NETRA Architects
*** For internship application,Send in your portfolio in a PDF format (under 15 MB) to [email protected]
BP Villa - ផ្ទះវីឡារចនាបថសម័យអាណានិគមបារាំង
រចនាឡើងដោយផ្អែកលើរចនាបថអគារបារាំង គម្រោងវីឡា BP បានឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគម ជាមួយនឹងការប្រើប្រាស់ដែកស្មិតទៅលើបង្កាន់ដៃជណ្តើរ និងជម្រឹងបង្អួច ការប្រើប្រាស់បង្អួចកោង ការបំពាក់បង្អួចនៅលើដំបូល និងការប្រើប្រាស់ពណ៌ និងការ៉ូ ដែលស្របទៅបរិបទស្ថាបត្យកម្មក្នុងសម័យនោះ។
ស្ថាបត្យកររចនាផ្ទះនេះឡើង ដោយផ្តោតទៅលើការផ្សារផ្ជាប់ការរស់នៅរបស់ម្ចាស់ផ្ទះទៅនឹងធម្មជាតិ តាមរយៈការដាក់បញ្ចូលសួនច្បារនៅផ្នែកខាងមុខ និងក្រោយនៃផ្ទះ រួមជាមួយនឹងការប្រើប្រាស់បង្អួចធំៗ ដើម្បីអនុញ្ញាតិឱ្យពន្លឺធម្មជាតិជះចូលក្នុងផ្ទះបានល្អ។
លើសពីនេះទៅទៀត លំហខាងក្នុងត្រូវបានបើកចំហ ដើម្បីបង្កើនទំនាក់ទំនងរវាងសមាជិកគ្រួសារឲ្យកាន់តែប្រសើរឡើង និងបង្កើតជាលំហូរស់នៅមួយ ដែលជួយសម្របសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ម្ចាស់ផ្ទះផងដែរ។
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
19/03/2026
គ្រឿងសឹង្ហារឹម Japandi
សម្រាប់គម្រោងផ្ទះលំហែរតនៈគីរី គ្រឿងសង្ហារឹមមិនមែនគ្រាន់តែជាសម្ភារៈប្រើប្រាស់ធម្មតាប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយបង្កើននូវតម្លៃ និងសោភ័ណ្ឌភាពរបស់ស្ថាបត្យកម្មផងដែរ។
ការរចនាដោយប្រើប្រាស់គែមកំណោង ផ្ទៃប៉ះរលោង រួមផ្សំជាមួយថ្មម៉ាប ឈើ Oak Wood និងឈើ PVC បានបង្កើតនូវអារម្មណ៍កក់ក្តៅ បែបសាមញ្ញ។
ទាំងនេះជាលទ្ធផលនៃការគិតគូរ និងសម្រេចចិត្តយ៉ាងម៉ត់ចត់របស់ស្ថាបត្យករ រួមផ្សំជាមួយនឹងស្នាដៃហត្ថកម្មដ៏ល្អឯក បង្កើតបាននូវគ្រឿងសឹង្ហារឹមដ៏ប្រណីតក្នុងលំហផ្ទះដែលប្រកបទៅដោយភាពឆើតឆាយបែបសហសម័យ ប៉ុន្តែក្នុងធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តរតនៈគីរី។
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
13/03/2026
ស្នាដៃតុបតែងលំហខាងក្នុងបែប Classical របស់ NETRA Architects
ការរចនាលំហខាងក្នុងរបស់ NETRA Architects មិនមែនគ្រាន់តែជាការតុបតែងទេ ប៉ុន្តែជាការបង្កើតបទពិសោធន៍រស់នៅដែលពោរពេញដោយ ឧត្តមភាព សោភ័ណភាព និងអត្តសញ្ញាណ។ រាល់គម្រោងទាំងអស់ត្រូវបានគិតគូរ និងរៀបចំយ៉ាងម៉ត់ចត់ ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការ ការប្រើប្រាស់ ក្តីស្រមៃ និងចក្ខុវិស័យរបស់គម្រោង។ យើងបានយកគំនិតរចនាបែបអឺរ៉ុប (Classical Concept) មកបន្សំជាមួយការវិភាគសមាមាត្រ ភាពស៊ីមេទ្រី និងការរៀបចំពន្លឺ ខ្យល់ ធម្មជាតិឲ្យហូរចូលគ្នា។
លទ្ធផល គឺលំហដែលមានភាពរស់រវើក ស្រស់ស្រាយ ប្រណីត និងផ្តល់នូវអារម្មណ៍ផាសុខភាព។ ការរចនាទាំងនេះមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្អាតសម្រាប់ការរស់នៅសម័យបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមតម្លៃ និងភាពស្ថិតស្ថេរទៅអនាគតផងដែរ។
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
ស្ថាបត្យកម្មតុបតែងខាងក្នុងនៃផ្ទះលំហែរតនៈគីរី
ការប្រើប្រាស់រចនាបទ Japandi ដែលជារចនាបទជប៉ុន រួមផ្សំជាមួយនឹងការទាញយកពន្លឺធម្មជាតិចូលមកក្នុងលំហ បានផ្តល់ឱ្យផ្ទះលំហែ 'JACKY RESIDENCE' នូវប្រណីតភាពមួយដែលមានលក្ខណៈសម្ម័ញ្ញ បែបសហសម័យ ព្រមទាំងអារម្មណ៍ និងបរិយាកាសដ៏កក់ក្តៅ ក្នុងធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តរតនៈគីរី។
ស្ថាបត្យករនៅ NETRA Architects បានសិក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកត្តាសំខាន់ផ្សេងៗដូចជា ការបែងចែកលំហប្រើប្រាស់ ការជ្រើសរើសសម្ភារៈសាងសង់ ការប្រើប្រាស់ពណ៌ ព័ត៌មានលំអិតបច្ចេកទេស ការវិភាគបរិមាណពន្លឺ និងខ្យល់ចេញចូល ដើម្បីបង្កើតស្ថាបត្យកម្មមួយ ដែលប្រកបដោយអត្ថន័យ ភាពច្បាស់លាស់ សមស្របទៅនឹងទីតាំង សម័យកាល និងបរិបថរស់នៅរបស់ម្ចាស់គម្រោង។
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
25/02/2026
ជាមួយ NETRA Architects ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូសហការដ៏ជិតស្និតរបស់អតិថិជន ចាប់ពីការងារស្ថាបត្យកម្មដំបូង ការបង្កើតបានជាគម្រោងមួយដែលប្រកបទៅដោយភាពច្បាស់លាស់ និងគុណភាព រហូតដល់ការបញ្ចប់គម្រោង។
ការសិក្សាគម្រោងនីមួយៗនឹងធ្វើឡើងដោយការយកចិត្តទុកដាក់ រួមជាមួយនឹងការរៀបចំផែនការ ស្របតាមបទដ្ឋាន បច្ចេកទេស ភាពច្នៃប្រឌិត និងគុណភាព ដើម្បីធានាបានថារាល់គំនិតរចនាលើប្លង់ទាំងអស់នឹងអាចយកទៅសាងសង់បានប្រកបដោយទំនុកចិត្ត និងសមស្របជាមួយបរិបទរស់នៅរបស់អ្នកប្រើប្រាស់តាមអតិថិជនចង់បាន។
សេវាកម្មសិក្សាគម្រោងប្លង់ NETRA Architects រួមមាន៖
› រចនាប្លង់ស្ថាបត្យកម្ម | Architectural Design
› តុបតែងលំហខាងក្នុង | Interior Design
› រចនាប្លង់មេ ឬតថភាពរួម | Masterplan Design
› រចនាប្លង់ទេសភាព | Landscape Design
› ជួសជុល និងរចនាឡើងវិញ | Renovation & Refurbishment
› សិក្សាប្លង់គ្រឿងបង្គុំអគារ | Structural Design
› សិក្សាប្លង់ប្រព័ន្ធទឹក-ភ្លើង | MEP Design
*** ទំនាក់ទំនងព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
16/02/2026
រីករាយពិធីបុណ្យចូលឆ្នាំចិន 2026
ក្នុងឱកាសឆ្នាំថ្មីនេះ NETRA Architects និងក្រុមការងារទាំងមូល សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជួបប្រទះតែសេចក្តីសុខ សិរីមង្គល វិបុលសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។ សូមជូនពរឱ្យការធ្វើដំណើរទៅទីជិតទីឆ្ងាយ ប្រកបដោយសុវត្តិភាព និងភាពសុខដុមរមនា។
13/02/2026
តើពន្លឺធម្មជាតិអាចប្រើប្រាស់បានតាមវិធីណាខ្លះ ក្នុងស្ថាបត្យកម្ម?
ពន្លឺធម្មជាតិមិនមែនគ្រាន់តែជាលក្ខខណ្ឌបរិស្ថានធម្មតាប៉ុណ្ណោះទេ វាគឺជាសមាសធាតុដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការងារសិក្សាគម្រោងប្លង់ និងរចនារបស់ស្ថាបត្យករ។ សម្រាប់ស្ថាបត្យករ និងអ្នកតុបតែងលំហខាងក្នុង ការរចនាដោយប្រើប្រាស់ពន្លឺធម្មជាតិចាប់ផ្តើមមុន និងលើសពីការប្រើប្រាស់បង្អួចធម្មតាទៅទៀត។
វាចាប់ផ្តើមពី ការសិក្សាស្វែងយល់ពីទីតាំង ការវិភាគ និងការតម្រង់ទិសនៃអគារ ធៀបនឹងគន្លងដំណើរគោចរនៃព្រះអាទិត្យ ដើម្បីសិក្សាពីមុំសម្រាប់ឱ្យពន្លឺចូល រក្សាតុល្យភាពកម្តៅ និងកំណត់ពីអារម្មណ៍ដែលអ្នកប្រើប្រាស់អាចទទួលបាននៅក្នុងលំហនៃអគារទាំងមូល។
10/02/2026
ស្ថាបត្យកម្មតុបតែងខាងក្នុង ផ្ទះលំហែរតនៈគីរី
ដោយមានទីតាំងក្នុងខេត្តរតនគីរី ផ្ទះលំហែនេះជាជានិយមន័យនៃការរស់នៅបែបទំនើប ប្រកបដោយផាសុកភាព ជាមួយនឹងទេសភាពខៀវស្រងាត់ និងធម្មជាតិដ៏ស្រស់ត្រកាល ។
ស្ថាបត្យករបានរចនាផ្ទះនេះឡើង ដោយផ្តោតលើការប្រើប្រាស់ពន្លឺធម្មជាតិ និងភាពឆើតឆាយបែបសាមញ្ញ ដែលបានផ្តល់ឱ្យគ្រប់ជ្រុងទាំងអស់នៃផ្ទះ នូវអារម្មណ៍ និងបរិយាកាសដ៏កក់ក្តៅ។
ជាន់ផ្ទាល់ដីមានលក្ខណៈបើកចំហ ដោយបន្ទប់ទទួលភ្ញៀវ កន្លែងទទួលទានអាហារ និងផ្ទះបាយត្រូវបានតភ្ជាប់គ្នានៅក្នុងលំហតែមួយ ដែលផ្តល់ឱ្យម្ចាស់ផ្ទះនូវ លំហូរការប្រើប្រាស់ប្រចាំថ្ងៃដ៏ងាយស្រួល និងមានប្រសិទ្ធភាព។
ជាន់ទីមួយជាលំហបន្ទប់គេង ដែលជញ្ជាំងក្បាលគ្រែមានភ្លើងបំភ្លឺបែបស្រទន់ និងមានលក្ខណៈទាន់សម័យ។ ទូខោអាវមានកម្ពស់ខ្ពស់ដល់ពិដាន និងមានថតជាច្រើន ដែលអនុញ្ញាតិឱ្យម្ចាស់ផ្ទះរក្សាទុកដាក់ខោអាវ និងរបស់របរផ្សេងៗបានងាយស្រួល។
ស្ថាបត្យករបានរចនាផ្ទះនេះ ដោយប្រើប្រាស់ពណ៌ស្រាលៗ វិភាគមុំនៃពន្លឺព្រះអាទិត្យ បើកលំហខាងក្នុងឱ្យខ្យល់ចេញចូល នឹងជ្រើសរើសគ្រឿងសង្ហារឹមបានយ៉ាងល្អិតល្អន់។ លទ្ធផលដែលគាត់ទទួលបានគឺ ផ្ទះមួយដែលធំទូលាយ ឆើតឆាយបែបសហសម័យ ដែលសមស្របទៅនឹងការរស់នៅរបស់ម្ចាស់ផ្ទះ និងបរិបថសង្គមបច្ចុប្បន្ន។
គម្រោង៖ ផ្ទះលំហែរតនគីរី
ស្ថាបត្យករ៖ NETRA Architects
ទីតាំង៖ ខេត្តរតនគីរី កម្ពុជា
រូបភាព៖ SereiSoursdey Creative
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
ទស្សនៈកិច្ចសិក្សាស្ថាបត្យកម្មឫស្សី | ប្រទេសចិន
រយៈពេលបួនថ្ងៃនៃដំណើរទស្សនៈកិច្ចស្ថាបត្យកម្មឫស្សីនៅប្រទេសចិន NETRA Architects បានចូលរួមជាមួយស្ថាបត្យករ និងអ្នកជំនាញដទៃទៀត ដើម្បីពង្រឹងការយល់ដឹងអំពីសក្តានុពលរបស់ឫស្សីនៅក្នុងការងាររចនា និងសាងសង់។
ដំណើរទស្សនៈកិច្ចនេះ បានពង្រីកទស្សនៈវិស័យរបស់យើងលើស្ថាបត្យកម្ម ប្រកបដោយចីរភាព ដែលជាឫសគល់ដ៏សំខាន់ក្នុងការអុវត្តន៍វិជ្ជាជីវៈ ប្រកបដោយទំនួលខុសត្រូវចំពោះបរិស្ថាន និងមនុស្សជាតិ។
03/02/2026
NETRA Architects @ Bamboo Architecture Tour | China | 21st-24th January, 2026
លោក សេង សុវណ្ណារ័ត្ន សហស្ថាបនិកនៃ NETRA Architects ត្រូវបាន Woodalter អញ្ជើញឱ្យចូលរួមដំណើរទស្សនៈកិច្ចស្ថាបត្យកម្មឫស្សី រួមជាមួយស្ថាបត្យករខ្មែរឆ្នើមផ្សេងៗទៀតនៅប្រទេសចិនពីកាលពីថ្ងៃទី ២១ ដល់ ២៤ ខែមករា ឆ្នាំ ២០២៦ ដើម្បីសិក្សាស្វែងយល់ពីតួនាទីរបស់ឫស្សី ក្នុងស្ថាបត្យកម្មនាសម័យបច្ចុប្បន្ន។
ចាប់ផ្ដើមពីការទៅទស្សនារោងចក្រ រហូតដល់ចម្ការដាំឫស្សីផ្ទាល់ ដំណើរកម្សាន្តនេះបានបង្ហាញពីសក្តានុពលផ្សេងៗរបស់ឫស្សី ដោយក្រៅពីការប្រើប្រាស់បែបប្រពៃណីធម្មតា ស្ថាបត្យករសម័យទំនើបបន្ថែមការរួមផ្សំជាមួយនឹងបច្ចេកទេសសាងសង់ បច្ចេកវិទ្យា និងការអនុវត្តស្ថាបត្យកម្មថ្មីៗ ឫស្សី ក៏បានប្រែក្លាយជាជម្រើសមួយផ្នែកដ៏សំខាន់ ក្នុងការងាររចនាររបស់ពួកគេ។
ក្នុងដំណើរទស្សនៈកិច្ចស្ថាបត្យកម្មឫស្សីក៏បានផ្តល់បន្ថែមនូវការយល់ដឹងអំពី ការប្រើប្រាស់ ការកែច្នៃ និងដំណើរការផលិតសម្ភារៈដែលសាងសង់ចេញពីឫស្សីប្រកបដោយ និរន្តរភាព និងចីរភាពផងដែរ។ លើសពីនេះ ស្ថាបត្យករ និងអ្នកជំនាញដែលបានចូលរួម ក៏បានចែករំលែក និងពិភាក្សាអំពីធនធានធម្មជាតិ ដែលអាចកើតឡើងវិញបាន ជាមួយលទ្ធភាព និងភាពធនរបស់វា សម្រាប់ការឆ្លើយតបបានយ៉ាងឆាប់រហ័សទៅនឹងតម្រូវការក្នុងវិស័យសាងសង់ នឹងលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់។
NETRA Architects សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Woodalter និងស្ថាបត្យករ អ្នកជំនាញដែលបានចូលរួមក្នុងទស្សនៈកិច្ចនេះ ដែលជាឱកាសអាចផ្លាស់ប្តូរនូវបទពិសោធន៍ ទទួលបានចំណេះជំនាញដ៏សម្បូរបែប និងការចែករំលែកនូវទស្សនវិស័យទៅមុខ លើអនាគតនៃសម្ភារៈសាងសង់ប្រកបដោយនិរន្តរភាព។
28/01/2026
2900 ឆ្នាំនៃស្ថាបត្យកម្មអឺរ៉ុប 🏛🏰🏯
ស្ថាបត្យកម្មអឺរ៉ុប ឬក្លាសុិក (Classical Architecture) បានវិវត្តន៍អស់ជាច្រើនសតវត្សមកហើយ ដោយចាប់ផ្តើមពីសម័យអរិយធម៌ក្រិចបុរាណ ទៅអច្ឆរិយៈវិស្វកម្មនៃចក្រភពរ៉ូម៉ាំង និងរហូតដល់ពេលសម័យបច្ចុប្បន្ន។
ស្ថាបត្យកម្មនេះ បានរៀបរាប់រឿងរ៉ាវនៃភាពរុងរឿង សមាមាត្រ ភាពស៊ីមេទ្រី និងស្នាដៃហត្ថកម្មដ៏យូរអង្វែងរបស់មនុស្សជាតិ និងពិភពលោក។ គ្រប់សម័យកាលបានបង្កើតនូវមរតកនៃការរចនា ដែលបន្តជះឥទ្ធិពលដល់ស្ថាបត្យករនាពេលបច្ចុប្បន្ន។
26/01/2026
Design . Direct . Deliver
នៅ NETRA Architects យើងតែងតែជឿថា ស្ថាបត្យកម្មដែលល្អ និងមានអត្ថន័យ លុះត្រាតែវាអាចត្រូវបានគេយកទៅសាងសង់បាន ឱ្យដូចទៅនឹងការរចនារបស់យើង។ គម្រោងនីមួយៗចាប់ផ្តើមពី បណ្តុំគំនិតជាច្រើន ដែលត្រូវបានសិក្សាយ៉ាងប្រុងប្រយ័ត្ន រួមជាមួយនឹងការរៀបចំផែនការ ព័ត៌មានលម្អិត និងភាពជាក់លាក់ខាងបច្ចេកទេស។
ចាប់ពីការគំនូរព្រាងដំបូង រហូតដល់លទ្ធផលរចនាចុងក្រោយ យើងបានផ្សាភ្ជាប់ភាពច្នៃប្រឌិតជាមួយ នឹងទីតាំងគម្រោងជាក់ស្តែង ដើម្បីធានាថាគ្រប់បន្ទាត់ សម្ភារៈ និងទម្រង់នៃអគារ អាចយកទៅសាងសង់បានដោយមានទំនុកចិត្ត។ ការងាររបស់យើងគឺជាការបង្កើតស្ថាបត្យកម្ម ដែលប្រកបដោយអត្ថន័យ និងភាពច្បាស់លាស់ ពីការស្រមើលស្រមៃឲ្យទៅជាការពិត។
*** ព្រឹក្សាយោបល់ និងសិក្សាគម្រោងស្ថាបត្យកម្ម
ទូរស័ព្ទលេខ : 098 666 705 / 077 666 708
តេលេក្រាម : https://t.me/netra_architects
អុីម៉ែល : [email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Phnom Penh
12000
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 12:00 |