Posts And Shares
អ្នកមិនអាចជ្រើសរើសកន្លែងចាប់កំណើតបាន តែអ្នកអាចជ្រើសរើសផ្លូវដើរបាន៕
31/08/2025
30/08/2025
10/11/2024
វិលចុះវិលឡើងក៏ល្ងាចបាត់ ស្អែកចុះស្អែកឡើងជិតចប់មួយឆ្នាំទៀតហើយ រឿងយើងកំពុងធ្វើកំពុងតែរកដើម្បីចញ្ចឹមជីវិត អ្នកខ្លះគ្រាន់តែជារឿងលេងសើច លុយ10$យើងរកល្មមបានត្រូវចាយពេលមួយខែ តែគេវិញ10$លុយដូចក្រដាស…ល។
ដើរតាមក្ដីស្រមៃឬដើរតាមក្រពះ អ្នកណាដែលមិនចង់បានក្ដីស្រមៃខ្លួន គ្រាន់តែពេលខ្លះដុំបាយនៅចំពោះមុខ មិនអាចតវ៉ាប្រកែកឡើយ…គ្មានអ្វីដែលស្មើភាពទាំងអស់ទេឆាកជីវិត។
ពេលខ្លះរកក្ដីស្រមៃឃើញក៏បាត់បង់ចំណង់ ពេលរកឃើញតែមិនហ៊ានធ្វើព្រោះខកពេល ខកអាយុនឹងចាប់ផ្ដើម…នេះហើយជីវិតមួយដែលយើងត្រូវតស៊ូទាំងមិនច្បាស់គោលដៅ។
រក្សាការអត់ធ្មត់ រក្សាលំនឹងជីវិត😌❤️
_____________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
Joint group: https://t.me/phumkomnethtech
12/10/2024
✍️• ពិចារណាតាមការគួរ
៥០ ឆ្នាំមុន ប្រៀបធៀបនឹង៥០ ឆ្នាំក្រោយមក❗
១. ៥០ ឆ្នាំមុន គ្រប់ៗគ្នា ចង់មានកូន
៥០ ឆ្នាំក្រោយមក គ្រប់ៗគ្នា ខ្លាចការមានកូន។
២. ៥០ ឆ្នាំ ប្រុសៗញ៉ែស្រីៗមុន
៥០ ឆ្នាំក្រោយមក ស្រីៗញ៉ែប្រុសៗមុន។
៣. ៥០ ឆ្នាំមុន ការរៀបការជារឿងស្រួល ការលែងលះគ្នាជារឿងពិបាក
៥០ ក្រោយមក ការរៀបការជារឿងពិបាក ការលែងលះគ្នាជារឿងស្រួល។
៤. ៥០ ឆ្នាំមុន គ្មាននរណាម្នាក់ដែលនៅក្នុងភូមិហើយយើងមិនស្គាល់
៥០ ឆ្នាំក្រោយមក មួយភូមិសឹងតែគ្មានស្គាល់នរណាម្នាក់។
៥. ៥០ ឆ្នាំមុន កូនចៅពេលធ្វើការត្រូវសង្កេតមើលទឹកមុខមេ
៥០ ឆ្នាំក្រោយមក ពេលធ្វើការមេត្រូវសង្កេតមើលមុខកូនចៅវិញ។
៦. ៥០ ឆ្នាំមុន កណ្ដាលយប់អាចបើកបង្អួចដេកបាន
៥០ ឆ្នាំក្រោយមក ដេកកណ្តាលថ្ងៃក៏ត្រូវចាក់សោរទ្វារយ៉ាងជាប់ដែរ។
៧. ៥០ ឆ្នាំមុន កម្មវិធីបុណ្យវត្តគឺត្រូវទៅវត្ត
៥០ ឆ្នាំក្រោយមក កម្មវិធីបុណ្យ ធ្វើនៅហាងទំនើប។
៨. ៥០ ឆ្នាំមុន អ្នកមានលុយសម្តែងធ្វើគ្មានលុយ
៥០ ឆ្នាំក្រោយមក អ្នកគ្មានលុយសម្តែងធ្វើមានលុយ។
៩. ៥០ ឆ្នាំមុន ធ្វើការតែម្នាក់ចិញ្ចឹមមួយគ្រួសារទាំងអស់រស់
៥០ ឆ្នាំក្រោយមក មួយគ្រួសារធ្វើការទាំងអស់គ្នាចិញ្ចឹមក្មេងតែម្នាក់នៅពិបាក។
១០. ៥០ ឆ្នាំមុន ផ្ទះណាដែលមានមនុស្សចាស់ ដូចមានរបស់មានតម្លៃ
៥០ ឆ្នាំក្រោយមក ផ្ទះណាមានមនុស្សចាស់ ដូចមានរបស់គ្មានតម្លៃ។
១១. ៥០ ឆ្នាំមុន ទិញដីចម្ការមកធ្វើផ្ទះនៅ
៥០ ឆ្នាំក្រោយមក លក់ដីចម្ការមកទិញផ្ទះគេនៅវិញ។
១២. ៥០ ឆ្នាំមុន ឪពុកម្តាយអ្នកលក់ដូរបញ្ចូនកូនបានរៀនចប់ខ្ពស់ៗ
៥០ ឆ្នាំក្រោយមក កូនរៀនចប់បានខ្ពស់ៗ មករកស៊ីលក់ដូរវិញ។
16/07/2024
តើអ្នកដឹងទេ អ្វីនឹងកើតឡើងបន្ទាប់ពីអ្នកបានស្លាប់?
២ឬ៣ម៉ោងក្រោយ អ្នករាល់គ្នានឹងឈប់យំ
គ្រួសាររបស់អ្នកនឹងរវល់រៀបចំបុណ្យ ហៅលោកហៅអាចារ្យ ហៅតុចិន
ចៅៗរបស់អ្នករត់លេង
ក្មេងប្រុសស្រី ប្រហែលកំពុងសុំអាខោនហ្វេសបុកគ្នាទាំងទឹកមុខញញឹម
អ្នកខ្លះប្រហែលនាំគ្នាផឹកស៊ី មុនចូលដេក
អ្នកជិតខាងអ្នក កំពុងតែខឹងព្រោះធ្វើរោងបុណ្យមុខផ្ទះ ឬមានសំលេងរំខាន
បងប្អូនសាច់ញាតិខ្លះនឹងខលមកកូនៗអ្នក ប្រាប់ពួកគេរវល់មិនបានមកចូលរួម
ថ្ងៃបន្ទាប់សាច់ញាតិខ្លះក៏មិនបាននៅ ហើយអ្នកខ្លះក៏រអ៊ូថាម្ហូបមិនឆ្ញាញ់
បងប្អូននៅឆ្ងាយៗ ប្រហែលជាមានគំរោងដើរលេងបន្ទាប់ពីមកចូលរួមបុណ្យរបស់អ្នក
សាច់ញាតិខ្លះក៏រអ៊ូថា មកបុណ្យខាតចេះខាតចុះ ព្រោះតែមកបុណ្យរបស់អ្នក
មនុស្សអ៊ូអរក៏កាន់តែស្ងាត់ទៅ
ថ្ងៃបន្ទាប់ប្រហែលមានគេខលមកអ្នក ដោយមិនដឹងថាអ្នកស្លាប់
កន្លែងការងាររបស់អ្នក ក៏មានអ្នកជំនួស
១អាទិត្យក្រោយមក មិត្តក្នុងហ្វេសបុកខ្លះក៏ឆែកមើលអាខោនអ្នក ព្រោះចង់ដឹងថាអ្នកមុនស្លាប់ មាននិយាយអីអត់ ឬស្លាប់ដោយសារអី
ប៉ុន្មានថ្ងៃមកទៀត កូនៗរបស់អ្នកនឹងរវល់ដើរទិញអីវ៉ាន់សំរាប់ទុក ព្រោះគេមិនបានធ្វើការដោយសារដាក់ច្បាប់ប្រញាប់មកធ្វើបុណ្យ
សាច់ញាតិ បងប្អូននឹងសួរថា តើអ្នកមានសល់ដីឬផ្ទះអិខ្លះអត់
មិនយូរទេ បងប្អូនកូនក្មួយអ្នក នឹងវិលទៅរកជីវិតដូចដើម ដោយគ្មានអ្នក គេមិនខ្វល៉ថាអ្នកបានធ្វើអីខ្លះកាលនៅរស់ទេ
វាកើតឡើងយ៉ាងងាយ ហើយលឿនទៀតផង
អ្នកនៅត្រូវគេបំភ្លេច ឈ្មោះរបស់អ្នកមានតែនៅលើចេតិយ៍
ហើយនៅថ្ងៃគំរប់ខួប១ឆ្នាំនៅការស្លាប់របស់អ្នក គេនឹងធ្វើបុណ្យយ៉ាងអាធ័កអាធោម
តែមួយពព្រិចភ្នែក១ឆ្នាំបានកន្លងផុតទៅ ប្រហែលជាអត់មានអ្នករំលឹកឈ្មោះអ្នកផងមិនដឹង
អ្នករាប់អាននឹងអ្នកមានច្រើន តែប្រហែលមានតែ២ឬ៣នាក់ទេ ដែលនៅរំលឹកពីអ្នក
អ្នកប្រហែលជារស់ឋានណាមួយ បើការចាប់ជាតិជាការពិត
មិនចឹងទេ អ្នកសល់តែផេះ១ចាន
មនុស្សគ្រប់គ្នាងាយភ្លេចអ្នកណាស់
ហើយចឹងរាល់ថ្ងៃនេះតើអ្នកខំដើម្បីអ្វី ប្រឹងដើម្បីអ្នកណា?
ស្ទើតែមួយជីវិតរបស់អ្នក អ្នកគិតពីមនុស្សគ្រប់គ្នា ខ្វល់ខ្វាយពីសំដីមនុស្សគ្រប់គ្នា
ហើយចឹងកាលរស់នៅរបស់អ្នក សំរាប់តែបំពេញចិត្តអ្នកដទៃចឹងមែនទេ?
គ្មានប្រយោជន៏សោះហើយ
ជីវិតកើតមកមានតែ ១ រស់នៅអោយពេញលេញ
រៀបរៀង និង បកប្រែដោយ : Piseth Dee
Credit : Author Unknown
Photo Credit : Freepik
18/09/2023
បន្តិចទៀតបិណ្ឌ១ហើយ! តោះអ្នកឌីហ្សាញចង់បានរូប Artwork ស្អាតៗ ដូចជាចានស្រាក់ នំខ្មែរ វត្តអារាម ឬផ្កាជាដើម អាចទាញយកពីវេបសាយនេះហ្វ្រី👇
បន្តិចទៀតបិណ្ឌ១ហើយ! តោះអ្នកឌីហ្សាញចង់បានរូប Artwork ស្អាតៗ ដូចជាចានស្រាក់ នំខ្មែរ វត្តអារាម ឬ Tech-Cambodia is Cambodia's most popular technology website. We aim to provide Cambodian students and adults with all the necessary knowledge regarding technology.
09/04/2023
#កុំបោះបង់ខ្លួនឯងចោល!
មុនពេលកើតយើងមិនអាចជ្រើសរើសឪពុកម្តាយ បងប្អូន រូបរាង ស្ថានភាពគ្រួសារ ប្រទេស និងជាតិសាសន៍បានឡើយ ព្រោះវាជាច្បាប់ធម្មជាតិជាអ្នកកំណត់ឱ្យយើងរួចហើយ តែពេលដែលយើងធំដឹងក្តី អ្វីគ្រប់យ៉ាងស្ថិតក្នុងការទទួលខុសត្រូវរបស់យើងជាអ្នកកំណត់។
មិនថាយើងកើតមកក្នុងគ្រួសារក្រីក្រ មានរូបរាងខុសពីធម្មតា ឬស្ថិតក្នុងស្ថានភាពប្រទេសបែបណាទេ យើងត្រូវទទួលស្គាល់ការពិត បន្ទាប់មកចូរកំណត់ទិសដៅជីវិតដែលយើងចង់ទៅឱ្យបានច្បាស់ ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅរបស់យើង។
កុំតូចចិត្តនឹងព្រេងវាសនា កុំសង្ឃឹមលើអ្នកដទៃខ្លាំងពេក លើលោកនេះគ្មានអ្នកណាជួយយើងបានរហូតទេ ត្រូវទទួលយកការពិត នឹងខិតខំរៀនសូត្រ ខិតខំធ្វើការងារ ស្វែករកជំនាញដើម្បីចិញ្ចឹមជីវិត អប់រំចិត្តឱ្យមានគុណធម៌ យកខ្លួនឯងជាទីពឹង។
ចូរចាំថា ៖
បើគេបោះបង់យើងមិនមែនជាបញ្ហាទេ តែបើយើងបោះបង់ខ្លួនឯងទើបជាបញ្ហា។
បើគេមិនស្រឡាញ់យើងមិនមែនជាបញ្ហាទេ តែបើយើងមិនស្រឡាញ់ខ្លួនឯងទើបជាបញ្ហា។
បើគេមិនឱ្យតម្លៃយើងមិនមែនជាបញ្ហាទេ តែបើយើងមិនឱ្យតម្លៃខ្លួនឯងទើបជាបញ្ហា។
ចង់ឱ្យអ្នកដទៃជួយយើង ត្រូវជួយខ្លួនឯងឱ្យអស់លទ្ធភាពសិន។ មានតែយើងខ្លាំងទេ ទើបគេឱ្យតម្លៃយើង។
សរសេរអត្ថបទ និងរក្សាសិទ្ធិដោយ ៖ #ពុយស៊ីដេត
ប្រភពរូបភាព ៖ BRU
18/11/2022
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh
12200
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
22/10/2025