Fortune Life Insurance PLC

Fortune Life Insurance PLC

Share

Fortune Life will provide savings and protection products to individuals and families across Cambodia.

01/06/2026

រីករាយទិវាកុមារអន្តរជាតិ👧👱
ក្នុងឱកាសទិវាកុមារអន្តរជាតិដ៏មានអត្ថន័យនេះ យើងខ្ញុំសូមរំឭកដល់មាតាបិតា គ្រួសារ និងសង្គមទាំងមូលថា ការវិនិយោគលើការអប់រំកូនៗ គឺជាការវិនិយោគដ៏មានប្រយោជន៍ និងមានតម្លៃបំផុតក្នុងជីវិត។

🎓 ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ យើងខ្ញុំប្តេជ្ញាចិត្ត ដើរជាដៃគូជាមួយអ្នក ដើម្បីធានាថា ក្តីស្រម៉ៃ និងអនាគតសិក្សារបស់កូនៗ នឹងត្រូវបានការពារគ្រប់ពេលវេលា ទោះជាមានបញ្ហាប្រឈមណាមួយក្នុងជីវិតក៏ដោយ។
🌟 កុមារថ្ងៃនេះ គឺជាអ្នកដឹកនាំនៃថ្ងៃស្អែក ចូរយើងការពារក្តីស្រម៉ៃរបស់ពួកគេជាមួយគ្នា! 🌟

22/05/2026

We Are Hiring: Life Insurance Specialist
We are looking for motivated and passionate individuals to join our team as Life Insurance Specialists.
📍 Locations: Phnom Penh
If you are interested in building a rewarding career in the insurance industry and helping clients secure their financial future, we encourage you to apply.
📩 Send your CV to: [email protected]
📞 Contact / Telegram: 098 888 157

14/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។
👑🇰🇭
គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមថ្វាយព្រះរាជសព្ទសាធុកាពរ ជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ត្រជំនៃប្រជានុរាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍។

10/05/2026

រីករាយទិវាអ្នកម្ដាយ ❤️🍀
ក្នុងឱកាសទិវាមាតាអន្តរជាតិ ✨🙏សូមជូនពរដល់អ្នកម្ដាយជាទីស្រឡាញ់គ្រប់រូប ទទួលបានសុខភាពល្អ សេចក្ដីស្រឡាញ់ សុភមង្គល ពោរពេញដោយស្នាមញញឹម និងភាពរីករាយគ្រប់ពេលវេលា ។

05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦🐂🌾

ព្រះរាជពិធីនេះជាប្រពៃណីដ៏សំខាន់ សម្រាប់ផ្សងមើលប្រផ្នូលផលដំណាំ តាម “គោឧសភរាជ” និងជាសញ្ញាបង្ហាញថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

សូមជូនពរបងប្អូនប្រជាកសិករទាំងអស់ ទទួលបានផលដំណាំល្អ សុខភាពល្អ សេចក្ដីសុខ និងជោគជ័យគ្រប់ៗគ្នា។ 💛

01/05/2026

ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់បងប្អូនកម្មករ និយោជិត និងអ្នកប្រកបរបរគ្រប់រូបគ្រប់វិស័យ🤝✨

អ្នកទាំងអស់គ្នា គឺជាសសរស្តម្ភ និងជាកម្លាំងដ៏អស្ចារ្យ ដែលចូលរួមចំណែកកសាងជីវភាពគ្រួសារ និងជំរុញប្រទេសកម្ពុជាឱ្យរីកចម្រើន និងរុងរឿងជាលំដាប់។
សូមជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អ ជោគជ័យក្នុងអាជីពការងារ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា🤝 🇰🇭🇰🇭

Photos from Fortune Life Insurance PLC's post 01/05/2026

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ជឿជាក់ថា ទំនួលខុសត្រូវសង្គមអាចបង្កើតការផ្លាស់ប្តូរដ៏មានន័យសម្រាប់សង្គម។

ក្នុងអំឡុងពេលដែលគ្រួសារជាច្រើនកំពុងប្រឈមនឹងភាពលំបាក កុមារជាច្រើននៅតែខិតខំបន្តការសិក្សារបស់ពួកគេ ទោះបីជាត្រូវផ្លាស់ទីពីលំនៅដ្ឋានក៏ដោយ។

ដើម្បីគាំទ្រដល់ការខិតខំនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានចូលរួមបរិច្ចាគសម្ភារៈសិក្សាចំនួនទៅកាន់ទីតាំងបង្រៀនសិស្សភៀសសឹកដែលមានទីតាំង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

យើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយបង្កើតបរិយាកាសសិក្សាដែលប្រសើរសម្រាប់អនាគតរបស់ពួកគេ។

ចែករំលែកជាមួយគ្នា ដើម្បីកសាងសង្ឃឹម និងឱកាសថ្មីៗ។

29/04/2026

📢 We Are Hiring: Life Insurance Specialist
We are looking for motivated and passionate individuals to join our team as Life Insurance Specialists.
📍 Locations: Phnom Penh
If you are interested in building a rewarding career in the insurance industry and helping clients secure their financial future, we encourage you to apply.
📩 Send your CV to: [email protected]
📞 Contact / Telegram: 098 888 157

Photos from Fortune Life Insurance PLC's post 27/04/2026

សូមអរគុណពុកម៉ែបងប្អូន អ៊ុំ ពូ មា មីង អ្នកខេត្តសៀមរាបទាំងអស់🙏✨
ដែលបានមកលេងកម្សាន្តនៅស្តង់របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍នៅថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់🍀🌟
ស្នាមញញឹម ដ៏រីករាយរបស់ពុកម៉ែបងប្អូន អ៊ំ ពូ មា មីង គឺជាភាពជោគជ័យរបស់យើង🍀🥰

ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណនិយ័តករធានារ៉ាប់រងកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ «ទិវាធានារ៉ាប់រងកម្ពុជា ២០២៦» នៅខេត្តសៀមរាបកន្លងមកនេះ🙏🌟



#ទវាធានារ៉ាប់រងកម្ពុជា២០២៦

Photos from Fortune Life Insurance PLC's post 25/04/2026

អ្វីដែលធ្វើឱ្យយើងមិនអាចបំភ្លេចបានគឺស្នាមញញឹម សប្បាយរីករាយស្នាមញញឹម🌟
ភាពសប្បាយរីករាយរបស់ពុកម៉ែបងប្អូន អ៊ំ ពូ មា មីង អ្នកខេត្តសៀមរាបដែលបានមកចូលរួមលេងកម្សាន្តនៅស្តង់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍🍀✨
ថ្ងៃទី ១ ពិតជាបានបញ្ចប់ដោយភាពជោគជ័យ និងរលូន តែយើងនៅតែបន្តស្អែក មួយថ្ងៃទៀត សម្រាប់ព្រឹត្តិការណ៍ «ទិវាធានារ៉ាប់រងកម្ពុជា ២០២៦» ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា🎁🎁✨



#ទិវាធានារ៉ាប់រងកម្ពុជា២០២៦

Want your business to be the top-listed Finance Company in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


The Gateway Building, 26th Floor, Russian Boulevard (St. 110), Sangkat Psar Depou Bei, Toul Kork
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30