Law lyheng

Law lyheng

Share

អ្នកនឹងយល់ដឹងពិតពីច្បាប់ យុត្តិធម៌ តុលាការ និងទស្សនផ្សេងៗ

Photos from Law lyheng's post 04/04/2026

ច្បាប់រៀបចំការិយាល័យរដ្ឋមន្ត្រី និងនាយករដ្ឋាននៃក្រសួងអាណានិគម ឆ្នាំ១៨៩៦

ផ្អែកតាមច្បាប់ខាងលើក្នុងសម័យលោករដ្ឋមន្ត្រី Pierre-Paul Guieysse បានរៀបចំថ្មីពីរបៀបនិងបែងចែកការងាររបស់ការិយាល័យរដ្ឋមន្ត្រី និងនាយកដ្ឋានរដ្ឋបាលកណ្តាល។ នៅក្នុងនាយកដ្ឋាននីមួយៗត្រូវមានការិល័យមួយចំនួន។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្ថាប័នបារាំង #ឥណ្ឌូចិន

Photos from Law lyheng's post 27/03/2026

សាលាឧទ្ធរណ៍សម័យបារាំង

សម័យអាណាព្យាបាលបារាំង, មុន​ពេលមានសាលាវិនិច្ឆ័យ(តុលាការកំពូល) ឃើញថាសាលាឧទ្ធរណ៍​ជាតុលាការ​ជាន់ខ្ពស់​តែមួយគត់​។ ករណីមិនសុខចិត្តសាលក្រមសាលាឧទ្ធរណ៍ ត្រូវប្តឹងតវ៉ា​ទៅ​កុងសីយសេនាបតី (ក្រុមប្រឹក្សា​រដ្ឋមន្ត្រី)។ មួយវិញទៀត​ដំបូងមាន​សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក្រោយមកមានសាលា​ឧទ្ធរណ៍ដែនបាត់ដំបងមួយទៀត តែពេលមានការកែទម្រង់តុលាការ​ជា​ហេតុនាំឱ្យសាលាឧទ្ធរណ៍​មានតែមួយវិញនៅក្រុងភ្នំពេញ និងវត្តមានសាលាវិនិច្ឆ័យ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #សាលាឧទ្ធរណ៍ #យុត្តិធម៌

20/03/2026

ច្បាប់ស្តីពីសំបុត្រស្នាមអ្វីគ្រប់ជំពូកមិនត្រូវឱ្យដំណឹងទៅណា

សម័យបារាំង, តាមខ្លឹមសារច្បាប់ខាងលើ បានកំណត់ពីការឱ្យដំណឹង ឬប្រគល់លិខិតរាជការ បានតែអ្នកមានអំណាចក្នុងកិច្ចការរាជការនោះទើបអាចទទួល និងពិនិត្យបាន។ សម្រាប់អ្នកផ្សេងអាចមើល ឬចម្លងលិខិតរាជការបាន លុះតែមានសេចក្តីអនុញ្ញាត។ ការអនុវត្តខុសនេះ អាចនាំឱ្យមានការហូតងារ ឬត្រូវទទួលទោសព្រហ្មទណ្ឌ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #លិខិតរាជការ #ទីស្តីការគណៈរដ្ឋមន្ត្រី

15/03/2026

ផ្អែកតាមសៀវភៅ ទំព័រ៤, មានប្រយោគមួយបង្ហាញអំពី ការប្រកាន់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យមានកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព និងការពង្រឹងជំនឿទុកចិត្តពីសាធារណជន …។

#វិស័យយុត្តិធម៌ និង #ការកែទម្រង់

13/03/2026

ច្បាប់កាន់កាំភ្លើងសម័យអាណាព្យាបាលបារាំង

នៅឆ្នាំ១៩០៣ មានច្បាប់ឱ្យរាស្ត្រមានសិទ្ធិកាន់កាំភ្លាំងដោយត្រូវមានសំបុត្រច្បាប់អនុញ្ញាតពីអាជ្ញាធរ។ ក្រោយមកច្បាប់កាន់កាំភ្លើង ត្រូវបែងចែកជា ២ប្រភេទ គឺកាំភ្លើងបាញ់សត្វ និងកាំភ្លើងចម្បាំង។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #កាំភ្លើង #ការពារជាតិ

06/03/2026

ច្បាប់ហាមមិនឱ្យមន្ត្រីណាជក់អាភៀនកញ្ឆា

នាម៉ឺនសព្វមុខមន្ត្រី និងខ្ញុំរាជការដែលបន្តជក់អាភៀន ឬកញ្ឆា ត្រូវហូតងារចេញពីរាជការ។ បើផ្អែកតាមប្រការ ២ នៃព្រះរាជប្រកាស ក៏បានបង្ហាញពីការបង្អង់ការអនុវត្ត ទុករយៈពេលសម្រាប់ផ្សព្វផ្សាយ ១ឆ្នាំផងដែរ ឱ្យមន្ត្រី និងរាស្ត្របានដឹងពីការហាមជក់អាភៀនកញ្ឆា។
មួយវិញទៀតអ្នកផ្សេងៗទៀតដែលមានទម្លាប់ជក់អាភៀនកញ្ឆា មិនឱ្យចូលធ្វើរាជការ។ រាជការសម័យបារាំង សំដៅទៅលើរាជការដ្ឋបាល និងខាងតុលាការ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #គ្រឿងញៀន #មហាផ្ទៃ

27/02/2026

ច្បាប់ទាំង ៣ ស្តីពីរាជការឃុំសម័យបារាំង

ក្នុងសៀវភៅមួយក្បាល មានទំព័រសរុប ៧៨ទំព័រ ដោយបានបញ្ជូនច្បាប់ចំនួន ៣ រួមមាន ច្បាប់ស្តីពីរបៀបរដ្ឋបាលឃុំ, ច្បាប់ស្តីពីថវិការឃុំ និងច្បាប់ស្តីពីកងក្រវែលឃុំ ដែលជាមូលដ្ឋានសំខាន់បំផុតក្នុងការកែទម្រង់រាជការឃុំឱ្យកាន់តែមានក្របខណ្ឌច្បាប់ពេញលេញ និងបន្តយកមកប្រើដល់សម័យក្រោយៗទៀត។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ឃុំ #មហាផ្ទៃ

24/02/2026

វិស័យយុត្តិធម៌ និងការកែទម្រង់

ទំព័រ៤៥, មានប្រយោគមួយលើកពី អាទិភាពចំនួន ៨ សម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងមានគណៈកម្មាធិការដឹកនាំ ...

Telegram ៖ https://t.me/lyhenglaw

20/02/2026

ក្រមរដ្ឋប្បវេណីដំបូងនៅសម័យបារាំង

ឯកសារក្រមរដ្ឋប្បវេណី ឆ្នាំ១៩១៣ (ពាក្យពីដើម អត្តៈភាវគតិ) មាត្រាចំនួន ៩៣៥មាត្រា និងសរសេរអក្សរដោយដៃ បង្ហាញពីការសរសេរដំបូង។ បើទោះបីជាមានច្បាប់ប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណី ក៏ត្រូវរងចាំដល់ឆ្នាំ១៩២០ បន្ទាប់ពីមានការកែប្រែចុងក្រោយ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ក្រមរដ្ឋប្បវេណី #យុត្តិធម៌

18/02/2026

ហេតុអ្វីត្រូវយកប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ?

ប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ ជាប្រយោជន៍សម្រាប់ដាក់ចូលថវិកាជាតិ ដែលតម្រូវឱ្យគូក្តីនៅក្នុងរឿងព្រហ្មទណ្ឌត្រូវបង់ដោយផ្អែកតាមច្បាប់ និងការកំណត់ក្នុងសាលក្រម។ ប្រាក់ពន្ធនេះ ហាក់បីដូចជាមានតាំងពីនីតិវិធីព្រហ្មទណ្ឌសម័យបារាំងមកម្លេះ។

សូមអានអត្តបទសង្ខេបដូចមាន ៖

Telegram ៖ https://t.me/lawlyheng/734

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ប្រាក់ខ្វាត់ជំនុំជម្រះ #ប្រាក់ពន្ធនៃនីតិវិធី #យុត្តិធម៌

05/02/2026

អំពើអាបធ្មប់ និងការទទួលទោសព្រហ្មទណ្ឌ នៅសម័យអាណាព្យាបាលបារាំង

សូមអានអត្តបទសង្ខេបដូចខាងក្រោម ៖

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #អំពើអាបធ្មប់ #បទព្រហ្មទណ្ឌសម័យបារាំង #យុត្តិធម៌

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Category

Telephone

Address


Phnom Penh