WERead VIP

WERead VIP

Share

Official WERead VIP
ស្តាប់សៀវភៅសង្ខេបនៅលើ WERead 📚
📱 085 967 111

14/04/2026

5 សំណួរត្រូវសួរខ្លួនឯង មុនពេលចាប់ផ្តើមអាជីវកម្មថ្មី
1- អ្នកណាជាអតិថិជនគោលដៅអ្នក? --- Market

2- អ្នកអាចផ្តល់ប្រយោជន៍អ្វីខ្លះទៅកាន់ពួកគេ? --- Value Proposition

3- តើគេទិញផលិតផលរបស់អ្នកតាមវិធីណា? --- Channel

4- អ្នកអាចប្រមូលលុយបានតាមវិធីណា? --- Business Model

5- ធ្វើយ៉ាងណាទើបគេអាចរកអ្នកឃើញ? --- Marketing Strategy

-WERead 📚

10/04/2026

ជូនអ្នកដែលកំពុងតែធ្លាក់ដល់ចំណុចសូន្យ 👏🏽

១- កុំខ្លាចតវ៉ានឹងព្រហ្មលិខិត អ្វីដែលជារបស់អ្នក កុំបណ្តោយឱ្យវាចាកចេញពីអ្នកឱ្យសោះ

២- នៅក្នុងលោកនេះគ្មានអ្នកណាម្នាក់មិនជួបបញ្ហានោះទេ មានតែមនុស្សមិនចង់ដោះស្រាយបញ្ហា

៣- បើសិនជាជីវិតយើងសមតាមបំណងយើងទាំងអស់នោះ ម៉េចគេហៅថា ជីវិត

៤- ខ្លែងមិនអាចហោះបណ្តោយខ្យល់នោះទេ ហើយមានតែត្រីងាប់ប៉ុណ្ណោះដែលហូរបណ្តោយទឹក

៥- ការខិតខំប្រឹងប្រែងរបស់អ្នកនៅថ្ងៃនេះ នឹងហុចផលឱ្យអ្នកនៅថ្ងៃក្រោយ

៦- នៅពេលដែលអ្នកហែលឆ្លងឧបសគ្គទាំងនេះហើយ អ្នកនឹងដឹងថាបញ្ហាទាំងនេះធ្វើឱ្យអ្នកកាន់តែខ្លាំងពូកែជាងមុន
——
-WERead

09/04/2026

“ធ្វើមនុស្សត្រូវតែមានគោលការណ៍ខ្លួនឯង”

- មនុស្សដែលធ្លាប់ជួយអ្នក ត្រូវចេះដឹងគុណគេ
- មនុស្សដែលធ្លាប់កំដរអ្នកក្នុងគ្រាលំបាក ត្រូវតែជួយគេវិញ
- មនុស្សដែលស្រលាញ់ចូលចិត្តអ្នក កុំធ្វើឱ្យគាត់អស់សង្ឃឹម
- មនុស្សដែលធ្លាប់ឱ្យលុយអ្នកខ្ចី ត្រូវសងទាំងដើមទាំងការ
- មនុស្សដែលជាន់ឈ្លីអ្នកក្នុងពេលអ្នកពិបាក កុំយកខ្លួនក្បែរទៀតឱ្យសោះ

01/04/2026

ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ 💡
1- រឿងដែលនិយាយហើយ ត្រូវឃ្លាំមើល
រឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវតែចាំឃ្លាំមើលជានិច្ច បុគ្គលិកខ្លះខ្ជិល ហើយមិនម៉ត់ចត់នឹងការងារទេ បើអ្នកមិនចាំឃ្លាំមើល ស្មើនឹងមិនបានដាក់ឱ្យធ្វើ។

2- រឿងដែលមិនចេះធ្វើត្រូវបង្រៀន
គ្មានអ្នកណាធ្វើដំបូងចេះភ្លាមទេ សមត្ថភាពត្រូវការការហ្វឹកហាត់ដដែលៗជាច្រើនដង ទើបអាចយកជាការបាន។

3- គ្មានដំណោះស្រាយ គិត
ប្រជុំគ្នាស្វែងរកដំណោះស្រាយ កុំអង្គុយគិតតែឯង។ ស្តាប់យោបល់ក្រុមការងារ យើងយកមកវិភាគរកដំណោះស្រាយដែលល្អជាងគេមកអនុវត្ត។

4- ប្រើមនុស្ស ត្រូវទុកចិត្ត
ឆាវ ឆាវ និយាយថា៖ បើប្រើមនុស្ស កុំសង្ស័យ! បើសង្ស័យ កុំប្រើ! ត្រូវផ្តល់ទំនុកចិត្ត និងការសម្រេចចិត្តគ្រប់គ្រាន់ដល់ក្រុមការងារ។

5- ធ្វើបានល្អ សរសើរ ធ្វើមិនបានល្អ ណែនាំ
សរសើរឱ្យចំសរសើរ ស្តីបន្ទោសឱ្យចំស្តីបន្ទោស កុំលាយឡំគ្នា។ បើគេធ្វើបានល្អ លើកទឹកចិត្តគេ បើធ្វើមិនបានល្អ ណែនាំផ្លូវដល់គេ។

26/03/2026

រៀនមើលមនុស្ស ✍️

1- រស់នៅកុំពឹងលើអ្នកណាទាំងអស់ ហើយក៏កុំសូវអាណិតគេ ភ្លេចអាណិតខ្លួនឯង

2- ក្នុងចិត្តមានព្រះ ក្នុងដៃមានដាវ ត្រូវល្អ ល្អឱ្យអស់ពីចិត្ត តែកុំល្អជាមួយមនុស្សរមឹលគុណ

3- ជួបជុំគ្នាផឹកស៊ី គេសុំទៅមុន កុំឃាត់គេ ហើយបើចង់ទៅមុន ក៏មិនចាំបាច់ក្រែងចិត្តអ្នកណាដែរ ស្រវឹងគ្រោះថ្នាក់ គ្មានអ្នកណាទទួលខុសត្រូវទេ

4- កុំសម្រេចចិត្តជំនួសគេឱ្យសោះ សម្រេចចិត្តត្រូវមិនប្រាកដថាមានគុណទេ តែបើខុសប្រាកដជាកំហុសរបស់អ្នក

5- ចង់រាប់អានមនុស្សម្នាក់ ពឹងគេរឿងតូចតាចមួយ ហើយជូនជាជំនូនអ្វីមួយដល់គេ

6- កុំសូវចំណាយពេលច្រើនពេកទៅលើការថែរក្សារមិត្តភាព ខំរកលុយ បង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លាំង នោះមិត្តភាពនឹងមកឯងហើយ

7- កុំសូវដើរប្រាប់គេពីគម្រោងការរបស់អ្នក ធ្វើឱ្យចេញជាលទ្ធផលឱ្យគេមើល

8- គ្រប់ទំនាក់ទំនងទាំងអស់អាចរឹងម៉ាំយូរអង្វែងបាន គេពឹងទៅលើប្រយោជន៍ ប្រយោជន៍នៅទីណា ចិត្តមនុស្សនៅទីនោះ

WERead 📚

12/03/2026

“ក្រុមហ៊ុនតូច គេប្រជុំបែបនេះ” ☕️
👉🏽 បាលីបីម៉ាត់៖
• ខ្ញុំមើលឃើញថា... (ខ្ញុំមើលឃើញថាថ្មីនេះគ្រប់គ្នាមកធ្វើការមិនដែលទាន់ម៉ោងទេ)
• ខ្ញុំយល់ថា... (ខ្ញុំយល់ថាយើងមិនគួរមានទម្លាប់មិនល្អបែបនេះទេ)
• ខ្ញុំសំណូមពរ...(ខ្ញុំសំណូមពរឱ្យអ្នកទាំងអស់គ្នាមកធ្វើការឱ្យទាន់ម៉ោងគ្រប់ៗគ្នា)
👉🏽 3 គួរ
• មុនពេលប្រជុំ គួរត្រៀមប្រធានបទឱ្យហើយ
• ក្នុងពេលប្រជុំ គួរផ្តោតលើគោលបំណងដែលចង់ពិភាក្សា
• ក្រោយពេលប្រជុំ គួរមានធ្វើកំណត់ហេតុ
👉🏽 3 កុំ
• កុំកោះហៅគេប្រជុំ បើគ្មានគោលបំណងច្បាស់លាស់
• កុំប្រជុំច្រើនម៉ោងពេក បើមិនចាំបាច់
• កុំប្រជុំ បើមិនបានតាមដានសកម្មភាពក្រោយការប្រជុំ
WERead 📚

07/03/2026

របស់ដែលលុយមិនអាចទិញបាន តែគ្រប់គ្នាមើលរំលង
1- ដំណេកដែលគេងបានគ្រប់គ្រាន់
2- ខ្លួនប្រាណដែលគ្មានជំងឺ
3- មិត្តភក្តិជិតដិត ស្មោះត្រង់
4- ក្តីស្រលាញ់ឥតលក្ខខណ្ឌ
5- សេរីភាពក្នុងការដើរហើរ
6- ឪពុកម្តាយដែលនៅមានជីវិត
7- ពេលវេលាល្អជាមួយគ្រួសារ
8- សន្តិភាពផ្លូវចិត្ត

06/03/2026

“5 យ៉ាងសាងទំនុកចិត្ត និងទំនាក់ទំនង” 🤝

1- និយាយគ្នាជាមួយគេ សម្លឹងមើលភ្នែកគេឱ្យត្រង់៖ និយាយជាមួយអ្នកណា មើលមុខអ្នកនោះ កុំចេះតែងាកឆ្វេងងាកស្តាំ ភ្នែកក្រឡាប់ចុះ ក្រឡាប់ឡើង

2- ដើរឱ្យមានគោលដៅ៖ កុំដើររេរា ទៅមុខទៅក្រោយ ដើរឱ្យត្រង់ខ្លួន បោះជំហានឱ្យវែងៗ

3- តម្រង់ខ្លួនឱ្យត្រង់៖ មិនថាពេលឈរ ពេលដើរ ឬ ពេលអង្គុយនោះទេ ឈរឱ្យត្រង់ខ្លួន ពើងទ្រូង បើកស្មាបន្តិច កាយវិការឱ្យលះ

4- ចូលរួមកម្មវិធីកុំនៅត្រាំត្រែងយូរពេក៖ បើអស់កិច្ចការហើយ លាគេត្រឡប់ទៅផ្ទះធ្វើការវិញទៅ កុំនៅត្រាំត្រែងរេរា ដូចជាមនុស្សគ្មានការងារធ្វើ

5- ញញឹមទៅកាន់មនុស្សគ្រប់គ្នា៖ ជួបអ្នកធំក៏ដោយ ជួបអ្នកបោសសម្អាត ពូសន្តិសុខក៏ដោយ ត្រូវញញឹមតាមបែបខ្លួនឯង អ្នកគោរពគេមិនមែនដោយសារគេជាអ្នកណាទេ វាជាសីលធម៌ក្នុងខ្លួនអ្នក។

04/03/2026

ហ្វឹកហាត់ខ្លួនឯង ធ្វើរឿងទាំងអស់នេះ
1- ទូរស័ព្ទរោទិ៍ 5 វិនាទី ចាំទទួល
2- រៀបបញ្ចេញកំហឹង ទ្រាំ 2 នាទី
3- មុនគេងបិតសេវាទូរស័ព្ទ ហើយទុកឱ្យឆ្ងាយពីកន្លែងគេង
4- ចូលបន្ទប់ទឹកមិនលើសពី 10 នាទី
5- មុនគេងអានឬស្តាប់សៀវភៅ ឱ្យបាន 20 នាទី
6- គិតពីល្ងាចឱ្យហើយ ថាស្អែកនឹងធ្វើអ្វី
7- ភ្ញាក់ដឹងខ្លួនហើយ មិនគេងជាលើកទីពីរ
8- ផ្តោតលើខ្លួនឯង មិនខ្វល់ពីរឿងអ្នកដទៃ

25/02/2026

ក្រុមការងារល្អមានចំណុចពិសេស ៧ យ៉ាងនេះ
១- មានទិសដៅ
គោលដៅមនុស្សម្នាក់ហៅថាគោលដៅ ឯគោលដៅមនុស្សមួយក្រុមហៅថា ទិសដៅ។ គោលដៅត្រូវកំណត់អោយធំ ហើយទិសដៅត្រូវកំណត់អោយត្រូវ។ គោលដៅធំពេក ស្តាប់ទៅហាក់បីដូចជាមិនងាយនឹងសម្រេច តែវាធ្វើអោយគ្រប់គ្នាមានថាមពល។

២- មានភាពបត់បែន
ឱកាសមិនមានច្រើននោះទេ អនុវត្តការងារលឿន មានភាពបត់បែនខ្ពស់ កែតម្រូវឆាប់រហ័សធ្វើអោយយើងអាចនាំមុខគេនៅលើទីផ្សារ រៀនអង្កេតពីស្ថានភាពទីផ្សារ ចេះសម្លឹងមើលឱកាស និងចាប់យកអោយបានឆាប់បំផុត។

៣- មានមហិច្ឆតាធំ
ត្រូវតែជាមនុស្សមួយក្រុមដែលមានមហិច្ឆតាខ្ពស់ ចង់បានច្រើនជាងនេះជានិច្ច ប្រៀបដូចជាសត្វចចកមួយហ្វូងដែលស្វែងរកចំណីនៅក្នុងព្រៃ
៤- មានភាពក្លាហាន
ហ៊ានធ្វើអ្វីដែលខ្លួនជឿជាក់ថាអាចធ្វើបាន និងរួមគ្នារិៈគិតរកគ្រប់មធ្យោបាយដើម្បីធ្វើវាអោយជោគជ័យ

៥- រៀនសូត្រ
អភិវឌ្ឍសមត្ថភាពជាប់ជានិច្ច មិនថាក្នុងកាលៈទេសៈបែបណា ជួបបញ្ហាធំប៉ុណ្ណានោះទេ ក្រុមការងារល្អត្រូវមានស្មារតីអភិវឌ្ឍខ្លួនជាប់ជានិច្ច

៦- សាមគ្គីភាព
នៅពេលដែលកំណត់ទិសដៅច្បាស់លាស់មួយហើយ គេនាំគ្នាធ្វើវាអោយអស់ពីចិត្ត មិនសង្ស័យគ្នា មិនមើលបំណាំគ្នា មិនផ្ចាញ់ផ្ចាលគ្នា

៧- ស្មោះត្រង់
គោលការណ៍តែមួយគត់ដែលគ្រប់គ្នាត្រូវគោរពគឺភាពស្មោះត្រង់ មនុស្សមួយក្រុមដែលមិនមានភាពស្មោះត្រង់មិនអាចធ្វើកិច្ចការធំរួមគ្នាបានឡើយ។

25/02/2026

“អ្នករកសុីទើបដឹងរឿងទាំងនេះ”💡

1- ភ្ញៀវចំណាយអស់ 10.2$ យកភ្ញៀវតែ 10$ ថ្ងៃក្រោយគាត់នឹងមកទៀត

2- អ្នករកស៊ីប៊ូហ្វេ គេគិតរួចហើយ បើអ្នកមិនខ្ចប់ទៅផ្ទះ ឬមិនខ្ចះខ្ជាយទេ អ្នកញ៉ាំច្រើនប៉ុណ្ណា ក៏ថៅកែហាងមិនខាតដែរ

3- បើអាចសុំពេលទូទាត់ប្រាក់ជាមួយអ្នកផ្គត់ផ្គង់ឱ្យបានកាន់តែយូរកាន់តែល្អ 3ខែ 6ខែ ចាំទូទាត់ម្តង មានលំហូរសាច់ប្រាក់ច្រើនអាចយកទៅដាក់ធនាការ យកការប្រាក់បាន

4- បើកហាងកុំរកកន្លែងថោក ថ្លៃជួលថ្លៃបន្តិចក៏បាន ឱ្យតែមានមនុស្សដើរឆ្លងកាត់ច្រើន

5- នៅខាងមុខហាងកុំដាក់ផ្កា កុំដាក់រនាំង កុំឱ្យមានកាំជណ្តើរ វាជាឧបសគ្គភ្ញៀវដើរចូលហាង បើកភ្លើងឱ្យភ្លឺ កញ្ចក់ជូតឱ្យស្អាត ឱ្យភ្ញៀវដើរកាត់មើលឃើញពីខាងក្រៅ

6- បើកហាងកាត់សក់ ហាងសាឡន ហាងកាហ្វេ នៅមុខកន្លែងលាងឡាន ភ្ញៀវកើនឡើងទ្វេដង

7- ឱ្យគេសាក Free ឱ្យគេភ្លក់ Free មនុស្សភាគច្រើនសាកហើយចង់តែទិញ ព្រោះក្រែងចិត្ត

8- កុំបញ្ចុះតម្លៃ 50% លក់មួយថែមមួយ ធ្វើឱ្យការលក់កើនឡើងទ្វេដងហើយ ទំនិញមិនកប់ស្តុកទៀត

9- បើលក់ផ្លែឈើ ចិតឱ្យហើយបកឱ្យហើយ លក់បានថ្លៃជាងមុន ដាច់ជាងមុន

10- កុំបញ្ចុះតម្លៃ ពេលក្រោយពិបាកឡើងថ្លៃវិញណាស់ ស៊ូឱ្យរបស់ថែមវិញ មិនត្រឹមតែខ្លួនមិនខាតទេ អតិថិជនក៏យល់ថាខ្លួនចំណេញដែរ។

-WERead 📚

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Address


588
Phnom Penh
12000