Jupiter Plus
Jupiter+ is formed up by local team whose are fabulous experiences in film production VDO Commercials.
14/05/2026
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
Celebrating the Royal Birthday of His Majesty Preah Bat Samdech Preah Baromneath Norodom Sihamoni, the King of the Kingdom of Cambodia.
05/05/2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
----------
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែពិសាខ។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
#ច្រត់ព្រះនង្គ័ល
01/05/2026
សូមអនុមោទនា បុណ្យវិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យរំលឹកដល់ព្រឹតិ្តការណ៍ដ៏ពិសេសសំខាន់ៗ ៣ គឺព្រះពុទ្ធជាអម្ចាស់៖
- ទ្រង់ប្រសូត គឺថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ឆ្នាំច ។
- ទ្រង់ត្រាស់ដឹង គឺថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា ។
- ទ្រង់បរិនិព្វាន គឺថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ ។
13/04/2026
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នា សូមទទួលបាននូវសេចក្ដីសុខ សុខភាពល្អបរិបូរណ៍ វិបុលសុខក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរទៅទីជិត ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព ។ 🙏
13/03/2026
[English Below]
អបអរសាទរ ពិធីជប់លៀងប្រចាំឆ្នាំ របស់ក្រុមហ៊ុន ញ៉ូ-ធី-រីចដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះបានរៀបចំឡើងស្របពេលជាមួយ ទិវានារីអន្តរជាតិ ៨ មីនា ដើម្បីអបអរសាទរ និងលើកតម្កើងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងសង្គម និងក្នុងអង្គភាពការងារ។
ពិធីនេះបានទទួលការចូលរួមដ៏មានកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អតិថិជន និងភ្ញៀវកិត្តិយសជាច្រើន ដែលបានធ្វើឲ្យបរិយាកាសនៃកម្មវិធីកាន់តែមានភាពកក់ក្តៅ និងអធិកអធម។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ញ៉ូ-ធី-រីច សម្រាប់ការជឿទុកចិត្តលើក្រុមការងាររបស់យើង ក្នុងការរៀបចំពិធីជប់លៀងនេះឲ្យប្រព្រឹត្តទៅដោយជោគជ័យ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ។
____________________________________________________________________________
Congratulations on the successful Annual Dinner of New-T-Rich Company, held on the evening of Sunday, March 8, 2026. The event was also organized in celebration of International Women’s Day, recognizing and honoring the important contributions of women in society and within the workplace.
The evening was honored by the presence of senior leadership, the company’s management team, valued clients, and many distinguished guests, creating a warm and memorable atmosphere for everyone in attendance.
We would like to express our sincere appreciation to New-T-Rich Company for the trust placed in our team to organize this event and make it a successful and memorable occasion.
09/03/2026
[English Below]
អបអរសាទរ ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Williams Sonoma Cambodia ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រោមការចូលរួមដ៏មានកិត្តិយសពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន អតិថិជន និងភ្ញៀវកិត្តិយសជាច្រើន។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Williams Sonoma Cambodia សម្រាប់ការជឿទុកចិត្តលើក្រុមការងារ GO Solutions ក្នុងការរៀបចំពិធីសម្ពោធនេះឲ្យប្រព្រឹត្តទៅដោយជោគជ័យ។
————————————————————————
Congratulations on the Official Grand Opening of Williams Sonoma Cambodia, held on Tuesday, March 3, 2026, with the honorable participation of the company’s senior management team, and distinguished guests.
We would like to thank Williams Sonoma Cambodia for trusting GO Solutions to successfully organize this event.
08/03/2026
អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ (International Women's Day)
15/02/2026
រីករាយពិធីបុណ្យចូលឆ្នាំចិន!!!
Happy Chinese New year!!!
14/02/2026
ទិវាបុណ្យនៃក្តីស្រលាញ់ (Happy valentine's day )
07/01/2026
អបអរសាទរ ខួបលើកទី ៤៧ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
(៧ មករា ១៩៧៩ - ៧ មករា ២០២៦)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
25a Street 281
Phnom Penh