Provic Property Service

Provic Property Service

Share

មានលក់ផ្ទះល្វែងធូរថ្លៃ ទីតាំងល្អៗ អាចបង់រំលស់បាន 012 835 889

29/06/2020

#ឣ្នកខេត្តសម្រុកឡើងមកភ្នំពេញ
ឯអ្នកភ្នំពេញ បែរជាសម្រុកចុះទៅខេត្ត?
អ្នកស្រុកសំបូរដី បែរជាគ្មានដី
អ្នកភ្នំពេញខ្វះដី បែរជាសំបូរដី ? អ្នកខ្លះ មានដីរហូតដល់រាប់រយហិចតា មានស្ទើរគ្រប់ខេត្តក្រុង ។
ចុះហេតុអ្វី អ្នកខ្លះរកដីមួយដុំគ្មាន?
#រឿងដីធ្លីមានមនុស្សមិនតិចទេ ដែលក្អួតឈាមស្តាយក្រោយ ព្រោះតែភាពព្រងើយកណ្តើយ មិនព្រមស្ទុះស្ទាទិញទុកមួយដុំ ពីរនឹងគេសោះ។ ចំណែកឯអ្នកខ្លះទៀត លក់ដីថោកៗឲ្យគេអស់ហើយៗ ក្អូតឈាមពេលដីឡើងថ្លៃ ។
គ្រប់យ៉ាងមកពីនឹកស្មានមិនដល់ ព្រោះតែ ៖
- ខ្វះពត៌មាន មិនដឹងថា ទិញទៅ ថ្ងៃក្រោយលក់ចេញវិញឬក៏អត់
- ខ្លាចកប់លុយ
- ដឹងថាចំណេញដែរ តែខ្លាចចាញ់បោកគេ ?
- ដឹងថាចំណេញ តែអត់លុយ ។
- ដឹងថាចំណេញដែរ តែនៅខ្លាចមុខ ខ្លាចក្រោយ សង្ស័យមិនចេះចប់ រហូតដល់ទីតាំងដីដែលខ្លួនស្រលាញ់ត្រូវគេទិញបាត់ក៏មាន
- ដឹងតែចំណេញដែរតែមកបីប្រពន្ធឬ ប្តី ឬ សាច់ញ្ញាតិ្ត ឬ អ្នកស្គាល់ប្រាប់ថា “កុំទិញ “ ប្រយ័ត្នចះ ប្រយ័ត្តចុះ ...-ល-។
ភាពព្រងើយកណ្តើយ និងកខ្វះពត៌មានធ្វើឲ្យអ្នកស្តាយក្រោយ ហើយថែមរអ៊ូប្រាប់ខ្លួនឯងថា៖
- ហេតុអ្វីកាលនោះមិនព្រមទិញទុក?
- កាលនោះខ្វះលុយតែបន្តិចបន្តួចទេ បើខ្ចីគេបង្រ្គប់សិន ល្អបាត់!
- ប្រញាប់លក់ពេក បើទុកលក់ពេលនេះចំណេញគ្រប់ទឹកបាត់! ..ស្តាយណាស់ !
- ហេតុអ្វីកាលនោះក៏ល្ងង់ម្លេះ?
- ហេតុអ្វីៗ..ៗ...
កុំឲ្យស្តាយក្រោយដូច៥ឆ្នាំមុន ខ្ញុំសូមលើក ៦ ចំណុចចែករំលែកជូនបងប្អូនដើម្បីឲ្យបងប្អូនហ៊ានទិញដី និងទិញចំទីតាំងដែលល្អ អាចចំណេញខ្ពស់ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំក្រោយ និងគ្មានហានិភ័យ ៖

1-ផ្លូវ ៖ ត្រូវទិញដីណាដែលស្ថិតនៅលើ ផ្លូវ ធំ ត្រង់ វែង មិនទាល់ ហើយទំហំទទឹងចាប់ពី ១០ម៉ែត្រ ឡើងទៅ ទោះបីជាបច្ចុប្បន្ន ផ្លូវនោះមិនទាន់មានជារូបរាង មិនទាន់មានប្រព័ន្ធ ទឹក ភ្លើងនិង នៅជាផ្លូវលំ ផ្លូវរទេះគោ ផ្លូវមិនទាន់មានចរាចរ ឬ មនុស្សរស់នៅក៏ដោយ ។ បងប្អូនក៏អាច អាចសាកសួរមេភូមិ មេឃុំ ឬ ខាងមន្ត្រីសុរិយោដី ដើម្បីឲ្យប្រាកដថា ផ្លូវខាងមុខដីដែលបងប្អូនចង់ទិញជាផ្លូវដែលឯកជន ឬ រដ្ឋមានគម្រោងពង្រើកបន្ថែម និងមានទំហំធំចាប់ពី10 ម៉ែត្រឡើងទៅមែន ។ ដីដែលមានផ្លូវធំ ត្រង់ វែង គឺងាយស្រួលក្នុងការអភិវឌ្ឍន៍ និង ងាយឡើងថ្លៃ ។
ជាក់ស្តែង ដី/ផ្ទះ នៅម្តុំ បឹងទំពុន និង ទួលសង្កែ (កណ្តាលភ្នំពេញ) ឡើងថ្លៃមិនរួចដោយសារ ផ្លូវតួចចង្អៀត ក្រវិចក្រវៀន បត់ឡានមិនចង់រួចផង តើឲ្យអ្នកណាគេចង់ទិញបន្ត ? ប៉ុន្តែដីនៅក្នុងខណ្ឌសែនសុខ បែរជាមានហាងឆេងខ្ពស់ជាង គឺមកពីប្រពន្ធផ្លូវហ្នឹងឯង ។

2-សេវាសាធារណៈ ៖ បើអ្នកទិញដី សម្រាប់រស់នៅរយៈពេលយូរ ធ្វើជាអ្នកស្រុកភូមិនោះ អ្នកត្រូវគិតទៅលើចំណុចទាំងនេះ ៖
- បើត្រូវទៅផ្សារ តើទៅផ្សារណាជិត ?
- បើត្រូវទៅមន្ទីពេទ្យ តើទៅមន្ទីពេទ្យណាជិត ?
- បើកូនរៀន តើសាលាណានៅជិត?
- តើមានប្រព័ន្ធទឹក ភ្លើង លូ ទេ?
- បើចង់លំហែរ តើកន្លែងណានៅជិត ?
- តើតំបន់នោះមានសេវាទូរសព្ទទេ ?
- បើចង់ទៅវត្ត/វិហ៊ា តើ
កន្លែងណាជិត ? ប្រយ័ត្ន ទិញដីសង់ផ្ទះរស់នៅហើយ បែរជាទើបតែដឹងថា តំបន់នោះអត់មានសេវាទូរសព្ទ ។ -ល- ។
ចំណុចនេះបើអ្នកទុកលក់វិញមិនសូវចោតជាបញ្ហាទេ ។

3- ផែនការ ឬទំនោក្នុងការអភិវឌ្ឍរបស់រដ្ឋ ឬ ក្រុមហ៊ុនឯកធំៗ
- ពត៌មានគឺជាអំណាច បើបងប្អូន បានដឹងពត៌មានច្បាស់លាស់មុនគេអំពីផែនការអភិវឌ្ឍរបស់រដ្ឋ ឬគម្រោងរបស់ក្រុមហ៊ុនឯកជន ថាតើគេមាននិន្នាការអភិវឌ្ឍទៅតំបន់ណា ទិសខាងណា បងប្អូនទៅទិញនៅក្នុងតំបន់នោះដែរទៅ វាជាទិភាពបំផុ៕

4- ថ្លៃដើម៖ បើទិញដីចង់លក់ចំណេញ ត្រូវស្វែងរកដីណាដែលតម្លៃត្រូវទាប អាចត្រឹមក្រោម 1-15 ដុល្លារក្នុងមួយម៉ែត្រការរ៉េ ។
ត្រូវទិញដីពីម្ចាស់ពិតប្រាកដ ទិញពីអ្នកស្រុក អ្នកភូមិផ្ទាល់ៗ ព្រោះតម្លៃនៅទាប លុយល្មមៗក៏អាចទិញបានទំហំធំដែរ ទាះបីពេលខ្លះឆ្ងាយពីក្រុងបន្តិចក្តី ប៉ុន្តែវាមានឱកាសឡើងថ្លៃ។
នៅក្នុងក្រុង លូកមិនចុះទេ បើហ៊ានតែលូកដឹងតែដាច់ដៃហើយ ព្រោះដីមានតម្លៃខ្ពស់ ។
ដីក្នុងក្រុង ទីតាំងល្អ ចំណាយលុយច្រើន តែទិញបានដីទំហំតូច ហើយក៏មិនងាយឡើងថ្លៃ ព្រោះតម្លៃដីក្នុងក្រុងឡើងថ្លៃកប់ស្រាប់ហើយ ។ ចំណែកឯដីជាយក្រុង ឬ ឆ្ងាយពីក្រុង ចំណាយលុយតិច តែទិញបានដីធំ កុំឲ្យតែបងប្អូនទៅទិញឆ្ងាយពេក បើត្រឹម ៣០-៥០ គីឡូតិ៍ម៉ែត្រ នោះ វាមិនខុសទេ ។
ជាក់ស្តែង ដីនៅភ្នំពេញ ម្តុំទួលគោក តម្លៃ 2,000 ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ បើដីក្បាលតែ 30ម៉ែត្រ ជ្រៅ 40ម៉ែត្រ ស្មើរនឹង 1200 ម៉ែត្រការ៉េ នោះតម្លៃលក់គឺ 2,400,000 ដុល្លារ ។
តើបងប្អូនមានលទ្ធភាពទេ ?
បើទិញដីជាយក្រុង ឬដីតាមខេត្តដែលមានសក្តានុពលមួយចំនួន មួយម៉ែត្រការរ៉េ តម្លៃ ១០ ដុល្លារ នោះលុយ ១០ ម៉ឺនដុល្លារ បងប្អូនអាចទិញបាន ១០ ហិចតា ។
បើ៥ឆ្នាំក្រោយ នៅពេលការរីកចម្រើនទៅដល់តំបន់នោះឡើងថ្លៃ 5០ ដុល្លារក្នុងមួយការរ៉េ ចឹងមានន័យថាដី ១០ ហិចតា លក់បាន 50 លានដុល្លារ ។

5- រាងដី
ដីល្អ មិនត្រឹមតែមានទីតាំងល្អ តម្លៃទាបនោះទេ តែត្រូវមានរាងល្អ ។ រាងដីដែលល្អត្រូវមានរាងស្មើរជ្រុង រាងការរ៉េ រាងចតុកោណកែង ឬក្បាលវែង តែជម្រៅខ្លី ព្រោះថា ងាយស្រួលក្នុងការអភិវឌ្ឍន៍គម្រោង ដូចជា ពុះឡូតិ៍ សង់ផ្ទះ ឃ្លាំង រោងចក្រ....មានភាពងាយស្រួល និងមិនសល់ដី ។

6- ដីស្របច្បាប់ : ដើម្បីចៀសវៀងការទិញដីខ្យល់ ដីអប្សារា ដី សម្បទាន ឬ ដីរដ្ឋ ប្អូនប្អូន ត្រូវទៅជួបម្ចាស់ដីផ្ទាល់ និងសួរនាំពត៌មានបន្ថែមពី មេភូមិ មេឃុំ ឬអាជ្ញាធរក្នុងតំបន់ផង ។ អ្វីដែលអាចយកជាផ្លូវការបាន គឺត្រូតែមានឯកសារប្លង់កម្មសិទ្ធិ ។ អ្នកទិញថ្មីថ្មោងមិនដែលមិនស្គាល់ប្លង់កម្មសិទ្ធិ លឺតែគេថា ។ បើបងប្អូនស្គាល់ ឬមិនចេះមើលទៅលើឯកសារប្លង់កម្មសិទ្ធិទេ បងប្អូនអាចរកជំនាញដីធ្លី ដើម្បីសុំការជួយប្រឹក្សាយោបល់បន្ថែម ។

សរុបសេចក្តីមក ពត៌មាន គឺជារឿងសំខាន់បំផុត ដូច្នេះ សូមបងប្អូនប្រមូលពត៌មាន ជាមុនសិន កុំប្រញាប់ទិញតាមឈ្មួញកណ្តាលអូសទាញ ឬ ទិញតាមគេផ្អើល ប្រយ័ត្នឡុងចុង ។
បើបងប្អូន មានពត៌មានគ្រប់ជុ្រងជ្រោយហើយ ការវិនិយោគ គ្មានអ្វីត្រូវហានិភ័យ និងគ្មានអ្វីដែលត្រូវខ្លាចទៀតនោះទេ ។
មនុស្សចេះតែកើត ដីចេះតែរួមតូច ទិញដឹងតែចំណេញ ។

#សួងយន ប្រឹក្សាយោបល់អចលនទ្រព្យ

Photos from ដីលំហែ ស្នេហ៍ស្មោះ's post 15/06/2018
Photos from ក្រុមហ៊ុន ប្រូវីក ម.ក - អចលនទ្រព្យ's post 04/01/2018
Photos from Provic Property Service's post 04/07/2017

មានត្រឹមតែ396$/ខែ (ប្រាក់កក់០$) គឺអាចក្លាយជាម្ចាស់ផ្ទះល្វែងនិងវីឡាកូនកាត់ E1Eo តម្លៃពេញ 33000$ បន្ទប់គេង2 បន្ទប់ទឹក3 បន្ទប់ទទួលភ្ញៀវ1 ផ្ទះបាយ1។ ផ្ទះក្នុងបុរីមានផ្សារ សួនកំសាន្ត កន្លែងហាត់ប្រាណ។ ទីតាំងស្វាយជ្រុំ-ព្រែកលួង ខាងកើតទន្លេ ចំងាយត្រឹមតែ4-7KM ពីស្ពានថ្មីជ្រោយចង្វា។ សូមរួសរាន់ឡើង មកមុនទទួលបានជួរមុខមុន016 30 55 58/ 012 835 835/ 069 696 607

កាន់​តែ​ស្រួល! ចាប់​ថ្ងៃ​ទី ១កក្កដានេះទៅ​ ទិញ​ឡាន​ ម៉ូតូថ្មី ម្ចាស់​ហាង​ទទួល​ខុស​ត្រូវ​ 30/06/2017

កាន់​តែ​ស្រួល! ចាប់​ថ្ងៃ​ទី ១កក្កដានេះទៅ​ ទិញ​ឡាន​ ម៉ូតូថ្មី ម្ចាស់​ហាង​ទទួល​ខុស​ត្រូវ​

កាន់​តែ​ស្រួល! ចាប់​ថ្ងៃ​ទី ១កក្កដានេះទៅ​ ទិញ​ឡាន​ ម៉ូតូថ្មី ម្ចាស់​ហាង​ទទួល​ខុស​ត្រូវ​ ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០១៧​នេះ​ទៅ គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់​នឹង​....

Photos from Provic Property Service's post 28/06/2017

មានត្រឹមតែ2000$ ក៏អាចក្លាយជាម្ចាស់ផ្ទះល្វែងEo បានដែរ តម្លៃ 65000$ អាចរកស៊ីបាន - ទំហំ4mx16M - សល់ក្រោយផ្ទះ2m - មុខផ្ទះ8M - ផ្លូវមុខផ្ទះ11M - បន្ទប់គេង 2 - បន្ទប់ទឹក3 - បន្ទប់ទទួលភ្ញៀវធំ1 - ផ្ទះបាយ 1 - កាត់ប្លង់រឹងជូន - ទិញភ្លាម ចូលនៅបានភ្លាម
ស្រាប់ ទីតាំង ៖ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញទំនាក់ទំនង Tel: 012 835 889 / 087 363 999 / 070 929 278

Photos from Provic Property Service's post 22/06/2017

មានត្រឹមតែ2000$ ក៏អាចក្លាយជាម្ចាស់ផ្ទះល្វែងEo បានដែរ តម្លៃ 65000$ អាចរកស៊ីបាន - ទំហំ4mx16M - សល់ក្រោយផ្ទះ2m - មុខផ្ទះ8M - ផ្លូវមុខផ្ទះ11M - បន្ទប់គេង 2 - បន្ទប់ទឹក3 - បន្ទប់ទទួលភ្ញៀវធំ1 - ផ្ទះបាយ 1 - កាត់ប្លង់រឹងជូន - ទិញភ្លាម ចូលនៅបានភ្លាម - មានដំបូលស្រាប់
- អាចធ្វើតទៅលើខ្លួនឯងបាន បីជាន់​ ថែមទៀត ។
ស្រាប់ ទីតាំង ៖ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញទំនាក់ទំនង Tel: 012 835 889 / 087 363 999 / 070 929 278

Want your practice to be the top-listed Law Practice in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address


Phnom Penh
12150