Deaf Development Programme
Our vision: Deaf people are accepted, respected, and included as equals in all aspects of Cambodian society
សហគមន៍មនុស្សថ្លង់កម្ពុជា ចូលរួមអបអរសាទរ *សប្ដាហ៍អន្តរជាតិនៃមនុស្សថ្លង់* ដែលត្រូវបានប្រកាសដោយ *សហព័ន្ធមនុស្សថ្លង់ពិភពលោក* ដើម្បីលើកកម្ពស់ការយល់ដឹង និងសិទ្ធិរបស់មនុស្សថ្លង់នៅកម្ពុជា។
ប្រធានបទឆ្នាំ ២០២៦ គឺ *«ការប្រកាសសិទ្ធិមនុស្សរបស់មនុស្សថ្លង់»*។
យើងចង់ចែករំលែកសារសំខាន់ៗចំនួន ៦៖
អបអរសាទរសប្ដាហ៍អន្តរជាតិនៃមនុស្សថ្លង់
ភាសាសញ្ញាកម្ពុជា គឺជាភាសារបស់យើង
មនុស្សថ្លង់ត្រូវការសិទ្ធិទទួលបានអ្នកបកប្រែភាសាសញ្ញា
កុមារថ្លង់មានសិទ្ធិទទួលបានការអប់រំជាភាសាសញ្ញា
មោទនភាពចំពោះវប្បធម៌ និងភាសារបស់មនុស្សថ្លង់
មនុស្សថ្លង់អាចក្លាយជាអ្នកដឹកនាំ
សូមចូលរួមអបអរសាទរសហគមន៍មនុស្សថ្លង់ ភាសាសញ្ញាកម្ពុជា និងភាពជាអ្នកដឹកនាំរបស់មនុស្សថ្លង់ជាមួយគ្នា។
- ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦
- ខេត្ត កំពង់ចាម
- ទីកន្លែង៖ សាលាក្ដីញញឹម
- ម៉ោង៖ 9:00 ព្រឹក ដល់ 3:00 រសៀល
១ .តើអ្នកណាជាអ្នកដឹកនាំអង្គការមនុស្សថ្លង់?
២ . តើការដឹកនាំសហគមន៍មនុស្សថ្លង់គាំទ្រលើកទឹកចិត្តអ្វីដល់មនុស្សថ្លង់?
៣ .តើមនុស្សថ្លង់រស់នៅសហគមន៍មានបទពិសោធន៍អ្វីខ្លះ?
៤ . ការចែករំលែកបទពិសោធន៍មនុស្សថ្លង់មានគោលបំណងអ្វី?
- មនុស្សថ្លង់ដែលរស់នៅក្នុងខេត្តកំពង់ចាមអាចចូលរួមបាន
- មានតាំទ្រអាហារថ្ងៃត្រង់ (បាយប្រអប់)
https://maps.app.goo.gl/qhu7kVfYTmePYnei9?g_st=it
វេទិកាយុវជនថ្លង់
ថ្ងៃអាទិត្យ 16 ខែសីហា ឆ្នាំ២០២៦
ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៣ រសៀល (DDP Office)
ប្រធានបទ៖ សញ្ញាយើង សិទ្ធិយើង អនាគតយើង
អ្នកចូលរួម 38 នាក់ ដែលមកពីខេត្តកំពងចាម ,សៀមរាប ,និង ភ្នំពេញ
អ្នកចូលរួមបានយល់ដឹងពីប្រធានបទ និង មេរៀនផេ្សងៗដូច
សិទ្ធិ វប្បធម៏មនុស្សថ្លង់ ជំនាញ ការងារ ការពិភាក្សា
អំពីបញ្ហា និងតម្រូវការនានារបស់យុវជនថ្លង់, លើសពីមេរៀនពួកគេបានកសាងទំនាក់ទំនងក្នុងសហគមន៍មនុស្សថ្លង់របស់គេអោយកាន់តែរឹងមាំ។
Deaf Youth Forum
Sunday, August 16, 2026
From 9 am to 3 pm (DDP Office)
Topic: Our Sign, Our Rights, Our Future
38 participants from Kampong Cham, Siem Reap, and Phnom Penh provinces
Participants learned about different topics and lessons such as Rights, Deaf Culture, Skills, Jobs, the discussions about the challenges and needs of Deaf Youth, Beyond the lessons, they built stronger relationships within their Deaf community.
DDP កំពុងធ្វើការរួមគ្នាដើម្បីផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់សហគមន៍ថ្លង់នៅខេត្តសៀមរាបចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ២០២៦។
ក្រុមបណ្តុះបណ្តាល៖
* អ្នកដឹកនាំថ្លង់
* ស្ត្រីថ្លង់
* យុវជនថ្លង់ (អាយុ ១៨-៣០ ឆ្នាំ)
ចាប់អារម្មណ៍ទេ?
សូមមកជួបក្រុម DLTP នៅ វិទ្យាល័យអប់រំពិសេសសៀមរាប ខេត្តសៀមរាប៖
ថ្ងៃសៅរ៍ ទី1 ខែសីហា ឆ្នាំ2026
⏰ ម៉ោង 9:០០ព្រឹក - 3:០០រសៀល
ថ្ងៃអាទិត្យ ទី2 ខែសីហា ឆ្នាំ2026
⏰ម៉ោង 9:០០ព្រឹក - 3:០០រសៀល
សូមផ្ញើឈ្មោះ និងលេខទូរស័ព្ទរបស់អ្នកទៅកាន់ DDP Facebook Messenger
ទស្សនកិច្ចសិក្សារបស់សិស្សមនុស្សថ្លង់នៅព្រះបរមវាវាំង សារ:មន្ទីរជាតិ និង វត្តភ្នំសិស្ស
08/07/2026
អបអរសារទរ ខួបលើកទី២ ស្តីពីទិវាជនមានពិការភាពភ្នែកនិងមនុស្សថ្លង់ អង្តរជាតិ២៧ មិថុនា ឆ្នាំ២០២៦
📢 ភាពជាដៃគូរវាង DDP និង Epic Arts
DDP និង Epic Arts កំពុងធ្វើការរួមគ្នាដើម្បីផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់សហគមន៍ថ្លង់នៅខេត្តកំពតចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៦។
ក្រុមបណ្តុះបណ្តាល៖
* អ្នកដឹកនាំថ្លង់
* ស្ត្រីថ្លង់
* យុវជនថ្លង់ (អាយុ ១៨-៣០ ឆ្នាំ)
ចាប់អារម្មណ៍ទេ?
សូមមកជួបក្រុម DLTP នៅ Epic Arts ខេត្តកំពត៖
📅 ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា
⏰ ម៉ោង ១:០០រសៀល - ៤:០០រសៀល
📅 ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា
⏰ ម៉ោង ៩:០០ព្រឹក - ១២:០០ថ្ងៃត្រង់
សូមផ្ញើឈ្មោះ និងលេខទូរស័ព្ទរបស់អ្នកទៅកាន់ DDP Facebook Messenger។
កម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់របស់ការីតាសកម្ពុជា សូមជូនដំណឹងដល់សហគមន៍មនុស្សថ្លង់ថា មជ្ឈមណ្ឌលសហគមន៍មនុស្សថ្លង់ នឹងត្រូវបិទជាអចិន្ត្រៃយ៍ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអនុគ្រោះកុំមកកាន់ទីតាំងនៅថ្ងៃទាំងនេះ។ អ្នកអាចជួបមិត្តភក្តិរបស់អ្នកនៅទីតាំងផ្សេងៗបាន។
យើងក៏សូមស្នើសុំឱ្យអ្នកកុំមកកាន់ទីតាំង DDP ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ លើកលែងតែអ្នកមានការណាត់ជួប ឬកិច្ចប្រជុំជាមួយបុគ្គលិក DDP (ឧទាហរណ៍ ការដាក់ពាក្យការងារ ឬកិច្ចប្រជុំផ្លូវការ)។ ប្រសិនបើអ្នកមានការណាត់ជួប សូមមកតាមពេលកំណត់ ជួបបុគ្គលិក ហើយចាកចេញពីទីតាំងភ្លាមៗ បន្ទាប់ពីបញ្ចប់ការណាត់ជួប។
សូមអរគុណចំពោះការយល់ដឹង និងកិច្ចសហការរបស់អ្នក។
ក្រុមគ្រប់គ្រង DDP
ENGLISH:
The Caritas Cambodia Deaf Development Programme would like to inform the Deaf community that the Deaf Community Center will be permanently closed on Saturdays and Sundays. We kindly ask that you do not come to the premises on these days. You are welcome to meet your friends at other locations.
We also ask that you do not come to the DDP premises from Monday to Friday unless you have a scheduled appointment or meeting with DDP staff (for example, job applications or official meetings). If you have an appointment, please arrive on time, meet with the staff member, and leave the premises once your meeting is finished.
Thank you for your understanding and cooperation.
The DDP Management Team
ល្បែងប្រជាប្រិយខ្មែរនៅរដូវបុណ្យចូលឆ្នាំខ្មែរ។
Khmer traditional games during the Khmer New Year!
សួស្តីឆ្នាំថ្មីខ្មែរ Happy Khmer New Year!
If you are curious about how the Khmer New Year started ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ, take a look at our video that was done in Cambodian Sign Language.
First and for most, we wanted to make this story was accessible to people who are deaf but also make it understood by hearing people at the same time (subtitles). There is no sound for a reason, hearing people get to access the video like deaf people would in other situations; also hearing people get an opportunity to understand the importance of adding subtitles to their videos so that more people can access the content. (video 📸credit: SreyTin)
* English subtitles coming soon.
https://fb.watch/clKLHTloSR/
Contact the organization
Website
Address
Tnout Chrom, Group 11
Phnom Penh
Alerts
Be the first to know and let us send you an email when Deaf Development Programme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.