WealthProp.com
សូមចុច like, follow និង share ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងមានសារះប្រយោជន៍ ពី
គេហទំព័រ៖កសាងទ្រព្យតាមរយះអចលនទ្រព្យវិនិយោគ, មួយម្តងៗ។ Help like,follow & share.
Building Wealth Through Property Investment, One at a Time.
28/05/2026
💥 ការពិតដ៏ជូរចត់ ៥ យ៉ាង អំពីលុយ៖
1️⃣. ធ្វើការអោយគេ មិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេ៖
ការលក់ពេលវេលា ដើម្បីយកលុយ មានដែនកំណត់។ សំរាប់អ្នកដែលពុំមានមហិច្ឆិតា ការលក់ពេលវេលាជារឿងដែលគេពេញចិត្ត និងអាចទទួលយកបាន។
2️⃣. ការសន្សំ មិនអាចធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិបានទេ៖
ការសន្សំមានសុវត្ថិភាព និងស្ថេរភាព ប៉ុន្តែវាមានកំណើនយឺត។
ត្រូវវិនិយោគលុយរបស់អ្នក ដើម្បីឲ្យវារីកចម្រើន។
3️⃣. បំណុល ធ្វើឲ្យអ្នកជាប់គាំង៖
បំណុលលួចយកចំណូលអនាគតរបស់អ្នក ហើយធ្វើឲ្យអ្នកជាប់នៅក្នុងបច្ចុប្បន្ន។
4️⃣. អតិផរណា បំផ្លាញការសន្សំរបស់អ្នក៖
អ្វីដែលលុយ ១០០ ដុល្លារ អាចទិញបានថ្ងៃនេះ នឹងមិនដូចថ្ងៃស្អែកទេ។ នេះហៅថា អតិផរណា។ អតិផរណាគឺស្ងៀមស្ងាត់ ប៉ុន្តែមានឥទ្ធិពលខ្លាំងដែលធ្វើអោយអំណាចទិញនៃលុយចុះខ្សោយ។
5️⃣. ពេលវេលាមានតម្លៃជាងលុយ៖
អ្នកអាចរកលុយបន្ថែមបានជានិច្ច
ប៉ុន្តែអ្នកមិនអាចរកពេលវេលាបន្ថែមបានទេ។
(ប្រភព៖ការប្រមូលផ្តុំ និងចែករំលែកចំណេះដឹង។ សូមពិចារណាខ្លួនឯងបន្ថែម។)
#ទម្លាប់ប្រាក់ឆ្លាតវៃ #ចលនាប្រាក់ឆ្លាតវៃ #គំនិតអំពីប្រាក់ #ជំហានតូចលទ្ធផលធំ #សេរីភាពហិរញ្ញវត្ថុ
23/05/2026
22/05/2026
ថ្ងៃនេះផ្សារហ៊ុនកម្ពុជា មានពណ៌បៃតងស្រស់ត្រកាល។
19/05/2026
ធ្វើម៉េចទៅ?🤑🤑
❓️ធ្វើរបៀបណាវិញ?
15/05/2026
''ថ្លៃភាគហ៊ុនប្រចាំថ្ងៃរបស់ក្រុមហ៊ុនចុះបញ្ជីសម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦''
រៀនពីរបៀបទិញ-លក់ភាគហ៊ុននៅ (ផ្សារមូលបត្រកម្ពុជា) ជាមួយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក៖ https://t.me/+4Po0cfN1zpk3YTc1
............................................................
''Daily Share Price of Listed Companies on 13 May 2026''
Learn How to Buy-Sell Share in (Cambodia Securities Exchange) with ACLEDA Securities Plc.: https://t.me/+4Po0cfN1zpk3YTc1
13/05/2026
🔴 បង្កើតប្រព័ន្ធមួយឱ្យលុយរបស់អ្នក៖
• 50% សម្រាប់តម្រូវការចាំបាច់
• 30% សម្រាប់របៀបរស់នៅបែបទំនើប
• 20% សម្រាប់ការសន្សំ និងការវិនិយោគ (ដោយស្វ័យប្រវត្តិ ប្រសិនបើអាច)
គ្រប់គ្រងលុយឱ្យបានឆាប់ នោះលុយនឹងក្លាយជា “ឧបករណ៍” ជួយអ្នក ជំនួសឱ្យការក្លាយជា “សម្ពាធ”ទៅថ្ងៃមុខ។
#ទម្លាប់ប្រាក់ឆ្លាតវៃ #ចលនាប្រាក់ឆ្លាតវៃ #គំនិតអំពីប្រាក់ #ជំហានតូចលទ្ធផលធំ #សេរីភាពហិរញ្ញវត្ថុ
12/05/2026
10/05/2026
📕 មេរៀនសំខាន់ៗពីសៀវភៅ Rich Dad Poor Dad ៖
1️⃣ អ្នកមាន មិនធ្វើការដើម្បីលុយទេ — ពួកគេអោយលុយធ្វើការឱ្យពួកគេវិញ។
2️⃣ ចំណេះដឹងហិរញ្ញវត្ថុ មានសារៈសំខាន់ជាងការមានប្រាក់ខែខ្ពស់តែមួយមុខ។
3️⃣ ទ្រព្យសម្បត្តិ (Assets) គឺអ្វីដែលនាំលុយចូលហោប៉ៅអ្នក។
បំណុល (Liabilities) គឺអ្វីដែលដកលុយចេញពីហោប៉ៅអ្នក។
4️⃣ ផ្ទះរស់នៅ មិនតែងតែជាទ្រព្យសម្បត្តិទេ ប្រសិនបើវាធ្វើអោយអ្នកចំណាយលុយរាល់ខែ។
5️⃣ រៀនវិនិយោគ បង្កើតអាជីវកម្ម និងបង្កើតចំណូលអកម្ម (Passive Income)។
6️⃣ សាលារៀនភាគច្រើន បង្រៀនមនុស្សអោយក្លាយជាបុគ្គលិក ប៉ុន្តែមិនសូវបង្រៀនអំពីសេរីភាពហិរញ្ញវត្ថុទេ។
7️⃣ ភាពភ័យខ្លាច និងភាពលោភលន់ ធ្វើអោយមនុស្សជាច្រើនជាប់នៅក្នុង “វដ្តធ្វើការដើម្បីរស់”។
8️⃣ អ្នកមាន ផ្តោតលើការប្រមូលទ្រព្យសម្បត្តិដូចជា៖
• អាជីវកម្ម
• អចលនទ្រព្យ
• ភាគហ៊ុន
• កម្មសិទ្ធិបញ្ញា
9️⃣ បង់លុយអោយខ្លួនឯងមុនគេ មុននឹងចំណាយលើវិក្កយបត្រ ឬរបស់ដែលមិនចាំបាច់។
🔟 សេរីភាពហិរញ្ញវត្ថុ កើតឡើងនៅពេលដែល ចំណូលអកម្មរបស់អ្នក ធំជាងចំណាយប្រចាំខែ។
‼️សារសំខាន់៖
កុំធ្វើការដើម្បីលុយតែមួយមុខ។
ត្រូវរៀនពីរបៀបដែលលុយដំណើរការ ការគ្រប់គ្រងលុយ និងការធ្វើអោយលុយកើនឡើង។
(ដកស្រង់ពី Rich Dad Poor Dad)
#ការអប់រំហិរញ្ញវត្ថុ
#សេរីភាពហិរញ្ញវត្ថុ
10/05/2026
💥 ជំនាញវិនិយោគដែលលំបាកបំផុត គឺការធ្វើខ្លួនឲ្យនៅស្ងៀមស្ងាត់ពេលដែលអ្នករាល់គ្នាភ័យញាប់ញ័រ!
10/05/2026
#សេរីភាពហិរញ្ញវត្ថុ
#កសាងទ្រព្យ
🔴“លេខសេរីភាពហិរញ្ញវត្ថុ” ជាអ្វី?
(Financial Freedom Number)— គឺចំនួនលុយ ឬទ្រព្យវិនិយោគដែលអាចបង្កើតចំណូលគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំខែរបស់អ្នក ដោយមិនចាំបាច់ពឹងលើប្រាក់ខែពីការងារ។
វិធីគណនាងាយៗ៖
1️⃣1. គណនាចំណាយប្រចាំឆ្នាំរបស់អ្នក
ឧទាហរណ៍៖
▪︎ ចំណាយប្រចាំខែ = 500$
▪︎ ចំណាយប្រចាំឆ្នាំ = 500 × 12 = 6,000$
2️⃣2. ប្រើច្បាប់ 4%
ច្បាប់នេះនិយាយថា
អ្នកអាចដកប្រើប្រហែល 4% (0.04) ក្នុងមួយឆ្នាំពីទ្រព្យវិនិយោគ។
3️⃣3.ឧទាហរណ៍ជាក់ស្តែង
បើចំណាយប្រចាំឆ្នាំ = 6,000$
នោះ៖
6,000÷0.04=150,000$
👉 មានន័យថា អ្នកត្រូវការទ្រព្យវិនិយោគប្រហែល 150,000$
ដើម្បីអាចរស់នៅដោយមិនចាំបាច់ធ្វើការងារប្រចាំ។
‼️តែចំណាំ៖
សេរីភាពហិរញ្ញវត្ថុ មិនមានន័យថា “ឈប់ធ្វើការ” ទេ។ វាមានន័យថា៖
✅ អ្នកអាចជ្រើសរើសការងារដែលអ្នកចូលចិត្ត
✅ មិនបារម្ភខ្លាំងអំពីប្រាក់ខែខែនេះ
✅ មានពេលវេលាច្រើនសម្រាប់គ្រួសារ និងជីវិត
✅ លុយធ្វើការជំនួសអ្នក
👉 អ្នកចំណាយតិច គឺត្រូវការលុយតិចជាងដើម្បីមានសេរីភាព។
#ទម្លាប់ប្រាក់ឆ្លាតវៃ #ចលនាប្រាក់ឆ្លាតវៃ #គំនិតអំពីប្រាក់ #ជំហានតូចលទ្ធផលធំ #សេរីភាពហិរញ្ញវត្ថុ
Click here to claim your Sponsored Listing.
Category
Website
Address
Street 109
Phnom Penh
12532
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |