ADITI - Asia Digital Technology Innovation

ADITI - Asia Digital Technology Innovation

Share

Your Innovative and Effective Technology Solutions Partner. OUR SERVICE
1. Engineer Outsourcing and Offshoring
2. Website and Mobile App Development
3.

ក្រុមហ៊ុន ADITI គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងវិស្វកម្មបច្ចេកវិទ្យា ដែលមានក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ បទពិសោធន៍ ទេពកោសល្យ និងស្រលាញ់បច្ចេកវិទ្យា ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំណោះស្រាយអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា និងឌីជីថលជូនលោកអ្នកតាមតម្រូវការ។ តាមរយៈបទពិសោធន៍ការផ្តល់ជូនសេវាកម្មជាច្រើនឆ្នាំ យើងយល់ដឹងយ៉ាងច្បាស់ អំពី តម្រូវការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត និង

Photos from ADITI - Asia Digital Technology Innovation's post 22/05/2026

[English Below]

[កម្មវិធីពិភាក្សា ស្តីពីការអប់រំបែបឌីជីថលនៅកម្ពុជា]

នាយិកាប្រតិបត្តិរបស់យើងគឺ លោកស្រី ហ៊ាង អូមួយ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សា ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «ការកសាងភាគីប្រកបដោយបរិយាបន្នពីការអប់រំស្ទែម ឆ្ពោះទៅកាន់ការងារឌីជីថល និងបៃតងនៅកម្ពុជា»។

កម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅក្នុងឱកាសនោះ លោកស្រីនាយិកាប្រតិបត្តិបានចែករំលែកនូវទស្សនទាន ក៏ដូចជាបទពិសោធន៍ស៊ីជម្រៅទាក់ទងនឹងការជម្រុញការអប់រំជំនាញបច្ចេកវិទ្យា និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារឌីជីថល និងសេដ្ឋកិច្ចបៃតងនាពេលអនាគត។

ADITI និង ADITI Academy នៅតែបន្តប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពឌីជីថលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
……………….

[Panel Discussion on Digital Education in Cambodia]

Our CEO, Mrs. Omuoy Heang, was honored to participate as a guest speaker in a high-level panel discussion on: "Building Inclusive Stakeholders from STEM Education Towards Digital and Green Jobs in Cambodia."
Co-organized by the Cambodia Development Resource Institute (CDRI) and the Asian Development Bank (ADB), this session provided a platform for our CEO to share insightful perspectives on driving technology education and preparing the workforce for the future digital and green economy.
At ADITI and ADITI Academy, we remain deeply committed to contributing to human resource development and empowering digital capabilities across Cambodia.

13/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម 🙏🎉

សូមព្រះបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សា និងប្រោសប្រទាន
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា

ទូលបង្គំសូមក្រាបថ្វាយព្រះពរព្រះអង្គ ទ្រង់ប្រកបដោយព្រះបរមសុខ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចតរៀងទៅ។

09/05/2026

រីករាយ ទិវាអ្នកម្ដាយ 💖🌷

អ្នកម្ដាយ គឺជាមនុស្សដែលផ្តល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងតែងនៅក្បែរកូនៗគ្រប់ពេលវេលា។

ក្នុងថ្ងៃដ៏មានន័យនេះ សូមជូនពរ អ្នកម្ដាយគ្រប់រូប ឲ្យមានសេចក្តីសុខ សុខភាពរឹងមាំ អាយុយឺនយូរ និងពោរពេញដោយស្នាមញញឹម និងភាពកក់ក្តៅក្នុងគ្រួសារ។ 🌷

05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

#ព្រះរាជពិធីច្រត់ព្រះនង្គ័ល

01/05/2026

អបអរសាទរ​ ទិវា​ពលកម្ម​អន្តរជាតិ​
Happy International Labor Day

​ #ទិវាពលកម្មអន្តរជាតិ

01/05/2026

សូមអនុ​មោទនាពិធីបុណ្យវិសាខបូជា​
Rejoice Visaka Bochea Day

23/04/2026

Happy Girls in ICT Day!

AI for development: Girls shaping the future
23 April 2026

#ការអប់រំឌីជីថល

18/04/2026

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន អាឌីទី (ADITI), សាលាបច្ចេកវិទ្យាអាឌីទី (ADITI Academy) និង ក្រុមហ៊ុន និរន្តន៍ឃែរ (NironCare) សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្វសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ និងជាសេចក្តីសុខសាន្តដល់មាតុភូមិកម្ពុជា ក៏ដូចជាប្រជានុរាស្ត្រខ្មែរគ្រប់រូប ជាដរាបតរៀងទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវស្វាមីភក្តិ និងគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា 🙏🙏🙏

13/04/2026

សិរីសួស្ដីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ✨🎊

ក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្រុមហ៊ុន អាឌីទី យើងខ្ញុំសូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អតិថិជន ដៃគូរសហការ បុគ្គលិក អ្នកគាំទ្រ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន សំណាងល្អគ្រប់ក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថភាព និងសូមទទួលបានពុទ្ធពរដ៏មហាប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ​។

#បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Want your business to be the top-listed Computer & Electronics Service in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


#10, Street 3 Via Street 269, Borey Pipop Thmey Cambodian Redcross (st 271), Sangkat Teuk Laak III, Khan Toulkok
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00