ETA Kompot

ETA Kompot

Share

ធុរេនធម្មជាតិមកពីកំពត ចម្ការផ្ទាល់ខ្លួន មានដឹកជញ្ចូនទាំង២៥ខេត្តក្រុង📍

Photos from ETA Kompot's post 08/06/2026

🥰🥰

01/06/2026

🍃🌿 ខ្យល់ត្រជាក់ៗ បរិយាកាសនារដូវនេះពិតជាសាកសមសម្រាប់បងប្អូនមកលេងកំពតនៅថ្ងៃចុងសប្ដាហ៍ ☁️💚

កុំភ្លេចឈាងចូល ចម្ការអុីតាកំពត ដើម្បីទទួលបានបទពិសោធន៍ពិសេស ជាមួយការញ៉ាំធុរេនធម្មជាតិទុំល្អពីចម្ការផ្ទាល់ សាច់ឈ្ងុយ ផ្អែមឆ្ងាញ់ និងអាចដើរលេងថតរូបទស្សនាទេសភាពបៃតងស្រស់ស្អាតបានទៀតផង។ 🌳🥰

31/05/2026

“ស្រីស្អាតមកដល់ចម្ការហើយ 🥰🌿 ចុះម៉ូយៗវិញ ពេលណាមកសាកធុរេនអ៊ីតាកំពតដល់ចម្ការផ្ទាល់? 💚✨”

Photos from ETA Kompot's post 31/05/2026

ក្ដីសុខរបស់ម្ចាស់ចម្ការ គឺការឃើញម៉ូយៗពេញចិត្តនឹងធុរេនដែលដាំដោយក្តីស្រឡាញ់ ❤️🌿

អរគុណអូនៗដែលបានអញ្ជើញមកទិញ ធុរេនអីតាកំពត ដល់ចម្ការផ្ទាល់។ ការគាំទ្ររបស់អូនៗ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់អ្នកចម្ការគ្រប់រូប។ 🙏💚

ជូនពរអូនៗ និងក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គលពេញបរិបូរណ៍ រកស៊ីមានបាន និងជួបតែសំណាងល្អគ្រប់ពេលវេលា។ ✨

ធុរេនធម្មជាតិពីចម្ការផ្ទាល់ រសជាតិផ្អែមឈ្ងុយ សាច់ក្រាស់ គុណភាពដែលយើងយកចិត្តទុកដាក់គ្រប់ផ្លែ។ 🥰🌳

📍មកលេងចម្ការ ញ៉ាំធុរេនស្រស់ៗពីដើម និងគាំទ្រកសិករកម្ពុជាយើងផងណា! 💚🇰🇭

Photos from ETA Kompot's post 29/05/2026

🌿ធុរេនអុីតាកំពត សាច់ប៊ុនថង និងឱខាក់ មានដូចគ្នាណាបងៗ 😋
ចង់ញាំបកសាច់ស្រាប់ក៏មានលក់ដែរ ជាមួយតម្លៃពិសេស ❤️
ធុរេនធម្មជាតិ ចម្ការផ្ទាល់ពីកំពត ធានារសជាតិឆ្ងាញ់ 💚

សៅរ៍ អាទិត្យ បងៗទៅលេងកំពត កុំភ្លេចចូលលេងចម្ការអុីតាផងណា 🌳✨
មានទាំងញាំនៅចម្ការ និងអាចកម្មង់យកទៅផ្ទះបាន 🥰 អាចទំនាក់ទំនងតាម :
តេលេក្រាម 097 894 7852☎️
ផ្ញើរសា 📥📨 ឫ ទំនាក់ទំនងតាមលេខ 017 605 887📞

Photos from ETA Kompot's post 22/05/2026

អនុញ្ញាតអោយខ្លួនឯងញាំទុរេនបានហើយ 😆🤭
ព្រោះបើឃ្លានឡើងញ័រសាច់បែបនេះ ទប់ចិត្តមិនបានទេម៉ូយៗ 💛🌿🥰🤭

Photos from ETA Kompot's post 17/05/2026

អរគុណម៉ូយៗទាំងអស់គ្នាយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេលដ៏មានតម្លៃ មកលេង និងគាំទ្រចម្ការយើងខ្ញុំ ព្រមទាំងគាំទ្រធុរេនកំពតធម្មជាតិ ❤️🌿

ការគាំទ្រតូចៗពីម៉ូយៗ គឺជាកម្លាំងចិត្តដ៏ធំសម្រាប់អ្នកចម្ការយើងខ្ញុំ ក្នុងការខិតខំថែរក្សាគុណភាព និងរសជាតិធម្មជាតិជូនម៉ូយៗជានិច្ច 💚

ប្រសិនបើការទទួលស្វាគមន៍ ឬការរៀបចំណាមួយរបស់យើងខ្ញុំ មិនទាន់បានដិតដល់ សូមម៉ូយៗមេត្តាអធ្យាស្រ័យ និងកុំប្រកាន់អីណា 🙏🥰

សង្ឃឹមយ៉ាងមុតមាំថា ម៉ូយៗនឹងត្រឡប់មកលេងចម្ការយើងខ្ញុំម្តងទៀត ដើម្បីទទួលយកបទពិសោធន៍ និងរសជាតិធម្មជាតិពិតៗ 😊🍃

Want your business to be the top-listed Grocery Store in Phnom Penh?
Click here to claim your Sponsored Listing.

Category

Website

Address


Chhuk Meas Market
Phnom Penh