Octo Cap
Car rentals , transportation, travel service
24/06/2025
ដូរប៊្រេនទៅចប់រឿង
ស្តាប់ហើយរំជួលចិត្ត ! ម្ចាស់ស្ថានីយ៍ប្រេង PTT នៅវាលវែង និយាយទំាងអួលដើម.ក ថា "ម្ចាស់ខ្មែរ បុគ្គលិកខ្មែរជិត ២០ នាក់ ពួកគាត់ជាសិស្ស និង អ្នកស្រុកភូមិ សូមបងប្អូន..."
កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ គេឃើញ លោក Yang Deap ជាម្ចាស់ស្ថានីយ៍ប្រេង PTT សាខាស្រុកវាលវែង បានបង្ហោះសារមួយ និយាយទំាងអួលដើម.ក ថា "តាំងមានភាពតានតឹងរបស់ខ្មែរនិងថៃរហូតដល់ឈានការបិទការនាំចូលប្រេង និង ឧស្មន័ទាំងឡាយនាំចូលពីថៃ គឺខ្ញុំមានបងប្អូននិងមិត្តភក្រ័ជាច្រេីនបានឆាត និង ខលសួរសុខទុក្ខ ព្រោះភីធីធីវាលវែងនេះទេីបបេីកជិតបានបីខែប៉ុណ្ណោះ។
សូមបងប្អូនជ្រាបថា ភីធីធីនេះ យេីងខ្ញុំចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាកម្មសិទ្ធិរបស់យេីងជាខ្មែរ តែប្រភពប្រេងពីក្រុមហ៊ុនថៃ មុនពេលដែលបិទនាំចូល។ បន្តទៅទៀតក្រុមហ៊ុនPTT (Cambodia) នឹងយកប្រភពពីប្រទេសផ្សេង ដូច ក្រុមហ៊ុនប្រេងដទៃនៅស្រុកខ្មែរយេីងដែរ។
ហេតុនេះសូមបងប្អូន(មួយចំនួនតូច) កុំប្រកាន់ខឹងពួកយេីងដែលជាម្ចាស់ និង បុគ្គលិកសុទ្ធតែខ្មែរទាំងអស់ ដែលនឹងមានជិត20នាក់ សម្រាប់ភីធីធី វាលវែង ពេលថែមអាហារដ្ឋានមួយទៀត នៅពេលខាងមុខនេះ។ ពួកគាត់ជាសិស្ស និង អ្នកស្រុកភូមិ នៅវាលវែងនេះទេ។ ពួកយើងក៏មិនគាំទ្រជនបរទេសណាដែលមើលងាយខ្មែរដែរ និង គោរពរាល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិរបស់យេីងជានិច្ច។
ខ្ញុំសូមស្វាគមន៍បងប្អូនមកលេងវាលវែង ភ្នំ1500 ឬ ស្ពានខ្ពស់ជាងគេក្តី ឬបំពេញការងារផ្សេងក្តី អាចចូលសម្រាក ឬចតទៅថតរូបនៅដំរី505 និង ប្រេីបន្ទប់ទឹកនៅស្ថានីយ៍យេីងដោយក្តីរីករាយបំផុត។ សូមបញ្ជាក់ផងដែរថា នៅស្រុកវាលវែង ខេត្តពោធិសាត់យេីង មានស្ថានីយ៍តេលា និង មានតូតាល់ឆាប់ៗដែរ ដែលនឹងមានគ្រប់ជម្រេីសសំរាប់បងប្អូនក្នុងការប្រេីប្រាស់ សូមកុំបារម្ភ បេីបងប្អូនមិនចង់ចាក់PTT។
ដោយក្តីគោរព និង អរគុណដល់បងប្អូនដែលបានសួរសុខទុក្ខកន្លងមក។ ភីធីធីវាលវែង ភ្នំ1500 រង្វង់មូលដំរី505។"៕
12/04/2025
28/03/2025
សូមឲ្យផុតគ្រោះ - Pray for them 🙏
28/03/2025
ហេតុការណ៍រំញ្ជួយគ្រែមុនពេលកើតហេតុ
រញ្ជួយដីចំពេលហ្នឹង😒
Whenever u need 24/7
盡快來電
立即聯絡我們
Contact us now
070 313933
095 313933
067 313933
#តាក់ស៊ីកំពង់សោម #សេវា TAXI699
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
#40B , Street Beating , Khan Dongkor
Phnom Penh
12000
28/03/2025