Telecommunication and Electronics Engineering
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Telecommunication and Electronics Engineering, College & University, មហាវិថីសហព័ន្ធរុស្សី, Phnom Penh.
ដេប៉ាតឺម៉ង់ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច
Department of Telecommunication and Electronics Engineering
For more info:
⬇️
Telegram Channel: https://t.me/teed_rupp
27/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
ជំនួបស្តីពីកិច្ចសហប្រតិបត្តិការ និងឱកាសការងារ ជាមួយនិស្សិតឆ្នាំទី៤
ជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុន MinebeaMitsumi រួមមាន Vice President ប្រធានផ្នែកធនធានមនុស្ស និងសហការី ជាមួយថ្នាក់ដឹកនាំដេប៉ាតឺម៉ង់ និងនិស្សិតឆ្នាំទី៤ គឺជាជំនួបដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវិស័យឧស្សាហកម្ម និងគ្រឹះស្ថានអប់រំ។
ក្នុងឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន MinebeaMitsumi បានមានប្រសាសន៍អំពីផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនលើផ្នែកអេឡិចត្រូនិច និងបច្ចេកវិទ្យារ៉ូបូតនៅពេលអនាគតក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តពោធិ៍សាត់។ ផែនការនេះបានបង្ហាញពីតម្រូវការកម្លាំងពលកម្មដែលមានជំនាញលើផ្នែកអេឡិចត្រូនិច និងវិស្វកម្ម ដើម្បីចូលរួមបំពេញតួនាទីក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនក៏មានគម្រោងជ្រើសរើសនិស្សិត និងបុគ្គលិកជំនាញទាំងនេះសម្រាប់បម្រើការងារក្នុងស្រុក និងឱកាសទៅបំពេញការងារ ឬអភិវឌ្ឍជំនាញនៅប្រទេសជប៉ុនផងដែរ។
ជាមួយគ្នានេះ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ក៏បានលើកទឹកចិត្ត និងជំរុញឱ្យនិស្សិតត្រៀមខ្លួនឱ្យបានល្អ ទាំងចំណេះដឹង ជំនាញបច្ចេកទេស ភាសា អាកប្បកិរិយាការងារ និងវិន័យវិជ្ជាជីវៈ ដើម្បីអាចចាប់យកឱកាសការងារល្អៗពីក្រុមហ៊ុនដែលមានស្តង់ដារអន្តរជាតិ។
សារសំខាន់នៃកិច្ចជំនួបនេះ គឺដើម្បីឱ្យភាគីទាំងពីរបានស្គាល់គ្នាកាន់តែស៊ីជម្រៅ ពិសេសការស្វែងយល់អំពីសមត្ថភាពរបស់ដេប៉ាតឺម៉ង់ កម្មវិធីសិក្សា កម្រិតជំនាញរបស់និស្សិត និងសក្តានុពលរបស់និស្សិតឆ្នាំទី៤ ដែលកំពុងត្រៀមបញ្ចប់ការសិក្សានៅចុងខែមិថុនាខាងមុខនេះ។ ជំនួបនេះបានបើកឱកាសឱ្យនិស្សិតអាចទទួលបានព័ត៌មានផ្ទាល់អំពីតម្រូវការទីផ្សារការងារ និងឱកាសចូលបម្រើការងារនៅក្រុមហ៊ុន MinebeaMitsumi នាពេលខាងមុខ។
ជាចុងក្រោយ ដេប៉ាតឺម៉ង់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Minebea ដែលបានផ្តល់ពេលវេលា និងឱកាសដ៏មានតម្លៃក្នុងការជួបពិភាក្សា ចែករំលែកព័ត៌មាន និងបង្ហាញពីឱកាសការងារដល់និស្សិត។ សូមជូនពរឱ្យក្រុមហ៊ុន Minebea-Cambodia Co., Ltd.បន្តទទួលបានជោគជ័យ និងរីកចម្រើនថែមទៀតក្នុងការអភិវឌ្ឍអាជីវកម្មនៅប្រទេសកម្ពុជា។
ដេប៉ាតឺម៉ង់សង្ឃឹមយ៉ាងមុតមាំថា កិច្ចជំនួបនេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នាគាំទ្រការអភិវឌ្ឍធនធានមនុស្ស ការផ្តល់ឱកាសការងារដល់និស្សិត និងការឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្មបច្ចេកវិទ្យានាពេលអនាគត។
@26/05/26
Faculty of Engineering, RUPP
21/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
កម្មវិធី យុវជន ២១ ឆ្នាំ ២០២៦"ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន"
អបអរសាទរដល់និស្សិតជំនាញវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ!
ក្នុងចំណោមសាកលវិទ្យាល័យចំនួន ២៨ ដែលបានចូលរួមប្រកួតប្រជែងទូទាំងប្រទេសក្នុងកម្មវិធី យុវជន ២១ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត» ក្រុមនិស្សិតរបស់យើងបានបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត និងស្មារតីសហគ្រិនភាពយ៉ាងលេចធ្លោ រហូតទទួលបានជោគជ័យក្នុងការជាប់ជ្រើសរើសចូលទៅក្នុង វគ្គ ១០ ក្រុមចុងក្រោយ។ នេះគឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយ ដែលឆ្លុះបញ្ចាំងពីគុណភាពនៃការសិក្សា ការស្រាវជ្រាវ និងការអនុវត្តចំណេះដឹងជាក់ស្តែងរបស់និស្សិតក្នុងវិស័យបច្ចេកវិទ្យា និងការបង្កើតអាជីវកម្មថ្មី។
ក្នុងនាមជានិស្សិតផ្នែកវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច ក្រុមការងារបានយកចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីការសិក្សា មកបង្កើតជាគំនិតអាជីវកម្មដែលមានភាពច្នៃប្រឌិត និងមានសក្តានុពលក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ការប្រកួតនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញគម្រោង Startup ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម ការវិភាគបញ្ហា ការគិតបែបសហគ្រិន និងការបង្ហាញគម្រោងប្រកបដោយវិជ្ជាជីវៈ។
សមិទ្ធផលនេះកើតឡើងពីការខិតខំប្រឹងប្រែង ឆន្ទៈមោះមុត និងការលះបង់ពេលវេលារបស់សមាជិកក្រុមទាំងអស់ ដែលបានចំណាយពេលស្រាវជ្រាវ រៀបចំផែនការអាជីវកម្ម អភិវឌ្ឍគំនិត និងកែលម្អគម្រោងជាបន្តបន្ទាប់ ដើម្បីឱ្យមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងបាននៅថ្នាក់ជាតិ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី យុវជន ២១ ដែលបានបង្កើតវេទិកាដ៏មានអត្ថន័យសម្រាប់យុវជនកម្ពុជា ក្នុងការបង្ហាញសក្តានុពល ចែករំលែកគំនិតច្នៃប្រឌិត និងជំរុញស្មារតីសហគ្រិនភាពតាមរយៈបច្ចេកវិទ្យា។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់យុវជនឱ្យក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍របស់ប្រទេសជាតិ។
ជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ លើកទឹកចិត្ត និងគាំទ្រក្រុមការងារយ៉ាងយកចិត្តទុកដាក់គ្រប់ដំណាក់កាល។ ការប្តេជ្ញាចិត្ត និងការខិតខំរបស់លោកគ្រូ អ្នកគ្រូ គឺជាកម្លាំងចិត្តដ៏សំខាន់ដែលជួយឱ្យនិស្សិតមានភាពជឿជាក់ និងអាចឈានទៅរកភាពជោគជ័យនេះបាន។
សូមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតទាំងអស់ដែលបានតំណាងឱ្យជំនាញ និងសាកលវិទ្យាល័យ ដោយបានបង្ហាញពីសមត្ថភាព ការច្នៃប្រឌិត និងស្មារតីមិនបោះបង់ក្នុងការស្វែងរកដំណោះស្រាយថ្មីៗសម្រាប់សង្គម។ សូមជូនពរក្រុមការងារឱ្យទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងវគ្គបន្ទាប់នៅខេត្ត សៀមរាប និងបន្តនាំមកនូវកិត្តិយសជូនជំនាញ សាកលវិទ្យាល័យ និងប្រទេសជាតិ។ 🎉👏
@19/05/26
Congratulations to our students from the Telecommunication and Electronic Engineering Department at Royal University of Phnom Penh!
We are proud to announce that our team has successfully advanced to the Top 10 Finalists in the Youth 21 Competition 2026, competing against teams from 28 universities across Cambodia under the theme “Youth Technology Entrepreneurship: Young Ideas, Real Change.”
This remarkable achievement reflects the dedication, creativity, and innovative mindset of our students, who applied their knowledge in telecommunications, electronics, and technology to develop a startup business idea that addresses real-world challenges and creates meaningful value for society. Their success demonstrates not only strong technical competence but also the entrepreneurial spirit, teamwork, leadership, and problem-solving skills that are essential in today’s rapidly evolving digital world.
Participating in Youth 21 has provided an invaluable opportunity for our students to transform classroom knowledge into practical solutions, refine their business concepts, and gain hands-on experience in innovation and entrepreneurship. Through research, market analysis, project development, and presentations, they have showcased the potential of young engineers to become future innovators and business leaders who contribute to Cambodia’s technological and economic development.
We would like to express our sincere gratitude to the organizers of the Youth 21 Program for creating a meaningful platform that empowers young people to share innovative ideas, develop entrepreneurial skills, and turn their visions into impactful projects. Such initiatives play a vital role in fostering innovation, creativity, and leadership among Cambodia’s next generation.
Our heartfelt appreciation also goes to all lecturers and mentors whose guidance, encouragement, and unwavering support have been instrumental throughout this journey. Their commitment to nurturing students’ talents and helping them overcome challenges has been a key factor in this achievement.
Finally, we would like to congratulate all team members for their hard work, perseverance, and determination. Countless hours of research, planning, collaboration, and preparation have led to this proud milestone. Reaching the Top 10 is not only a recognition of their efforts but also a testament to the quality and potential of students from the Telecommunication and Electronic Engineering Department.
We wish the team continued success as they advance to the next round in Siem Reap and proudly represent our department, university, and the future of Cambodian innovation.
Congratulations and best wishes for the next stage of the competition! 🎉👏
14/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
“ព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
«ព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»
ក្នុងវរោកាសដ៏ឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងមន្ត្រី បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមបរមរាជានុញ្ញាតថ្វាយព្រះរាជសព្វសាធុការពរជ័យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok
11/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
កាលបរិច្ឆេតប្រឡងបញ្ចប់ការសិក្សា ឆ្នាំទី៤ ថ្នាក់អាហារូបករណ៍ និងបង់ថ្លៃសម្រាប់ មហារិទ្យាល័យ #វិទ្យាសាស្ត្រ #វិស្វកម្ម #អប់រំ សម័យប្រឡងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
តស់កត់កាលបរិច្ឆេតទុក មានទាំងវេនព្រឹកនិងរសៀល✍️🫰
07/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
"ឯកឧត្តមបណ្ឌិត ហ៊ាន សំបឿន តំណាង ក.ប.ទ. អញ្ជើញសំណេះសំណាលក្រៅផ្លូវការជាមួយនិស្សិតវិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ឆ្នាំទី៣ "
ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើការកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាល ជំនាញវិស្វកម្មទូរគមនាគមន៍ប្រព័ន្ធផ្កាយរណបនិងលម្ហអាកាស ឯកឧត្តមបណ្ឌិត ហ៊ាន សំបឿន តាំងនាមឱ្យ ក.ប.ទ. បានអញ្ជើញមកជួបសំណេះសំណាលជាមួយនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ដែលចាប់យកការសិក្សាបំពេញបន្ថែមលើជំនាញផ្កាយរណបនិងលម្ហអាកាស នៅក្នុងឆ្នាំសិក្សាបន្ទាប់។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតបានបង្ហាញទៅដល់និស្សិតអំពីចក្ខុវិស័យដ៏មុតស្រួចរបស់ ក.ប.ទ. លើការអភិវឌ្ឍប្រព័ន្ធផ្កាយរណបនិងលម្ហអាកាស ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ និងការជំរុញរបស់ ក.ប.ទ. លើការសិក្សាផ្នែកវិស្វកម្មទូរគមនាគមន៍ប្រព័ន្ធផ្កាយរណបនិងលម្ហអាកាស ផងដែរ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំឱ្យនិស្សិតចាប់យកឱកាសក្នុងការសិក្សាបំពេញបន្ថែមលើជំនាញនេះ និងលើកទឹកចិត្តឱ្យចូលរួមរាល់កម្មវិធីបណ្តុះបណ្តាលដែលគាំទ្រដោយ ក.ប.ទ. ជាមួយសាកលវិទ្យាល័យដៃគូ។
ទន្ទឹមនេះផងដែរ លោក គួង សំណាង ប្រធានដេប៉ាតឺម៉ង់ ក៏បានជម្រាបជូនឯកឧត្តមបណ្ឌិតតំណាង ក.ប.ទ. ផងដែរថា ដេប៉ាតឺម៉ង់ពិតជាមានសោមនស្សជាខ្លាំង ដែល ក.ប.ទ. យកចិត្តទុកដាក់ខ្ពស់ និងជំរុញការកសាងធនធានមនុស្សលើវិស័យទូរគមនាគមន៍ប្រព័ន្ធផ្កាយរណបនិងលម្ហអាកាសនេះ។ ដេប៉ាតឺម៉ង់បាននិងកំពុងត្រៀមខ្លួនយ៉ាងមុតមាំ ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឱ្យឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការ ក.ប.ទ.។
@07/04/2026
02/05/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
Do You Want to Know Microchips that Run Your Phone and Drive AI, Join Us for A Weekly Research Seminar by Palaystint Thorng Do You Want to Know Microchips that Run Your Phone and Drive AI, Join Us for A Weekly Research Seminar by Palaystint Thorngdly1561 minute ago0 min read
29/04/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
14/04/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
ក្នុងឱកាសដ៏មង្គលនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមីនេះ
ដេប៉ាតឺម៉ងវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច សូមគោរពជូនពរអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពការអប់រំ និងស្រាវជ្រាវរបស់ដេប៉ាតឺម៉ងជានិច្ច។
សូមឱកាសឆ្នាំថ្មីនេះ នាំមកនូវសុខភាពល្អ បញ្ញាវាងវៃ សេចក្តីសុខ សេចក្តីចម្រើន វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ដល់សាស្ត្រាចារ្យ និស្សិត និងអ្នកគាំទ្រទាំងអស់ ព្រមទាំងសូមឱ្យសាមគ្គីភាព ក្តីស្រឡាញ់ និងការសហការល្អ ស្ថិតស្ថេរគង់វង្សាជានិរន្ដរ៍។
សូមជូនពរ សួស្តីឆ្នាំថ្មី!
🐴🐎🎠❤️⚡️📡
14/04/2026
#វិសវកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
🎉🎉សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!🎉🎉
🙏សូមទេវតាឆ្នាំថ្មីប្រទានពរជ័យដល់អ្នទាំងអស់គ្នា🙏
🎉 សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
ក្នុងឆ្នាំថ្មីនេះ សូមបួងសួងទេវតាឆ្នាំថ្មី ប្រទានពរជ័យជូនលោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតទាំងអស់គ្នា ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាពជានិច្ច! 🙏🏻❤️
ដោយក្តីគោរព និងស្រលាញ់ពីក្រុមគ្រួសារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
13/04/2026
#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ការទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទំនាក់ទំនងគ្នានៅស្ថានីយផ្សាយ និងទទួលរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក/ TVK) និងវិទ្យុជាតិកម្ពុជា(វទក / RNK)។
📺📻🎙📡☎️
☀️0៩-មេសា-2026
សូមថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន គណៈគ្រប់គ្រងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា🙏ដែលបានអនុញ្ញាតឱ្យនិស្សិត🤝ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិចបានចូលទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសផ្សាយបែបទំនើប និងសកម្មភាពធ្វើការងារផ្ទាល់ ដែលធ្វើឱ្យនិស្សិតបង្កើននូវជំនាញដែលសមស្របទៅនឹងការអនុវត្តក្នុងបរិយាកាសការងារជាក់ស្តែងនាពេលអនាគត។
ក្នងឱកាសជួយផ្ទាល់របស់ក្រុមនិស្សិត ជាមួយនឹងលោកជំទាវ កុច ធាវី (ទទក)បានជំរុញឱ្យនិស្សិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយប្រែក្លាយការឈឺចាប់ពីការមើលងាយរបស់ប្រទេសជិតខាងទៅជាការតស៊ូជំនះរាល់ឧបសគ្គដើម្បីឈានទៅរកការជោគជ័យក្នុងអាជីព រួចចូលបម្រើការងារក្នុងវិស័យរដ្ឋដើម្បីជួយគ្នាអភិវឌ្ឍប្រទេសជាតិ។ ក្នុងដំណើទស្សនកិច្ចសិក្សានៅ(ទទក)នេះត្រូវបានដឹកនាំដោយលោក ឃុន ភារម្យ (នាយកដ្ឋានរដ្ឋបាល)។
រីឯនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(វទក)លោកស្រី អាង គុទាវិយា (នាយិការង វទក) បានដឹកនាំដំណើរទស្សិកិច្ចសិក្សាដោយផ្ទាល់ ព្រមទាំងបានអធិប្បាយពីប្រវត្តនៃការចាប់ផ្តើមវិទ្យុជាតិកម្ពុជា ជាមួយនិងការវិវត្ត ការធ្វើទំនើបកម្មពីអាណាឡូក ទៅឌីជីថល និងការប្រើចម្រុះប្រព័ន្ធអានាឡូកជាមួយឌីជីថល ជាមួយនឹងបច្ចេកទេសផ្សាយ កម្លាំងផ្សាយ កម្រឹងប្រេកង់ផ្សាយ។ លោកស្រីក៍បានបន្ថែមទៀតដែរពីតម្រូវការនូវធនធានអ្នកបច្ចេកទេស វិស្វករលើជំនាញទាក់ទងនិងការផ្សាយរបស់វិទ្យុផងដែរព្រោះពិភពលោកកាន់តែរីកចម្រើនដូច្នេះឧបករណ៍ប្រើប្រាស់កាន់តែទំនើបៗ ហើយសុទ្ធតែទិញមកពីបរទេសទើបទាមទាឱ្យមានអ្នកជំនាញក្នុងស្រុកសម្រាប់ដោះស្រាយរាល់បញ្ហានានា។
ជាការកត់សម្គាល់ក្នុងទស្សនកិច្ចនេះ សិស្សនិស្សិតទទួលបានការណែនាំអំពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងស្ថាប័ននីមួយៗ ដំណើរការរបស់ឧបករណ៍ទាំងនោះ បច្ចេកទេសក្នុងការផ្សាយនិងការផលិតកម្មវិធីវិទ្យុនិងទូរទស្សន៍ ហើយក៏បានយល់ដឹងថាហេតុអ្វីទើបស្ថាប័នទាំងពីរអាចផ្សាយដល់ទូទាំងប្រទេសបាន ☝🏻
Click here to claim your Sponsored Listing.
Contact the university
Telephone
Address
មហាវិថីសហព័ន្ធរុស្សី
Phnom Penh
12157