Read2know

Read2know

Share

I create this page purpose to sharing knowledge, job opportunity, entertain. I hope you will get benefit from this page.

Photos from Read2know's post 26/07/2025

អាជ្ញាធរនៅខេត្តសុខោទ័យ និងខេត្តព្រែ បានប្រកាសអាសន្ន បន្ទាន់ពីទឹកជំនន់ហក់ដល់កម្ពស់ 40cm ដែលបណ្តាលអោយជន់លិចផ្ទះប្រជាន់ជនជាច្រើនខ្នង

ប្រភព៖ បាងកកប៉ុស្តិ៍

Photos from Read2know's post 26/07/2025

មានគ្រាប់ផ្លោងចំនួន10គ្រាប់ធ្លាក់ក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសឡាវ តែមិនច្បាស់ថាជាគ្រាប់របស់ខាងកម្ពុជា ឬខាងសៀម។
តែមេភូមិភាគ2សៀម ចោទថាជាគ្រាប់ផ្លោងរបស់កម្ពុជា។

05/09/2022

តើគួរចូលរៀនសាកលវិទ្យាល័យដែរឬទេ បើពេលខ្លះសញ្ញាបត្រសាកលវិទ្យាល័យមិនស្មើនឹងចំណូលរបស់មីងលក់គុយទាវ?

នៅពេលដែលផ្សព្វផ្សាយពីការអប់រំនៅសាកលវិទ្យាល័យ ខ្ញុំតែងតែត្រូវបានសួរសំនួរនេះ។ យុវជនមួយចំនួនតែងតែលើកឡើងថា ប្រាក់ខែរបស់អ្នកដែលមានសញ្ញាបត្រសាកលវិទ្យាល័យមិនស្មើនឹងអ្នកលក់គុយទាវ មានអ្នកខ្លះប្រៀបធៀបជាមួយពលករចំណាកស្រុក ឬអ្នកលក់ដូរ។

ដោយសារដូច្នេះហើយទើបអ្នកដែលតាមស្វែងរកចំណេះដឹងតែងតែមានការហត់នឿយដោយសារតែមិនឃើញសារៈប្រយោជន៍។ ពេលខ្លះក៏ក្តៅចិត្តដោយសារតែរៀនសាកលវិទ្យាល័យ៤ឆ្នាំ ពេលចេញធ្វើការប្រាក់ខែមិនស្មើអ្នកដែលមិនរៀនសោះ។
«ខ្ញុំឯកភាព»

ជាមួយប្រាក់ខែជាមធ្យមប្រចាំខែ ២៥០ដុល្លារ មានយុវវ័យមួយចំនួនសួរថានេះឬជាតម្លៃនៃការសិក្សា។ ហើយប្រាក់ខែមធ្យម៥០០ដុល្លារក្នុងមួយខែ មានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកដទៃថា ការសិក្សាជាផ្លូវកាត់សម្រាប់ការចាកចេញពីភាពក្រីក្រ។

ចំពោះខ្ញុំការយល់ឃើញនេះ ជាការយល់ឃើញមិនទាន់ស៊ីជម្រៅនៅឡើយទេ។

បុគ្គលិកគឺជាមនុស្សដែលធ្វើការយកប្រាក់ខែ ចំណែកអ៉ីអ្នកលក់គុយទាវគឺជាអ្នករកស៊ី។ ដូច្នេះមិនអាចប្រៀបធៀបគ្នាបានទេដោយសារចំណុចខុសគ្នាដូចខាងក្រោម៖

1. បុគ្គលិកការិយាល័យធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃ រៀងរាល់សប្តាហ៍ធ្វើការតែ ៥ថ្ងៃ ឬថែមថ្ងៃសៅរ៍មួយព្រឹកទៀត។ ជារៀងរាល់ឆ្នាំមានច្បាប់សម្រាក់ពី ១ទៅ២សប្តាហ៍ដោយមិនកាត់ប្រាក់ខែ។ មានរបបជាច្រើនដូចជា៖ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់ការងារ មិនទាន់និយាយដល់ការតម្លើងតំណែង តម្លើងប្រាក់ខែផង។ ចាប់ផ្តើមពី ២៥០ដុល្លារ/ខែ យូរៗទៅឡើងដល់ ៥០០ដុល្លារ/ខែ ឬ ១០០០ដុល្លារ/ខែ។
2. អ៉ីលក់គុយទាវត្រូវធ្វើការ ១២ម៉ោង/ថ្ងៃ រយៈពេលដែលឈរលក់គ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ក្រៅពីនោះត្រូវភ្ញាក់ឡើងតាំងពីព្រលឹមដើម្បីចំអិនទៀត។ ជារៀងរាល់សប្តាហ៍ច្បាស់ណាស់គ្មានបានសម្រាក់មួយថ្ងៃណាឡើយ ហើយក៏មិនមានថ្ងៃដែលឈប់សម្រាក់ហើយនៅតែមានប្រាក់ខែដែរ។ គ្មានធានារ៉ាប់រងសង្គម គ្មានធានារ៉ាប់រងសុខភាព គ្មានធានារ៉ាប់រងគ្រោះថ្នាក់ការងារ មានបញ្ហាអីត្រូវទទួលខុសត្រូវដោយខ្លូនឯង។ ឳកាសបង្កើនប្រាក់ចំណូលលុះត្រាតែលក់ច្រើនជាងមុន ឬបើកសាខាបន្ថែម តែធ្វើបែបនេះត្រូវមានទុន ហើយប្រកួតប្រជែងខ្លាំងណាស់។

អ្នកទៅធ្វើការក្រុមហ៊ុនមិនមានហានិភ័យ តែអ៉ីអ្នកលក់គុយទាវកំពុងលេងល្បែងភ្នាល់ជូនកាលត្រូវចាញ់ខាតទាំងដើមក៏មាន។

ដើម្បីអោយបានឃើញច្បាស់យើងគណនាតម្លៃដែលបុគ្គលិកនឹងអ៉ីលក់គុយទាវរកបានជារៀងរាល់ថ្ងៃ

1. ជារៀងរាល់ថ្ងៃគាត់រកបាន ៤០ដុល្លារ/ថ្ងៃ ដូច្នេះមួយខែ ១,២០០ដុល្លារ
2. ប្រសិនបើគាត់ធ្វើតែ ៥ថ្ងៃ/សប្តាហ៍ ដូច្នេះ ២០ថ្ងៃ/ខែ ស្មើនឹង ៨០០ដុល្លារ
3. ហើយត្រូវបង់ថ្លៃធានារ៉ាប់រងដូចបុគ្គលិកការិយាល័យ ៣៣% នោះនៅលស់ត្រឹមតែ ៥៣៦ដុល្លារតែប៉ុនោះ។

នោះគឺជាភាពខុសគ្នា អ្នកគិតថាគាត់មានប្រាក់ចំណូលខ្ពស់តែការពិតគាត់មានប្រាក់ចំណូលខ្ពស់ជាងអ្នកបន្តិចតែប៉ុណ្ណោះ។ លក់ដូរដូច្នេះមានការនឿយហត់ណាស់ បើអ្នកវិញត្រូវរុញរទេះលក់ដូច្នេះតើអ្នកអាចលក់បានយូរប៉ុនណា?

ធ្វើការងារការិយាល័យរាល់ថ្ងៃអ្នកអង្គុយក្នុងម៉ាស៊ីនត្រជាក់ គាត់វិញបែកញើសក្តៅ។ អ្នកមានឳកាសជាច្រើន គាត់វិញមានតែឈរលក់។

រាល់ការងារទាំងអស់សុទ្ធតែមានតម្លៃ តែការសិក្សាតែងតែឈ្នះក្នុងរយៈពេលវែង។ កុំផ្តោតតែរយៈពេលខ្លីព្រោះការវិនិយោគចំពោះការសិក្សាមិនដែលខុសនោះទេ។

17/07/2022

អ្នកបានយល់រឿងអ្វីខ្លះនៅពេលដែលធំធាត់ពីគ្រួសារមិនស្តុកស្តម?

ពួកយើងមិនមានសិទ្ធិជ្រើសរើសកន្លែងដើម្បីកើត តែពួកយើងមានសិទ្ធិទទួលយកបញ្ហា។

គ្រួសាររបស់ខ្ញុំស្ថិតក្នុងកម្រិតមធ្យម មិនមាន ហើយក៏មិនក្រ តែខ្ញុំត្រូវតែរៀនពីរបៀបសន្សំ។ មួយក្នុងចំណោមពាក្យដែលឪពុកម្តាយខ្ញុំតែងតែនិយាយនៅពេលដែលខ្ញុំនៅពីក្មេងគឺ «គ្រួសារយើងមិនមានដូច្នេះកូនត្រូវ……»

ដូច្នេះតាំងពីពេលកើតរហូតដល់ធំឡើងក្នុងមជ្ឈដ្ឋានបែបនេះខ្ញុំបានដឹងរឿងជាច្រើនដែលមានតម្លៃដល់ការគិត និងដំណើរជីវិតរបស់ខ្ញុំនោះគឺ៖

១. របស់របរតិចមិនមានន័យថា សុភមង្គលតិចនោះទេ

របស់របរតិចឬច្រើនមិនអាចកំណត់គុណភាពជីវិតរបស់អ្នកនោះទេ សុភមង្គលបានមកពីតម្លៃប្រើប្រាស់និងមនោសច្ចេតនារបស់អ្នកទៅលើវត្ថុទាំងនោះ។

២. លុយមានតម្លៃ ដូច្នេះត្រូវចេះប្រើវា

លុយមិនមែនជាអ្វីៗទាំងអស់នោះទេ តែវាជារបស់ជាច្រើន។ ចូរយល់ពីតម្លៃនិងកុំខ្ជះខ្ជាយវា។

៣. មិនមានលុយច្រើន តែគំនិតច្នៃប្រឌិតមានមិនចេះខ្វះ

ជាមួយរឿងតូចតាចដែលអ្នកគិតថាអ្នកអាចធ្វើដោយខ្លួនឯងបាន ចូរធ្វើវា។ បានទាំងសន្សំសំចៃ បានទាំងគំនិតច្នៃប្រឌិត។

៤. ឯករាជហិរញ្ញវត្ថុកាន់តែលឿន កាន់តែល្អ

ឯករាជហិរញ្ញវត្ថុគឺជារឿងដ៏ធំនិងសំខាន់បំផុតក្នុងជីវិតរបស់យើងម្នាក់ៗ។ វាជម្រុញឲ្យយើងខំធ្វើការជាងមុន ស្វែងយល់ច្រើនជាងមុន យល់ដឹងច្រើនជាងមុនពីក្រដាស់ប្រាក់ដែលយើងប្រើប្រាស់។

៥. របស់ប្រេនមិនបង្ហាញពីតម្លៃរបស់មនុស្សម្នាក់ៗ
គ្រាន់តែយល់ថាជឿជាក់លើខ្លួនឯង នោះអ្នករស់នៅឯករាជទៅហើយ។ ព្យាយាមរកលុយ និងសន្សំ កុំបណ្តោយឲ្យកត្តាផ្សេងៗខាងអូសទាញអ្នកបានអោយសោះ។

Photos from Knowledge Cambodia's post 19/09/2021
Want your business to be the top-listed Business in Phnom Penh?
Click here to claim your Sponsored Listing.

Address


Boengkengkang
Phnom Penh
12302