Life Learning
Life is learning
មើមិនកំណែទម្រង់ទេ ប្រទេសដ៏កំសត់មួយនេះ ប្រហែលរងទុក្ខរាប់ឆ្នាំទៅមុខទៀត»»»
១. ពង្រឹងការសិក្សាប្រវត្តិសាស្រ្តពិត និងការរៀនពីមេរៀនអតីតកាល
រដ្ឋ និងស្ថាប័នអប់រំគួរផ្តល់អាទិភាពខ្ពស់ដល់ការបង្រៀនប្រវត្តិសាស្រ្តជាតិយ៉ាងត្រឹមត្រូវ មិនលាក់បាំង មិនបំភ្លៃ ដើម្បីឲ្យពលរដ្ឋគ្រប់ជំនាន់យល់ដឹងពីការបាត់បង់ទឹកដី ការរំលោភបំពាន និងមូលហេតុនៃវិបត្តិអតីតកាល ហើយអាចយកមេរៀនទាំងនោះមកការពារអនាគត។
២. បង្កើនសមត្ថភាពការពារជាតិ និងសន្តិសុខជាតិដោយមានទស្សនវិស័យវែងឆ្ងាយ
ខណៈដែលសន្តិភាពមានតម្លៃយ៉ាងខ្លាំង ការរក្សាសន្តិភាពត្រូវភ្ជាប់ជាមួយការត្រៀមលក្ខណៈការពារជាតិ ទាំងផ្នែកយោធា ការទូត និងច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងមិនឲ្យប្រវត្តិសាស្រ្តអាក្រក់វិលត្រឡប់មកវិញ។
៣. ពង្រឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងការចូលរួមរបស់ពលរដ្ឋ
ត្រូវបញ្ចប់វប្បធម៌ “បន្ទោសគ្នាទៅវិញទៅមក” រវាងអ្នកនយោបាយ និងប្រជាពលរដ្ឋ។ អ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន ខណៈដែលពលរដ្ឋត្រូវចូលរួមសកម្មក្នុងការតាមដាន សួរដេញដោល និងការពារផលប្រយោជន៍ជាតិ។
៤. កសាងភាពខ្លាំងពីខាងក្នុងជាតិ (Internal Strength)
ការការពារជាតិមិនអាស្រ័យតែអាវុធទេ ប៉ុន្តែអាស្រ័យលើភាពរួបរួមជាតិ សីលធម៌សង្គម សេដ្ឋកិច្ចរឹងមាំ និងការអប់រំប្រជាពលរដ្ឋឲ្យមានស្មារតីជាតិនិយមដែលមានការយល់ដឹង មិនមែនជាអារម្មណ៍តែប៉ុណ្ណោះ។
៥. ព្យាបាល “ជម្ងឺសង្គមរ៉ាំរ៉ៃ” ជាបន្ទាន់ និងយូរអង្វែង
បញ្ហាអយុត្តិធម៌ អំពើពុករលួយ ការរើសអើង និងភាពខ្សោយនៃស្ថាប័ន ត្រូវបានដោះស្រាយយ៉ាងជាក់ស្តែង។ ប្រសិនបើជម្ងឺសង្គមទាំងនេះមិនត្រូវព្យាបាល វានឹងធ្វើឲ្យជាតិខ្សោយ និងងាយរងគ្រោះពីការជ្រៀតជ្រែកពីខាងក្រៅ។
គេវ៉ៃឡើងទ្រម គេដុតផ្ទះ គេទម្លាក់គ្រាប់ គេជេបញ្ឈឺ គេធ្វើថោកគ្រប់យ៉ាងដាក់យើង បែជានៅនាំទំនិញគេចូលមកលក់ទៀត ហើយស្រែកយ៉ាងម៉េចគ្រាន់ប៉ុណ្ណឹងធ្វើមិនចេញផង សង្ឃឹមអី
31/12/2025
រូបភាពវីរៈកងទ័ពទាំង ១៨នាក់ នៅលើឧទ្ធម្ភពេកចក្រ..ត្រៀមហោះចាកចេញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ រាជធានី ភ្នំពេញ ហើយ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ។ ជូនពរឱ្យពួកគាត់សុខសុវត្ថិភាពទាំងអស់គ្នា🙏🇰🇭♥️🇰🇭
**អូខេ"ខ្ញុំឈ្មោះ-ភក្ដី😂😂
30/09/2024
Trust the process, everything will be better!!!
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Phnom Penh
12000