The Many Foundation

The Many Foundation

Share

A harmonious and prosperous world, built on peace, compassion, and mutual support among all people.

05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាមរតកវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរ ដែលជានិមិត្តរូបនៃការចាប់ផ្តើមរដូវបង្កបង្កើនផល និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ មូលនិធិម៉ានី សូមចូលរួមអបអរសាទរ និងសូមជូនពរឱ្យបងប្អូនប្រជាកសិករទាំងអស់ទទួលបានទិន្នផលខ្ពស់ សុខដុមរមនា និងភោគផលបរិបូរណ៍ពេញមួយឆ្នាំ។

Photos from The Many Foundation's post 04/05/2026

ភ្នំពេញ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦
ក្រោយសម្រាកពីពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមការងារស្នូលនៃមូលនិធិម៉ានី បានត្រឡប់មកជួបជុំគ្នាវិញក្នុងកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងពង្រឹងរចនាសម្ព័ន្ធប្រតិបត្តិការឱ្យកាន់តែរឹងមាំ។ យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញផែនការយុទ្ធសាស្ត្រត្រីមាសទី២ ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាជូនដល់កុមារ មនុស្សចាស់ និងជនមានសមត្ថភាពពិសេស តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធទាំងអស់។

Phnom Penh, May 04, 2026
After the Khmer New Year break, The Many Foundation’s core team reconvened for our May monthly meeting to review project progress and strengthen our operational structure. We are fully prepared to drive our Q2 strategic plans toward fruitful results for children, the elderly, and differently-abled people through close collaboration with all our partners.

01/05/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា!

ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ នេះ មូលនិធិម៉ានី សូមសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងពលកម្មទាំងអស់ ដែលជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

រាល់ញើសឈាម និងការខិតខំប្រឹងប្រែងរបស់បងប្អូនពលករ និងអ្នកធ្វើការគ្រប់វិស័យ គឺជាកម្លាំងចលករដ៏សំខាន់ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន និងនាំមកនូវភាពរុងរឿងសម្រាប់គ្រួសារ និងសហគមន៍។

មូលនិធិម៉ានី សូមជូនពរបងប្អូនទាំងអស់ឱ្យទទួលបាននូវសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា និងជោគជ័យក្នុងគ្រប់ភារកិច្ចការងារ ដើម្បីបន្តចូលរួមចំណែកកសាងអនាគតដ៏ស្រស់បំព្រងសម្រាប់កម្ពុជា។

30/04/2026

អនុមោទនា ពិធីបុណ្យវិសាខបូជា! 🙏✨

ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ មូលនិធិម៉ានី សូមសម្តែងនូវសេចក្តីជ្រះថ្លា និងអនុមោទនាបុណ្យ វិសាខបូជា ដែលជាថ្ងៃរំលឹកដល់ការ ប្រសូត ត្រាស់ដឹង និងបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ។

សូមពន្លឺនៃធម៌ និងសេចក្តីល្អ ចាំងជម្រះនូវសេចក្តីសោកសៅ នាំមកនូវសន្តិភាពផ្លូវចិត្ត និងសេចក្តីសុខក្សេមក្សាន្តដល់បងប្អូនជនរួមជាតិគ្រប់ៗរូប។

Photos from សំឡេងខ្ញុំ សម្រាប់កម្ពុជា-My Voice, For Cambodia's post 29/04/2026
Photos from The Many Foundation's post 27/04/2026

អបអរសាទរម្ចាស់ជ័យលាភី និងភាពជោគជ័យនៃកម្មវិធី «សំឡេងខ្ញុំ សម្រាប់កម្ពុជា»

មូលនិធិម៉ានី ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញកុមារកម្ពុជាពោរពេញដោយសមត្ថភាព បានមកបញ្ចេញនូវទស្សនវិស័យ និងសមត្ថភាពនិយាយជាសាធារណៈយ៉ាងអស្ចារ្យ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «សំឡេងខ្ញុំ សម្រាប់កម្ពុជា» វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃ២៦ មេសា កន្លងទៅនេះ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា ផ្ដល់វេទិកាឱ្យកុមារបញ្ចេញមតិ និងទស្សនវិស័យដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ។ ពង្រឹងសមត្ថភាពការនិយាយជាសាធារណៈ និងទំនុកចិត្តលើខ្លួនឯង។ បណ្ដុះបណ្ដាលកុមារកម្ពុជាឱ្យក្លាយជាធនធានដឹកនាំដ៏មានសក្ដានុពលសម្រាប់កម្ពុជានាពេលអនាគត។

មូលនិធិម៉ានី ប្ដេជ្ញាចិត្តបន្តជំរុញ និងគាំទ្ររាល់សកម្មភាពដែលផ្ដល់អត្ថប្រយោជន៍ដល់ កុមារកម្ពុជាព្រោះយើងជឿជាក់ថា «សំឡេងរបស់កុមារម្នាក់ៗ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កម្ពុជា»។

25/04/2026

ជួបជាមួយគណៈកម្មការទាំង ៣ រូប ដែលនឹងមកផ្ដល់ពិន្ទុ និងយោបល់យ៉ាងសុក្រឹតដល់បេក្ខជនឆ្នើមទាំង ៣០ រូប ក្នុងថ្ងៃស្អែកនេះហើយ! 🎙️✨

ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយ លោកអ្នកនឹងបានឃើញការដាក់ពិន្ទុយ៉ាងម៉ត់ចត់ ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗពីគណៈកម្មការ ដើម្បីជំរុញឱ្យបេក្ខជនបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាពលើឆាកដ៏អស្ចារ្យមួយនេះ។

តើបេក្ខជនរូបណានឹងអាចឆ្លងផុតដំណាក់កាលដ៏ស្វិតស្វាញ និងឆក់យកបេះដូងពីគណៈកម្មការទាំង ៣ រូបនេះបាន? មកចូលរួមទស្សនា និងគាំទ្រប្អូនៗទាំងអស់គ្នាដោយសេរី! 🇰🇭🏆

📍 ជួបគ្នានៅ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall)
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ចាប់ពី ២ រសៀល តទៅ

24/04/2026

តើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែង "សំឡេងខ្ញុំ សម្រាប់កម្ពុជា"? 🏆🇰🇭

ការរង់ចាំបានមកដល់ហើយ! ជំនួបដ៏រំភើបក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី "សំឡេងខ្ញុំ សម្រាប់កម្ពុជា" ជាមួយបេក្ខជនឆ្នើមទាំង ៣០ រូប នឹងត្រូវប្រព្រឹត្តទៅនៅ៖

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ចាប់ពី ២ រសៀលតទៅ
📍 ទីតាំង៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall)

សូមអញ្ជើញចូលរួមទស្សនាដោយសេរី (មិនគិតថ្លៃ) និងផ្ដល់កម្លាំងចិត្តគាំទ្រប្អូនៗបេក្ខជនក្នុងវគ្គផ្ដាច់ព្រ័ត្រនេះឱ្យបានច្រើនកុះករ! 💕

23/04/2026
Photos from The Many Foundation's post 15/04/2026

ប្រធាន និងក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី ឈរនៅជួរមុខ ក្នុងការលើកស្ទួយវប្បធម៌ និងសេដ្ឋកិច្ចសង្គមជាតិ

ថ្ងៃទី១ ថ្ងៃមហាសង្ក្រាន្ត នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិម៉ានី និងជាប្រធានគណៈកម្មការរៀបចំព្រឹទ្ធការណ៍នគរសង្ក្រាន្ត បានដឹកនាំកិច្ចពិធីទទួលទេវតាឆ្នាំថ្មី ជាមួយនឹងការរៀបចំគ្រឿងរណ្តាប់ ព្រាហ្មពិធី តាមទំនៀមប្រពៃណីដ៏ផូរផង់ អមដោយ របាំទទួលទេវតាឆ្នាំថ្មី ដែលជាទស្សនីយ៍ភាពល្អឯក ផ្ជិតផ្ចត់ព្រឹតព្រៀងដោយ នាដការវិចិត្រសិល្បះ បង្ហាញពីកិត្យានុភាព នៃអរិយធម៌ដ៏រុងរឿង។

មូលនិធិម៉ានី មានមោទនភាព យ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាវិជ្ជមាន ដែលចូលរួមចំណែកយ៉ាងសកម្ម ដល់ការថែរក្សា និងអភិវឌ្ឍន៍ វប្បធម៌ សេដ្ឋកិច្ចសង្គម និងបានផ្តល់ឱកាសសម្រាប់យុវជនចូលរួម របស់ថ្នាក់ដឹកនាំមូលនិធិ។

Want your organization to be the top-listed Non Profit Organization in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


KAMPUS Building, 7th Floor, Monivong Boulevard
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00