Youda Kang
The More You Do, The More You Get .!!
06/01/2020
លេងសេីចម៉េចបាន រិទ្ធីសែននាងកង្រី២០២០🚨
22/12/2019
ផ្លាតុងគឺជាទស្សនវិទូដែលជាបិតាទស្សនវិជ្ជាលោកខាងលិច ដោយលោកគឺជាកូនសិស្សរបស់សូក្រាត និងជាគ្រួរបស់អារីស្ដូត។ ជាទូទៅការសរសេររបស់ផ្លាតុងផ្ដោតទៅលើយុត្តិធម៌ និងនយោបាយ ដែលបញ្ហាទាំងនេះកំពុងតែកើតឡើង និងចាក់ស្រេះក្នុងសង្គមសព្វថ្ងៃ។ ផ្លាតុង បានបែងចែករបៀបដឹកនាំជា ៥ប្រភេទ៖
១) អភិជនាធិបតេយ្យ (Aristocracy)
របបនេះគឺការគ្រប់គ្រងមួយដែលដឹកនាំដោយមនុស្សដែលមានការអប់រំល្អដែលមានការគិតពិចារណា ដោយប្រើប្រាស់ហេតុផលត្រឹមត្រូវ។ ក្នុងទ្រឹស្ដីរបស់ផ្លាតុង មនុស្សក្នុងវណ្ណៈអភិជនមានសមតុលរវាងចំណង់ ភាពតក្ក និងផ្លូវសាសនា។ សង្គមមួយនេះជាទូទៅដឹកនាំដោយមនុស្សដែលមានទស្សនវិជ្ជាខ្ពង់ខ្ពស់ ដែលមានចូលចិត្តចំណេះដឹង មានភាពឆ្លាតវៃ និងចង់រស់នៅប្រកបដោយជីវិតសាមញ្ញ។
២) របបសក្តិភូមិ (Timocracy)
សង្គមមួយនេះកាត់បន្ថយគុណតម្លៃនៃភាពតក្ក ហើយផ្ដោតទៅលើសារៈសំខាន់នៃចំណង់អំណាច និងជឿលើសាសនា។ ជាទូទៅមនុស្សដែលមានចំណេះដឹង គុណធម៌មិនត្រូវគេឲ្យតម្លៃ ហើយមនុស្សម្នាក់ៗខិតខំដើម្បីតែអំណាចខ្លួនឯងដោយពួកគេមានលក្ខណៈកាចសាហាវ ចូលចិត្តធ្វើសង្រ្កាម។ ក្នុងសង្គមមួយនេះ ពលរដ្ឋម្នាក់ៗផ្ដោតសំខាន់ទៅលើមាសប្រាក់ ការកម្សាន្ត ជាជាងការអប់រំ។
៣) គណាធិបតេយ្យ (Oligarchy)
ក្នុងសង្គមមួយនេះ ទ្រព្យសម្បត្តិត្រូវគេចាត់ទុកថាជាគ្រឿងជម្រុញចិត្តដ៏សំខាន់បំផុត ដោយពួកគេឲ្យតម្លៃទៅលើអ្នកមានទ្រព្យសម្បត្តិ និងខ្ពើមរអើមអ្នកក្រីក្រ។ បើទោះបីជាសង្គមមួយនេះមានការខំប្រឹងប្រែងធ្វើការងារ ប៉ុន្តែពួកគេមានភាពអត្មានិយម ដោយគ្រប់សកម្មភាពរបស់ពួកគេគឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ការឲ្យតម្លៃទៅលើទ្រព្យសម្បត្តិកាន់តែច្រើន ធ្វើឲ្យមនុស្សបាត់បង់គុណធម៌។
៤) ប្រជាធិបតេយ្យ (Democracy)
លោកផ្លាតុងមានជំនឿថារបបគ្របគ្រងគឺផ្ដោតសំខាន់ទៅលើសេរីភាព។ លោកមានជំនឿថាតួនាទីរបស់អជ្ញាធរ និងច្បាប់ទាំងអស់គឺដើម្បីបម្រើសង្គម។ មនុស្សមានសិទ្ធសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនអ្វី ដោយមិនចាំបាច់ឱនលំទនចំពោះនរណាម្នាក់ឡើយ។ ក្នុងសង្គមមួយនេះ ប្រជាធិបតេយ្យគឺផ្ដល់សេរីភាពទៅដល់មនុស្សគ្រប់គ្រប់គ្នាស្មើៗគ្នា ដោយមិនរើសអើង។
៥) របបផ្ដាច់ការ/ទុជនាធិបតេយ្យ (Tyranny)
បើយោងតាមទស្សនរបស់ផ្លាតុង របបនេះបែងជាបំណែកតូចៗដោយមានអ្នកគ្រប់គ្រងដោយជនផ្ដាច់ការ ចូលចិត្តប្រើអំពើហិង្សា គ្មានតម្លាភាព។ សង្គមមួយនេះគឺបែងចែកហើយរបបគ្រប់គ្រងមួយនេះគឺចង់បានសេរីភាព ប៉ុន្តែខ្វះច្បាប់គ្រប់គ្រង។ របបមួយនេះគឺគ្មានសិលធម៌ អត្មានិយម និងគ្មានយុត្តិធម៌។
អ្នកអាចប្រៀបធៀបរបបគ្រប់គ្រងទាំងនេះទៅនឹងបិរិយាកាសនយោបាយសព្វថ្ងៃនេះ។ អ្នកប្រាកដជាគិតថាការគ្របគ្រងបែបប្រជាធិបតេយ្យដែលល្អជាងគេ។
មនុស្សម្នាក់ៗចង់បានទ្រព្យសម្បត្តិ ប៉ុន្តែអ្នកត្រូវសួរខ្លួនរបស់អ្នកថាវាមិនមែនជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកត្រូវទុកចន្លោះសម្រាប់រឿងផ្សេងៗក្នុងជីវិតរបស់អ្នក ពេញចិត្តនឹងពិភពលោកដែលនៅជុំវិញអ្នក។ អ្នកអាចរៀននូវមេរៀនដ៏មានតម្លៃ៣យ៉ាងរបស់ផ្លាតុង៖
១) រៀនផ្ដល់អាទិភាពដល់រឿងត្រឹមត្រូវ
មេរៀនដែលសំខាន់ដែលអ្នកត្រូវរៀននោះគឺអ្នកត្រូវស្វែងរកតុល្យភាពនូវរឿងដែលសំខាន់សម្រាប់អ្នក។ អ្នកអាចនឹងផុងខ្លួនទៅនឹងសកម្មភាពរាល់ថ្ងៃរបស់អ្នក និងមហិច្ឆតារបស់អ្នក។ អ្នកត្រូវប្រឹងធ្វើការដើម្បីរកប្រាក់ ប៉ុន្តែអ្នកត្រូវចាំថាលុយកាក់តែមួយមុខមិនមែនជារឿងចាំបាច់បំផុតនោះទេសម្រាប់អ្នក។ ដូចនេះអ្នកត្រូវចេះឲ្យតម្លៃ និងផ្ដល់អាទិភាពទៅរឿងដែលត្រឹមត្រូវសម្រាប់ជីវិតរបស់អ្នកផ្សេងៗទៀត។
២) ចំណេះដឹងគឺសំខាន់
កុំឈប់រៀន ស្វែងរកចំណេះដឹង។ មិនមែនអ្នកឈប់រៀននៅសាលា នោះអ្នកថាអ្នកនឹងមិនបន្តស្វែងរកចំណេះដឹងផ្សេងទៀតនោះទេ ហើយក៏មិនមែនជាការបញ្ចប់ការសិក្សារៀនសូត្ររបស់អ្នកនោះដែរ។ អ្នកត្រូវរៀនជំនាញថ្មី រៀនភាសា និងរៀនអំពីអ្វីគ្រប់យ៉ាងដែលអ្នកជួបរៀងរាល់ថ្ងៃ។
៣) ភ្ជាប់ទៅកាន់អ្វីៗនៅជុំវិញអ្នក
អ្នកអាចភ្ជាប់ព្រលឹងរបស់អ្នកទៅកាន់ពិភពជុំវិញខ្លួនអ្នក ដោយការនៅស្ងៀមស្ងាត់ម្នាក់ឯង ធ្វើលំហាត់ប្រាណ និងចំណាយពេលជាមួយធម្មជាតិ៕
ដោយ៖ លង់ វណ្ណៈ
ចែកចាយ : BizKhmer
22/12/2019
ឈ្មោះនំខ្មែរ #នំអង្គុញអណ្តែត
មិនមែន នំបាញ់ច៉ានឿក នោះទេ? ?
នំបាញ់ចានឿក ជាឈ្មោះនំរបស់យួនទេ។
23/08/2019
ស្គាល់!! ឈ្មោះអធិការខណ្ឌទាំង ១៤រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ - Cambofox អធិការដ្ឋាននគរបាលខណ្ឌ ស្ថិតនៅក្រោមឱវាទអភិបាល នៃគណៈអភិបាលខណ្ឌ និងស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំណែនាំជំន...
01/08/2019
តិចអត់ស្គាល់!!! ឈ្មោះឯកអគ្គរាជទូតកម្ពុជាទាំង ២៨រូប ប្រចាំនៅប្រទេសនានា
តិចអត់ស្គាល់!!! ឈ្មោះឯកអគ្គរាជទូតកម្ពុជាទាំង ២៨រូប ប្រចាំនៅប្រទេសនានា - Cambofox ក្រៅពីស្ថានទូត កម្ពុជាក៏មានស្ថានអគ្គកុងស៊ុលនៅតាមក្រុងសំខាន់ៗជាច្រើនផងដែរ ដូចជា៖ នៅចិន (ស្ថានអគ្គកុងស៊ុល....
08/07/2019
ឈ្មោះ និងតួនាទីរបស់មេប៉ូលីសជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ - Cambofox រហូតមកដល់ពេលបច្ចុប្បន្ននេះ អគ្គស្នងការនគរបាលជាតិ ដែលមានលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្ន...
08/07/2019
តិចអត់ស្គាល់!! ឈ្មោះ និងតួនាទីរបស់មេទ័ពជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ - Cambofox បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អតីតអគ្គមេបញ្ជាការ និងលោកនាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ម....
08/07/2019
មកស្គាល់!! ឈ្មោះមេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥រាជធានីខេត្ត - Cambofox បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត-រាជធានី ដឹកនាំដោយមេបញ្ជាការមួយរូប និងមេបញ្ជាការរង (ច្រើនរូប)។ បញ្ជាការដ....
08/07/2019
ខ្លាំងមែន!! ស្ត្រីចំនួន ៣រូប កំពុងទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ នាឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន គឺមានរាជការជាស្ត្...
27/06/2019
មានបានយ៉ាងណា កុំភ្លេចពួកម៉ាកកំសត់កម្រ🎓
ចាំមិនភ្លេចទេ😪
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
SangKat Beoung SaLang, Khann Toul Kok
Phnom Penh