KrouYa / Studio59
ចែករំលែកចំនេះដឹងតាមរយះអត្ថបទដែលមា?
27/03/2024
ដាច់ស្តុកមែនទែនហើយ😅 ថតឆ្នាំ២០១៧រើយកមកជួសជុលផុស
29/05/2023
ទីសក្ការះផ្នែកមួយនៅខាងក្នុងប្រាសាទអង្គរ
18/05/2023
James Dean in New York City by Dennis Stock 📸
After watching a preview of James Dean in East of Eden, photographer Dennis Stock became fascinated with the actor’s talent. Stock wanted to know where Dean had come from, proposing a visual biography of his humble origins in Fairmount, Indiana – a radical approach to documenting a celebrity at the time.
Through this deeply personal journey, along with the photographs taken in Hollywood and New York City, Stock was able to offer a uniquely intimate insight into a life on the brink of stardom.
Stock's 1955 photograph of James Dean in Times Square is available as a limited-edition estate-stamped editions poster: https://bit.ly/3WqYOYx
© Dennis Stock / Magnum Photos
04/03/2022
ព្រះវិស្ណុ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះវិស្ណុ ឬព្រះនារាយណ៍ មានមហេសីបីរអង្គគឺ៖ ១.ព្រះនាងលក្ម្សី(ព្រះស្រីទេវី) (ទេវីតំណាងទ្រព្យសម្បត្តិ - ទេវីតំណាងសោភណភាព) និង ២. ព្រះនាងភូមិ(ព្រះម៉ែធរណីនៃព្រះពុទ្ធសាសនានិកាយថេរវាទ) ៣.ព្រះនាងនីឡាទេវី មហេសីទី ៣ - ហើយព្រះវិស្ណុមានបុត្រមួយអង្គគឺព្រះកាម.។
ព្រះវិស្ណុ មានលក្ខណៈដូចជា៖
រូបឆោមសម្បុរខ្មៅ
ព្រះហស្តប្រក្រតីតែពីរ តែអាចបែងភាគចេញទៅជា ៤ ឬ ៨ ក៏បាន
ព្រះឧរាមានលាយលក្ខណ៍ឆ្នូតៗ ហៅថាស្រីវ័ត្ស
ទ្រង់អាភរណៈទិព្វពណ៌លឿង
ទ្រង់ស័ង្ខឈ្មោះបញ្ចជន្យជាអាវុធ
ចក្រឈ្មោះសុទស្សនៈ
គទាឈ្មោះកោមាទតី
ធនូសាង្ក្រ ព្រះសែងខាន់ឈ្មោះនន្ទកៈ
កាន់ផ្កាឈូកជាគ្រឿងសម្គាល់
មានគ្រុឌរាជបក្សីជាពាហនៈ
មានវិមាននៅស្ថានវៃកុណ្ឋ
មានអវតារ ១០។
ព្រះវិស្ណុ ជាអ្នករក្សាលោក ជួយស្រោចស្រង់ពិភពលោកឱ្យផុតពីភយន្តរាយ ទើបមាននាមថា ហវិ (ករុណា) នារាយណ៍ (ជាដែនកើតនៃនរជន)។ នៅពេលផែនដីជួបគ្រោះថ្នាក់ម្តងៗ ព្រះអង្គតែងតែបែងភាគជាអវតារចុះមកសង្គ្រោះផែនដីជានិច្ច។
20/02/2022
ការស្រាវជ្រាវចុងក្រោយនៃអប្សរាខ្មែរ
កន្លងមកក្នុងការសិក្សាស្រាវជ្រាវមិនថាអំពីវប្បធម៌ ឬ ប្រវត្តិសាស្រ្ដកូនខ្មែរទាំងឡាយតែងតែយកឯកសារបរទេសជាគោល។ ដូចជាប្រវត្តិបឋមក្សត្រខ្មែរហៅថាព្រះនាងលីវយី លីវយីជាភាសាចិនមិនមែនភាសាខ្មែរទេ។ ជាក់ស្ដែងរឿងដែលទាក់ទងនឹងអប្សរានេះក៏ដូចគ្នាដែរ គឺយើងពឹងផ្នែកទៅលើឯកសារបរទេសទាំងស្រុងមកអោយនិយមន័យអប្សរា ការកកើតនិងតួនាទីរបស់អប្សរា។
ក/. យោងតាមនិយមន័យខាងលើ អប្សរាជាព្រលឹងដួងវិញ្ញាណស្រ្ដីនៃពពក និង ទឹកក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។
ខ/. យោងតាមគម្ពីរឫគវេទថាតួនាទីអប្សរាជាស្រីបំរើរបស់ព្រះឥន្រ្ទ។
គ/. អប្សរានៅក្នុងសិល្បៈរបស់ជ្វាជាស្រីសួគ៌ដ៏ស្អាតរស់នៅជាមួយព្រះឥន្ទ្រ។
ឃ/. មតិខ្លះនិយាយថាអប្សរាជាស្រីរបាំនៅឋានសួគ៌។
ង/. យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរាជាវត្ថុទិព្វមួយក្នុងចំនោមវត្ថុទិព្វជាច្រើនដែលកើតចេញពីការកូរសមុទ្រទឹកដោះនៃពពួកទេវតា និង អសុរៈ។
យើងបានយោងតាមច្រើនណាស់មកហើយ ឥឡូវដល់ពេលដែលយើងត្រូវបើកបញ្ញាដើម្បីត្រិះរិះពិចារណាថា តើអប្សរាដែលស្ថិតនៅលើប្រាសាទអង្គររបស់យើងនោះ ដូចនៅនឹងអ្វីដែលគេយោងនោះដែលឬទេ។ ចូរធ្វើការវិភាគអប្សរាក្នុងចំនុច៖
ក/. តើនៅលើប្រាសាទអង្គរមានឆ្លាក់រូបពពកក្បែរអប្សរាឬទេ?
ខ/.គ/. តើនៅលើប្រាសាទអង្គរមានរូបព្រះឥន្រ្ទប៉ុន្មាន ហើយនៅក្បែរអប្សរាទាំងឡាយមានរូបព្រះឥន្រ្ទដែរឬទេ?
ឃ/. តើមានអប្សរាប៉ុន្មាននាក់ដែលធ្វើកាយវិការរាំនៅលើជញ្ជាំងប្រាសាទ?
ង/. ក្នុងមតិចុងក្រោយនេះអាចត្រូវ ព្រោះនៅលើជញ្ជាំងប្រាសាទអង្គរមានចម្លាក់ដែលគេតែងនិយាយថាជារឿងកូរសមុទ្រទឹកដោះ តែនោះមិនមែនជារឿងដើមនៃប្រទេសមួយនេះទេ។
ចូរក្រលេកអោយជិតបែរមើលជុំវិញខ្លួន កុំចាំបាច់ទៅមើលដល់ឆ្ងាយនាំលំបាក។ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតបានពន្យល់ថា៖
អប្សរា (អ៍ប ប្សៈរ៉ា) ដូចគ្នានឹង អច្ឆរាៈ ស្រីអប្សរា (ម.ព. អច្ឆរា និង អប្សរ)។
តើក្នុងន័យខាងលើនេះអប្សរាជាច្រើនសន្ធឹកសន្ធាប់ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទនោះជាអប្សរាដូចដែលបានបកស្រាយខាងលើដែរឬទេ? ពាក្យថាអច្ឆរា គឺជាស្រីដែលបង្កើតភាពអច្ឆរិយៈ ឧទាហរណ៍មួយសាមញ្ញបំផុតទឹកដីនេះមានប្រាង្គប្រាសាទរាប់ពាន់ ដែលសូម្បីតែប្រទេសឥណ្ឌាដែលជាប្រទេសផ្សព្វផ្សាយព្រះពុទ្ធសាសនា និង ហិណ្ឌូសាសនាក៏មិនមានផង។ រហូតមកដល់បច្ចុប្បន្ន យើងអោយឈ្មោះរបស់យើងថាជាព្រះរាជាណាចក្រអច្ឆរិយៈ។ ស្រីដែលបង្កើតភាពអច្ឆរិយៈនោះជាអ្នកណា? គឺបឋមក្សត្ររបស់យើងដែលជាស្រីដំបូងបង្អស់ដែលគ្រប់គ្រងប្រទេសមួយនេះ ពង្រីកបានវិសាលភាពធំទូលាយរហូតដល់សម័យមហានគរដ៏រុងរឿង សុទ្ធសឹងជាកេរមរតកដែលមហាវិរៈក្សត្រខ្មែរគ្រប់ជំនាន់បានកសាងឡើង។ ហេតុដូចនេះហើយបានយើងគោរពលទ្ធិមាតាធិប្បតេយ្យយកមេជាធំ។
សរុបសេចក្ដីមក អប្សរា គឺ អច្ឆរា ស្រីដែលបង្កើតដែនដីអច្ឆរិយៈគឺបឋមក្សត្ររបស់យើង ដែលជារាជនីនៃអប្សរាទាំងឡាយ។ ចុះអប្សរាដទៃទៀតសំដៅលើអ្នកណា គឺសំដៅលើកូនចៅជំនាន់ក្រោយនៃប្រទេសមាតាធិប្បតេយ្យនេះឯង។
ស្រាវជ្រាវដោយ គៀត ចាន់ថុន
បកស្រាយដោយ សុខគឹមហេង
25/10/2012
Pray for our Father King ♥
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh