Knowledge Books

Knowledge Books

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge Books, Phnom Penh.

Promoting lifelong love of reading
មានលក់ដុំ រាយ សៀវភៅអានសម្ភារៈសិក្សានិងសម្ភារៈការិយាល័យគ្រប់ប្រភេទ
បណ្ណាគារយើងខ្ញុំមានទស្សនៈវិស័យចង់ឃើញកុមារទាំងអស់មានទម្លាប់អាន។ ទម្លាប់អានមានសារសំខាន់ក្នុងការជំរុញឱ្យកុមារចូលចិត្តអានសៀវភៅ អត្ថបទសារពត៌មាន និងឯកសារផ្សេងៗសម្រាប់កំសាន្ត និងទទួលបាននូវពត៌មានសម្រាប់ការសិក្សា និងជីវិតរបស់ពួកគេ។

ដើម្បីចូលរួមលើកកំពស់សេចក្តីស្រលាញ់ក្នុងការអានសៀវភៅ បណ្ណាគារណុលឡេចយើងខ្ញុំ

Photos from Knowledge Books's post 05/08/2024

ណុលឡេចប៊ុកសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រសៀវភៅអំណានដែលចេញផ្សាយដោយណុលឡេច​ប៊ុក។ យើងខ្ញុំមានទាំងសៀវភៅបែបពិត/វិទ្យាសាស្រ្ត និងបែបប្រឌិត ដែលមានគុណភាពខ្ពស់ សម្រាប់ការអានដើម្បីទទួលបានពត័មានពិត អានដើម្បីភាពសប្បាយរីករាយ និង​បណ្តុះទម្លាប់អាន ដល់កូនៗជាទីស្រឡាញ់។សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកណុលឡេចប៊ុក។ សូមអរគុណ!

15/12/2023

ថ្ងៃនេះជាថ្ងៃទី២ នៃពណ៌សៀវភៅកម្ពុជាលើកទី១០។ អរគុណដល់លោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលគាំទ្រសៀវភៅបោះពុម្ភផ្សាយដោយKnowledge Books ដែលផលិតឡើងតាមស្តងដាអន្តរជាតិ សមស្របតាមវប្បធម៌ កម្រិតអាន និងអាយុរបស់កុមារ។

14/12/2023

ពិពណ៌សៀវភៅកម្ពុជាលើកទី១០ នៅទីក្រុងកោះពេជ្របានចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃនេះ។ Knowledge Books រងចាំស្វាគមន៌លោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ និងក្មួយៗកុមារទាំងអស់ជាមួយការបញ្ចុះតម្លៃពិសេស និងថែមជួនវត្ថុអនុស្សាវរីយរាល់ការជាវចាប់ពី១០ដុល្លារឡើង។ សូមរួសរាន់ឡើង ក៉ំឲ្យឪកាសពិសេសនេះកន្លងផុត ណា!

13/12/2023

តោះ! ចូលរួមពិពណ៌សៀវភៅលើកទី10ទាំងអស់គ្នា នៅសួនកោះពេជ្រ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៣។

24/11/2023

សូមលោកគ្រូ នៅ (1) សាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាម (2) សាលាបឋមសិក្សាស្ពីធ្លើរអញ្ចាញអង្គរ ខេត្តសៀមរាម និង (3) សាលាបឋមសិក្សាសោភ័ណគីរីខេត្តកំពង់ឆ្នាំ ចាំទទួលសៀវភៅផង។ យើងខ្ញ៉ំបានផ្ញើទៅហើយតាមវីរប៊ុនថាំ។ សូមអរគុណ។

13/11/2023

ណុលឡេចប៊ុន សូមអរគុណដល់លោកនាយក/នាយិកាសាលាបឋមសិក្សាដែលបានស្នើស៉ំសៀវភៅសម្រាប់បណ្ណាល័យ។ ដោយសាលាដែលបានស្នើស៉ំមានចំនួនច្រើន ដូច្នេះយើងបានសម្រេចផ្តល់ជូនចំនួន៣សាលា (លើសផែនការ១លាសា) សាលាដែលទទួលបានអំណោយជាសៀវភៅពីណុលឡេចប៊ុក ជាសាលាដែលខ្វះធនធាន មិនទទួលបានការគាំទ្រពីអង្កការ ឬសប្បុរសជននានា ឬឈប់ទទួលបានការគាំទ្រណាមួយយូរឆ្នាំមកហើយ តែសាលានៅតែប្តេជ្ញាដំណើរការបណ្ណាល័យរហូតមកដល់បច្ចុប្បន្ន។ សាលាទាំង៣ដែលបានជ្រើសរើសសម្រាប់ទទួលអំណោយ យើងខ្ញ៉ំនឹងទាក់ទងតាមតេឡេក្រាមផ្ទាល់។ យើងខ្ញ៉ំនឹងផ្ញើសៀវភៅជូនសាលាទាំង៣នៅចុងខែនេះ ដោយត្រូវការពេលវេលារៀបចំ និងទិញសៀវភៅបន្ថែមពីអ្នកបោះផ្សាយនានា ដើម្បីឲ្យត្រូវតាមស្តង់ដាបណ្ណាល័យ។ អំណោយជាសៀវភៅសម្រាប់សាលានិមួយៗ គិតជាទឹកប្រាប់៣០០ដុល្លារក្នុង១សាលា។ យើងខ្ញ៉ំសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រសៀវភៅរបស់ណុលឡេចប៊ុក។ ហើយការធ្វើអំណោយជាសៀវភៅសម្រាប់បណ្ណាល័យបឋមសិក្សាខាងលើអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនទៅអស់ផងដែរ។ យើងចូលរួមបណ្តុះទម្លាប់អាន និងអនាគតដ៏រុងរឿងនៃកុមារកម្ពុជា។

09/11/2023

ដើម្បីចូលរួមអបអរសាទរទិវាបើកបវស្សនកាលថ្មីខាងមុខ។ ណុលឡេចប៊ុក នឹងផ្តល់អំណោយជាសៀវភៅអំណានសម្រាប់ដាក់ក្នុងបណ្ណាល័យបឋមសិក្សាចំនួន២សាលា ដូចខាងក្រោម៖

១. ជាសាលាបឋមសិក្សារដ្ឋ
២. សាលាមានបណ្ណាល័យ និងបណ្ណារក្សគ្រប់គ្រង និងដំណើរការខ្ខីសង
៣. សាលានៅតំបន់ជនបទ ហើយខ្វះធនធាន។

បើលោកនាយក/នាយិកា មានចំណាប់អារម្មណ៍ សូមទាក់ទងតាមតេឡេក្រាម លេខ ០១២ ៨៣៧ ៣១៦ ដោយភ្ជាប់ពាក្យស្នើស៉ំ និងរូបថត៣ទៅ៤សន្លឺកអំពី សាលា បណ្ណាល័យ និងសកម្មភាពអានក្នុងបណ្ណាល័យ មកជាមួយផង។

សូមអរកុណ។

09/12/2022

តោះ អញ្ជើញចូលរួមការតាំងពិពណ៍សៀវភៅលើកទី៩ទាំងអស់គ្នានៅបណ្ណល័យជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យទី១១ ធ្នូ។ សៀវភៅកុមារបែបប្រឌិត និងវិទ្យាសាស្ត្រមានលក់បញ្ចុះតម្លៃ និងថែមជូនរបស់ផ្សេងៗ នៅតូបលេខ ១៤៦។ ក៉ំភ្លេចណា មួយឆ្នាំមានតែម្តងប៉ុណ្ណោះ។

Photos from Knowledge Books's post 27/11/2022

សៀវភៅដ៏ល្អសម្រាប់កូនៗដែលកំពុងសិក្សានៅបឋមសិក្សា និងសម្រាប់បណ្ណាល័យបឋមសិក្សា ដើម្បីបណ្តុះបំណិនអាន និងទម្លាប់អាន បានមកដល់ហើយ។ ពត័មានបន្ថែម សូមទាក់ទង់ទូរសព្ទ 078 292 917។

Photos from Knowledge Books's post 31/07/2022

សួស្តីលោកឪពុកអ្នកម្តាយ និងលោកគ្រូអ្នកគ្រូ។ សៀវភៅសម្រាប់ឆ្នាំ២០២២ ដែលលោកឪពុកអ្នកម្តាយនិងលោកគ្រូអ្នកគ្រូទន្ទឹងរងចាំ សម្រាប់ឲ្យកូនៗអានបានចេញផ្សាយជាផ្លូវការហើយ។

15/07/2022

សួស្តីលោកឪពុកអ្នកម្តាយ និងលោកគ្រូអ្នកគ្រូ ជាទីគោរពរាប់អាន។ យើងខ្ញ៉ំសូមណែនាំសៀវភៅចំណងជើងថ្មីស្តីពី សារពាង្គកាយមនុស្ស។ នេះជាសៀវភៅដ៏ល្អសម្រាប់កូនៗ ស្វែងយល់អាថ៌កំបាំងដ៏អស្ចារ្យនៃសរីរាង្គទាំងឡាយដែលធ្វើឲ្យមនុស្យយើងរស់រានមានជីវិត។ នឹងចេញផ្សាយក្នុងពេលឆាប់នេះ។

10/07/2022

សួស្តី លោកឪពុក អ្នកម្តាយ និងលោកគ្រូ អ្នកគ្រូ ជាទីគោរពរាប់អាន។ យើងខ្ញ៉ំសូមណែនាំសៀវភៅចំណងជើងថ្មី ស្តីអំពីសត្វចិញ្ចឹម។ សៀវភៅនេះល្អបំផុតសម្រាប់កូនៗដែលស្រឡាញ់សត្វ កំពុងចិញ្ចឹមសត្វ និងមានបំណងចង់ចិញ្ចឹមសត្វ បានដឹងអំពីរបៀបចិញ្ចឹមសត្វ និងការថែទាំសត្វប្រភេទនីមួយៗ បានត្រឹមត្រូវ។ សៀវភៅនេះមានរូបភាពសត្វចិញ្ចឹមស្អាត់ៗជាទីទាក់ទាញ និងចង់អាន។ នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

Want your business to be the top-listed Shop in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address


Phnom Penh
12104

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00