Iv Sovanpidor
I just want to share the knowledge and ideas of mine and of people around this world as much as i can because sharing knowledge and idea is my favorite.
19/09/2023
ទ្រព្យដែលម៉ែឪប្រាថ្នាចង់ចែកឲ្យកូនដ៏វិសេស មិនមែនជាទ្រព្យសម្បត្តិលុយកាក់នោះទេ តែគឺទ្រព្យចំណេះ និងគុណធម៌...
ព្រោះហេតុនោះទើប ម៉ែឪត្រូវនឿយហត់ច្រើនក្នុងការអប់រំទូន្មានកូន
ខ្លាចកូនប្រព្រឹត្តមិនល្អ ខ្លាចកូនដើរផ្លូវខុស ខ្លាចកូនសេពគប់ខុស
ដែលនាំមកនូវសេចក្ដីទុក្ខដល់អនាគតរបស់កូន។
សូមឲ្យកូនបានក្កាយជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អរបស់សង្គម។ 😍😊
21/02/2023
វាមិនមែនជារឿងងាយស្រួលទេ ក្នុងការដែលហ្វឹកហាត់ខ្លួនឯងឲ្យចេះមានទម្លាប់អានសៀវភៅ។
ហើយវារឹតតែលំបាក ក្នុងការហ្វឹកហាត់កូនក្មេងឲ្យចូលចិត្តអានសៀវភៅ។
លើសពីនេះ គឺរឹតតែតឹងតែងបំផុតក្នុងការដែលចង់បង្រៀនកូនក្មេង (ដែលធំឡើងជាមួយនឹងសម័យឧបករណ៍បច្ចេកវិទ្យា មានស្មាតហ្វូនជាដើមដែលនៅជាមួយពួកគាត់រាល់ថ្ងៃ) ឲ្យពួកគាត់មកកាន់សៀវភៅអាន គឺជាការលំបាកបំផុត។
មនុស្សជាច្រើនមើលមុខខ្ញុំប្រហែលជាខ្ញុំមិនស្រឡាញ់កូននោះទេ កូនសុំអីមិនបាន សុំមើលទូរស័ព្ទ ក៏មិនបាន សុខចិត្តឲ្យកូនយំ។ តែខ្ញុំមានមោទនភាពនៅពេលដែលខ្ញុំសុខចិត្តឲ្យកូនរាងឈឺចាប់ យំស្រែកខ្លះៗពីតូច ដោយមិនឲ្យទូរស័ព្ទលេងដូចក្មេងដទៃ មិនសម្បូរបែបទៅដោយសម្ភារៈល្បែងកំសាន្តដែលទិញពីផ្សារ ហើយទីបំផុតគាត់ក៏បានក្លាយជាមិត្តដ៏ល្អជាមួយសៀវភៅ ក្លាយជាមិត្តល្អជាមួយការចេះច្នៃប្រដាប់សម្រាប់កំសាន្ដដោយខ្លួនឯង។
អំពីការអានសៀវភៅ ពេលខ្លះ ខ្ញុំចង់ចុះចាញ់កូន ដែរ អាយុប៉ុនគាត់នេះ ខ្ញុំមិនទាន់អានចប់សៀវភៅ១ក្បាលស្រួលបួលទេ តែចែរ័ត្នវិញ បើសួរថាគាត់អានចប់សៀវភៅអស់ប៉ុន្មានហើយ គឺខ្ញុំមិនដឹងទេ។ ទោះជាសៀវភៅខ្លះ គាត់អានចប់ សៀវភៅខ្លះយកមកអានមិនចប់ សៀវភៅខ្លះយកមកលេង តែគាត់បានបទពិសោធន៍ជាច្រើនពីសៀវភៅរហូត សៀវភៅក្លាយជាមិត្តដ៏ល្អរបស់គាត់តាំងពីក្មេងមកហើយ។
03/06/2022
យើងអាចទិញនាឡិកាបាន តែយើងមិនអាចទិញពេលវេលាដែលកន្លងហួសឱ្យត្រឡប់វិញបានទេ....
13/04/2022
រីករាយថ្ងៃបុណ្យចូលឆ្នាំថ្មី
សូមធ្វើដំណើរដោយសុវត្ថិភាព
____
ធម្មជាតិស្រស់ស្អាត ព្រោះទឹកសន្សើម
ជីវិតស្រស់ស្អាត ព្រោះចិត្តមេត្តាករុណា។
បើមេត្តាអ្នកដទៃមិនបាន កុំភ្លេចមេត្តាឲ្យខ្លួនឯង។
ពេលខ្លះអ្នកអាចស្រឡាញ់ខ្លួនឯង ស្អប់អ្នកដទៃ រហូតដល់បៀតបៀនខ្លួនឯង ដោយមិនដឹងខ្លួន។
13/04/2022
ពុកនិងម៉ែប្រាថ្នាឲ្យកូនមាននូវសេចក្ដីសុខ ទើបបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយៗ មិនឲ្យកូនលេងហួសពេលវេលា ព្រោះអាចនាំឲ្យកូនមានជំងឺ គ្រុនរងា ជាដើម ដាស់តឿនកូនមិនឲ្យញ៉ាំនូវអាហារណាដែលមិនល្អ ព្រោះវាអាចនាំឲ្យខូចសុខភាព ហើយបើកូននៅមិនទាន់យល់នូវពាក្យដាស់តឿន ឬក៏មិនស្ដាប់តាមនូវពាក្យទូន្មាន របស់ម៉ែឪទេនោះ ដល់ពេលកូនមិនស្រួលខ្លួនឡើង ឪពុកម្ដាយ ក៏ត្រូវតែនៅថែរក្សា និងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែល។
ក្នុងដំណើរជីវិតក៏ដូចគ្នាដែរ ឪពុកម្ដាយបានព្យាយាមអប់រំ និងដាស់តឿនជានិច្ច ឲ្យកូនតាំងចិត្តសិក្សារៀនសូត្រ រៀបចំខ្លួនឲ្យនៅក្នុងសេចក្ដីល្អ មិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សឡេះឡោះ តែបើពេលដែលកូនប្រព្រឹត្តភ្លាំងភ្លាត់ ដោយហេតុណាមួយនោះ ឪពុកម្ដាយ ក៏នឹងព្យាយាមជួយកូនយ៉ាងប្ដូរជីវិត ដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯង។
កាលបើកូនបំពេញតួនាទី ដោយសុចរិត ដោយឆ្លាតវៃ មានសេចក្ដីស្មោះត្រង់ និងកតញ្ញូ កូនរមែងបានទទួលនូវសេចក្ដីរីករាយ ព្រោះរលឹកឃើញអំពើបរិសុទ្ធរបស់ខ្លួន ហើយកូននឹងបានទទួលនូវផលជាសុខ មានសេចក្ដីចម្រើនដល់អនាគតនៃជីវិត របស់កូន ព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដ។
#ពីលោកពុករបស់កូន❤
12/03/2022
គ្រាន់តែមានជីវិតមួយនេះ វាល្អបំផុតហើយ។
05/09/2021
04/09/2021
03/09/2021
22/08/2021
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
33BT
Phnom Penh