Bio-Engineering Department
Bio-Engineering/Biotechnology is a branch of engineering that deals with chemical & biological proce
05/06/2026
សូមអបអរសាទរដល់ អតីតនិស្សិតវិស្វកម្មជីវសាស្ត្រជំនាន់ទី២
Ouk Sivkeng OUk
05/06/2026
សូមចូលរួមអបអរសាទរដល់ អតីតនិស្សិតវិស្វកម្មជីវសាស្ត្រជំនាន់ទី៤ កញ្ញា ឆាយ ស៊ីវយី
𝐓𝐡𝐫𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬 𝐚𝐧𝐝 𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩𝐬 𝐟𝐨𝐫 𝐭𝐡𝐞 𝐁𝐀𝐈𝐀 𝐔𝐧𝐢𝐭.
The Bioinformatics, Artificial Intelligence and Analytics (BAIA) Unit at Institut Pasteur du Cambodge recently celebrated three notable achievements that reflect its growing international recognition.
Tom Perrin, a Master's student from Mines Paris – PSL, was awarded a Pierre Ledoux Scholarship and joined BAIA for six months to conduct his thesis on AI methods for single-cell RNA sequencing analysis.
James Barta, a medical student from Yale University, received a Wilbur Downs Fellowship to conduct a pilot study exploring the use of AI to assist in the diagnosis of dermatological infectious diseases in Cambodian skin types.
In addition, Sivyi Chhay, Research Engineer at BAIA, was awarded a scholarship from the University of Hong Kong to attend the Croucher Summer Course 2026 on Virus Evolution and Epidemiology.
These achievements highlight BAIA's growing role in advancing artificial intelligence and data science for public health research while strengthening international collaborations and scientific training opportunities.
23/05/2026
Congratulation! Soon to be in press at https://cjbar.rupp.edu.kh/
សូមអប់អរសាទរដល់សមិទ្ធិផលស្នាដៃបោះពុម្ភថ្មីក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្ត Cambodia Journal of Basic and Applied Research (CJBAR) ដឹកនំាដោយលោកសាស្ត្រចារ្យជំនួយបណ្ឌិត ហ៊ុយ ហង់សាក់ និងក្រុមការងារ នៃដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ។ របកគំហើយថ្មីនេះនឹងបានចូលរួមចំនែកជាចំណេះដឹង និងជួយអោយយើងយល់កាន់តែច្បាស់អំពីទំនាក់ទំនងអេកូឡូនៃសារាយមីក្រូ ឬផ្លង់តុងរុក្ខជាតិ ទៅនឹងស្ថានភាពជីវជាតិនៃប្រភពទឹកសាប និងអាចប្រើប្រាស់ជាសូចនករព្យាករណ៍អំពីការបំពុលទឹកដោយសកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ។ Title: Unexplored Microalgal Diversity in Brateak Krola Lake, Tuek Chhou District, Kampot Province, Cambodia។ គំរោងស្រាវជ្រាវនេះត្រូវបានឧបត្ថមថវិការដោយគំរោងកែលម្អឧត្តមសិក្សាវគ្គ១ (HEIP1)របស់ក្រសួងអប់រំយុវជននិងកីឡា។
#មន្ទីពិសោធន៍សារាយ
21/05/2026
19/05/2026
[English Below]
ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសប្រកាសអំពីនិស្សិតនិក្ខេបបទឆ្នាំទី 4 នៃជំនាញវិស្វកម្មជីវសាស្ត្រ ជំនាន់ទី 9 (Class of 2026) 🎓
និស្សិតទាំង 11 រូប ដែលត្រូវបានជ្រើសរើសទាំងនេះ គឺជានិស្សិតឆ្នើម ដែលមានសមិទ្ធផលសិក្សាលេចធ្លោ និងសមត្ថភាពស្រាវជ្រាវ។ ពួកគេកំពុងអភិវឌ្ឍគម្រោងស្រាវជ្រាវ ដែលផ្តោតលើបញ្ហាពិតក្នុងវិស័យវិស្វកម្ម សុខភាព ចំណីអាហារ និងវិទ្យាសាស្ត្រអនុវត្ត ដោយរួមបញ្ចូលនូវភាពច្នៃប្រឌិត ការគិតវិភាគ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍។
ការបង្ហាញនេះ មិនត្រឹមតែជាការស្រាវជ្រាវនិក្ខេបបទប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរនៃការអភិវឌ្ឍខ្លួន ការច្នៃប្រឌិត និងការត្រៀមខ្លួនសម្រាប់អនាគតវិជ្ជាជីវៈ 🔬
——————
Department of Bio-Engineering, Faculty of Engineering, Royal University of Phnom Penh, is pleased to announce the Thesis Students of Bioengineering Batch 09 (Class of 2026) 🎓
The selected Top 11 students are outstanding individuals who demonstrate excellent academic achievement and strong research capability. They are currently developing research projects that address real-world challenges in engineering, healthcare, food and applied sciences, integrating creativity, critical thinking, and innovative solutions.
This showcase is not only a thesis research milestone, but also a journey of personal development, innovation, and preparation for their future professional careers in Bioengineering 🔬
18/05/2026
🇰🇭 នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្ត មានកិត្តិយសបានចូលរួមរៀបចំស្តង់តាំងពិព័រណ៍ក្នុងកម្មវិធី «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា ឆ្នាំ២០២៦៖ ផ្សារភ្ជាប់ការសិក្សាទៅកាន់ពិភពការងារ» ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យព្រែកថ្មី។
ការចូលរួមក្នុងកម្មវិធីនេះ មានគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សអំពីជម្រើសនៃការសិក្សា អាជីព និងមុខរបរនាពេលអនាគត ព្រមទាំងជំរុញការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យរបស់យុវជនឱ្យស្របតាមតម្រូវការនៃទីផ្សារការងារ។ ក្នុងឱកាសនេះផងដែរ ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្ត បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីសិក្សា សកម្មភាពស្រាវជ្រាវ និងឱកាសអាជីពក្នុងវិស័យវិស្វកម្មជីវសាស្រ្ត ជូនដល់សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់។
———
On 12 May 2026, the Department of BioEngineering was honored to participate in the “2026 Career and Education Orientation Fair: Connecting Education to the World of Work,” held at Prek Tmey High School.
This event aimed to enhance students’ awareness of academic pathways, career opportunities, and future professions, while also encouraging the development of students’ skills and talents in alignment with labor market needs. During the event, the Department of BioEngineering showcased its academic programs, research activities, and career opportunities in the field of BioEngineering to students and participants.
📸 | ©️រូបថតវិទ្យាល័យព្រែកថ្មី
16/05/2026
រីករាយចុងសប្តាហ៍!
ការអភិវឌ្ឈន៍ថាមពលស្អាតមកពីប្រភពដែលមានចីរភាពដូចជា វារីអគ្គីសនី ពន្លីព្រះអាទិត្យ ខ្យល់ ឧស្ម័នរាវ និងជីវម៉ាស បានក្លាយជាអតិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវាបានរួមចំនែក៦៣% ដែលជាចំនុចទាក់ទាញបំផុតរបស់វិនិយោគគិនបរទេស និងសន្តិសុខថាមពលរបស់ប្រទេស។ គោលនយោបាយថាមពលស្អាត ការព្យាបាលទឹក កសិកម្ម ផលិតកម្ម និងការគាំពារផ្នែកបរិស្ថានបាននឹងកំពុងជំរុញដល់ការសិក្សា ស្រាវជ្រាវ ច្នៃប្រឌិត អភិវឌ្ឈន៍ រកតំលៃបន្ថែមលើវត្ថុធាតុសំណល់ និងការប្រើប្រាស់ឡើងវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងស្របតាមគោលដៅរបស់អង្កការសហប្រជាជាតិ(Sustainable Development Goals, SDG)។
ជាក់ស្តែងមុខវិជ្ជាអនុវត្តគំរោង (Project Practicum) និងមុខវិជ្ជាស្នូលផ្សេងៗបានឆ្លើយតបជាវិជ្ជមាន និងដើរតួយ៉ាងសំខាន់ ដល់ការស្រាវជ្រាវ ធ្វើរបាយការ និងស្នើរគំរោង ហើយក៏បានក្លាយជាទំលាប់ និងជំនាញដ៏សំខាន់១នៅក្នុងកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ ទំាងបរិញ្ញាបត្រផ្នែកវិស្វកម្មជីវសាស្ត្រ និងបរិញ្ញាបត្រត្តមភាពផ្នែក បច្ចេកវិទ្យាអាហារនិងវិស្វកម្ម។ ស្នាដៃសំខាន់នាៗរបស់និស្សិត ក៏ត្រូវបានជំរុញ និងផ្តល់អទិភាពក្នុងការចូលរួមការប្រគួត តំាងពិពណ៏ បោះពុម្ភផ្សាយ ឬសន្និបាតស្តីពី វិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម ឬការផលិតអាហារកែច្នៃ។ ការហ្វឹកហាត់ទំាងនេះបានជួយដល់និស្សិតបញ្ចប់ការសិក្សាពីដេប៉ាម៉ង់ អាចត្រៀមខ្លួនក្នុងឳកាសទីផ្សារការងារ និងសិក្សាបន្តនៅថ្នាក់អនុបណ្ឌិតនៅក្នុងឬក្រៅប្រទេស។
ឧទាហរណ៏ នេះជាសកម្មភាពរបស់សាស្ត្រចារ្យ និងនិសិ្សតនៃដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្ត ដែលបានចូលរួមជា វាគ្មិន បទបង្ហាញ និងផ្ទាំងផូស្ទ័រ នៅក្នុង “សិក្ខាសាលាស្តីពី តួនាទីវិស័យវិស្វកម្មបរិស្ថានក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព” រៀបចំដោយ នាយកដ្ឋានមន្ទីពិសោធន៍ នៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០២៦។
ប្រធានបទ ១- “ផ្លង់រុក្ខជាតិទឹកសាបជាសូចនាករជីវសាស្ត្រ និងជាប្រភពជីវម៉ាស សម្រាប់ប្រព្រឹត្តកម្មទឹកសំណល់ និងការប្រប្រាស់ក្នុងវិស័យឧស្សាហកម្ម” ដោយបណ្ឌិត ហ៊ុយ ហង់សាក់
ផ្ទាំងផូស្ទ័រ១ “ការបង្កើតមុយតាស្យុងក្នុងសារាយ C. zofingiensis និង H. pluvialis ដោយប្រប្រាស់EMS ដើម្បីបង្កើនការសំយោគសមាសធាតុអាស្តាហ្សង់ទីនក្រោមលក្ខណ្ឌស្រ្តេះដោយពន្លឺ” ដោយកញ្ញា ច្រឺត ធីតា និងកញ្ញា ថូយ ស្រីល័ក្ខ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ផ្ទាំងផូស្ទ័រ២ “ការប្រែក្លាយកាកសំណល់ស្រកីដូងទៅជាជីដែលមានគុណភាពខ្ពស់សម្រាប់កសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា” ដោយនិស្សិតបរិញ្ញាបត្រ លោកជួប សំរិទ្ធិ កញ្ញាធាង ចាន់កុសល និងកញ្ញាកើត លីវយិង
ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្ត បាននឹងកំពុងផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វកម្មជីវសាស្រ្តលើជំនាញស្នូលចំនួន៥ និងបរិញ្ញាបត្រឧត្តមភាពផ្នែក បច្ចេកវិទ្យាអាហារនិងវិស្វកម្ម ដើម្បីតំរូវទីផ្សារការងារ។ ជំនាញទំាង៥រួមមាន៖ ១) បច្ចេកវិទ្យាគ្រឿងសំអាង Cosmetic technology, ២)វិស្វកម្មជាលិការុក្ខជាតិនិងបច្ចេកវិទ្យាគ្រាប់ពូជ Plant tissue engineering & crop technology, ៣)បច្ចេកវិទ្យាផលិតផលធម្មជាតិ Natural product technology, ៤)បច្ចេកវិទ្យាមីក្រុបវិទ្យានិងអង់ស៊ីម Microbial technology & Enzymology, ៥)វិស្វកម្មជីវវេជ្ជសាស្ត្រ Biomedical Engineering។
#មន្ទីពិសោធន៍សារាយ
ពត៌មានបន្ថែមអំពីជំនាញវិស្វកម្មជីវសាស្រ្ត
12/05/2026
បរិបទសាកលនិងតំបន់ បានរុញច្រានប្រទេសកម្ពុជាប្រែក្លាយពីប្រទេសនំាចូលទៅប្រទេសផលិតដើម្បីគំាទ្រតំរូវក្នុងស្រុកនិងនំាចេញ។ ការកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មអាហារ ថាមពលស្អាត ប្រកបដោយការច្នៃប្រឌិតនិងតំលៃបន្ថែមដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងសង្គម។ ខាងក្រោមជាអត្ថបទដកខ្លះៗស្រង់ចេញKPT English និងការពន្យលបែបវិទ្យាសាស្រ្ត៖
ក្រុមហ៊ុនជប៉ុន ដាក់ចេញគម្រោងមេផលិតឥន្ធនៈគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនជប៉ុនមួយបានចាប់ផ្តើមគម្រោងសាកល្បងនៅក្នុងប្រទេសកម្ពុជាដើម្បីបំប្លែងសំបកគ្រាប់ស្វាយចន្ទីទៅជាឥន្ធនៈ និងធ្យូង ក្នុងគោលបំណងជំរុញការកែច្នៃបន្ថែមតម្លៃនៅក្នុងឧស្សាហកម្មគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។
Top Planning Japan (TPJ) កំពុងជំរុញគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនសម្រាប់ប្រេង និងថាមពលនិរន្តរភាព (JCCP) ដោយមានការសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។
លោកបណ្ឌិត Okamura អ្នកដឹកនាំគម្រោងបាននិយាយថា ក្រុមហ៊ុនបានបង្កើតបច្ចេកវិទ្យាចម្រាញ់ចេញពីកំដៅ ដែលទាញយកប្រេងភាគច្រើនដែលមាននៅក្នុងសំបកគ្រាប់ស្វាយចន្ទី ខណៈពេលដែលកាបូនដែលនៅសេសសល់ទៅជាធ្យូង។សូមបន្តអានក្នុងលីង https://www.facebook.com/share/p/1GNDvwS6ra/
ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្ត បាននឹកកំពុងផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វកម្មជីវសាស្រ្តលើជំនាញស្នូលចំនួន៥ និងបរិញ្ញាបត្រឧត្តមភាពផ្នែក បច្ចេកវិទ្យាអាហារនិងវិស្វកម្ម ដើម្បីតំរូវទីផ្សារការងារ។ ជំនាញទំាង៥រួមមាន៖
១) បច្ចេកវិទ្យាគ្រឿងសំអាង Cosmetic technology
២)វិស្វកម្មជាលិការុក្ខជាតិនិងបច្ចេកវិទ្យាគ្រាប់ពូជ Plant tissue engineering & crop technology
៣)បច្ចេកវិទ្យាផលិតផលធម្មជាតិ Natural product technology
៤)បច្ចេកវិទ្យាមីក្រុបវិទ្យានិងអង់ស៊ីម Microbial technology & Enzymology
៥)វិស្វកម្មជីវវេជ្ជសាស្ត្រ Biomedical Engineering។
#មន្ទីពិសោធន៍សារាយ
Click here to claim your Sponsored Listing.
Category
Address
Russian Confederation Boulevard
Phnom Penh
Opening Hours
| Monday | 07:30 - 17:30 |
| Tuesday | 07:30 - 17:30 |
| Wednesday | 07:30 - 17:30 |
| Thursday | 07:30 - 17:30 |
| Friday | 07:30 - 17:30 |
| Saturday | 07:30 - 17:30 |