Inspire

Inspire

Share

We will inspire you to the next path.

18/08/2025

ក្នុងកាលៈទេសៈស្មុគស្មាញ ក្រោយមានបទឈប់បាញ់ យើងជាប្រជាជន គួររួមគ្នាថែរក្សាស្ថិរភាពក្នុងប្រទេស មិនថាសេដ្ឋកិច្ច ឬច្រវាក់ផលិតកម្ម។ គាំទ្រផលិតផលក្នុងស្រុក តាមដែលអាចធ្វើបាន ហើយកុំជាតិនិយមជ្រុល។ សត្រូវរង់ចាំមើលតែយើងបាក់បែកប៉ុណ្ណោះ មុននឹងគេចាក់យើងបន្ថែម។

រឿងណាគួរចែករំលែក ចាំយើងធ្វើ។ រឿងខ្លះ យើងគួរបន្ថយសកម្មភាព ពោលគឺកុំចាក់ប្រេងលើភ្លើងបន្ថែម។ ការចូលរួមថែរក្សាស្ថិរភាពប្រទេស គឺចាំបាច់ និងត្រូវតែមានការចូលរួមពីយើងទាំងអស់គ្នា។ ប្រទេសរីកចម្រើន គឺផ្តើមពីយើងទាំងអស់គ្នា៕

30/07/2025

តើអ្នកដឹងទេថា រាល់ការប្រើប្រាស់ផលិតផលរបស់ប្រទេសសៀម គឺបានន័យថា អ្នកបានចូលរួមចំណែកក្នុងការពង្រឹងយោធារបស់ប្រទេសនោះដែរ។ នេះគឺប្រៀបដូចជាយកលុយឱ្យសៀមឈ្លានពានប្រទេសយើង។ នៅពេលយើងប្រើប្រាស់ផលិតផលរបស់វា​ លុយ ឬនិយាយឱ្យចំគឺពន្ធ គឺចូលទៅក្នុងរដ្ឋាភិបាល។ ចង់មិនចង់ កញ្ចប់ថវិការមួយផ្នែក នឹងចូលទៅក្នុងយោធា ដើម្បីបំពាក់អាវុធ និងឈ្លានពានប្រទេសជិតខាង ជាពិសេសកម្ពុជា។

សូមពហិការទំនិញប្រទេសមួយនេះ ហើយបង្កើនការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែច្រើន ដើម្បីមានពន្ធហូរចូលទៅក្នុងរដ្ឋាភិបាល។

រដ្ឋាភិបាលយើងខ្លាំង មានលុយ អាវុធកាន់តែទំនើប កងទ័ពក៏កាន់តែខ្លាំង។ សូមចូលរួមចំណែកលើការបង់ពន្ធ​ និងទិញផលិតផលក្នុងស្រុក ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីប្រទេស។ លុះត្រាតែប្រទេសយើងខ្លាំង ទើបប្រទេសសៀមស្អីគេនោះ និងប្រទេសជិតខាង មិនហ៊ានឈ្លានពាន។

#ពហិការទំនិញសៀម

29/07/2025

កូនខ្មែរត្រូវចាំ៖

១. ចាប់ពីពេលនេះ កុំខ្ចិល ត្រូវខំធ្វើការ
២. ប្រទេសខ្លះ បើយើងខ្សោយចាំតែវាយ យើងប៉ុណ្ណោះ
៣. គាំទ្រផលិតផលខ្លួនឱ្យបានច្រើន ហើយកាត់បន្ថយផលិតផលប្រទេសនោះឱ្យតិចបំផុត ដើម្បីកុំឱ្យគេអាចប្រមូលពន្ធបានច្រើន ដើម្បីធ្វើសង្រ្គាមដណ្តើមដីយើង។
៤. ខំប្រឹងអភិវឌ្ឍខ្លួន ខិតខំសិក្សាឱ្យពូកែ ដើម្បីយកឈ្នះប្រទេសមួយនោះ៕...

28/07/2025

អ្នកត្រូវតែខ្លាំង ទើបប្រទេសជិតខាងមិនមើលងាយ៕

25/07/2025

យើងប្រឆាំងការឈ្លានពានរបស់ថៃ។
We stand against Thailand’ invasion of Cambodia 🇰🇭

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .🙏

23/07/2025

ជីវិតមួយនេះ ប្រហែលជាមិនល្អឥតខ្ចោះទេ។ ទុក្ខខ្លះ សុខខ្លះ។ ពេលខ្លះក៏សប្បាយ ពេលខ្លះក៏ជួបបញ្ហា។ ប៉ុន្តែខ្ញុំនៅតែពេញចិត្ត។ ជីវិតនេះ ចប់បញ្ហាមួយ ក៏ចូលបញ្ហាមួយទៀត ហើយក៏មិនចេះអស់ មិនចេះហើយដែរ។ ប៉ុន្តែមានតែញញឹមទទួលយក ហើយខិតខំដោះស្រាយវា។ អ្វីដែលធ្វើបាន មានតែខំប្រឹងឱ្យអស់លទ្ធភាព ទោះលទ្ធផលបែបណាក៏ទទួលយក។ នេះហើយជាជីវិតខ្ញុំ។

Skin នារី

22/07/2025

ជីវិត ជាក្តីសង្ឃឹម។ រៀនគិតវិជ្ជមានឱ្យបានច្រើន ទើបយើងមានកម្លាំងចិត្តដើរទៅមុខ។ កុំអស់សង្ឃឹម ក្នុងជីវិត។ វាមានវិធីច្រើនណាស់ ដើម្បីដោះស្រាយ។ បើដោះផ្លូវមួយមិនចេញ យើងស្វែងរកមធ្យោបាយផ្សេងទៀត។ លើកទឹកចិត្តខ្លួនឯងឱ្យបានច្រើន ព្រោះមានតែអ្នកប៉ុណ្ណោះ ដែលត្រូវប្រឈមមុខ៕

Skin នារី

20/07/2025

មិនថានៅសង្គមណា ឬសម័យណាទេ មនុស្សភាគច្រើនតែងតែមានបំណុល។ សំណេរនេះ មិនបានសំដៅដល់បុគ្គលណាមួយឡើយ។ តែពាក្យថាបំណុលមិនមែនងាយស្រួលឡើយ។ បំណុលពេលខ្លះងាយស្រួលខ្ចី តែមិនងាយស្រួលសង។ បំណុល ចង់ការ ការស្មើដើម។ ពេលខ្ចីត្រូវគិតមុខ គិតក្រោយ។ ខ្ចីត្រូវ យកទៅរកស៊ី។ បំណុលធ្វើឱ្យមនុស្សលក់ផ្ទះ។ បំណុលធ្វើឱ្យមនុស្សអស់កេរ្តិ៍ឈ្មោះ។ កុំយកបំណុលហ៊ឺហារ។ បើមិនចាំបាច់ កុំខ្ចីបំណុល៕

Skin នារី

19/07/2025

គូគេ vs គូខ្ញុំ 🥺

Skin នារី

19/07/2025

ធ្វើការពេលមួយសប្តាហ៍ យើងមានតែថ្ងៃសៅរ៍-អាទិត្យនេះហើយសម្រាប់សម្រាក និងផ្តល់ពេលសម្រាប់ខ្លួនឯង។ ចំណាយពេលនៅកន្លែងធ្វើការក៏ច្រើនហើយ​ សុំផ្តល់ពេលឱ្យខ្លួនឯងសម្រាកឱ្យបានច្រើនវិញម្តង។ ផ្តល់ក្តីសុខដល់ខ្លួនឯងខ្លះ ដើម្បីបន្តដំណើរទៅមុខ។​

Skin នារី

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Phnom Penh