Cam Rise Design

Cam Rise Design

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cam Rise Design, Educational consultant, 44, Stree P-10E, Chhba ampov, Phnom Penh.

CR Designជាក្រុមហ៊ុនឌីហ្សាញធំមួយនៅកម្ពុជាដែលផ្តល់សេវាកម្មឌីហ្សាញគ្រប់ប្រភេទសម្រាប់អាជីវកម្មដល់អតិថិជននឹងជួយអាជីវកម្មលោអ្នកអោយរីកចំរើននឹងផ្តល់សេវាប្រឹក្សារយោបល់អាជីវកម្មនឹងការធ្វើទីផ្សារដោយអត់គិតថ្លៃ
📲010707787/078707787/060707787
https://t.me/Meng_Sovat

18/06/2025

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ខួប ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា

(១៨ មិថុនា ១៩៣៦ - ១៨ មិថុនា ២០២៥)

15/06/2025

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៥

Celebrating the 63rd anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia.

June 15, 1962 - June 15, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

05/06/2025

អបអរសាទរ ខួបលើកទី២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)

៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៥

Celebrating the 29th anniversary of National Environment Day and World Environment Day, under the theme, "Beat Plastic Pollution."

June 5, 1996 - June 5, 2025

01/06/2025

អបអរសាទរ​ ខួបទី៧៦ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។

ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

១ មិថុនា ១៩៤៩ ~ ១ មិថុុនា ២០២៥
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

18/05/2025

Cam Rise DESIGN ជាក្រុមឌីហ្សាដែលមានបទពិសោធ៍ជាច្រើនឆ្នាំក្នុងកាឌីហ្សា នឹង មានជំនាញដោៈស្រាយបញ្ហាជាច្រើន។
✓ Poster Design
✓ Logo Design
✓page Cover
✓ Banner Design
✓ Flyer Design
✓ Name Card Design
✓ Manu (Food & Drink) Design
✓ Voocher Design
✓ Sticker Design
✓ Edit Video
នឹង សេវាកម្មកាន់ផេក នឹង ជួសជុលផេក។

ំរុញអាជីវកម្មលោកអ្នកកាន់តែរីកចំរើន

៚ទទួលឌីហ្សាញប្រចាំខែ សម្រាប់ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ

ទំនាក់ទំនង់លេខ 010 707 787/078 707 787/ 060 707 787
Telegram:010 707 787
https://t.me/Meng_Sovat

Photos from Cam Rise Design's post 18/05/2025

ប្រសិន​បេី​អ្នក​ទាំងអស់​គ្នា​តែងតែ​ជួប​បញ្ហា​ឬ​​ធុញទ្រាន់​ ដោយសារ​តែចេះ​តែ​មាន​ជន​មិន​ស្គាល់​មុខ​ Add ឬ​ Invite ចូល​ Group ឬ​ Channel ប្លែកៗ​នៅ​ក្នុង​ Telegram អ្នក​ទាំងអស់​គ្នា​អាច​ធ្វើ​តាម​ជំហាន​ខាងក្រោម​បាន។

1️⃣ ដំបូង​ចូល​ទៅ​កាន់​ Settings នៅ​ក្នុង​ Telegram ផ្ទាល់​
2️⃣ បន្ទាប់​មក​ចូល​ទៅ​កាន់​ Privacy and Security (រូបទី​ 1)
3️⃣ បន្ទាប់​មក​ទៀត​ចូល​ទៅ​កាន់​ Groups & Channels (រូបទី​ 2)
4️⃣ ចុងក្រោយ​ប្ដូរ​ពី​ Everybody មក​ដាក់​ My Contacts វិញ (រូបទី​ 3)

ធ្វើ​បែប​នេះ​ លែង​មាន​ជន​ប្លែក​មុខ​ឯណា​ Add/Invite យេីង​បាន​ផ្ដេសផ្ដាស​ទៀត​ហេីយ​ មាន​ន័យ​ថា​ទាល់​តែ​ម្នាក់​នោះ​ជា​សាច់ញាតិ​ បងប្អូន​ឬ​មិត្ត​រួម​ការងារ​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ Saved លេខ​ពួកគាត់​ក្នុង​ Contact List ទេីប​ពួក​គាត់​អាច​ Add ឬ​ Invite អ្នក​ទាំងអស់​គ្នា​ឲ្យ​ចូល​ Group ឬ​ Channel ណា​មួយ​បាន​។

សម្រាប់​អ្នក​មាន​ចម្ងល់​បន្ថែម​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ Telegram អាច​ Comment សួរ​ខាងក្រោម​ឬ​ Chat មក​ខ្ញុំ​ផ្ទាល់​បាន​ ខ្ញុំ​រីករាយ​នឹង​ឆ្លេីយ​តប​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ អរគុណ​​!

15/05/2025

អបអរសាទរ ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)

១៥ ឧសភា ២០២៥

15/05/2025

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥

14/05/2025

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៥)

10/05/2025

អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃអាទិត្យ ១៥កើត​ ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥

៚បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

ជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

02/05/2025

យាយម៉ាល្ងាចអត់ទាន់អស់រឿង ឲតែជុំជើង😂

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address


44, Stree P-10E, Chhba Ampov
Phnom Penh