TELNET

TELNET

Share

TELNET always designed excellent packages and brings innovative in pushing products and services for

14/05/2026

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន TELNET សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសដ៏មហាជ័យមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។

សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាទីស្រឡាញ់របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។

04/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់ ដែលប្រារព្ធឡើងដើម្បីជានិមិត្តរូបនៃការចាប់ផ្តើមរដូវបង្កបង្កើនផល និងដាំដុះរបស់បងប្អូនប្រជាកសិករខ្មែរនៅទូទាំងប្រទេស។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមជូនពរឱ្យរដូវកាលថ្មីនេះ នាំមកនូវទិន្នផលខ្ពស់ សិរីសួស្តី និងវិបុលភាពដល់ប្រជាជាតិកម្ពុជាទាំងមូល។

01/05/2026

អនុមោទនាពិធីបុណ្យ វិសាខបូជា!

ដើម្បីរំលឹកដល់ថ្ងៃជាមហាមង្គលដែលព្រះសម្មាសម្ពុទ្ធទ្រង់ ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ ក្នុងឱកាសថ្ងៃសីលដ៏ថ្លៃថ្លានេះ សូមជូនពរដល់បងប្អូនគ្រប់រូប ឱ្យទទួលបាននូវសេចក្តីសុខ ផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងប្រកបដោយបញ្ញាស្មារតីភ្លឺស្វាងគ្រប់ពេលវេលា។

ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

13/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ពុកម៉ែ បងប្អូន និងក្រុមគ្រួសារ ព្រមទាំងសូមឱ្យការធ្វើដំណើរជិតឆ្ងាយ ជួបតែសុខសុវត្ថិភាព និងសេចក្តីសុខគ្រប់ប្រការ។”

13/04/2026

ក្រុមហ៊ុន ធេលណេត ឯ.ក មានកិត្តិយសសូមជម្រាបជូនដល់អតិថិជនទាំងអស់ថា៖ ក្រុមហ៊ុនយើងខ្ញុំនឹងឈប់សម្រាករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ទី ១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្រុមហ៊ុនយើងខ្ញុំនឹងបើកដំណើរការវិញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ សូមអរគុណ!

07/03/2026

អបអរសាទរទិវានារីអន្តរជាតិ | ៨​ មីនា ២០២៦

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុនយើងខ្ញុំសូមសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្រ្តីគ្រប់រូប សម្រាប់ការលះបង់ និងការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ និងស្ថាប័ន។

Happy International Women’s Day | 8 March 2026

On this special occasion, our company expresses its high appreciation and deep gratitude to all women for their sacrifices and significant contributions to the development of the nation and the organization.

07/01/2026

អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៦) ! 🇰🇭🕊️
សូមចងចាំនូវគុណូបការៈដ៏ថ្លៃថ្លា និងមហាជោគជ័យដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

01/01/2026

សារលិខិតគោរពជូនពរលោក ណែត សុគន្ធារៈ អគ្គនាយក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន ធេលណេត ឯ.ក ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៦

29/12/2025

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ! 🇰🇭🕊️
សូមគោរពរំលឹកដល់វីរភាព និងការលះបង់របស់បុព្វបុរស ដែលបាននាំមកនូវសេរីភាព សន្តិភាព និងអនាគតដ៏រីកចម្រើនសម្រាប់កម្ពុជា។

09/11/2025

អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ🇰🇭 🕊️
ថ្ងៃទី 9 វិច្ឆិកា គឺជាខួបអនុស្សាវរីយ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលរំលឹកឱ្យយើងនឹកដល់ការទទួលបានឯករាជ្យពេញលេញពីបារាំងក្នុងឆ្នាំ 1953 និងជាថ្ងៃដែលបង្ហាញពីការតស៊ូរបស់បុព្វបុរសដើម្បីឱ្យប្រទេសកម្ពុជាមានសិទ្ធិស្វ័យភាព ជាមួយភាពរីកចម្រើនដ៏រឹងមាំ។

Want your business to be the top-listed Business in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


#21, Street 388, Village 5, Sangkat Toul Svay Prey I, Khan Beoung Keng Kong
Phnom Penh
855