UT EMR-System
UT-EMR is a advanced digital management system for health sector in the country. UT-EMR aims to help
31/10/2025
✨ក្រុមការងារ UT-EMR System សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ខេត្តព្រៃវែង ក្នុងការផ្តល់ឱកាសជូនក្រុមហ៊ុន UDAYA Technology ក្នុងការធ្វើបទបង្ហាញលើប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យរបស់យើងខ្ញុំ នេះជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើទំនើបកម្មសេវាសុខាភិបាលតាមបែបឌីជីថលសំរាប់យើងទាំងអស់គ្នា។
សូមអរគុណសំរាប់ចូលរួមពី ប្រធាន អនុប្រធានមន្ទីរពេទ្យទាំង១២ស្រុកនិងខេត្ត!
30/10/2025
✨ យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងកម្មវិធី Healthcare Forum and Innovation Exhibition 2025!
🙏 សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់ ភ្ញៀវកិត្តិយស និងអតិថិជនទាំងអស់ ដែលបានអញ្ជើញមកទស្សនាស្តង់របស់យើង។ យើងមានការបង្ហាញនូវ សេវាកម្ម និងផលិតផល UT-EMR ច្នៃប្រឌិតថ្មីៗ ដែលរចនាឡើងដើម្បីជួយជំរុញអាជីវកម្មរបស់អ្នកឱ្យមាន ប្រសិទ្ធភាព និងបច្ចេកវិទ្យាទំនើប។
📸 តស់! សូមទស្សនាសកម្មភាពល្អៗពីព្រឹត្តិការណ៍នេះទាំងអស់គ្នា!
17/09/2025
Press Release
Ministry of Health and UDAYA Technology Launch Training on Non-Communicable Disease Electronic Medical Record (NCD EMR) System
Kampot, 16 September 2025 – The Ministry of Health, in partnership with UDAYA Technology, today officially launched a training programme on the Non-Communicable Disease Electronic Medical Record (NCD EMR) system for government officers working in the healthcare sector. The training was convened under the leadership of Mrs. Suy Sovanthida , Deputy Director General of Health Technology.
The three-day programme, held from 16 to 18 September 2025 in Kampot, provides in-depth instruction on the NCD EMR system for trainers who are department and office staff from 13 provinces. This marks the second time UDAYA Technology’s technical and development team has delivered training on the NCD EMR system in Kampot. While the first training engaged trainers responsible for non-communicable disease management within provincial departments and the Ministry of Health, this second session includes an additional 84 healthcare officers from 12 provinces.
The training focuses on four key objectives:
1. Introducing the NCD EMR system and its role in improving the quality and efficiency of medical record management at departmental and office levels.
2. Providing guidance on recording, editing, and searching medical records in a timely, accurate, and reliable manner.
3. Demonstrating how to generate and use reports to support planning and data-driven decision-making.
4. Enhancing understanding of commission calculations, distributions, and the integration of new digital tools linked to the national budget verification agency.
A key highlight of the NCD EMR system is that it has been 100% developed by Cambodian developers at UDAYA Technology. The system ensures highly accurate, accessible medical records that can be analysed to inform strategic planning and policy outcomes. Furthermore, the system is integrated with a new digital tool that connects to the national budget verification agency, making the verification of healthcare expenditures more efficient.
About UDAYA Technology
UDAYA Technology is a trusted digital solutions provider based in Phnom Penh. We specialise in developing user-friendly business management tools tailored to the local market. Our featured products include an advanced Accounting Inventory System, as well as HR, Payroll, and Attendance management systems. We also provide automation solutions across industries, alongside mobile and web app development, custom software, and IT consultancy services. Our mission is to make digital transformation accessible to SMEs by delivering scalable, practical solutions with dedicated local support.
https://www.facebook.com/share/17U8jLxAVe/
17/09/2025
ក្រសួងសុខាភិបាលសហការជាមួយក្រុមហ៊ុន UDAYA បើកវគ្គបណ្តុះបណ្តាលប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR) ដល់មន្ត្រីផ្នែក សុខាភិបាល
ខេត្តកំពត៖ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល សហការជាមួយ ក្រុមហ៊ុន UDAYA TECHNOLOGY បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលស្តីពីការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR) ដល់មន្ត្រីនៃមន្ទីរ និងការិយាល័យសុខាភិបាល មកពី១២ខេត្ត ក្រោមអធិបតីភាពលោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR) នេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ១៨ កញ្ញា ២០២៥។ នេះជាលើកទី២ហើយដែលអ្នកជំនាញរបស់ក្រុមហ៊ុន UDAYA TECHNOLOGY ចុះមកបណ្តុះបណ្តាលពីការប្រើប្រាស់ NCD EMR នៅទឹកដីខេត្តកំពតនេះ។ កាលពីវគ្គបណ្តុះបណ្តាលលើកទី១ មានសិក្ខាកាមដែលជាមន្រ្តីបង្គោលទទួលបន្ទុកការងារជំងឺមិនឆ្លងនៃមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចូលរួមមកពី ១៣ខេត្ត ហើយលើកទី២នេះមានសិក្ខាកាមចូលរួមចំនួនសរុប ៨៤នាក់ មកពីខេត្តចំនួន១២ខេត្តបន្ថែមទៀត។
គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានេះរួមមាន៖
១. ណែនាំអំពីការប្រើប្រាស់ និងស្វែងយល់កាន់តែច្បាស់អំពីប្រព័ន្ធ EMR និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធ ជូនដល់មន្ត្រីបង្គោលនៅតាមមន្ទីរសុខាភិបាលរាជធានី ខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
២. ណែនាំអំពី ការបញ្ចូល ការកែប្រែ ការស្វែងរកទិន្នន័យអ្នកជំងឺឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
៣. ណែនាំអំពីការទាញយករបាយការណ៍ និងការធ្វើផែនការដោយផ្អែកលើទិន្នន័យ
៤. យល់ដឹងពីលក្ខខណ្ឌនៃការទទួលបាននូវថវិកាស្នាដៃការងារ រួមជាមួយការភ្ជាប់ជាមួយប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយថ្មីរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ។
សូមបញ្ជាក់ថា ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR) នេះគឺត្រូវបានផលិតដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាជនជាតិខ្មែរ១០០ភាគរយរបស់ក្រុមហ៊ុន UDAYA TECHNOLOGY។ ប្រព័ន្ធ NCD EMR នេះមានសារៈប្រយោជន៍ចម្បងក្នុងការរក្សាទុកទិន្នន័យអ្នកជំងឺបានត្រឹមត្រូវ ដែលអាចយកមកវិភាគដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងការសម្រេចចិត្តក្នុងគោលនយោបាយ ហើយលើសពីនេះទៀតប្រព័ន្ធនេះអាចតភ្ជាប់ជាមួយប្រព័ន្ធឌីជីថលរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ដែលផ្តល់ភាពងាយស្រួលក្នុងការបញ្ជាក់ចំណាយនៃការផ្តល់សេវាសុខាភិបាលផងដែរ។
អំពី UDAYA TECHNOLOGY គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលផលិតប្រព័ន្ធគ្រប់គ្រងឌីជីថលយ៉ាងទូលំទូលាយសម្រាប់ផ្នែកបដិសណ្ឋារកិច្ច ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក ការលក់ដុំ ហិរញ្ញវត្ថុ វិស័យភស្តុភារ។ យើងក៏មានជំនាញក្នុងឧស្សាហកម្មស្វ័យប្រវត្តិកម្ម និងការផ្គត់ផ្គង់ បម្រើដល់ឧស្សាហកម្មផលិតកម្ម សំណង់ និងផលិតកម្ម។
https://www.facebook.com/share/17U8jLxAVe/
12/05/2023
ហេតុអ្វីគួរប្រើប្រព័ន្ធគ្រប់គ្រងការសម្រាកព្យាបាលរបស់អ្នកជំងឺ (UT-EMR)?
វេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេសជំងឺប្រព័ន្ធទឹកនោម មានប្រសាសន៍ថាគាត់បានប្រើប្រាស់ប្រព័ន្ធ UT-EMR ដែលអភិវឌ្ឍដោយក្រុមហ៊ុន ឧទ័យ ថេកណឡជី ជាច្រើនឆ្នាំមកហើយ ហើយវាបានធ្វើឱ្យការងាររបស់គ្រូពេទ្យកាន់តែងាយស្រួលនិងកាន់តែមានប្រសិទ្ធផល ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា «ប្រព័ន្ធគ្រប់គ្រងការសម្រាកព្យាបាលរបស់អ្នកជំងឺនេះ ជួយយើងក្នុងការកត់ត្រា (record) ទិន្នន័យនិងរក្សាទុកបានយូរ ។ វាជួយឱ្យយើងធ្វើការបានលឿន ហើយវាជាប្រព័ន្ធមួយដែលជួយយើងឈានទៅរកការព្យាបាលទៅតាមស្តង់ដារ ។ ឧ. យើងមានក្រុមហ៊ុនធានារ៉ាប់រងច្រើន បើយើងនៅកត់ត្រាដោយដៃ វាអត់ត្រូវទៅតាមស្តង់ដារបច្ចេកទេសទេ ។»
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «ការប្រើប្រព័ន្ធបច្ចេកវិទ្យាក៏ធ្វើឱ្យអ្នកជំងឺមានភាពជឿជាក់លើប្រព័ន្ធសុខាភិបាលជាងមុនដែរ ពីព្រោះប្រវត្តិជំងឺរបស់គាត់ត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធទាំងអស់ ។»
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត សូត្រ ភារម្យ ក៏បានលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល នាំគ្នាប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីលើកកម្ពស់គុណភាពនៃវិស័យនេះ ផងដែរ ៕
22/04/2023
ជួបជាមួយលោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ដែលកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង
ការសម្រាកព្យាបាលរបស់អ្នកជំងឺ (UT-EMR) ដែលអភិវឌ្ឍដោយ ឧទ័យ ថេកណឡជី
លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ជាគ្រូពេទ្យឯកទេសជំងឺកុមារដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
វេជ្ជបណ្ឌិត មុនី មានប្រសាសន៍ថា «ប្រវត្តិជំងឺគឺសំខាន់ណាស់ក្នុងការព្យាបាល ។ យើងមាន system (ប្រព័ន្ធ)ហ្នឹង ពេលអ្នកជំងឺចូលមក ទោះបីគាត់ខានមកយើងជាងមួយឆ្នាំក្ដី ក៏យើងដឹងពីគាត់ដែរ ។ យើងបើកកុំព្យូទ័រមក យើងដឹងភ្លាមថា អូហ៍ ឆ្នាំទៅ គាត់មកម្ដង ។ យើងមិនមែនចាំទេ ប៉ុន្តែ យើងមើលក្នុងប្រព័ន្ធ ដូច្នេះវាចំណេញអ៊ីចឹង ។ គ្រាន់តែអ្នកជំងឺដើរចូលមក យើងស្គាល់គាត់ភ្លាម យើងហៅឈ្មោះគាត់ ដឹងសព្វគ្រប់ពីប្រវត្តិជំងឺរបស់គាត់ គាត់សប្បាយចិត្ត និងកាន់តែទុកចិត្តពេទ្យ» ។
ប្រព័ន្ធគ្រប់គ្រងការសម្រាកព្យាបាលរបស់អ្នកជំងឺ (UT-EMR) នេះ ក៏ជួយយើងក្នុងការគ្រប់គ្រងស្តុក (stock) ឱសថនិងសម្ភារៈពេទ្យផងដែរ «ឧទាហរណ៍ យើងទិញថ្នាំមក ១០០០ដប មួយថ្ងៃយើងប្រើអស់ ១០០ដប យើងដឹងច្បាស់ ។ បានលុយប៉ុន្មាន យើងដឹងទៀត» ។ ដូច្នេះ វាជួយយើងក្នុងការគ្រប់គ្រងស្តុក គ្រប់គ្រងលុយកាក់ និងទិន្នន័យអ្នកជំងឺ ឧទាហរណ៍ តើមួយខែហ្នឹង យើងមើលជំងឺបានប៉ុន្មាននាក់ អ្នកជំងឺចាស់ប៉ុន្មាននាក់ អ្នកជំងឺថ្មីប៉ុន្មាននាក់ ។ ប្រព័ន្ធ UT-EMR បង្ហាញទិន្នន័យ ក្រាហ្វិក ខែណាអ្នកជំងឺកើន ខែណាអ្នកជំងឺថយ ឈឺជំងឺអ្វីខ្លះ ដូច្នេះ យើងដឹងទំនោរជំងឺមុន យើងអាចត្រៀមឱសថជាមុន ជាដើម ៕
04/02/2023
Cambodia’s health sector is evolving thanks in part to improved human resources and the emergence of HealthTech.
[Partnership Content]
Digitizing Cambodia’s Health Sector Cambodia’s health sector is evolving thanks in part to improved human resources and the emergence of HealthTech. Kiripost speaks to medical experts who are using technology in the form of electroni...
26/01/2023
ការប្រើប្រាស់ UT-EMR អាចជួយគ្រប់គ្រងទិន្នន័យអ្នកជំងឺបានជាក់លាក់តាមបែបទំនើប UT-EMR ក៏អាចបញ្ជូនទិន្នន័យថ្មីៗបំផុតទៅកាន់ Telegram របស់លោកអ្នកផងដែរ។ ជាពិសេសជួយសម្រួលវេជ្ជបណ្ឌិតជាច្រើន និងអាចតាមដានស្ថានភាពអ្នកជំងឺរបស់ខ្លូនលឿន និងចំណេញពេលវេលា។
03/01/2023
សូមណែនាំ EMR ដែលជាប្រព័ន្ធគ្រប់គ្រងព័ត៌មានអ្នកជំងឺ ហើយអាចប្រើប្រាស់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពគ្រប់ទីកន្លែង។
ប្រព័ន្ធ EMR អាចរក្សាទុកឯកសារគ្រប់ប្រភេទ ក៏ដូចជាជួយក្នុងការគ្រប់គ្រងស្តុកថ្នាំ និងរបាយការណ៍ចំណូល-ចំណាយជាដើម។
01/01/2023
សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣!
ឆ្លៀតឱកាសក្នុងឆ្នាំថ្មីនេះ យើងខ្ញុំសូមជូនពរជ័យ សិរីមង្គលដល់អតិថិជន និង ប្រជាជនទាំងអស់ សូមលោកអ្នកមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកច្ចិ និងសូមឲ្យមានសុភមង្គលជានិរន្តរ៏។
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh
12156