Unionwebs

Unionwebs

Share

News Media �Selling Honey Bees�

Photos from Unionwebs's post 31/03/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង ស្តីពី #ការអនុវត្តការឈប់សម្រាកក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី #ប្រពៃណីជាតិ #ឆ្នាំ២០២៦

#កម្មករ

19/03/2026

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យក្រសួងការងារ ជួបជាមួយភាគីនិយោជកនិងសហជីព ដើម្បីរកដំណោះស្រាយជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិត

១៩ មីនា ២០២៦

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយតំណាងភាគីនិយោជក និងតំណាងសហជីព ដើម្បីពិនិត្យ និងស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។

ការណែនាំនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

ក្នុងសារបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។

ជាមួយគ្នានេះ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ (និយោជក និងសហជីព) នឹងអាចស្វែងរក «ចំណុចប្រសព្វដ៏សមរម្យមួយ» ដែលអាចធានាបាននូវការជួយសម្រាលបន្ទុកជូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។

13/03/2026

🚨ពុកម៉ែ បងប្អូន មានកូនកើតជំងឺធ្ងន់ៗ កុំអស់សង្ឃឹម! ពេទ្យជប៉ុន ២កន្លែងនៅកម្ពុជា ព្យាបាលជំងឺកុមារធ្ងន់ៗដោយមិនគិតប្រាក់ ! ទីតាំងនិងលេខទំនាក់ទំនង 👇 សូមជួយចែករំលែក🙏

12/03/2026

១២ មីនា ២០២៦
ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរពហុព្យាបាល #ឥន្រ្ទទេវី១ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
______________

30/01/2026

៣០ មករា ២០២៦
👉កម្មករនិយោជិត ត្រូវចូលរួមរាយការណ៍ពីរថយន្តចាស់ៗខុសលក្ខណៈបច្ចេកទេស ដែលនៅតែបន្តធ្វើចរាចរណ៍ដឹកកម្មករ ដើម្បីមានវិធានការកែលម្អ។

Photos from Unionwebs's post 26/01/2026

២៦ មករា ២០២៦
👉សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ៖
#ការការពារខ្លួនពីការឆ្លងវីរុស #នីប៉ាហ៍ (Nipah Virus)

Photos from Unionwebs's post 18/01/2026

អាជីវករផ្សារដើមគរបន្តបិទផ្លូវមិនព្រមទៅទីតាំងថ្មី ខណៈអាជ្ញាធរពន្យល់ពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍
១៨ មករា ២០២៦
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នេះ ស្ថានភាពនៅតាមបណ្ដោយផ្លូវមុន្នីរ៉េត ត្រង់ចំណុចសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានឡើងកម្ដៅសារជាថ្មី បន្ទាប់ពីក្រុមអាជីវករបានបន្តការតវ៉ាបិទផ្លូវ ដើម្បីទាមទារសិទ្ធិលក់ដូរនៅទីតាំងដដែល។

ក្រុមអាជីវករបានលើកឡើងនូវមូលហេតុចម្បងថា ពួកគាត់មិនចង់ចាកចេញទៅលក់នៅ ផ្សារដើមគថ្មីនោះទេ ដោយសារទីតាំងថ្មីមានចម្ងាយឆ្ងាយ ដែលអាចធ្វើឱ្យការលក់ដូរមិនដាច់ និងប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃ។

ទោះជាយ៉ាងណា ការលក់ដូររបស់បងប្អូនអាជីវករនាពេលកន្លងមក បានបង្កឱ្យមានបញ្ហាប្រឈមខ្លាំងដល់រដ្ឋបាលរាជធានីភ្នំពេញ។ ការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ និងការរំលោភយកផ្ទៃផ្លូវរហូតដល់ពាក់កណ្ដាលផ្លូវ បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះផ្ទាល់ដើម្បីធ្វើការសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនអាជីវករ ក្នុងគោលបំណងបើកផ្លូវឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឡើងវិញ។ ទោះបីជាអាជ្ញាធរបានព្យាយាមពន្យល់ពីភាពចាំបាច់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្រុងក៏ដោយ ប៉ុន្តែ បងប្អូនអាជីវករមួយចំនួននៅតែមិនទាន់យល់ព្រមតាមការណែនាំនៅឡើយ។

អាជ្ញាធរនៅតែបន្តការអត់ធ្មត់ និងសង្ឃឹមថា អាជីវករនឹងចូលរួមសហការ ដើម្បីស្ដារសណ្ដាប់ធ្នាប់ និងកាត់បន្ថយការកកស្ទះនៅតំបន់នោះ ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក។

17/01/2026

១៧ មករា ២០២៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ការហៅមកកាន់ទូរសព្ទផ្តល់ព័ត៌មាន ១២៨៦ មានការរអាក់រអួល
ដោយសារក្រុមការងារបច្ចេកទេសកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធឱ្យមានសុវត្ថិភាពល្អជាងមុន។

អាស្រ័យហេតុនេះ សូម សាធារណជនទាក់ទងមកកាន់លេខ ៖
០៦៦ ៩២៣ ៩៩៩ | ០៦៩ ៩២៣ ៩៩៩ | ០៩៩ ៩២៣ ៩៩៩ ឬក្រុមតេឡេក្រាម "សម្រាប់ និយោជក" (https://t.me/EmployerChat) ឬ "សម្រាប់ កម្មករ និយោជិត" (https://t.me/KhmerWorkerChat) ឬ និងក្រុមតេឡេក្រាម "បេឡាជាតិសន្តិសុខសង្គម_Chat" (https://t.me/nssfcambodia_Chat)

Photos from Unionwebs's post 17/12/2025

17 Dec 2025
រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ។

ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។

ករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

Photos from Unionwebs's post 01/11/2025

០១​ វិច្ឆិកា​ ២០២៥
--------------
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

Photos from Unionwebs's post 01/11/2025

ដំណឹងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) សូមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាមន្រ្តីបញ្ជាក់ចំណាយ ចំនួន ២៥ រូប។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមមេត្តាផ្ញើCover letter និង CV របស់លោកអ្នកមកកាន់សារអេឡិចត្រូនិច [email protected] យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០ នាទីល្ងាច។

03/10/2025
Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address


7A
Phnom Penh
120909