ForestsGO
Happy Forest, ព្រៃរីករាយ,
តស់! បងប្អូនយើងអ្នកនិយមព្រៃ រៀនពីបច្ចេកទេសបេះប្រទាលដើរលឿនឱ្យហើយមុនចុះសាកថ្មជីវិតលើកដំបូង😅។
ទាក ឬប្រទាលដើរលឿន😅 ជាសត្វល្អិតម្យ៉ាងដែលរស់នៅក្នុងព្រៃមានជាតិសំណើមនៅខាងក្រោមខ្លាំង ឬបង្គួរ។
ឈ្លើងគោកនេះ វាទាម ឬខាំបឺតឈាម តោងស្អិតជាប់ បើវាទាមយើងបេះមិនស្រួល ពេលគ្រវែងចោលមិនស្រួលវាមិនខ្ទាតទៅឆ្ងាយ បែរជាវាត់មកខ្លួនយើក៏អាចដែរ ។
ដើម្បីបញ្ជៀសហានិភ័យ ខាងក្រោមជាវិធីបេះវា ពេលវាខាំ ឬតោងជាប់👍🙏🥴៕
🙏🙏🙏
24/10/2022
ថ្ងៃបុណ្យអ៊ុំទូកខាងមុខនេះ មានផែនការទៅណាហើយនៅអ្នកអើយ!
ទិដ្ឋភាពទេសភាព ខ្នងវាល នាចុងរដូវវស្សា ដើមរដូវរម្ហើយ
ពិតជាស្រស់ស្រាយណាស់ ស័ក្ដិកន្លែងសាកថ្មជីវិត សម្រាប់មិត្តយុវវ័យ។
ខិតខំធ្វើការងាររកស៊ី រកទុក កុំភ្លេចថែរក្សាសុខភាព និងដើរកម្សាន្តលម្ហែកាយ រំសាយភាពធុញថប់ផងណា!
ការងារជាមុខរបរចិញ្ចឹមជីវិត សុខភាពជាទ្រព្យសម្បត្តិ រីឯការកម្សាន្តជាចំណីផ្លូវចិត្ត😍
—
ដោយ: បងរ៉ាន់ សហគមន៍ខ្នងវាល
31/12/2021
ទេសភាពថ្ងៃរៀបលិចទឹកដីក្រុងអង្គរ ខេត្តសៀមរាប ៕
04/12/2021
រដូវរម្ហើយ ស្របពេលចុងឆ្នាំ ខិតកៀកឆ្លងឆ្នាំហើយ បងប្អូនមានផែនការដើរលេងព្រៃហើយនៅ? បើបានទៅលេងព្រៃពេលឆ្លងឆ្នាំកុំភ្លេចដាក់ទឹកក្ដៅទៅផងណា ដើម្បីកម្ដៅសាច់កុំឱ្យរងា😂 ។ រឿងសំខាន់មួយទៀតនោះគឺ កុំភ្លេចនាំសក់វែងទៅជាមួយផង ប្រយ័ត្នគាត់ដកយកបេះដូងវិញ🤣 ។
បងប្អូនដែលបានដើរលេងព្រៃភ្នំវាលស្មៅ កុំភ្លេចថែរក្សាបរិស្ថានផង ៕
--
រូបពី៖ បងរ៉ាន់
31/10/2021
បើទំនេរ កុំភ្លេច ទៅលេងទឹកធ្លាក់យាយម៉ៅផងណា ។
មួយជីវិមនុស្សតើមានដប់ឆ្នាំប៉ុន្មានដង? ជីវិ គឺខ្លីណាស់ ដូចនេះ កុំរវល់ខិតខំធ្វើការងារ រហូតភ្លេចផ្ដល់វង្វាន់ជូនខ្លួនឯង។
ដើរលេងព្រៃភ្នំ ស្ដាប់សំឡេងសត្វយំ បណ្ដែតអារម្មណ៍តាមសូរសៀងខ្យល់បក់ប្របស្លឹកព្រឹក្សព្រៃ និងគយគន់ទេសភាពវាលស្មៅខៀវខ្ចី ផឹកតែ ពិភាក្សាបញ្ហាជីវិត បញ្ហារកស៊ីរកទុក បញ្ហាសង្គមជាតិ ក៏អាចចាត់ទុកថា ជាការផ្ដល់រង្វាន់ជូនខ្លួនឯងដែរ ដើរលេងទាន់នៅមានកម្លាំង។
ទឹកធ្លាក់យាយម៉ៅ ស្ថិតនៅក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកន្លែងកម្សាន្តបែបសាមញ្ញ រងចាំទទួលបងប្អូន! បងប្អូនដឹងទេថា ការដើរលេងព្រៃក៏ជាការចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដែរ!
--
រូបភាព៖ បងរ៉ាន់៕
02/10/2021
ទេសភាពខ្នងវាលពេលព្រឹកព្រហាម នារដូវបុណ្យភ្ជុំបិណ្ឌ។
រូបភាព៖ ពី @បង រ៉ាន់
25/08/2021
ផ្លូវទៅទឹកធ្លាក់ថ្មក្រាល ភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ទេសភាពគួរជាទីគយគន់៕
ខ្នងក្រពើ-ខ្នងផ្សា (ខ្នងសំពៅ, ខ្នងកាំភ្លើងធំ) កាលពីដើមរដូវវស្សា ពិតជាត្រជាក់ភ្នែក😘។
31/07/2021
ទេសភាពខ្នងសំពៅ កាលពីដើមរដូវវស្សាស្អាតប៉ុណ្ណេះ ចុះទម្រាំរដូវនេះស្អាតប៉ុណ្ណា? មានបងប្អូនណាចាប់អារម្មណ៍ទេ?
បើមាន🤝☺
15/07/2021
ទិដ្ឋភាពថ្ងៃរះ និងទេសភាព ពេលព្រឹកព្រហាម លើភ្នំខ្នងកាំភ្លើងធំ និងខ្នងសំពៅ នាដើមរដូវវស្សា ពិតជាស្រស់ស្រាយណាស់ 🌴🌱
29/05/2021
មោះកនយើង! ដល់រដូវលំហែរសួត
ឃេីញតម្លៃធូរថ្លៃចឹងមែន តែបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ គឺលំដាប់សណ្ឋាគារកម្រិតពិភពលោក។ បេីបងប្អូនណាចង់ចូលរួម គឺសូមអភ័យទោសទុកជាមុន ព្រោះកៅអីពេញអស់ហេីយ។ អរគុណលោកសហ CEO Ma Chettra Pur Pur Tin ដែលបានរៀបចំនូវដំណេីរកម្សាន្តដ៏អស្ចារ្យនេះឡេីង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកប្រធានក្រុមប្រឹក្សាភិបាល Sar Mory ។
បេះដូងអ្នកដើរព្រៃ ព្រោះស្រលាញ់ធម្មជាតិពិតៗ,
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Phnom Penh
12000