Today View

Today View

Share

CAE Cambodian Advertising Enterprise was established on 2013 and officially recognized as a limited liability company from Ministry of Commerce.

Business Talk is a daily TV program which our Presenter will have a direct live interview with business owners, business leaders, Managers, professors, trainers to:
- Share experience in being a business leader and entrepreneur.
- Provide Professional skill in business management such as: Leadership, finance etc.
- Business strategies
- And Economic analysis
- And report latest work environment and modern development in SEZ.

Photos from Today View's post 24/09/2024

ផ្ញើជូនកូនៗជំនាន់ក្រោយទាំងអស់

សួស្តីកូនៗជាទីស្រលាញ់ បច្ចុប្បន្នប៉ាមានអាយុជាង៥០ឆ្នាំហើយ កាលពីក្មេង ប៉ាមិនចង់ធ្វើជាអ្នកលក់ទេ។ តាមរយៈបទពិសោធន៍ជីវិត ប៉ាភ្ញាក់ខ្លួនដឹងថា ឆាកជីវិតមនុស្សជៀសមិនផុតពីកិច្ចការលក់ដូរឡើយ អ្វីក៏ជាកិច្ចការលក់ដែរ ហើយអ្វីក៏ជាផលិតផលដែរ។ តើយើងលក់ផលិតអ្វី? ដើម្បីជួយកូនៗមានតម្រុយជីវិតខ្លះ ប៉ាសូមចែករំលែកគំនិតស្ដូចស្ដើងមួយអំពីផលិតផល តើផលិតផលមានអ្វីខ្លះ? ផលិតផលមាន២ប្រភេទធំៗគឺ៖

១. ផលិតផលរូបីយ៍ មានដូចជា ទូរស័ព្ទ ថ្នាំពេទ្យ ប្រហិតត្រីស្លាត ម៉ូតូ រថយន្ត ។ល។ និង ។ល។

២. ផលិតផលអរូបីយ៍ ឬ សេវាកម្ម មានដូចជា កិបសំបុត្រផ្ញើម៉ូតូ គ្រូបង្រៀន គ្រូពេទ្យព្យាបាលជម្ងឺ មេធាវីផ្តល់សេវាច្បាប់ ។ល។ និង ។ល។

ឧទាហរណ៍ ទូរស័ព្ទ ជាផលិតផលរូបីយ៍ ចំណែកសេវាទូរស័ព្ទជាផលិតផលអរូបីយ៍។ គ្រូពេទ្យលក់ថ្នាំពេទ្យផងព្យាបាលជម្ងឺផង។ ថ្នាំពេទ្យជាផលិតផលរូបីយ៍ ចំណែកថ្លៃព្យាបាល ជាផលិតផលអរូបីយ៍ ឬសេវា។

កន្លងមកទោះបីប៉ាចេញមុខមាត់ក្នុងសង្គមជាសាធារណៈ រកលុយបានខ្លះ ដើម្បីមានផ្ទះនៅរាជធានីនិងជួយដល់ស្រុកកំណើត តែអ្វីៗមិនដូចបំណងយើងទាំងស្រុងឡើង បរិយាកាសធុរកិច្ចប្រែប្រួល អ្វីៗក៏ប្រែប្រួល។ បរិយាកាសទាំងនោះមានដូចជា នយោបាយ សេដ្ឋកិច្ច ប្រាក់ចំណូល ពេលខ្លះសម្បូរណ៍សប្បាយ ពេលខ្លះជួបការលំបាកក្នុងជីវភាព។ ដូចពុទ្ធដិកាសម្តែងទុករាប់ពាន់ឆ្នាំមកហើយថា «អ្វីៗប្រែប្រួលជាធម្មតា មានតែការប្រែប្រួលទេ ដែលវាមិនប្រែប្រួល » ។

ប៉ាជាក្មេងកំព្រាម្ដាយតាំងពីអាយុ៤ឆ្នាំ និងកំព្រាឪពុកតាំងពីអាយុ១៤ឆ្នាំ ការឧបត្ថមផ្នែកគំនិត ស្មារតីនិងថវិកាមានកំរិត ជីវិតប៉ាដើរមកដល់ពេលនេះ ពិតជាមានខុសនិងត្រូវ តែប៉ាប្រាថ្នាចង់ឃើញកូៗមានវាសនាល្អជាងប៉ាតាមរយៈការកំណត់គោលដៅជីវិតបានត្រឹមត្រូវ ប្រើប្រាស់ពេលវេលាបានត្រឹមត្រូវនិងមានប្រសិទ្ធភាពឈានទៅសម្រេចគោលដៅជីវិតខ្លួនបានលឿន។

កាលពីក្មេងប៉ារស់នៅជនបទខ្សត់ខ្សោយទាំងថវិកា និងមូលធនបញ្ញា គិតអ្វីធ្វើអ្វីដោយខ្លួនឯង ប្រើពេលវេលាច្រើនតែទទួលបានលទ្ធផលតិច ពេលនេះទោះបីប៉ាចង់ឱ្យពេលវេលាត្រឡប់ក្រោយកសាងជីវិតពីក្មេងម្ដងទៀតក៏មិនកើត។

ម្លោះហើយមានតែពាក្យផ្ដាំផ្ញើកូនៗតិចតួច៖ ចូរកូនកំណត់គោលដៅជីវិតឱ្យច្បាស់តាំងពីក្មេង តើកូនត្រូវធ្វើអ្វី? លក់អ្វី? បើកូនសម្រេចចិត្តខាងពេទ្យត្រូវរៀននិងធ្វើសកម្មភាពប្រចាំថ្ងៃទាក់ទងជំនាញពេទ្យ ដោយស្វែងយល់និងចុះផ្ទាល់កុំរងចាំថ្ងៃស្អែក អ្វីក៏ដោយលុះត្រាធ្វើវាពីក្មេងទើបមានគ្រឹះរឹងមាំល្អនិងមានចំណូលស្ថិតស្ថេរយូរអង្វែង ដូចសុភាសិតខ្មែរពោលថា «ចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ»។ សម័យនេះកូនៗ មានបច្ចេកវិទ្យា មានការទំនុកបំរុង សាលាគ្រប់ទីកន្លែង សៀភៅមានគ្រប់ទីកន្លែង មានទាំងអ្នកអានសៀវភៅតាមបណ្ដាញសង្គមយូធូបឱ្យស្ដាប់ទៀតផង។

សូមកូនប្រឹងប្រែងរៀនសូត្រ និងចុះអនុវត្តកិច្ចការផ្ទាល់ដំណាលគ្នាដើម្បីមានចំណេះជំនាញជាគ្រឹះដ៏រឹងមាំសម្រាប់ជីវិត ត្រូវមានសីលធម៌ល្អ ប្រព្រឹត្តិតែអំពើល្អ សុចរិតត្រឹមត្រូវ រក្សាសុខភាព ដើម្បី កសាងកេរ្ត៍ឈ្មោះសម្រាប់គ្រួសារនិងសង្គមជាតិយើង។

TODAY VIEWS 07 10 2016 07/10/2016

https://youtu.be/cPqGLcNPWbM

TODAY VIEWS 07 10 2016 1. កម្ពុជានឹងទទួលភ្ញៀវពិសេសពី ក្នុងខែតុលានេះ គឺធានាធីបតីចិន និងរដ្ឋមន្ត្រីអង់គ្លេស 2. ឯកឧត្តមហ៊ុនម៉ាណែត ទស្សនៈកិច្ចនៅក្រៅប្រទេស ស្របពេលមានការគំរាម ធ្វើបាតុកម...

Interview Mr Chun Thou Today View 07 10 2016 07/10/2016

https://youtu.be/YMkiFdXpjy0

Interview Mr Chun Thou Today View 07 10 2016 សម្រួលដោយ លោកលី ធី​ និង លោក ចួន ធូ​ ប្រធានបទៈ​​ កិច្ចពិភាក្សាដេញដោលគ្នារវាងបេក្ខភាពអនុប្រធានាធិបតីសហរដ្ឋអាមេរិច លោក ម៉ៃ និង​ លោក​ ទីម (វគ្គបញ្ចប់)

TODAY VIEWS 06 10 2016 07/10/2016

https://youtu.be/A6IUhGl8W8Q

TODAY VIEWS 06 10 2016 1. កម្ពុជាមិនចាត់វិធានការកាប់សម្លាប់ដូចប្រទេសដ៏ទៃទេប៉ុន្តកម្ពុជាក៏មិនអត់អោនឲ្យចំពោះឧក្រិដ្ឋកម្មគ្រឿងញៀនដែរ 2. សមាជិកព្រឹទ្ធសភាអាមេរិកសម្តែងការសោកស្តាយចំពោះកា...

04/10/2016

នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងអង្គប្រជុំកំពូលលើកទី២ ស្តីពីកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ដែលនឹងធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែតុលា ខាងមុខនេះ។
កិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន។
កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នៅប្រទេសថៃ គឺជាវេទិកាមួយមានគោលបំណងកសាងសហគមន៌អាស៊ី ឈរលើមូលដ្ធាននៃភាពរឹងមាំ ពហុភាព ធនធាន ដ៏ស្តុកស្តម និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ នៅទ្វីបអាស៊ី៕

04/10/2016

ឯកឧត្តម កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅខណ្ឌទូលគោក
ឯកឧត្តម យ៉ែម បុញ្ញាឬទ្ឋិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥តុលានេះ ឯកឧត្តម កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោត នៅខណ្ឌទូលគោក ជាទីកន្លែងដែលកំពុងស្នាក់នៅ។ អ្នកនាំពាក្យរូបនេះ បានបដិសេធ ចំពោះព័ត៌មានថា ឯកឧត្តម កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតនៅខេត្តកំពង់ចាម ព្រោះឯកឧត្តមជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម។
សូមជំរាបថា នៅល្ងាចថ្ងៃនេះ ជាការចាប់អារម្មណ៍មួយដែលបក្សសង្គ្រោះជាតិប្រកាសថា ឯកឧត្តមកឹម សុខានឹងទៅចុះឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃស្អែក បន្ទាប់ពីឃុំខ្លួនឯងអស់ពេលច្រើនខែមកហើយ។ តាមគំរោងគណបក្សទាំងនឹងចូលរួមប្រជុំសភានៅព្រឹកថ្ងៃទី៧តុលាខាងមុខនេះ បន្ទាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជាល្អប្រសើរ។
គួររំលឹកថា មុនមួយថ្ងៃដែលប្រធានស្តីទីគណបក្សរបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតនោះ មន្ត្រីអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ ឯកឧត្តម យ៉ែម បុញ្ញាឬទ្ឋិ បានប្រាប់អ្នកសារព័ត៌មាន ព្រឹកថ្ងៃទី៤ខែតុលានេះថា បន្ទាប់ពីទៅចុះឈ្មោះបោះ ឆ្នោត ឯកឧត្តម កឹម សុខា អាចនឹងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំដ្ឋសភាពេញអង្គដែលនឹងធ្វើឡើងនាថ្ងៃទី៧ខែតុលាខាងមុខ។
ជុំវិញសំណុំរឿងរបស់ឯកឧត្តមកឹម សុខា ឯកឧត្តម យ៉ែម បុញ្ញាឬទ្ឋិ ធ្លាប់បញ្ជាក់ថា ផ្អែកតាមទិដ្ឋភាពផ្លូវច្បាប់ លោក កឹម សុខា នៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។ មេធាវីលោកកឹម សុខា នឹងដាក់ពាក្យប្តឹងទាស់នៅសាលាឧទ្ធរណ៍ ឲ្យបានមុនសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ចូលជាស្ថាពរផងដែរ។

សួមបញ្ជាក់ថា កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កឹម សុខា ត្រូវបានសាលារាជធានី ភ្នំពេញ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន ៥ខែ និងពិន័យជាប្រាក់ចំនួន ៨សែនរៀលពីបទបដិសេធមិនចូលខ្លួនជាសាក្សីក្នុងសំណុំរឿង សញ្ចារកម្មរបស់អ្នកនាង ខុម ចាន់តារាទីហៅ ស្រីមុំ។ គិតត្រឹមថ្ងៃទី៤តុលានេះ គឺនៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះសាលក្រមនេះនឹងចូលជាស្ថាពរ ក្នុងករណីដែលមិនមានការប្តឹងទាស់នៅឧទ្ធរណ៍នោះ៕

04/10/2016

ថ្នាក់ដឹកនាំខេត្តតាកែវចុះបញ្ចប់ទំនាស់រឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅស្រុកកោះអណ្តែត

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តតាកែវអោយដឹងថា រសៀលថ្ងៃអង្គារម្សិលមិញ ដោយអនុវត្តតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងមានការសម្របសម្រួលពីលោកជំទាវ និន សុផុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានធ្វើឱ្យបញ្ហាបុគ្គលិករបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី រឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត ត្រូវបានបញ្ចប់ជាស្ថាបពរ ដោយភាគីទាំងអស់បានយល់ព្រមសម្របសម្រួល និងយោគយល់គ្នាទៅវិញទៅមក។

ក្នុងពេលនោះដែរលោកអគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុក៏បានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្គងដែលបុគ្គលិក របស់ខ្លួនបានប្រព្រឹត្ត និងយល់ព្រមសងនូវការខូចខាតព្រមទាំងជំងឺចិត្តជូនដល់ក្រុមគ្រួសាររងគ្រោះ។

ឆ្លៀងក្នុងឱកាសនោះដែរលោកជំទាវតំណាងរាស្ត្រ និងឯកឧត្តមអភិបាលខេត្តក៏បានណែនាំអំពីដំណើរការនៃនីតិវិធីច្បាប់មួយចំនួនដល់ភាគីទាំងអស់ ហើយក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់សូមឱ្យមានការយោគយល់ដល់ប្រជាពលរដ្ឋ ដោយទុកលទ្ធភាពឱ្យគាត់ទៅតាមលទ្ធភាពរបស់គាត់ផងព្រោះថារាជរដ្ឋាភិបាលអនុញ្ញាតិឱ្យបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុគឺដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមិនមែនដើម្បីធ្វើបាបប្រជាពលរដ្ឋទេ។
ឯកឧត្តមអភិបាលខេត្តបន្តថាការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងករណីគាត់ខកខានមិនបានសងត្រូវធ្វើឡើងតាមផ្លូវច្បាប់មិនអាចធ្វើឡើងដោយបំពានច្បាប់បានទេ ហើយបើសិនមានករណីនេះកើតឡើងទៀតខេត្តនឹងដាក់ពាក្យបណ្តឹងចំពោះស្ថាប័នណាដែលរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋខុសច្បាប់បែបនេះ ហើយខេត្តនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីការពារឱ្យបានដាច់ខាតនៅផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ដោយឡែកក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះបានបង្ហាញសេចក្តីត្រេកអរយ៉ាងក្រៃលែង និងបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តព្រឺទ្ធបណ្ឌិត លោកជំទាវតំណាងរាស្ត្រ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបានដោះស្រាយបញ្ហាជូនពួកគាត់ទាន់ពេលវេលា៕

04/10/2016

កម្ពុជាចំណាយប្រាក់៣០០លានដុល្លារក្នុង១ឆ្នាំសម្រាប់ការនាំចូលបន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទពីក្រៅប្រទេស។

យោងតាមតួលេខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជាបានចំណាយលើការនាំចូលចូលបន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទក្នុងទឹកប្រាក់រង្វង់៣០០លានដុល្លារ។ ក្នុងនោះការចំណាយលើការនាំចូលបន្លែមានទឹកប្រាក់រង្វង់១០០លានដុល្លារ ផ្លែឈើរង្វង់១០០លានដុល្លារ និងចំណាយលើការនាំចូលសាច់គ្រប់ប្រភេទចំនួនរង្វង់១០០លានដុល្លារ។
ការនាំចូលបន្លែពីប្រទេសជិនខាងចន្លោះពី៦០%ទៅ៧០%នៃតំរូវការបន្លែសរុបនៅលើទីផ្សារកម្ពុជា ស្របពេលការផលិតបន្លែក្នុងស្រុកសំរេចបានត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការនាំចូលសាច់គ្រប់ប្រភេទវិញក៏មានបរិមាណច្រើនផងដែរ ក្នុងនោះការចំណាយលើការនាំចូលសាច់ត្រីមានទឹកប្រាក់ប្រមាណ៤៥លានដុល្លារក្នុង១ឆ្នាំ។

យោងតាមរបាយការណ៏របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្ទៃដីដាំបន្លែមានត្រឹមតែ៥ម៉ឺន៥ពាន់ហិកតាប៉ុណ្ណោះបើធៀបនឹងផ្ទៃដីកសិកម្មសរុបរបស់កម្ពុជាមានរង្វង់៣លានហិកតា ហើយបរិមាណបន្លែដែលដាំបានមានចំនួនត្រឹមតែ៤០ម៉ឺនតោន និងមានកសិករដាំបន្លែប្រមាណតែ៥ម៉ឺននាក់ប៉ុណ្ណោះក្នុងចំណោមកសិករសរុបជាង៣លាននាក់៕

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


Phnom Penh
078800098