PATIO Realty
Real Estate Agent
14/05/2023
#ផ្ទះលក់បន្ទាន់ក្រោមទីផ្សារ #បង់មុនតិច #រំលោះតជាមួយបុរី តម្លៃអាចចរចា #បុរីពិភពថ្មីកួរស្រូវ2 #គម្រោងយក្ស ជាង១ម៉ឺនល្វែង #មិនលិចទឹក នៅជាប់សួនច្បារធំជាងគេក្នុងបុរី។ នៅទល់មុខសាលារៀន និងក្បែរផ្សារ ទិញភ្លាមអាចប្រកបអាជីវកម្ម និង ចូលរស់នៅបានភ្លាមៗ។
#ប្រភេទផ្ទះវីឡាកូនកាត់
~ នៅសល់អាចរំលោះបន្តជាមួយបុរីបាន
~ ម្ចាស់បង់បាន 30ខែរួចហើយ
~ ប្លង់រឹង
~ 4 បន្ទប់គេង និង 5 បន្ទប់ទឹក
~ ទំហំផ្ទះ 4.1ម x 12ម & ផ្ទះ 2ជាន់ E0+E1+E2
~ ខាងមុខនៅសល់ 5ម ខាងក្រោយនៅសល់1.75ម
~ ក្នុងបុរីមានផ្សារ 2
~ ក្នុងបុរីមានសាលារៀនមីគីវេ និង សាលារៀនបញ្ញាសាស្រ្តអន្តរជាតិកំពុងដំណើរការ
#បុរីពិភពថ្មីកួរស្រូវ2 ់Aeon3 #ផ្លូវជាតិលេខ2 #ជិតផ្លូវ60ម #រង្វង់មូលកួរស្រូវ #ជិតព្រលានយន្តហោះ
#មានសំយាបមុខផ្ទះ ទូតាំង ទូចង្ក្រាន ម៉ូទ័រជំរុញទឹក និង ធុងទឹក1000លីត្រ។
#ទីតាំង៖ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ។
☎️ #ទំនាក់ទំនង៖ 096 757 7773 Telegram & WhatsApp #
04/03/2023
សំនួរ ចម្លើយ
សម្រាប់អ្នកដែលឆ្លើយត្រូវ និងសមហេតុផល នឹងទទួលបាន សៀវភៅ មេដែក១ក្បាល+ Note Book1
Comment&Share💬💬💬
ទំនាក់ទំនងទិញតាម Telegram https://t.me/hangchheng24Cambodia
03/03/2023
ទើបតែទិញដីថ្មីថ្មោង! តោះមកដឹងរបៀបផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់ កុំឲ Business Cambodia is Cambodia's most popular business website. This website aims to provide Cambodian young entrepreneur most useful resources for starting and leading their business or enterprise.
25/12/2021
សួស្ដីពូមីងបងប្អូន!!!
#ផ្ទះលក់បន្ទាន់តម្លៃធូរថ្លៃជាងគេ #បុរីពិភពថ្មីកួរស្រូវ2 #គម្រោងយក្ស #មិនលិចទឹក នៅលើផ្លូវភ្លោះ ទល់មុខ សួនច្បារធំជាងគេក្នុងបុរី។ ចម្ងាយត្រឹមតែ100ម ពីសាលារៀន និងផ្សារ ទិញភ្លាមអាចប្រកបអាជីវកម្ម និង ចូលរស់នៅបានភ្លាមៗ។
~ បង់មុន $ 7,880
~ តម្លៃនៅសល់រំលោះបន្តជាមួយបុរី $ 78,744
~ រំលោះប្រចាំខែ $920/ខែ (ម្ចាស់បង់បាន 10ខែរួចហើយ)
➡️ លក់ខាតច្រើនព្រោះប្រញាប់លុយ។
👉 #ប្រភេទផ្ទះវីឡាកូនកាត់
~ 4 បន្ទប់គេង និង 5 បន្ទប់ទឹក
~ ទំហំផ្ទះ 4.1ម x 12ម & ផ្ទះ E0+E1+E2
~ ខាងមុខនៅសល់ 7ម ខាងក្រោយនៅសល់1.75ម
~ ក្នុងបុរីមានផ្សារ 2
📣📣📣 #រួសរាន់ឡើង
់Aeon3 #ផ្លូវជាតិលេខ2 #ជិតផ្លូវ60ម #ជិតព្រលានយន្តហោះ មកឥលូវនេះចំណេញ $ 5000 ភ្លាម
👉 #ថែមជូន សំយាបមុខផ្ទះ ទូតាំង ទូចង្ក្រាន ម៉ូទ័រជំរុញទឹក និង ធុងទឹក1000លីត្រ។
📍 #ទីតាំង៖ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ។
☎️ #ទំនាក់ទំនង៖ 096 75 7777 3 Telegram & WhatsApp
16/11/2020
ដីឡូតិ៍ក្នុងក្រុងខេមរៈភូមិន្ទខេត្តកោះកុងជាប់សមុទ្រ ចាប់បេីកលក់ហើយ នាក់មកមុនបានទីតាំងល្អ តម្លៃសមរម្យអាចរំលោះជាមួយនឹងធនាគារបាន៕ Tel: 096 757 7773
25/08/2020
😉ទីក្រុងពាណិជ្ជកម្មភ្នំតូច គឺជាគម្រោងកូនកាត់ ដែលនឹងលេចចេញជារូបរាងនៅ ក្នុងភូមិចំនួន៤ រួមមាន ភូមិត្រពាំងភី ភូមិត្រពាំងក្រលឹង ភូមិត្រពាំងទូក និងភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 💚
♻️បញ្ជាក់ក្នុងគម្រោង ទីក្រុងពាណិជ្ជកម្មភ្នំតូច មានការអភិវឌ្ឍន៍ដូចជា៖
#ទំហំផ្ទៃដី100ហិចតា
#មានអាជីវកម្មធំៗ10កន្លែង
#មានប្រភេទផ្ទះវីឡាទោល
#មានប្រភេទផ្ទះវីឡាកូនកាត់
#មានប្រភេទផ្ទះShopHouse
#មានប្រភេទជាដីឡតិ៍រហូតទៅដល់6000ឡូតិ៍
#មានផ្សារ
#ហាងកាហ្វេ
#ផាប់
#មានផ្លូវ10ម៉ែត្រ_15ម៉ែត្រ__ពីផ្លូវ51មានផ្លូវប៉េតុងបុកចូលគម្រោងស្រាប់តែម្តង
- មានទីតាំងអាជីវកម្មចំកណ្ដាល (Business Center)
- មានទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធីផ្សេងៗ (Space for Events)
------------------------------------
📞 ទំនាក់ទំនងមកឥទ្បូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់ពីវិស័យអចលនទ្រព្យដោយឥតគិតថ្លៃ ៖
0967577773
12/08/2020
🗯Wow...ឱកាសចំណេញ1700$ភ្លាមៗ💰🎈រំលោះគ្មានការប្រាក់ 24ខែ💰 ពីគម្រោងដីឡូតិ៍ ហេង ចំរើន (ឧដុង្គ) 273ឡូត៌
🚩ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពិសេស សហគ្រាស សួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវ51 រមណីយដ្ឋានទេសចរណ៍ ភ្នំរាប ភ្នំព្រះរាជទ្រព្យ សាលារៀន មន្ទីរពេទ្យ វត្តអារាម ធនាគារ គម្រោងជាប់ផ្លូវរដ្ឋ 20m និងជិតផ្លូវក្រវ៉ាត់ក្រុង2🚗
ការផ្តល់ជូន: ផ្លូវចាក់បេតុង ប្រព័ន្ធលូ កាត់ប្លង់ បង្គោលភ្លើង
📍ទីតាំង: ជាតំបន់ទីប្រជុំជន ភូមិក្រោលខៀវ ឃុំភ្នំបាត ស្រុកអង្គពញ្ញាឮ ខេត្តកណ្ដាល៚
☎️លេខទូរសព្ទទំនាក់ទំនង៖ 096 75 7777 3
Dropped pin
Near Ponhea Leu
https://goo.gl/maps/GvP8C46gYKmmTcrE6
08/08/2020
#គុណសម្បត្តិ និងគុណវិបត្តិប្លង់អចលនទ្រព្យនៅកម្ពុជា
មុនពេលយើងចាប់ផ្តើម យើងត្រូវស្វែងយល់ពីគោលការណ៍គ្រឹះមួយនៅពេលនិយាយអំពីអចលនទ្រព្យ និងកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា មានតែជនជាតិកម្ពុជាប៉ុណ្ណោះ ដែលអាចកាន់កាប់ដីនិងផ្ទះជាប់ដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទោះយ៉ាងណា ជនបរទេសនៅតែអាចកាន់កាប់អចលនទ្រព្យក្នុងកម្រិតណាមួយ ប្រសិនបើពួកគេបានបំពេញទៅតាមលក្ខខណ្ឌតម្រូវ។
កម្មសិទ្ធិអចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយក្នុងចំណោម ៤ ទម្រង់នៃប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជា ដែលមានដូចជា ប្លង់រឹង ប្លង់ទន់ ប្លង់រឹងប្រព័ន្ធ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។
១. ប្លង់រឹង
• ប្លង់រឹងមានភាពរឹងមាំខ្លាំងបំផុតលើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជាហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុតក្នុងប្រទេសកម្ពុជា។
• ក្នុងករណីដែលមានជំលោះរវាង អ្នកដែលកាន់កាប់ប្លង់រឹង និងអ្នកកាន់ប្លង់ទន់ នោះម្ចាស់ដែលមានប្លង់រឹងនឹងឈ្នះនៅលើវិវាទនេះ។
• ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម។
• ប្លង់រឹងមានព័ត៌មានលម្អិតដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិជាមួយនឹងការិយាល័យសុរិយោដី។
• ពន្ធលើការផ្ទេរកម្មសិទ្ធិត្រូវបានកាត់ចំនួន ៤% នៃតម្លៃអចលនទ្រព្យសរុបនៅពេល ដែលមានការផ្ទេរណាមួយធ្វើឡើង។
• ការផ្ទេរប្លង់រឹងជាទូទៅធ្វើឡើងក្នុងរយៈពេល ១២ សប្តាហ៍
• ប្លង់រឹងមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។ ស្វែងយល់លម្អិតពីប្លង់រឹងនៅកម្ពុជា ចុចទីនេះ!
២. ប្លង់ទន់
• ប្លង់ទន់គឺជាទម្រង់ទូទៅមួយនៃប័ណ្ណកម្មសិទ្ធិហើយជាទូទៅប្លង់នេះត្រូវបានចេញជូននៅក្នុងប្រទេសកម្ពុជា ពីព្រោះការកាត់ប្លង់មានងាយស្រួល និងឆាប់រហ័ស ចំណាយតិច។
• វាគឺជាប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ[ខណ្ឌ និងសង្កាត់]។
• ប្លង់ទន់ត្រូវបានផ្ដល់ដោយការិយាល័យសង្កាត់ ឬខណ្ឌហើយមិនទាន់បានចុះឈ្មោះជា លក្ខណៈជាតិឡើយ ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជាប័ណ្ណកម្មសិទ្ធិស្រប ច្បាប់។
• ប្លង់ទន់ជាទូទៅមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។
៣. ប្លង់រឹងប្រព័ន្ធ (LMAP)
• ប្លង់រឹងប្រព័ន្ធ ឬហៅថា ប្លង់ LMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថា គម្រោងគ្រប់គ្រងនិងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។
• នេះជាគម្រោងមួយ ដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដោយធនាគារពិភពលោក បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិ បាល ហើយគម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពលើកម្មសិទ្ធិកាន់កាប់ដីធ្លីតាមរយៈការចុះបញ្ជី និងការចេញប្លង់កម្មសិទ្ធិដល់ម្ចាស់អចលនទ្រព្យជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យងាយរងគ្រោះ។
• ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ គឺជាភ្នាក់ងារដែលទទួលខុសត្រូវ អនុវត្តសម្រាប់ដំណើរការនេះនៅក្នុងប្រទេសកម្ពុជា។
• ប្លង់រឹងប្រព័ន្ធ គឺជាប្រភេទប័ណ្ណកម្មសិទ្ធដីធ្លីដែលរឹងមាំបំផុត និងមានសុវត្ថិភាពជាងគេបំផុតដោយសារគេបានប្រើប្រាស់ប្រព័ន្ធ GPS ដែលដៅកូអរដោនេច្បាស់លាស់សម្រាប់ក្បាលព្រំដីនីមួយៗ នៅក្នុងដំណើរការចុះបញ្ជីក្បាល់ដីទាំងអស់នៅក្នុងប្រទេស។
• ជាទូទៅការចេញប្លង់រឹងប្រព័ន្ធ គឺជាការទទួលខុសត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដោយម្ចាស់ដីមិនចំណាយថ្លៃសេវាសម្រាប់ប្រតិបត្តិការចេញប្លង់រឹងប្រព័ន្ធនេះនោះទេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នក ដាក់ពាក្យសុំប្លង់រឹងប្រព័ន្ធឬផ្ទេរទៅប្លង់រឹងប្រព័ន្ធ អ្នកនឹងត្រូវបង់ថ្លៃសេវាកម្ម ៤% ដូចគ្នាទៅនឹងការផ្ទេរប្លង់កម្មសិទ្ធិទូទៅដែរ។
• ប្រសិនបើអចលនទ្រព្យ ដែលត្រូវធ្វើប្លង់រឹងប្រព័ន្ធ ឬត្រូវផ្ទេរប្លង់នោះមិនទាន់បង់ពន្ធប្រចាំឆ្នាំ ឬពន្ធផ្សេងៗទៀត (ពន្ធទាំងនេះអាស្រ័យលើតំបន់ ដែលដីរបស់អ្នកស្ថិតនៅ) អ្នកត្រូវបង់ពន្ធទាំងអស់នោះជាមុនសិន មុនពេលអាចចេញប្លង់ឲ្យបាន។
• ប្រសិនបើក្រសួងដែនដី កំពុងធ្វើការធ្វើប្លង់រឹងប្រព័ន្ធដល់តំបន់វិនិច្ឆ័យ ដែលតំបន់នោះជាភូមិ ឬតំបន់ដែលអ្នករស់ ឬដីរបស់អ្នកទៅទីនោះ នោះមានន័យថាអ្នកគ្រាន់តែត្រូវធ្វើតាមអ្វី ដែលអាជ្ញាធរមូលដ្ឋានប្រាប់អ្នកជូនដំណឹង។
• ប្រសិនបើដំណើរចេញប្លង់រឹងប្រព័ន្ធបានបញ្ចប់រួចរាល់នៅក្នុងតំបន់របស់អ្នក ឬតំបន់ ដែលមានដីរបស់អ្នកមិនទាន់បានធ្វើប្លង់នេះ អ្នកអាចដាក់ពាក្យស្នើសុំធ្វើ ប្លង់នៅពេលក្រោយបាន ដែលប្លង់នេះហៅថា "ប្លង់រឹង ប្រព័ន្ធបំពេញបន្ថែម"។
• ប្រសិនបើតំបន់របស់អ្នកមិនទាន់ជាតំបន់វិនិច្ឆ័យ សម្រាប់ការចេញប្លង់រឹងប្រព័ន្ធដោយរដ្ឋាភិបាលទេ អ្នកមិនអាចដាក់ពាក្យសុំធ្វើប្លង់រឹងប្រព័ន្ធបានទេ។ ប៉ុន្តែអ្នកអាចដាក់ពាក្យសុំធ្វើប្លង់រឹងបាន។
• សម្រាប់និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធត្រូវឆ្លងកាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីសូរិយោដី។ ដំណើរចេញប្លង់កម្មសិទ្ធិនេះត្រូវចំណាយពេល ១២ សប្តាហ៍ ដើម្បីបញ្ចប់ការកំណត់ដីនៅលើប្លង់ដី។
• ឯកសារចាំបាច់ទាំងនេះរួមមាន វិក័យបត្រ ឬចុងសន្លឹកបញ្ជាក់ពីកម្មសិទ្ធិ សម្រាប់ដីដែលមិនទាន់កម្មសិទ្ធ ប្លង់កម្មសិទ្ធិ(ប្លង់រឹង ឬប្លង់ទុន និងកិច្ចសន្យាទិញលក់ដីសម្រាប់ដីទិញលក់ដែលមានកម្មសិទ្ធរួចហើយ។ ឯកសារបន្ថែមមានដូចជា៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន និងលិខិតអាពាណ៌ពិពាហ៌។
៤. ប័ណ្ណកម្មសិទ្ធិរួម
• ប័ណ្ណនេះប្រើសម្រាប់ការកាន់កាប់ជាឯកជនក្នុងអគារសហកម្មសិទ្ធិ(ត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម) គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិដែលអាចអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន។
• ជនបរទេសអាចក្លាយជាកម្មសិទ្ធិករស្របច្បាប់នៃយូនីតនៃអគារសហកម្មសិទ្ធិ ប៉ុន្តែជនបរទេសអាចទិញចាប់ពីជាន់ទី១ឡើងទៅ មានន័យ ពួកគេមិនអាចទិញជាន់ផ្ទាល់ដី (ជាន់ទី១) បានទេ។ មួយវិញទៀត ជនបរទេសអាចកាន់កាប់ត្រឹមត្រែ ៧០% នៃចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិ។
• ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប្លង់កម្មសិទ្ធិរឹង ក៏ប៉ុន្តែប្លង់កម្មសិទ្ធិរួមនេះ កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយគម្រោងអភិវឌ្ឍន៍ថ្មី ជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះ។
• ច្បាប់នៃ “ច្បាប់នៃការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាស់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែ ក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ ពោលគឺជនបរទេសមិនអាចកាន់កាប់ដីក្នុងប្រទេស កម្ពុជាបានឡើយ ពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។
• អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី ២ នាក់ ឡើងទៅរស់នៅក្នុងអគារតែមួយ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះ ឬអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីតឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួម (common areas)។
• ប័ណ្កកម្មសិទ្ធិរួម ត្រូវបានចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលមានន័យថាប្លង់នេះត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ។
• ពន្ធលើការផ្ទេរចំនួន ៤ ភាគរយនឹងត្រូវបង់ដោយផ្អែកលើតម្លៃអចលនទ្រព្យសរុប នៅពេលមានការផ្ទេរប្លង់។
#ប្រភព: Khem Sarith Education
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Khan Dongkor
Phnom Penh
12301