូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង តមកមាន៥រូប គេសន្និដ្ឋានរូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ, គង់លើពាលី, គង់លើសុគ្រីព, គង់លើអង្គទ, គង់លើហនុមាន ។
ព្រះខ័នរាជ្យត្រូវបានតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ ក្នុងប្រាសាទសំរិទ្ធភិមាន (ប្រាសាទនេះស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ប្រើប្រាស់សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ។ នៅក្នុងហោព្រះខ័ននេះ ក្រុមបារគូបានរៀបចំអាសនៈ ថ្វាយទេវៈខាងព្រហ្មញ្ញសាសនាដែលមាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទី ព្រះគណេស និង ព្រះកម្ចាយនៈ) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង ជាធម្មតា គេធ្វើខាងខ្នើតម្ដង និងខាងរនោចម្ដង តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន។ ការធ្វើពិធីខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង ហើយមានកំណត់ថ្ងៃដែលត្រូវធ្វើបានតែ ៣ថ្ងៃប៉ុណ្ណោះ គឺ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ប៉ុន្តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដង ជាដរាបដល់គ្រប់ទាំង ១២ខែ ចំណែកឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា។ ឯគ្រឿងពលីការព្រះខ័នរាជ្យរៀងរាល់ខែនោះ មានកំណត់ចំនួនជា សំពត់ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ, ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កន្ទង, ប្រាក់កាស ៥ស្លឹង, ចម្អាប ២តុ, បង្អែម ២តុ, ក្បាលជ្រូក ១គូ, ទាស្ងោរ ១គូ, មាន់ស្ងោរ ១គូ ។ គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។ ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចជាថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបានដែរ ។ព្រះខ័នរាជ្យនេះគេមានកាន់និមិត្តិជាប្រផ្នូលខ្លះដែរដូចជា បើមានឡើងច្រះក្រហមដូចឈាមទំនាយថានឹងកើតសឹក បើច្រះខ្មៅពព្រុសបែកគ្រាប់ល្ងរទំនាយថានឹងមានការផ្លាស់ព្រះរាជាម្ចាស់ផែនដី។
ព្រះខ័នរាជ្យអង្គនេះ ជារបស់តាំងបរមបុរាណសម័យមហានគរតាមក្នុងព្រះរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ ។ ទោះខ្មែរយើងនៅសម័យក្រោយកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាថេរវាទក៏ដោយ តែព្រះខ័នរាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងបំផុតហើយមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិតដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗនាព្រះរាជវាំងនៅសម័យអង្គរ សម័យដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាងព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរបង្ហាញថាកាលដែលស្ដេចកនមានជ័យជំនះលើព្រះបាទស្រីសុគន្ធបទ ហើយ សម្ដេចឥសីភទ្ទបានយកព្រះខ័នរាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យព្រះអង្គទ្រង់ចាត់អោយគេដើររកគ្រឿងសម្រាប់រាជ្យទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជាពេលទ្រង់វាយឈ្នះស្តេចកនហើយ កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ទើបព្រះបាទចន្ទរាជាព្រមយាងឡើងសោយរាជ្យជាស្តេចពេញសិទ្ធ។ រួមសេចក្ដីមកយើងឃើញថា ព្រះខ័នរាជ្យមានសារៈសំខាន់ណាស់ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរនោះ ពួករាជគ្រូបុរោហិតបាននាំយក ព្រះខ័នរាជ្យ និងគ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅហើយបន្តរក្សាជានិច្ច ដើម្បីថ្វាយព្រះមហាក្សត្រខ្មែរគ្រងរាជ្យតជំនាន់រហូតដល់សម័យសង្គមរាស្ត្រនិយម។ គួរអោយសោកស្តាយក្នុងកំឡុងសម័យសង្គ្រាមកាលពីជាង៤០ឆ្នាំមុននេះព្រះខ័នរាជ្យបានបាត់ដំណឹងសូន្យឈឹងតែម្តង។ យើងសង្ឃឹមថានាពេលអនាគតនឹងមានការរកឃើញព្រះខ័ននេះឡើងវិញជាក់ជាពុំខាន ។
#ព្រះខ័នជ័យស្រីនគរសៀម
ព្រះខ័នជ័យស្រី គឺជាព្រះខ័នរាជ្យនៃនគរសៀម ហើយមានប្រវត្តិទាក់ទងដល់ប្រទេសខ្មែរយើង។ តាមឯកសារផ្សេងៗរបស់ថៃ បានបង្ហាញថា ព្រះខ័ននេះត្រូវបានជាប់មង របស់អ្នកនេសាទនៅបឹងទន្លេសាប ហើយខាងអាជ្ញាធរខេត្តសៀមរាបបានយកមកប្រគល់ជូន
នៅឆ្នាំ១៧៨៤ កាលណោះអាណាខេត្តសៀមរាបនិងបាត់ដំបងរបស់កម្ពុជាស្ថិតនៅក្រោមអាណត្តិរបស់សៀមនៅឡើយនោះ មានអ្នកនេសាទម្នាក់បានរាយមងក្នុងបឹងទន្លេសាប គាប់ជួនបានជាប់ជាមួយដូចព្រះខ័ន១ដើមពីបុរាណ ទើបយកទៅប្រគល់ជូនខាងមន្ត្រីខេត្តសៀមរាប ខាងខេត្តសៀមរាបក៏យកបញ្ជូនបន្តទៅកាន់លោក ចៅពញាអភ័យភូបេសរ៍ បែន ដែលជាអ្នកគ្រប់គ្រងអាណាខេត្តសៀមរាប និងបាត់ដំបងនាសម័យនោះ។ គាប់ជួនកាលណោះស្តេចរាមាទី១ នៃនគរសៀមបានជ្រែករាជ្យ ដណ្ដើមអំណាចពីព្រះចៅតាកសិន្ទ បានសម្រេច តែពុំទាន់បានគ្រឿងសម្រាប់រាជ្យបរិបូណ៌នៅឡើយ ទើបចៅពញាអភ័យភូបេសរ៍ បាននាំយកទៅថ្វាយឯក្រុងបាងកក។ តាមរយៈនិទានផ្សេងៗគេបាននិយាយថា ពេលហែព្រះខ័នមកដល់ព្រះរាជវាំងបាងកក ក៏កើតមានជាព្យុះធំ គាប់ជួនមានរន្ទះបាញ់តាមផ្លូវដង្ហែ៧កន្លែង(អីក៏គាប់ជួនម្ល៉េះៗ😂)។ ព្រះចៅរាមាទី១ សព្វព្រះទ័យដាក់ឈ្មោះព្រះខ័ននេះថា ព្រះខ័នជ័យស្រី ព្រោះពេលរន្ទះបាញ់គឺបាញ់ចាំទ្វារវាំង២កន្លែង ដែលមានឈ្មោះជ័យស្រីនៅខាងចុងដូចគ្នា( ទ្វារវិសេសជ័យស្រី និងទ្វារពិមានជ័យស្រី) ហើយគាប់ជួនជាឈ្មោះតែមួយនឹង ព្រះខ័នរាជ្យសម័យសុខោទ័យ និង សម័យអយុធ្យា របស់សៀមសម័យមុនផងដែរ(គាប់ជួនទៀត)។ ក្រោយមកព្រះចៅរាមាទី១ បានបញ្ជាអោយគេធ្វើដង និងស្រោមព្រះខ័នថ្មី (ពេលស្រង់មកគឺមានតែផ្លែទេ) ប្រដាប់ដោយមាសបញ្ចុះថ្នាំ ដាំត្បូងពេជ្រ គល់ព្រះខ័នមានធ្វើជារូបព្រះនរាយណ៍គង់គ្រុឌ។ តួព្រះខ័នទាំងមូលរាប់ទាំងស្រោមមានប្រវែង ១០១សង់ទីម៉ែត្រ ទម្រង់១៣០០ក្រាម (មានផ្លែប្រវែង៦៤.៥ សង់ទីម៉ែត្រ បូកទាំងផ្លែនឹងដង គឺប្រវែង៨៩.៩ សង់ទីម៉ែត្រ)។
♦️សំណួរដែលសួរថាតើព្រះខ័នរាជ្យខ្មែរពីបុរាណ បច្ចុប្បន្ននៅនគរសៀមមែនឬទេ?
យើងសូមឆ្លើយថា "មិនពិតទេ"។ ព្រោះព្រះខ័នរាជ្យយើងយើងរក្សាទុកមករហូតដល់សម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៩ ទើបបាត់បង់។ ឯព្រះខ័នរាជ្យសៀម គឺជាប់តាមមង នៅឆ្នាំ១៧៨៤ ឯបឹងទន្លេសាប។ ឯនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសរបស់ លោកឧកញ៉ាឈឹម ក្រសេម ហៅព្រះខ័ននេះថា ព្រះខ័នរង (ក៏ឃើញថា គួរសមនឹងហៅថាព្រះខ័នរងពិតមែនព្រោះព្រះខ័ននេះមានទំហំតួចហើយក្បាច់ក្បូរក៏មិនប្រណីត ហើយមើលទៅក៏មានមានលក្ខណៈសំដែងឬទ្ធិអំណាច ដូចព្រះខ័នរាជ្យខ្មែរបុរាណដែរ) ត្បិតមានឯកសារសន្និដ្ឋានពីស្រុកសៀមថា ជាព្រះខ័នសម័យព្រះបទុមសុរិយវង្ស។
ការដាក់ការសង្ស័យរបស់ស្មេរ ជាទូទៅនៅឯស្រុកសៀម ឯណោះពេលមានការជ្រែករាជ ពីមន្ត្រីធម្មតាឡើងជាស្តេច ដោយសារអ្នកទាំងនោះមិនមានបុព្វសិទ្ធិតាំងពីដើមមក ឬ មិនទាន់មានបុណ្យបារមីគ្រប់ គេតែងតែធ្វើខ្លួនអោយភ្ជាប់នឹងនគរខ្មែរ ជាពិសេសគឺរាជធានីមហានគរ ដូចជាការសាងសំណង់ដូចប្រាសាទខ្មែរ ចម្លងប្លង់ពន្លាមុខវាំងខ្មែរ ដាក់ឈ្មោះតាមខ្មែរ ឬតាំងខ្លួនថាជាតំណរវង្សពីក្សត្រខ្មែរសម័យមហានគរជាដើម។ ការដែលព្រះខ័នជ័យស្រី ត្រូវបានរកឃើញនៅខ្មែរ មិនមែនជារឿងចៃដន្យគាប់ជួនទេ តែជាការសម្តែងឆាកល្ខោន និងដើម្បីផ្តល់នូវបុណ្យបារមី អំណាច នៃស្តេចរាមាទី១ ដែលទើបនឹងជ្រែករាជ្យ។ ប្រសិនបើយើងពិនិត្យអង្គហេតុទៅ វត្ថុដែលនៅបាតបឹង ពិតណាស់មិនអាចរសាត់មកជាប់មងទេ ពិសេសបឹងធំដូចជាបឹងទន្លេសាប ដែលមានដីចាក់បង្គរកម្រាស់ដ៏ក្រាស់នោះ ចាំបាច់ត្រូវជីកដីនូវជម្រៅជ្រៅទើបអាចពិនិត្យឃើញវត្ថុដែលកប់លិច រាប់រយឆ្នាំបាន។ ឯកសារសន្និដ្ឋានរបស់នគរសៀម ថាជា ព្រះខ័នព្រះបទុមសុរិយាវង្ស រិតតែពិបាកជឿទៅទៀត ព្រោះព្រះបទុមសុរិយវង្សមានតែនៅក្នុងពង្សាវតារខ្មែរផ្នែករឿងនិទាន និងមិនដែលមានការនិយាយពីរឿងព្រះខ័នជ្រុះក្នុងទន្លេអ្វីនោះទេ។
#កើតរន្ទះបាញ់៧កន្លែងពេលដង្ហែព្រះខ័នជ័យចូលវាំងសៀមជារឿងពិតដែរឬទេ?
ជារឿងដែលយើងតែងតែឮ គេនិយាយក្នុងបណ្តាញសង្គម ការផ្សព្វផ្សាយនានារបស់ថៃ អំពីអភូតហេតុអស្ចារ្យពេលដង្ហែ ព្រះខ័នជ័យស្រីចូលព្រះរាជវាំងហ្លួងសៀម គឺ អសនីបាតបានបាញ់ក្លោងទ្វារព្រះរាជវាំងហ្លួងសៀមចំនួន៧លើក។ ជាធម្មតាភាពសក្កិសិទ្ធច្រើនបង្កើតឡើងដោយមនុស្ស ជាពិសេសសម្រាប់ព្រះរាជាដែលទើបតែជ្រែករាជ្យ ប្រាប្ដាភិសេកបានសម្រេចដូចជា ព្រះចៅរាមាទី១ជាដើម ។ រឿងរ៉ាវបង្កើនឫទ្ធីនុភាពមានសារៈសំខាន់ណាស់ ដើម្បីអោយអស់អាណាប្រជានុរាស្ត្រជឿលើបុណ្យបារមី ថាព្រះអង្គស័ក្តិសមនឹងរាជសម្បត្តិ ហើយលែងនឹកនាដល់ស្តេចចាស់ពីមុន។
រឿងរ៉ាវរន្ទះបាញ់ពេលដង្ហែព្រះខ័នជ័យស្រី មានសរសេរក្នុងសៀវភៅឈ្មោះ រាជូបភោគនិងព្រះរាជឋាន ( ราชูปโภคและพระราชฐาน) របស់ អ្នកអង្គទេវាធិរាជ ប៉ូយ មាលាកុល (เทวาธิราช ป. มาลากุล) បោះពុម្ពនៅក្នុងកំឡុងទស្សវត្សទី៥០ ក្នុងសៀវភៅនេះបានអធិប្បាយថា នៅឆ្នាំ១៧៨៤ មានអ្នកនេសាទប្រទះឃើញព្រះខ័ន នៅពេលដែលគាត់កំពុងដាក់មោងឯទន្លេសាប ចៅពញាអភ័យភូបេស បែន ដែលគ្រប់គ្រងតំបន់ បាត់ដំបង-សៀមរាប នាខណៈហ្នឹង ក៏យកមកថ្វាយព្រះចៅរាមាទី១ ។ ដល់ថ្ងៃដែលដង្ហែមកដល់នោះ ក៏មានរន្ទះបាញ់ ៧កន្លែងនៅក្នុងក្រុង ហើយបាញ់នៅក្លោងទ្វារវិសេសជ័យស្រី ពេលព្រះខ័នហែឆ្លងកាត់ ហេតុនេះទើបក្លោងទ្វារនេះត្រូវបានប្រសិទ្ធនាមថា ក្លោងទ្វារវិសេសជ័យស្រី(ประตูวิเศษไชยศรี) តាមឈ្មោះព្រះខ័នជ័យស្រី។
ឥឡូវយើងមកពិនិត្យមើលរឿងនេះទាំងអស់គ្នា:
រឿងរ៉ាវដ៏អស្ចារ្យទាំងអស់នេះមិនមានប្រទះឃើញនៅក្នុងឯកសារផ្សេងៗនៃប្រវត្តិសាស្ត្រថៃសោះឡើយ នៅក្នុងព្រះរាជពង្សាវតារនិយាយថា ចៅពញាអភ័យភូបេសបែន បានអោយពញាខ្មែរនាំព្រះខ័នចូលមកវាំងហ្លួងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៧៨៣ទៅវិញខុសពីវេលានៃសៀវភៅខាងលើ ហើយថ្ងៃដែលហែមកនោះមានរន្ទះបាញ់ដែរតែបាញ់នៅ សាលាលូកឃុន(សាលាជម្រះក្តី)ទៅវិញទេ។ ចំណែករឿងរ៉ាវរន្ទះបាញ់ក្នុងព្រះរាជវាំងហ្លួងវិញ គឺធ្លាប់មានដែរ តែកើតឡើងនៅកំឡុងឆ្នាំ១៧៨៩ឯណោះទេ ។ ចំណែកឯឈ្មោះទ្វា វិសេសជ័យស្រីនេះ គឺមានមកតាំងពីពេលកសាងក្លោងទ្វារនៅឆ្នាំ ១៧៨២មកម៉្លេះ មិនពេលមាន ព្រះខ័នជ័យស្រីទៅទៀត ។
សរុប រឿងរ៉ាវរន្ទះបាញ់ក្លោងទ្វារ ជារឿងប្រឌិត ។
♦️ឃើញព្រះខ័នរាជ្យដូចឃើញស្តេច អាចបញ្ជាសម្លាប់មុនកាត់ក្តីជាក្រោយ ជាការពិតមែនដែរឬទេ?
ចំណុចនេះក៏ "មិនមែនជាការពិត" ដូចដែលអត្ថបទផ្សេងៗ បានអធិប្បាយឬ ចម្លងតគ្នាអស់រយៈប៉ុន្មានឆ្នាំមកនោះទេ។
ដូចដែលយើងបានរៀបរាប់មកពីខាងលើហើយគឺ ព្រះខ័នរាជ្យ មិនត្រូវបានរាប់ជាគ្រឿងចម្បាំងដោយត្រង់ទេ បានតែត្រូវបានរាប់ទៅជាគ្រឿងសម្រាប់សឹកពិសេស កាលស្ដេចនឹងចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធធម្មតាឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ហើយត្រូវប្រើអាវុធប្រហារនោះ ទើបអាចប្រើព្រះខ័នរាជ្យប្រហារឲ្យវិនាសទៅបាន ក្រៅអំពីនេះព្រះខ័នត្រូវបានថែរក្សាដោយ តឹងរ៉ឹងដោយក្រុមព្រាហ្មណ៍បុរោហិត កាលបើមានសឹកសង្គ្រាមក្នុងប្រទេស ក៏នឹងរត់នាំការពារព្រះខ័នអោយបាន។ កម្ពុជាមិនមានទំនៀមប្រទានព្រះខ័នរាជ្យ ជាព្រះខ័នអាជ្ញាសឹកដល់មន្ត្រីទេ ព្រោះព្រះខ័នរាជ្យមានសារៈសំខាន់ទាក់ទងនឹងអំណាចព្រះមហាក្សត្រ អ្នកប្រើប្រាស់ព្រះខ័នរាជ្យបាននោះគឺ មានតែព្រះមហាក្សត្រប៉ុណ្ណោះ។ ហើយចុះអ្វី ដែលគេប្រទានមន្ត្រីចេញទៅធ្វើសឹកនោះ? របស់នោះគឺ ជាដាវអាជ្ញាសឹក ជាដាវដែលគេធ្វើឡើង សម្រាប់ប្រទានដល់មេទ័ពទាំង អោយមានអំណាចដាច់ខាតដូចព្រះរាជា នៅពេលចេញទៅធ្វើសឹកសង្គ្រាម លក្ខណៈនៃដាវអាជ្ញាសឹក ក៏ខុសគ្នាពីព្រះខ័នរាជ្យ តាមអត្ថន័យនិងរូបរាង។
ប្រភព៖ បុរាណាចារ្យ
08/09/2023
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Phnom Penh
12000
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |