The360posts

The360posts

Share

The360Posts, post everything that mater and entertainment.

14/11/2025

Hello everyone, happy friday :-D

05/08/2025

អរគុណសម្រាប់ទឹកចិត្តដ៏ប្រពៃនេះ

Ghost Mountain Khmer Subtitle - Preah Vihear Temple (ប្រាសាទព្រះវិហារ) 31/07/2025

https://www.facebook.com/share/p/19ozheBpNH/

Ghost Mountain Khmer Subtitle - Preah Vihear Temple (ប្រាសាទព្រះវិហារ) Ghost Mountain is the story of Bunseng Taing, a Cambodian refugee who made his way to Connecticut in 1980 after surviving both the Killing Fields and a secon...

05/08/2024

អបអរសាទរ​ ពិធីបេីកការដ្ឋានសាសង់​ ព្រែកជីកហ្វូណនតេជោ
៥សីហា២០២៤

23/01/2024

អ្នកខ្លះថាគេដុតអោយស្មៅឆេះដុះល្អ
អ្នកខ្លះថាបង្កេីតខ្យល់ពុល
ចុះអ្នកវិញ?

23/01/2024

គំរូរបស់អ្នកជាឪពុកម្តាយ ពិតជាសំខាន់ណាស់

Photos from The360posts's post 22/01/2024
21/01/2024

Study, study and study

Photos from The360posts's post 19/01/2024

គ្រូបង្រៀននៅប្រទេសអូស្ត្រាលីម្នាក់បាននិយាយថា៖

«យើង​មិន​បារម្ភ​ខ្លាំង​ពេក​ទេ បើ​សិស្ស​បឋម​សិក្សា​យើង​មិន​ពូកែ​គណិត​វិទ្យា យើង​បារម្ភ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​ពួក​គេ​មិន​ចេះតម្រង់ជួរ»។

ហេតុអ្វី យើងត្រូវបង្រៀនកុមារ​រហូត​ដល់ 12ឆ្នាំ​ដើម្បី​អោយពួកគេចេះតម្រង់​ជួរ​?

1. ក្មេងៗរៀនគ្រប់គ្រងពេលវេលា ប្រសិនបើអ្នកចង់នៅខាងមុខគេ ត្រូវរៀបចំអោយទាន់ពេល នឹងមកអោយបានលឿន។

2. កុមាររៀនអត់ធ្មត់ដើម្បីរង់ចាំវេនរបស់ពួកគេ ជាពិសេសប្រសិនបើពួកគេនៅជួរក្រោយ។

3. រៀនគោរពសិទ្ធិអ្នកដ៏ទៃ អ្នកដែលមកមុនអាចដល់វេនមុន មិនជ្រៀតជ្រែកសិទ្ធិអ្នកដទៃ។

4. រៀនគិតប្រកបដោយភាពច្នៃប្រឌិត នូវសកម្មភាពអ្វីដែលអាចធ្វើបាន ដើម្បីជម្នះភាពអផ្សុកនៅក្នុងជួរ។ (នៅប្រទេសជប៉ុន ជាធម្មតាមនុស្សអានសៀវភៅពេលរង់ចាំ)

5. អាចរៀនទំនាក់ទំនងសង្គម ស្វាគមន៍ និងជជែកជាមួយមនុស្សផ្សេងទៀតនៅក្នុងជួរ។

6. រៀនវិន័យ សណ្តាប់ធ្នាប់ និងភាពស្អាតស្អំ។

7. រៀនពីភាពខ្មាស់អៀន ប្រសិនបើពួកគេកាត់ជួរ និងសិទ្ធិរបស់អ្នកដទៃ។

8. រៀនពីភាពស្មោះត្រង់ជាមួយខ្លួនឯង និងអ្នកដទៃ

មេរៀន​ដ៏​មាន​តម្លៃ​ដែល​នៅ​ពី​ក្រោយ​ការ​តម្រង់​ជួរគឺសីលធម៌ដ៏មានតម្លៃពេញមួយជីវិតរបស់ពួកគេ។

នៅកន្លែងក្មេងលេង(Kid Playground) យើងនឹងឃើញមានឪពុកម្តាយខ្លះ៖

* បង្ខំកូនរបស់ពួកគេឱ្យ ជ្រៀតចូលជួរកាត់កុមារដទៃទៀតដែលកំពុងតម្រង់ជួរហើយ​និយាយ​ថា "គ្រាន់តែ​ធ្វើ​ពុត​ជា​មិនដឹងទៅ!!"

* ស្តីបន្ទោសកូនថា "កំសាក" ព្រោះកូនមិនចង់ប្រជ្រៀតក្មេងដទៃ។

* មានឳពុកម្តាយប្រើហេតុផលរាប់លាន ឲ្យកូនចូលជួរមុខ ព្រោះហេតុផលនៅតូច នឿយហត់ ផ្ទះគាត់ឆ្ងាយ ត្រូវទៅផ្ទះឆាប់។ល។ និងករណីផ្សេងៗដែលអ្នកប្រហែលជាធ្លាប់ជួបប្រទះ។

តើអ្នកដឹងទេក្មេងៗទាំងនោះធំឡើងនឹងទៅជាយ៉ាងណា? គឺគេក្លាយជាមនុស្សធំ ដែលបើកឡានម៉ូតូប្រសេចប្រសាចពេញផ្លូវនោះឯង។

សូម​មាតាបិតា ​អប់រំ​កូនអោយចេះតម្រង់ជួរ មេរៀនសាមញ្ញសម្រាប់ក្មេងៗ ហើយត្រូវតែអនុវត្តរហូតដល់វាក្លាយជាទម្លាប់របស់កុមារកម្ពុជាគ្រប់រូប។

From

18/01/2024

គូគ្រង ច្រៀងដោយ ដួង វីរៈសិទិ្ធ និង​ មាស សុសោភា | Live Performance

#គូគ្រង #ដួងវីរៈសិទ្ធ #មាសសុសោភា

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address


Phnom Penh